Category: កម្មវិធីព័ត៌មាន

  • រដ្ឋបាលរាជធានីប្រញាប់និរាករណ៍ការសម្រេចផ្អាកអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក (Video Inside)

    រដ្ឋបាលរាជធានីប្រញាប់និរាករណ៍ការសម្រេចផ្អាកអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក (Video Inside)

    រដ្ឋបាលរាជធានីភ្នំពេញ បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនវិញ ដោយបានប្រកាសបើកដំណើរការឡើងវិញ ចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសសិង្ហបុរី (Video Inside)

    មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភា ក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរីប្រចាំកម្ពុជានាព្រឹកថ្ងៃទី៣០វិច្ឆិកានៅទីបញ្ជាការដ្ឋានកងទ័ព ជើងគោកជាយរាជធានី។

  • នាយករដ្ឋមន្ត្រីឡាវអញ្ជើញសម្តែងការគួរសមចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីឡាវអញ្ជើញសម្តែងការគួរសមចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីឡាវ លោកផនខាំ វីផារ៉ាន់ បានអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចប្រធានរដ្ឋសភា នៃប្រទេសកម្ពុជានិងបានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋាភិបាលឡាវនាពេលនេះ គឺជាការ ជំរុញបន្ថែមនូវទំនាក់ទំនងចំណងមិត្តភាព, សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្សរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

  • ក្រសួងសុខាភិបាលជម្រុញពលរដ្ឋបន្តចាក់វ៉ាក់សាំងក្នុងពេលពិភពលោកព្រួយបារម្ភវីរុសអូមីក្រុង (Video Inside)

    ក្រសួងសុខាភិបាលជម្រុញពលរដ្ឋបន្តចាក់វ៉ាក់សាំងក្នុងពេលពិភពលោកព្រួយបារម្ភវីរុសអូមីក្រុង (Video Inside)

    ក្រសួងសុខាភិបាលបានថ្លែងអំពាវនាវដាស់តឿនពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកចាក់ វ៉ាក់សាំង និងជម្រុញពលរដ្ឋត្រូវចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀតក្នុងស្ថានភាពដែលពិភពលោកកំពុងព្រួយ បារម្ភជុំវិញការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីដែលគេបានដាក់ឈ្មោះថាអូមីក្រុង។

  • ២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៨ពាន់ ២៥៣នាក់ (Video Inside)

    ២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង ៨ពាន់ ២៥៣នាក់ (Video Inside)

    តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះមានចំនួន ៨ពាន់ ២៥៣នាក់ នៅទន្ទឹមនឹងតួ លេខចាក់ទូទាំងប្រទេសបានឈានដល់ជិត៩០ភាគរយហើយ។

  • កម្ពុជាបិទការធ្វើដំណើរមកពីប្រទេស១០ក្នុងទ្វីបអាហ្វ្រិក (Video Inside)

    កម្ពុជាបិទការធ្វើដំណើរមកពីប្រទេស១០ក្នុងទ្វីបអាហ្វ្រិក (Video Inside)

    កម្ពុជាបានចូលរួមជាមួយនឹងប្រទេសនានាលើសកលលោកក្នុងការហាមឃាត់អ្នកធ្វើដំណើរមកពី ប្រទេស១០ នៅទ្វីបអាហ្វ្រិកដែលមានការផ្ទុះឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី ដែលគេដាក់ឈ្មោះថាអូមីក្រុង។ 

  • រដ្ឋមន្ត្រីក្រសួងឋាមពលកម្ពុជា និងឡាវជួបពិភាក្សាគ្នាក្នុងរាជធានីភ្នំពេញ (Video Inside)

    រដ្ឋមន្ត្រីក្រសួងឋាមពលកម្ពុជា និងឡាវជួបពិភាក្សាគ្នាក្នុងរាជធានីភ្នំពេញ (Video Inside)

    រដ្ឋមន្ត្រីកម្ពុជា-ឡាវ ដែលមានទំនាក់ទំនងរវាងគ្នាលើវិស័យឋាមពលវារីអគ្គិសនី បានជួបពិភាក្សាគ្នានៅថ្ងៃអង្គារ នេះដើម្បីបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការគ្នាលើវិស័យថាមពលទាំងក្របខណ្ឌបច្ចេកទេស និងពាណិជ្ជ កម្ម។

  • រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីធ្វើទស្សនកិច្ច២ថ្ងៃនៅកម្ពុជា (Video Inside)

    រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានអញ្ជើញដល់រាជធានីភ្នំពេញហើយនារសៀលថ្ងៃទី៣០វិច្ឆិកានេះ ដើម្បីបំ ពេញទស្សនកិច្ចរយៈពេល២ថ្ងៃ។ លោកស្រី រ៉េតណូ អិលភី ម៉ារស៊ូឌី បានអញ្ជើញមកដល់រាជធានីភ្នំពេញតាម ជើងយន្តហោះពិសេសនៅវេលាម៉ោង៥និង៤០នាទី។ ដំណើរបំពេញទស្សនកិច្ច២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ីរូបនេះ នឹងបញ្ចប់នៅថ្ងៃទី១ធ្នូឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់សុខុន។

  • នាយករដ្ឋមន្ត្រីឡាវកោតសរសើរការដឹកនាំស្ថាប័នព្រឹទ្ធសភាកម្ពុជាក្នុងការជួបពិភាក្សាជាមួយសម្តេច សាយ ឈុំ (Video Inside)

    នាយករដ្ឋមន្ត្រីឡាវកោតសរសើរការដឹកនាំស្ថាប័នព្រឹទ្ធសភាកម្ពុជាក្នុងការជួបពិភាក្សាជាមួយសម្តេច សាយ ឈុំ (Video Inside)

    នាយករដ្ឋមន្ត្រីឡាវលោក ផនខាំ វីផាវ៉ាន់ បានអញ្ជើញជួបប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជានៅថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ច។ លោក ផនខាំ វីផាវ៉ាន់ បានវាយតម្លៃខ្ពស់ចំពោះការរីចម្រើនរបស់ប្រទេសកម្ពុជា និងបាន សម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិ បាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជាបានជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្តាត់នឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។ ក្នុងជំនួបនោះ សម្តេចវិបុលសេនាភក្តីសាយឈុំ បានថ្លែងលើកទឹកចិត្តរដ្ឋាភិបាលឡាវ ក្នុង ការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់៕

  • ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១

    ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់ ឬបោះបង់ការងារចាស់មុនទទួលបានការងារថ្មី។ មនុស្សនិន្ទាថ្ងៃនេះមានច្រើន ប៉ុន្តែសូមកុំតបត ដើរចេញ ហើយអនុគ្រោះ។ ពេលវេលាល្អសម្រាប់អ្នកគឺមានពេញមួយថ្ងៃ ដូច្នេះមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ អ្នកអាចសម្រេចធ្វើការងារចាំបាច់ ឬរៀបចំពិធីមង្គលនានាបានគ្រប់ពេល។ ថ្ងៃនេះសូមប្រុងប្រយ័ត្នពាក្យសំដីឲ្យបានច្រើនបំផុត ប្រយ័ត្នខាតបង់ដោយសារសំដី។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។ ក្រៅពីនេះ លោកអ្នកអាចទទួលបានអំណោយផលក្នុងការយល់ដឹងពីស្ថានការណ៍ និងរកមធ្យោបាយដោះស្រាយបានដោយងាយស្រួល។ ប្រការដែលគួរយកចិត្តទុកដាក់បន្ថែមគឺសុខភាព។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ លោកអ្នកគួរបង្កើនទំនាក់ទំនងបន្ថែម ពិសេសជាមួយសមាជិកក្រុមការងារ ប្រសិនបើអ្នកមិនច្បាស់ក្នុងចិត្តសូមបង្អង់ការសម្រេចចិត្តសិន។ ការបណ្តាក់ទុននានាអាចធ្វើទៅបានដោយគ្មានការរាំងស្ទះទេ ប៉ុន្តែសូមរក្សាភាពស្មោះត្រង់ជានិច្ច លោកអ្នកមិនអាចធ្វើឲ្យមានកំហុសព្រោះបំណងតូចតាចនោះទេ។ ដោយឡែក…