-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារទាំងឡាយ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នបន្ថែម។ សកម្មភាព ឬយោបល់របស់អ្នកអាចនឹងធ្វើឲ្យខុសចិត្តមិត្តរួមការងារ ថ្នាក់លើ ក៏ដូចជាដៃគូជំនួញ ដូច្នេះគួរធ្វើយ៉ាងណាកុំឲ្យមានវិបតិ្ត ឬភាពខកចិត្តចំពោះរឿងនេះ។ សូមលោកអ្នកចាប់ផ្តើមការងារច្នៃប្រឌិត ហើយបោះបង់ចោលការសង្ស័យ និងកង្វល់ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវហើយ។ ប្រការសំខាន់ទៀតនោះ សូមប្រឹងប្រែងស្វែងយល់ពីពត៌មានលំអិតទាំងអស់ នោះអ្នកនឹងអាចយកឈ្នះលើករណីទាំងឡាយ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកុំសំងំយូរពេកនៅកន្លែងការងារ។ វានឹងប្រសើរបំផុត ប្រសិនបើអ្នកបំពេញនូវអ្វីដែលបានគ្រោងទុក។ ហោរាសូមឲ្យអ្នកជៀសឲ្យបានពីការរិះគន់ខ្លួនឯង។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកអាចនឹងដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ក្នុងនោះដែរ អ្នកគួរសិក្សាស្វែងយល់ពីចំណេះជំនាញផ្សេងៗ ពិសេសគួរដកស្រង់យកបទពិសោធន៍ពីមនុស្សនៅក្បែរខ្លួន ដោយសារលោកអ្នកត្រូវការដើមទុនដើម្បីសម្របទៅនឹងកិច្ចការងារជាច្រើន។ ក្រៅពីនេះ ពេលវេលានេះមានអំណោយផលសម្រាប់ដោះស្រាយរឿងចាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកមានបញ្ហាមួយចំនួន ដែលពិបាកឲ្យអ្នកខិតទៅជិតភាពជោគជ័យធំដុំយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ រាល់បំណងប្រាថ្នាថានឹងឲ្យសម្រេចការងារច្រើនក្នុងពេលតែមួយ គឺជាជម្រើសមិនត្រឹមត្រូវនោះទេ ហើយក៏មិនអាចទៅរួចបានដែរក្នុងថ្ងៃនេះ។ ជាការពិត ជាគ្រប់គ្រាន់ហើយ ប្រសិនបើអ្នកគ្រាន់តែលះបង់ពេលវេលាចំពោះការងារដែលសំខាន់បំផុត…
-
ឃាត់មនុស្ស៥នាក់ ក្នុង២៤ម៉ោង ចុងក្រោយនេះ (Video Inside)

-
ខេត្តរតនគិរី ប្រកាសការចូលកាន់តំណែងអភិបាលខេត្តថ្មី (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រីបង្ហាញវត្តមានលើកដំបូងក្នុងកន្លែងហាត់ប្រាណវាយកូនគោល (Video Inside)

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបង្ហាញវត្តមានក្នុងកន្លែងហាត់ប្រាណនៃទីលានវាយកូនគោលជាលើក ដំបូងនៅថ្ងៃទី១២តុលានៅទន្ទឹមនឹងគម្រោងការណ៍របស់រាជរដ្ឋាភិបាលដែលចង់បើកដំណើរការសេដ្ឋកិច្ចលើ គ្រប់វិស័យសាឡើងវិញនាចុងឆ្នាំ២០២១នេះ។ សម្តេចតេជោហ៊ុនសែន នៅជាមួយនឹងវត្តមានដែលស្ថិតក្នុង កន្លែងហាត់ប្រាណនៅថ្ងៃអង្គារនេះ បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថាការ«ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩»។
-
សម្តេចបញ្ចេញមតិក្នុងបណ្តាញសង្គមជុំវិញការធ្វើវិសោធនកម្មច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ (Video Inside)

-
ព្រះមហាក្សត្រគាំទ្រសំណើធ្វើវិសោធនកម្មច្បាប់ក្នុងរដ្ឋធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» (Video Inside)

-
ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ (Video Inside)

-
រួមគ្នាអភិរក្សជីវចម្រុះ ដើម្បីថែរក្សាភពផែនដី និងកសាងពិភពលោកកាន់តែល្អ (Video Inside)

-
លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយរបស់សម្ដេចតេជោផ្ដល់ជូនលោកយាយ និងលោកតា ២នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវី១៩ នៅក្នុងក្រុងកំពង់ឆ្នាំង (Video Inside)

-
ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៧នាក់ និងស្លាប់ចំនួន១៧នាក់ (Video Inside)
