-
រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ២៤២ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយ:ពេល២៤កន្លងមកនេះមានចំនួន២៥៨ករណីដែលជាតួលេខស្ថិតក្នុងខ្ទង់ជាង២០០ ករណីក្នុងរយៈពេល៨ថ្ងៃជាប់គ្នាមកនេះ។ តួលេខដែលអាចគ្រប់គ្រងបាននេះ នឹងត្រូវគេរំពឹងថាអាចនឹងជម្រុញ ឲ្យកម្ពុជាបោះជំហានទៅមុខថែមទៀត ក្នុងគម្រោងត្រៀមបើកដំណើរការសេដកិច្ចគ្រប់វិស័យសាឡើងវិញនា ចុងឆ្នាំ២០២១នេះ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាគេរង់ចាំពិនិត្យមើលលទ្ធផលវិវត្តន៍នៃការឆ្លង ជម្ងឺកូវីដ១៩នេះ ក្នុងរយៈពេល១០ទៅ១៥ថ្ងៃក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១ម៉ឺន១ពាន់ ៦៦០នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន១ពាន់ ៦៦០នាក់ ។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែល បានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១១ ខែតុលា បានកើនដល់១៣លាន៤សែន៩ម៉ឺន២ពាន់៤០៦ នាក់ ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន១១លាន៤សែន៩ម៉ឺន៨ពាន់៦១៧នាក់, ការចាក់
-
ខេត្តកំពង់ធំប្រកាសការចូលកាន់តំណែងអភិបាលខេត្តថ្មី (Video Inside)

-
អប្សរាព្រឹកនេះ ១២ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1 ព្រះមហាក្សត្របានធ្វើព្រះរាជលិខិតជូនសម្តេចតេជោ ហ៊ុន សែន អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមដើម្បីកំណត់ ឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជា ឥស្សរជនដែលមាន សញ្ជាតិខ្មែរតែមួយគត់ ៕…អានផ្ទាល់ BH ក្រុមប្រឹក្សាធម្មនុញ្ញ ការស្នើសុំ ធ្វើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញ កំណត់ឱ្យប្រធាន រដ្ឋសភា ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ ពុំមានអ្វីប៉ះពាល់ ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញទ្បើយ ៕ …អានផ្ទាល់… V7 គណៈរដ្ឋមន្ត្រីបញ្ជូនសំណើសុំធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញកំណត់ឱ្យប្រធានរដ្ឋសភា, ព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយទៅដល់រដ្ឋសភា ៕…អានផ្ទាល់ C1 សម្តេចក្រឡាហោម ស ខេង ថ្លែងអំពាវដល់រដ្ឋបាលគ្រប់ថ្នាក់ខេត្ត និងកងកម្លាំង ព្រមទាំងស្ថាប័នជុំវិញខេត្តត្រូវតែបង្កើននូវកិច្ចសហការល្អជាមួយអភិបាលខេត្តបាត់ដំបងថ្មី ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋក្នុងខេត្តខ្លួន ឲ្យបានល្អប្រសើរ ៕…អានផ្ទាល់…
-
ខេត្ដបាត់ដំបងធ្វើពិធីផ្លាស់ប្តូរអភិបាលថ្មី (Video Inside)

-
យុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញក្នុងរាជធានីចាប់ផ្តើមថ្ងៃទី១១តុលា (Video Inside)

-
សារព័ត៌មាន The Guardian សារភាពកំហុសឆ្គង និងសម្តែងក្តីសោកស្តាយ (Video Inside)

សារព័ត៌មាន The Guardian បានសម្តែងក្តីសោកស្តាយចំពោះកំហុសឆ្គងនៃការផ្សាយព័ត៌មានខុសការពិតដែល បានចោទថានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានទិញសញ្ជាតិពីប្រទេស Cyprus ។ សំណេរមិនពិតតាមសារ ព័ត៌មាន The Guardian នៃប្រទេសអង់គ្លេសកាលពីសប្តាហ៍មុននោះហើយ ត្រូវបានមេខ្លោងក្រុមឧទ្ទាមនៅក្រៅ ស្រុកសមរង្ស៊ី បានប្រញាប់ប្រើប្រាស់ផ្សាយបំប៉ោងរកការញុះញង់នូវអំពើបះបោរនិង បង្កចលាចលក្នុងប្រ ទេស កម្ពុជា។
-
ក្រុមប្រឹក្សាធម្មនុញ្ញទួលថ្វាយព្រះមហាក្សត្រថាសេចក្តីព្រាងធ្វើវិសោធនកម្មច្បាប់កំណត់ «សញ្ជាតិខ្មែរតែមួយ» អាចប្រព្រឹត្តទៅបាន (Video Inside)

ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់ដ៏កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួននៅ ថ្ងៃទី១១តុលាតបតាមព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរក្នុងការស្វែងរកមតិពិគ្រោះយោបល់ពាក់ព័ន្ធនឹងសេចក្តីព្រាងវិសោធនកម្មច្បាប់ក្នុងរដ្ឋធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ»។ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹ ក្សាធម្មនុញ្ញថ្ងៃច័ន្ទនេះ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បាន
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការធំៗនោះទេ។ សូមដាក់កំរិតខ្លួនអ្នកក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុទាំងតូចធំ ព្រមទាំងការទូទាត់វិក័យបត្រផងដែរ។ សូមលោកអ្នកជៀសវាងពីសកម្មភាពប្រញាប់ប្រញាល់ ពីព្រោះលទ្ធផលអាចនឹងធ្វើឲ្យអ្នកមានការខកចិត្ត។ រាល់ការសម្រចចិត្តទាំងឡាយ ត្រូវធ្វើដោយការរំពឹងទុកនៃទស្សនៈវិស័យវែងឆ្ងាយ។ បើទោះបីជាលោកអ្នកនឹងជួបបញ្ហាខ្លះក៏ដោយ សូមកុំមានការព្រួយបារម្ភ ពីព្រោះអ្នកអាចជំនះរាល់ការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះវា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះហោរាណែនាំមិនឲ្យអ្នកមានអារម្មណ៍អស់កំលាំង ឬការខកចិត្តណាមួយចំពោះលទ្ធផលនៃការងារនោះទេ ពីព្រោះស្ថានភាពដែលយល់ថាជាស្ថានភាពលំបាកនឹងអាចផ្លាស់ប្តូរទៅកាន់តែប្រសើរឡើងៗ។ ក្នុងពេលនេះសូមកុំខ្លាចជាមួយការប៉ុនប៉ងប្រាថ្នា ឬបង្កើតក្តីសុបិន្តរបស់អ្នក ពីព្រោះប្រាកដណាស់ថាអ្នកនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចំពោះបញ្ហា គឺអ្នកនឹងអាចជំនះរាល់ការលំបាក ដោយគ្រាន់តែអ្នកព្យាយាមស្វែងយល់ពីវាបន្តិចប៉ុណ្ណោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ចំពោះបញ្ហា និងភាពអសកម្មមួយចំនួនមិនអាចទាយទុកជាមុនបាននោះទេ ហេតុនេះសូមមានការប្រុងប្រយ័ត្នឲ្យមានខ្ពស់ជាទីបំផុត។ ដោយឡែក សម្រាប់លាភសំណាង លុយកាក់ ក៏ប្រហែលជាមិនស្ថិតនៅខាងអ្នកនោះទេ ដូច្នេះសូមកុំទាន់ធ្វើការបណ្តាក់ទុនចាយវាយលុយកាក់ច្រើន ធ្វើការផ្លាស់ប្តូរបរិបទ ឬកន្លែងការងារឡើយ។ ប្រសិនបើអ្នកមានភាពជាប់គាំងក្នុងការងារ សូមកុំភ្លេចធ្វើការពិភាក្សាជាមួយមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា គឺពួកគេនឹងជួយយកអាសារអ្នកខ្លាំងណាស់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៥៨នាក់ និងស្លាប់ចំនួន២១នាក់ (Video Inside)
