Category: កម្មវិធីព័ត៌មាន

  • សម្តេចអំពាវនាវពលរដ្ឋត្រូវរៀនរស់នៅក្នុងបរិបទថ្មីនៃជម្ងឺកូវីដ១៩ (Video Inside)

    សម្តេចអំពាវនាវពលរដ្ឋត្រូវរៀនរស់នៅក្នុងបរិបទថ្មីនៃជម្ងឺកូវីដ១៩ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំពាវនាវក្នុងសារសម្លេងមួយនៅថ្ងៃទី១៩តុលាដាស់តឿនប្រជាពលរដ្ឋត្រូវរៀន រស់នៅក្នុងបរិបទនៃគន្លងថ្មីដែលមានជម្ងឺកូវីដ១៩ ដែលការដាស់តឿននេះ បានធ្វើឡើងទន្ទឹមនឹងយុទ្ធនាការ ការចាក់វ៉ាក់សាំងត្រៀមនឹងបិទបញ្ចប់នាពេលខាងមុខ និងក្នុងពេលដែលតួលេខឆ្លងនិងស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសកម្ពុជា ត្រូវគេឃើញថាបានបន្តធ្លាក់ចុះជាលំដាប់។

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១៧៥ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន១៧៥ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានបន្តធ្លាក់ចុះថែមទៀតដែលជាតួលេខស្ថិត ក្រោមខ្ទង់២០០ករណីក្នុងរយៈពេល២ថ្ងៃជាប់គ្នាមកនេះ។ តួលេខឆ្លងថ្មីថ្ងៃនេះ មានចំនួន១៧៥ករណីដែលថយ ចុះ២០ករណីបើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬធ្វើការងារធំដុំពេកនោះទេ។ លោកអ្នកគួររក្សាកិច្ចការងរឲ្យនៅដដែលសិនជាជាងចាប់យការងារថ្មី។ ចំណែកបុគ្គលិករដ្ឋឯក និងឯកជនសូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានជម្លោះជាមួយមិត្តរួមការងារដែលនាំឲ្យខាតប្រយោជន៍។ ក្រៅពីនេះ សូមលោកអ្នក រៀបចំគម្រោងការងារលម្អិត ហើយអនុវត្តទៅតាមផែនការដែលបានរៀបចំ។ ដោយឡែក កាងារដែលប្រថុយប្រថាននឹងនាំទុក្ខព្រមទាំងភាពស្មុគ្រស្មាញ។ ក្នុងនោះ សូមធ្វើទំនាក់ទំនង និងសុំយោបល់ពីមនុស្សដែលលោកអ្នកជឿទុកចិត្ត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចចាប់ផ្តើមការងារថ្មី ឬការបណ្តាក់ទុនបានយ៉ាងពេញលេញ ក្នុងនោះមនុស្សដែលនៅក្បែរនឹងស្រលាញ់ជ្រោមជ្រែងលោកអ្នកបានល្អ។ ចំពោះការងារដែលទាក់ទងនឹងលុយកាក់សូមប្រុងប្រយ័ត្នចំពោះឯកសារ ប្រយ័ត្នការបាត់បង់ទិន្នន័យ។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាកល្បងឲ្យសោះ។ ចំពោះសុវត្ថិភាពគឺសូមប្រយ័ត្នពេញមួយថ្ងៃ ពីព្រោះសញ្ញាណមិនអាចទស្សទាយបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញក្នុងការបំពេញការងារតាមក្តីប្រាថ្នា។ ចំពោះលាភសំណាងក៏ជាប្រាក់កាសគឹអាចនឹងកើតមានឡើងផងដែរ ដូច្នេះលោកអ្នកមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។  លើសពីនេះ ថ្ងៃនេះជាពេលាអំណោយផលក្នុងការដោះស្រាយបញ្ហាតូចធំ ក៏ដូចជាជម្លោះពីអតីតកាលផងដែរ ហេតុដូច្នេះសូមកុំឲ្យខកខានឳកាសឲ្យសោះ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រប់គ្រងការនិយាយស្តី និងអាកប្បកិរិយា…

  • អប្សរាព្រឹកនេះ ២០ តុលា ២០២១

    អប្សរាព្រឹកនេះ ២០ តុលា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D1    ក្រសួងធនធានទឹកបញ្ជាកថា  ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ដែលនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយ ទៅបង្គួរចាប់ពីថ្ងៃទី២០-២៦ ខែតុលា ៕…អានផ្ទាល់ L1    ក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន បង្ហាញពីបំណង ចង់វិនិយោគនៅកម្ពុជា នឹងគាំទ្រកម្ពុជា នៅពេលធ្វើជាម្ចាស់ផ្ទះអាស៊ាន ក៏ដូចជាជួយដល់កម្ពុជា លើវិស័យសេដ្ឋកិច្ច ក្នុងអំឡុងពេល នៃការរាតត្បាត នៃជម្ងឺកូវីដ-១៩ និងជួយកសាងសមត្ថភាព និងបញ្ហា សន្តិសុខថាមពល ផងដែរ ៕ …ឃ្លីប… (លីមហួត+ពិសិដ្ឋ+វណ្ណលុក) L2    សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ក្រោយបុណ្យភ្ជុំបិណ្ឌ មិនមានផ្ទុះការរីករាតត្បាត ជំងឺកូវីដ-១៩ នោះឡើយ ដែលនេះ គឺជាអានុភាព និងជាលទ្ធផល កើតចេញពីការ ចាក់វ៉ាក់សាំង និងបាន អំពាវនាវឱ្យពលរដ្ឋ ទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា៕…ឃ្លីប…(សារសម្លេង)ដោយវណ្ណលុក) V4    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បញ្ជាក់ថា មេធាវី​ដែល​បានទទួល​ការពារ​ក្តី​ជូន​ជនក្រីក្រ​បាន​កាន់តែច្រើន​នឹង​ទទួលបាន​នូវ​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តី​គោរព​នៅក្នុង​សង្គមជាតិ​៕…អានផ្ទាល់…

  • កម្ពុជាមាតុភូមិយើង១៩.តុលា.២០២១

    កម្ពុជាមាតុភូមិយើង១៩.តុលា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង១៩.តុលា.២០២១LD1 ក្រសួងធនធានទឹក៖ ភាគខាងជើងនៃប្រទេសកម្ពុជា ទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន រីឯភាគខាងត្បូងទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ដែលនឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយ ទៅបង្គួរចាប់ពីថ្ងៃទី២០-២៦ ខែតុលា ៕…ឃ្លីប(សម្លេងចរិយា+សម្រួលអត្ថបទលីដា+រូបភាពសេឌី)LD តាមរយ:សារសម្លេងពិសេសរបស់ប្រមុខដឹកនាំកម្ពុជាផ្ញើរជូនជនរួមជាតិនាព្រឹកនេះ ទាក់ទងនឹងស្ថានភាពទូទៅជំងឺកូវីដ-១៩ សម្តេចតេជោ អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង សូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា, សម្តេចតេជោ ក៏បានអំពាវនាវឱ្យ ជនរួមជាតិឱ្យជឿទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ចៀសវាងនូវការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ព្រោះអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនអាចជួយបាន ដោយសារតែការធ្វើដំណើរតាមផ្លូវ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)TG1 សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសគិតត្រឹមថ្ងៃទី១៨ ខែតុលា បានចំនួនជាង ១៣ លាននាក់ ៕ …អាន.(អត្ថបទរូបភាព សារ៉ាន ទីងី)LD2 ឯ.ឧ ហ៊ុន ម៉ាណែត ផ្ញើលិខិតរំលែកទុក្ខជូនលោក មួន ឌីណា និងលោក មួន វាសនា ចំពោះមរណភាពរបស់ឧបាសិកា ម៉ឺន ថុន៕ …អាន.(សម្រួលអត្ថបទលីដា+រូបភាព សារ៉ាន ទីងី)TG អាជ្ញាធរខេត្តកំពង់ស្ពឺ បើកទ្វាររលាំងជ្រៃចំនួន៥ ដើម្បីរំដោះទឹកចេញមិនឱ្យជន់ខ្លាំង ៕ …អាន.(អត្ថបទរូបភាព សារ៉ាន…

  • តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ នៅតែបន្ដកើនឡើងបន្ថែមទៀត សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់៣០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺកើនឡើងចំនួន២០០រៀល បើធៀប ទៅការ លក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា…ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៤ពាន់រៀល ក្នុង១លីត្រ ដែលតម្លៃ នេះ បានកើនឡើងចំនួន២០០រៀល បើធៀបទៅនឹងការលក់រយៈពេល១៥ ថ្ងៃមុន៕

  • ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែ មួយសម្រាប់ថ្នាក់ដឹកនាំកំពូល? (Video Inside)

    ហេតុអ្វីកម្ពុជាត្រូវមានច្បាប់ស្តីពីសញ្ជាតិខ្មែរតែ មួយសម្រាប់ថ្នាក់ដឹកនាំកំពូល? (Video Inside)

    សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូល កំពុងស្ថិតក្នុងរង្វង់ការពិនិត្យពីក្រុមជំនាញ នីតិកម្មរដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលនេះ នឹងរំពឹងរកការ ដេញដោលអនុម័តក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាពេលអនាគតខាងមុខនេះ៕

  • ចាប់គ្រឿងញៀនជិត២០គីឡូ និងជនសង្ស័យ២នាក់នៅស្វាយរៀង (Video Inside)

    ចាប់គ្រឿងញៀនជិត២០គីឡូ និងជនសង្ស័យ២នាក់នៅស្វាយរៀង (Video Inside)

    គ្រឿងញៀនជិត២០គីឡូក្រាមនិងជនសង្ស័យ២នាក់ ដែលបង្ក្រាបបានក្នុងខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការនៅថ្ងៃទី១៨តុលានេះ ។ សមត្ថកិច្ចបានថ្លែងថាគ្រឿងញៀនសរុបទម្ងន់ ១៩គីឡូ និង៤៨៨ ក្រាម ត្រូវសមត្ថកិច្ចបានស្ទាក់ចាប់កាលពីថ្ងៃទី១៣តុលា ក្នុងពេលដែលជនល្មើសបំរុងដឹកជញ្ជួនចេញ ទៅប្រ ទេសវៀតណាម។

  • ច្រាំងទន្លេខេត្តក្រចេះបាក់ស្រុតដោយសារភ្លៀងធ្លាក់ (Video Inside)

    ច្រាំងទន្លេខេត្តក្រចេះបាក់ស្រុតដោយសារភ្លៀងធ្លាក់ (Video Inside)

    ភ្លៀងធ្លាប់ជាប់ៗគ្នា ប៉ុន្មានថ្ងៃចុងក្រោយនេះ បាននាំឲ្យច្រាំងទន្លេក្នុងខេត្តក្រចេះ បានបាក់ស្រុត និងធ្វើឲ្យផ្ទះ ចំនួន ២ខ្នង បានរងការបាក់រលំចូលក្នុងទន្លេ និងខូចខូចខាត។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែតុលា នៅចំណុចភូមិធំឃុំសណ្តាន់ ស្រុកសំបូរ ។

  • កម្ពស់ទឹកទន្លេ៣ នៅខេត្ដស្ទឹងត្រែងបន្ដហក់ឡើង (Video Inside)

    កម្ពស់ទឹកទន្លេ៣ នៅខេត្ដស្ទឹងត្រែងបន្ដហក់ឡើង (Video Inside)

    កម្ពស់ទឹកទន្លេចំនួន៣ នៃខេត្តស្ទឹងត្រែង នៅតែបន្ដហក់ឡើងថែមទៀត នៅថ្ងៃនេះនៅពេលដែលភ្លៀងបន្តធ្លាក់។ យោងតាមមន្ទីរធនធាន ទឹកនិងឧតុនិយម ខេត្ដស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១៨ ខែតុលានេះថា ទន្លេទាំង៣ ដែលមានកម្ពស់ទឹកហក់ឡើងនោះ រួមមានទន្លេមេគង្គ ដែលទឹកមានកម្ពស់៧ម៉ែត្រ៣២សង្ទីម៉ែត្រថ្ងៃទី១៨តុលា។ កម្ពស់ទឹកទន្លេមេគង្គដែលត្រូវប្រកាសអាសន្ន គឺ១០ម៉ែត្រ៧០សង្ទីម៉ែត្រ។ នៅជាមួយគ្នានេះផងដែរកម្ពស់ទឹក ទន្លេសេកុង មាន៩ម៉ែត្រនិង៧៨សង្ទីម៉ែត្រនៅថ្ងៃនេះ ។