Category: កម្មវិធីព័ត៌មាន

  • កម្ពុជាមាតុភូមិយើង២០.តុលា.២០២១

    កម្ពុជាមាតុភូមិយើង២០.តុលា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង២០.តុលា.២០២១ LD1  ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែតុលា កម្ពុជាបន្តធ្លាក់ភ្លៀងពីកម្រិតខ្សោយ ទៅបង្គួរ ដោយសារភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ៕…ឃ្លីប(សម្លេងចរិយា+សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD  សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំបើកកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាចុងសប្តាហ៍ខាងមុខនេះ ជាមួយនឹងកិច្ចពិភាក្សានិងឆ្លង របៀបវារៈសំខាន់ចំនួន៣ ៕អាន(វណ្ណលុក+លីដា+សេឌី) LD4  កំណើនអ្នកចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កើនដល់ ៩៩,៥៨% និងត្រូវបានចាត់ទុកជាប្រទេសឈានមុខគេ៕អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD7  រដ្ឋមន្ត្រីពាណិជ្ជកម្ម សង្ឃឹមថា សេចក្តីថ្លែងការណ៍ស្តីពីពាណិជ្ជកម្ម ដែលនឹងប្រកាសនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់ WTO នឹងរួមចំណែកជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច៕អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD6  ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ ២០២១ នេះ ក្រសួងបានកំណត់ថ្ងៃប្រឡងនៅដើមខែធ្នូខាងមុខនេះ ៕អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី) LD2  គណកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បង្កើតក្រុមការងារចុះត្រួតពិនិត្យវាយតម្លៃគុណភាពផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ៕..អាន(លោកខៀវ សាវុន)…

  • សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមបន្តការពិគ្រោះក្នុងរង្វង់ក្រុមជំនាញច្បាប់ (Video Inside)

    សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែមបន្តការពិគ្រោះក្នុងរង្វង់ក្រុមជំនាញច្បាប់ (Video Inside)

    សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះឥស្សរជនកាន់តំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កំពុងស្ថិតក្នុងការពិភាក្សាក្នុងរង្វង់ក្រុម ជំនាញច្បាប់នៅឡើយទេ។

  • តំបន់ទំនាបខេត្តកំពង់ឆ្នាំងរងការជន់លិច (Video Inside)

    តំបន់ទំនាបខេត្តកំពង់ឆ្នាំងរងការជន់លិច (Video Inside)

    តំបន់ទំនាបមួយចំនួនធំនៅក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង និងនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាន រងនឹងការលិចទឹកបន្ទាប់ពីភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

  • កម្ពស់ទឹកទន្លេ៣កន្លែងនៅស្ទឹងត្រែងបន្ដហក់ឡើង (Video Inside)

    កម្ពស់ទឹកទន្លេ៣កន្លែងនៅស្ទឹងត្រែងបន្ដហក់ឡើង (Video Inside)

    កម្ពស់ទឹកទន្លេក្នុងខេត្ដស្ទឹងត្រែង បានបន្តកើន ក្នុងនៅសល់ប្រមាណប្រមាណជាង១ឬ២ម៉ែត្រទៀតប៉ុណ្ណោះ នឹង ឈានដល់ការប្រកាសអាសន្នបើសិនជាភ្លៀងនៅតែបន្តធ្លាក់។

  • បិទកំណាត់ផ្លូវជាតិលេខ៧៦ដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេ (Video Inside)

    បិទកំណាត់ផ្លូវជាតិលេខ៧៦ដោយសារជំនន់ទឹកភ្លៀងនិងទឹកទន្លេ (Video Inside)

    កំណាត់ផ្លូវជាតិលេខ៧៦ក្នុងខេត្តរតនគីរីត្រូវបានបិទបណ្តោះអាសន្នដោយសារជំនន់ទឹកទន្លេនិងទឹកភ្លៀង។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានឱ្យដឹងនៅថ្ងៃទី១៩តុលាថា កម្ពស់ទឹកទន្លេស្រែពក ស្ថានីយលំផាត់នៅថ្ងៃនេះ បានកើនឡើងចំនួន១៣ម៉ែត្រនិង៦១សង្ទីម៉ែត្រ ដែលកម្ពស់ទឹកប្រកាសអាសន្ន មាន ១២ម៉ែត្រនិង៥០សង្ទីម៉ែត្រ។ ចំណែកកម្ពស់ទឹកទន្លេសេសានស្ថានីយកាចូននោះវិញ បានកើនដល់៩ម៉ែត្រនិង ១៧សង្ទីម៉ែត្រនៅថ្ងៃនេះ គ្រាកម្ពស់ទឹកប្រកាសអាស្ននរបស់ទន្លេ គឺមាន៨ម៉ែត្រ៥០សង្ទីម៉ែត្រ។

  • ភ្លៀងបន្តធ្លាក់មួយសប្តាហ៍ទៀត (Video Inside)

    ភ្លៀងបន្តធ្លាក់មួយសប្តាហ៍ទៀត (Video Inside)

    ភ្លៀងនៅតែបន្តធ្លាក់ថែមទៀតក្នុងមួយសប្តាហ៍ខាងមុខនេះទៀតដោយសារតែកម្ពុជាបន្តទទួលរងឥទ្ធិពល វិសម្ពាធមកពីក្រៅប្រទេស។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ២០ដល់ ថ្ងៃទី២៦តុលា កម្ពុជា, ភាគខាងជើងនៃប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធចិន រីឯភាគខាងត្បូង វិញនឹងទទួលរង​សម្ពាធទាបពីឥណ្ឌា។

  • លោកស្រី ជូ ប៊ុនអេង ថ្លែងថាសហរដ្ឋអាមេរិកសន្យាគាំទ្រកម្ពុជាប្រឆាំងអំពើជួញដូរមនុស្ស (Video Inside)

    លោកស្រី ជូ ប៊ុនអេង ថ្លែងថាសហរដ្ឋអាមេរិកសន្យាគាំទ្រកម្ពុជាប្រឆាំងអំពើជួញដូរមនុស្ស (Video Inside)

    អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង បាន ថ្លែងថាសហរដ្ឋអាមេរិកសន្យាគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

  • រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៥ពាន់៦១១នាក់ (Video Inside)

    រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន៥ពាន់៦១១នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ម៉ឺន៥ពាន់ ៦១១នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេស ដែលបាន ទទួល ការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៩ ខែតុលា បានកើនដល់១៣លាន៦សែន៩ពាន់៥២១នាក់ហើយ, ក្នុង នោះអ្នកបានចាក់វ៉ាក់សាំងដូសទី២ រួចមានចំនួន១២លាន៧សែន១ម៉ឺន៤ពាន់៦៧៥នាក់, ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៩សែន៥ម៉ឺន៣ពាន់៦២២នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី ១២ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន៧ម៉ឺន៦ពាន់៨១៥នាក់, ចំណែកការចាក់លើកុមារអាយុពី៦ដល់ ១២ឆ្នាំ មានចំនួន ១លាន៨សែន៧ម៉ឺន៩ពាន់៨៤នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី១៨ តុលា ឆ្នាំ២០២១ បានចំនួន ១លាន៤សែន៨ម៉ឺន៧៤៧នាក់ ។

  • គណៈកម្មការប្រឆាំងកូវីដ១៩អំពាវនាវអ្នកប្រឈមហានិភ័យឆ្លងប្រញាប់ចាក់វ៉ាក់សាំង (Video Inside)

    គណៈកម្មការប្រឆាំងកូវីដ១៩អំពាវនាវអ្នកប្រឈមហានិភ័យឆ្លងប្រញាប់ចាក់វ៉ាក់សាំង (Video Inside)

    ការឃើញនូវតួលេខស្លាប់កន្លងមកលើពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង បានជម្រុញឲ្យក្រសួងសុខាភិបាល អំពាវនាវអ្នកមិនទាន់បានចាក់ ត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងជាបន្ទាន់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៧ពាន់៦៦ ករណី និងការស្លាប់ថ្មីមានចំនួន៥២៥នាក់។ ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការស្លាប់ថ្មីមានចំនួន៩ប្រទេស។