Category: កម្មវិធីព័ត៌មាន

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ រយៈពេលនេះលោកអ្នកទទួលបានអំណោយផលសម្រាប់ដំណើរការវិជ្ជាជីវៈ និងការបញ្ចេញគំនិតច្នៃប្រឌិត។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារ ដូច្នេះមិនគួរប្រញាប់ប្រញាលពេកនោះទេ។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងភាពវឹកវរដែលជាប់ទាក់ទងនឹងការងារ ប៉ុន្តែត្រូវព្យាយាមចូលទៅជិត ហើយដោះស្រាយភារកិច្ចទាំងនោះ។ សូមកុំបង្កើតកំហុសព្រោះតែអារម្មណ៍រវើរវាយ ចូររៀនគ្រប់គ្រងអារម្មណ៍ និងពាក្យសំដីឲ្យបានល្អ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារនានារបស់អ្នកមានដំណើរការទៅដោយល្អប្រសើរណាស់ ហើយភាពជោគជ័យនឹងប្រាកដនៅចំពោះមុខលោកអ្នកក្នុងពេលនេះ។ ក៏ប៉ុន្តែលោកអ្នកគ្មានសញ្ញាណនៃការផ្លាស់ប្តូរការងារ ឬវិជ្ជាជីវៈនោះទេ ប៉ុន្តែលោកអ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងឋានៈការងារ និងការតម្លើងប្រាក់ខែ ហេតុដូច្នេះសូមព្យាយាមបន្តការងាររបស់អ្នកទៅទៀត ហើយរងចាំឳកាសល្អក្នុងពេលខាងមុខ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់បញ្ចប់កិច្ចការងារទៅតាមគម្រោង និងការប្រតិបត្តិផ្នែកហិរញ្ញវត្ថុនោះទេ។ សូមប្រុងប្រយ័ត្នបន្ថែមចំពោះការភ្លេចភ្លាំង ដែលនាំឲ្យលោកអ្នកបាត់បង់ ឬខូចខាតប្រយោជន៍។ សូមចំណាយពេលបន្ថែម ឬព្យាយាមបញ្ចប់ការងារឲ្យរួចរាល់ជានិច្ចក្នុងពេលនេះ ពីព្រោះទំងន់នៃការងារ ឬការទទួលខុសត្រូវដ៏ច្រើនលើសលុបនឹងរំខាន់ស្ថានភាពការងារ និងភាពចម្រើនលូតលាស់ក្នុងពេលនេះ។ ផ្ទុយទៅវិញលោកអ្នកមានមនុស្សដែលនៅជុំវិញខ្លួនចាំជួយទំនុកបម្រុង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកទទួលបានភាពជោគជ័យយ៉ាងល្អប្រសើរ។…

  • ជីវិតក្រោមបាតសមុទ្ទក្នុងតំបន់កោះសេះនៃប្រទេសកម្ពុជា (Video Inside)

    ជីវិតក្រោមបាតសមុទ្ទក្នុងតំបន់កោះសេះនៃប្រទេសកម្ពុជា (Video Inside)

    មិនមានមនុស្សច្រើននាក់ទេ ដែលបានដឹងអំពីជីវិតដែលរស់នៅក្រោមបាតសមុទ្ទដែលលាក់បំពួនទៅដោយផ្កា ថ្មនិងសត្វមានជីវិតជាច្រើន។ ការស្វែងយល់និងស្រាវជ្រាវមួយអំពីជីវិតនៅក្រោមបាតសមុទ្ទថ្មីៗនេះ ត្រូវបាន ធ្វើ ក្នុងតំបន់កោះអាចម៍សេះនៃដែនទឹករបស់កម្ពុជាដោយយុវជនខ្មែរមួយក្រុមដែលព្យាយាមចង់អភិរក្សជីវិតនិងធនធានដែលស្ថិតនៅក្រោមបាតសមុទ្ទនៃកោះអាចម៍សេះក្នុងខេត្តកែប៕

  • បុរសចំណាស់អាយុ៧១ឆ្នាំត្រូវឃាតករសម្លាប់ដោយការកាប់នឹងកាំបិត (Video Inside)

    បុរសចំណាស់អាយុ៧១ឆ្នាំត្រូវឃាតករសម្លាប់ដោយការកាប់នឹងកាំបិត (Video Inside)

    បុរសវ័យចំណាស់អាយុ៧១ឆ្នាំម្នាក់ដែលជាអ្នកស៊ីឈ្នួលចាំដីចម្ការនៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវ បានឃាតករចាក់សម្លាក់ចំនួន៦កាំបិត។ យោងតាមអធិការដ្ឋាននគរបាលខណ្ឌ, បុរសចំណាស់ឈ្មោះ អាត់សូត្រ គឺជាអ្នកស៊ីឈ្នួលមើលដីចំការនៅភូមិកោះក្របីមួយ ក្នុងសង្កាត់ព្រែកថ្មី។ មិនមានសេចក្តីរាយការណ៍ជុំវិញករណី ឃាតករសង្ស័យណាមួយនោះទេ។

  • ស្ត្រីវ័យក្មេងត្រូវឃាតករសម្លាប់ដាក់រុំក្នុងភួយ (Video Inside)

    ស្ត្រីវ័យក្មេងត្រូវឃាតករសម្លាប់ដាក់រុំក្នុងភួយ (Video Inside)

    ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានឃាតករសម្លាប់នៅក្នុងផ្ទះសំណាក់មួយក្នុងខេត្តពោធិ៍សាត់ និងសាកសពត្រូវបានគេរុំ ដាក់នៅក្នុងភួយបំរុងនឹងលួចដឹកចេញដោយស្ងាត់់ៗ។ ករណីឃាតកម្មនេះបានផ្អើលឆោឡោវេលាព្រឹកថ្ងៃទី៨តុ លានេះ បន្ទាប់ពីបុរសម្នាក់ដែលបំរុងដឹកសាកសពនៅក្នុងភួយនោះលើកដាក់ម៉ូតូបំរុងបើកចេញប៉ុន្តែត្រូវបានអ្នក ធ្វើការក្នុងផ្ទះសំណាក់បានឃើញនិងស្រែកសាកសួរ។ បុរសជាជនសង្ស័យ បានរត់គេចខ្លួនដោយទុកម៉ូតូនិង សាកសពក្នុងភួយនោះចោលនៅលើម៉ូតូ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញអត្តសញ្ញាណអ្នកស្លាប់និង បុរសជាជនសង្ស័យនោះទេ។ ហេតុការណ៍បានកើតឡើងក្នុងសំណាក់ យ៉ិនស៊ិនថ្មី ក្នុងសង្កាត់រលាប នៃក្រុង ពោធិ៍សាត់។

  • ស្លាប់៤នាក់និងកំពុងជួយសង្គ្រោះ១នាក់ ក្នុងហេតុការណ៍លង់ទឹកនៅឆ្នេរសមុទ្ទរាម (Video Inside)

    ស្លាប់៤នាក់និងកំពុងជួយសង្គ្រោះ១នាក់ ក្នុងហេតុការណ៍លង់ទឹកនៅឆ្នេរសមុទ្ទរាម (Video Inside)

    ហេតុការណ៍លង់ទឹកនៅឆ្នេរសមុទ្ទរាមក្នុងខេត្តព្រះសីហនុ បាននាំឲ្យមនុស្ស៤នាក់ស្លាប់បើទោះបីជាមានការ ជួយសង្គ្រោះ។ មនុស្សម្នាក់ទៀតបានរួចខ្លួនបន្ទាប់ពីមានការជួយសង្គ្រោះក្នុងហេតុការណ៍ដែលកើតឡើងកាល ពីល្ងាចថ្ងៃទី៧តុលាដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថាមនុស្សទាំង៥ដែលបានលង់ទឹកនោះ គឺជាបងប្អូនបង្កើតនិងជីដូនមួយ។

  • ឃាត់មនុស្ស៥នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ឃាត់មនុស្ស៥នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

    មនុស្សចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និង វិធានសុខាភិបាលក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាល កំពុងបន្តឹងការអនុវត្តច្បាប់ ប្រឆាំង នឹងការឆ្លងកូវីដ១៩។  មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តម សេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងនៅថ្ងៃ សុក្រនេះថា សមត្ថកិច្ចបានផាកពិន័យជាប្រាក់បានចំនួន ២សែន រៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន ៥ករណី នៅថ្ងៃនេះ។

  • ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៤ម៉ឺន២ពាន់៤៤៩ ករណី និងការស្លាប់ថ្មីមានចំនួន៧០៣នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ចំណែកការ ស្លាប់ថ្មីមានចំនួន៩ប្រទេស៕

  • ប្រមុខរាជរដ្ឋាភិបាលថ្លែងថាមនុស្សស្លាប់ភាគច្រើនដោយកូវីដគឺដោយសារការមិនចាក់ថ្នាំ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលថ្លែងថាមនុស្សស្លាប់ភាគច្រើនដោយកូវីដគឺដោយសារការមិនចាក់ថ្នាំ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវពលរដ្ឋដែលមិនទាន់បានចាក់ថ្នាំសូមប្រញាប់រួសរាន់មកទទួលការចាក់វ៉ាក់ សាំងបង្កាកូវីដ១៩។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងនៅមុនពេលដែលកម្ពុជាត្រៀមរៀបចំគម្រោងបើកដំណើរ ការសេដ្ឋកិច្ចលើគ្រប់វិស័យសាឡើងវិញ និងនៅទន្ទឹមនឹងមានមនុស្សមួយចំនួនដែលគេរាយការណ៍ថាបានលង់ នឹងឧបាយកលរបស់ក្រុមរឹងរូសដែលឃោសនាមិនឲ្យពលរដ្ឋចេញទៅចាក់ថ្នាំវ៉ាក់សាំងបង្កានោះឡើយ៕

  • ជប៉ុនគ្រោងផ្តល់ជំនួយជាង៧២លានដុល្លារដល់កម្ពុជា (Video Inside)

    ជប៉ុនគ្រោងផ្តល់ជំនួយជាង៧២លានដុល្លារដល់កម្ពុជា (Video Inside)

    ជប៉ុនគ្រោងនឹងផ្តល់ជំនួយជាង៧២លានដុល្លារដល់កម្ពុជា លើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្ត សៀមរាបនិងគម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោស សម្អាត។

  • ADB ផ្តល់ប្រាក់កម្ចី៣០លានពង្រឹងប្រព័ន្ធសុខាភិបាលឆ្លើយតបការឆ្លងកូវីដ១៩ (Video Inside)

    ADB ផ្តល់ប្រាក់កម្ចី៣០លានពង្រឹងប្រព័ន្ធសុខាភិបាលឆ្លើយតបការឆ្លងកូវីដ១៩ (Video Inside)

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ហិរញ្ញប្បទាន៣០លានដុល្លារ ជួយកម្ពុជាក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។ សេចក្តីប្រកាស ADB បញ្ជាក់ថា ហិរញ្ញប្បទាន៣០លានដុល្លារ ដើម្បីជួយ ពង្រឹងប្រព័ន្ធសុខាភិបាលប្រទេសកម្ពុជានាពេលនេះ គឺក្នុងពេលដែលកម្ពុជាមានការកើនឡើងនៃការឆ្លងថ្មី កូវីដ១៩ក្នុងសហគមន៍។ ក្នុងហិរញ្ញប្បទាន៣០លានដុល្លារនោះ រួមមានប្រាក់កម្ចី២៥លានដុល្លារសម្រាប់គម្រោង សន្តិសុខសុខភាពមហាអនុតំបន់មេគង្គ GMS ។