Category: កម្មវិធីព័ត៌មាន

  • អតីតតារាកំប្លែងនាងខ្ញុងសារភាពការជួលគ្រូ៥០០ដុល្លារនូវរបៀបប្រមូលប្រាក់ពីអ្នកគាំទ្រ (Video Inside)

    អតីតតារាកំប្លែងនាងខ្ញុងសារភាពការជួលគ្រូ៥០០ដុល្លារនូវរបៀបប្រមូលប្រាក់ពីអ្នកគាំទ្រ (Video Inside)

    តារាកំប្លែងនាងខ្ញុង បានសារភាពនូវការផ្តល់ប្រាក់៥០០ដុល្លារលើការជួលឲ្យគ្រូបង្ហាត់ម្នាក់ឈ្មោះសៀវសុផល ដើម្បីបង្រៀននូវវិធីជួយប្រមូលប្រាក់ពីអ្នកគាំទ្រនៅពេលដែលនាងកំពុងជំពាក់ប្រាក់វណ្ឌករហូតដល់ជាង៥៧ម៉ឺន ដុល្លារ។ យោងតាមតារាកំប្លែងរូបនេះ មុនដំបូងគ្រូបង្ហាត់ឈ្មោះសៀវសុផលនោះ បានទារថ្លៃឈ្នួលបង្រៀនច្រើន រហូតដល់១ម៉ឺនដុល្លារ ប៉ុន្តែតម្លៃនោះបានធ្លាក់មកត្រឹម៥០០ដុល្លារវិញ។

  • វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១គ្រោងនឹងរៀបចំធ្វើនៅខែវិច្ឆិកា (Video Inside)

    វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១គ្រោងនឹងរៀបចំធ្វើនៅខែវិច្ឆិកា (Video Inside)

    វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ដែលកម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះគ្រោងនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកាក្រោយនេះហើយដើម្បីទាក់ទាញការវិនិយោគពីអាស៊ី និងអឺរ៉ុប ។

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៣ពាន់៤៥៦នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៣ពាន់៤៥៦នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៣ពាន់៤៥៦ នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២០ ខែតុលា បានកើនដល់១៣លាន៦សែន២ម៉ឺន២ពាន់៩៧៧នាក់ហើយ, ក្នុង នោះអ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៧សែន៩ម៉ឺន៧ពាន់៦៥៦នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៥ម៉ឺន៨ពាន់៤៤៩នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៧ម៉ឺន៨ពាន់១២៥នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១២ឆ្នាំ មានចំនួន១លាន៨សែន៨ម៉ឺន៦ពាន់៤០៣នាក់។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី២០តុលា ឆ្នាំ២០២១ បានចំនួន ១លាន៦សែន១ម៉ឺន៨ពាន់៧៧៣នាក់ ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៨ពាន់៣៧៩ ករណី និងការស្លាប់ថ្មីមានចំនួន៣៣១នាក់។ នេះជាតួលេខឆ្លងកើនឡើង១ពាន់៣១៣ករណីបើប្រៀបធៀបនឹង ម្សិលមិញ, ចំណែកតួលេខស្លាប់បានថយចុះ៧៩នាក់ ។ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ ម៉ោង ចុងក្រោយនេះនៅអាស៊ានមាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមានក៏មាន១០ប្រទេសផងដែរ៕

  • រយៈពេល២៤ម៉ោងកម្ពុជាឆ្លងកូវីដចំនួន១៦៦ករណី (Video Inside)

    រយៈពេល២៤ម៉ោងកម្ពុជាឆ្លងកូវីដចំនួន១៦៦ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានបន្តធ្លាក់ចុះថែមទៀត ដែលជាតួលេខស្ថិត ក្រោមខ្ទង់២០០ករណីក្នុងរយៈពេល៣ថ្ងៃជាប់គ្នាមកនេះ។ តួលេខឆ្លងថ្មីថ្ងៃនេះ មានចំនួន១៦៦ករណីដែលថយ ចុះ៩ករណីបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ ការឆ្លងថ្មីនៅថ្ងៃនេះ រួមមាន១៣៥ករណីជាការឆ្លងចូលក្នុង សហគមន៍ និង៣១ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហ គមន៍ថ្ងៃនេះ បានថយចុះ៦ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៣ករណី។

  • នាវាចម្បាំង HMAS Anzac ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ (Video Inside)

    នាវាចម្បាំង HMAS Anzac ចាកចេញពីកំពង់ផែក្រុងព្រះសីហនុ (Video Inside)

    នាវាចម្បាំងអូស្ត្រាលី HMAS Anzac បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី២០តុលានេះក្រោយ ដំណើរទស្សនកិច្ច៣ថ្ងៃក្នុងប្រទេសកម្ពុជា។ នេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០១៦នោះមកដែល នាវា កងទ័ពជើងទឹកអូស្ត្រាលីនេះ បានចូលសំចតក្នុងកំពង់ផែនៃប្រទេសកម្ពុជា៕

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកអាចទទួលបានភាពយល់ច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ សូមទុកបញ្ហាសំខាន់សម្រាប់ថ្ងៃផ្សេងទៀត ហើយផ្តោតលើគំនិតច្នៃប្រឌិត។ ហោរាសន្យាថាអ្នកនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រសិនបើអ្នកយកឈ្នះភាពអសកម្ម និងការខ្ជិលច្រអូស។ ប្រហែលជានៅពេលព្រឹក អ្នកនឹងមិនមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់អ្នកនោះទេ ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃធ្វើការស្ថានភាពនឹងប្រសើរឡើង។ ក្រៅពីនេះ សូមព្យាយាមមើលអ្វីដែលថ្មី នោះនឹងអាចជួយដោះស្រាយបញ្ហាចាស់បានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការអនុវត្តផែនការដែលមានមហិច្ចតាធំនោះទេ។ ភាពខ្នះខ្នែងជាផ្លូវការរបស់អ្នកនឹងមិនត្រូវបានគេកោតសរសើរឡើយ ផ្ទុយទៅវិញអ្នកអាចនឹងមានសម្ពាធយ៉ាងខ្លាំង ដែលអាចនឹងបំភ័យដៃគូ និងសហការីបានយ៉ាងងាយ។ សូមលោកអ្នកប្រុងប្រយ័ត្នក្នុងការដោះស្រាយ ឬចរចារាល់សំណើរអាជីវកម្ម។ ជាទូទៅ ភាគច្រើនលោកអ្នកអាចនឹងយកឈ្នះវាបាន ប៉ុន្តែវាឆ្ងាយពីភាពពេញលេញ។ ដោយឡែក លោកអ្នកទទួលបានគំនិតជ្រះថ្នា និងគំនិតច្នៃប្រឌិត ដែលអាចជួយសម្រួលជំហានការងាររបស់អ្នកបានល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះរាល់អាជីពរបស់អ្នកហាក់មានផលរំខានច្រើន ដែលធ្វើឲ្យអ្នកមានផលលំបាកក្នុងការសម្រេចបានជោគជ័យតាមបំណងប្រាថ្នា។ ហេតុដូច្នេះសូមលោកអ្នកយកចិត្តទុកដាក់ជាពិសេសជាមួយនឹងការអនុវត្ត ប្រសិនបើអាចគួរផ្អាកការអនុវត្តដែលមិនចាំបាច់ត្រូវធ្វើភា្លមៗ។ លោកអ្នកក៏អាចនឹងជួយមតិរិះគន់ ការចោទប្រកាន់ ឬការមើលស្រាលពីមនុស្សនៅក្បែរខ្លួនផង ដូច្នេះមិនគួរចរចាច្រើន រស់នៅស្ងប់ស្ងៀមហើយបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនតែម្យ៉ាងនោះជាការល្អប្រសើរបំផុតសម្រាប់ថ្ងៃនេះ។  …

  • សម្ដេចតេជោទទួលជួបមន្ត្រីបេសកជនសហព័ន្ធសន្តិភាពសកលលោក (Video Inside)

    សម្ដេចតេជោទទួលជួបមន្ត្រីបេសកជនសហព័ន្ធសន្តិភាពសកលលោក (Video Inside)

    សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកលលោក យុន យ៉ុងហូ ជុំវិញការរៀបចំកិច្ចប្រជុំកំពូលមួយក្នុងប្រទេសកូរ៉េខាងត្បូងដោយសម្តេចនឹងត្រូវធ្វើជាសហប្រធាន ។ លោក យុនយ៉ុងហូ គឺជាមន្ត្រីបេសកជនពិសេសរបស់ជំទាវបណ្ឌិត ហាក ចាហាន់ មូន ដែលជាសហស្ថាបនិក សហព័ន្ធសន្តិភាពសកល Universal Peace Federation។

  • អប្សរាព្រឹកនេះ ២១ តុលា ២០២១

    អប្សរាព្រឹកនេះ ២១ តុលា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C7     ក្រសួងធនធានទឹកបញ្ជាក់ថា  ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា កម្ពុជាបន្តធ្លាក់ភ្លៀងពីកម្រិតខ្សោយ ទៅបង្គួរ ដោយសារភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… V3      រដ្ឋសភាកម្ពុជា និងសហព័ន្ធសន្តិភាពសកល ចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន២ ដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២៕…អានផ្ទាល់ V4      កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបបានបង្ហាញពីស្មារតីសភានៃទ្វីបទាំង២ ដែលជំរុញការលើកកម្ពស់សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ដើម្បីធានាឱ្យប្រជាពរដ្ឋរស់នៅដោយភាពសុខក្សេមក្សាន្តនិងការអភិវឌ្ឍន៍៕…អានផ្ទាល់ V1      សារព័ត៌មានអន្តរជាតិផ្សាយថា ទំលាប់នៃការដាក់សំពាធមកលើ ប្រទេសកម្ពុជា ពិតជា មិនអាចទទួលយកបានទេ៕…ឃ្លីប… L1      អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) លើកឡើងថា សម្ដេចតេជោ មានបេះដូងសន្តិភាព ក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក និងជាអ្នកដឹកនាំ សន្តិភាពសកល៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ+វណ្ណលុក+កន្និការ) V5      ធនាគារជាតិនៃកម្ពុជា សម្រេចដាក់បញ្ចូលនៅក្នុងក្រដាសប្រាក់ប្រភេទថ្មី «៣០០០០រៀល» ដែលមានរំលេច រូបភាព នៃការយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ…

  • ក្រុមគ្រួសារសពឧត្តមសេនីយ៍ សុខ យ៉ម បានទទួលថវិកាគោលនយោបាយរាជរដ្ឋាភិបាល ជាង ៣០ លានរៀលពីឯកឧត្តម សៅ សារឿន (Video Inside)

    ក្រុមគ្រួសារសពឧត្តមសេនីយ៍ សុខ យ៉ម បានទទួលថវិកាគោលនយោបាយរាជរដ្ឋាភិបាល ជាង ៣០ លានរៀលពីឯកឧត្តម សៅ សារឿន (Video Inside)