-
សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ (Video Inside)

-
កម្ពុជាមាតុភូមិយើង ០៨តុលា ២០២១

មាតិការកម្ពុជាមាតុភូមិយើង ០៨តុលា ២០២១ C12 សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តហើយ និងត្រៀមបញ្ជូនទៅកាន់រដ្ឋសភា៕…អានផ្ទាល់ (ដោយ៖សេឌី ) C13 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់ហិរញ្ញប្បទាន៣០លានដុល្លារ ជួយពង្រឹងប្រព័ន្ធសុខាភិបាល ឆ្លើយតបនឹងជំងឺកូវីដ១៩ របស់កម្ពុជា ៕ …អានផ្ទាល់ (ដោយ៖សេឌី ) C14 ស្ថានបេសកកម្មកម្ពុជា នៅបរទេសចំនួន៤២ ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ ៕ …អានផ្ទាល់ (ដោយ៖សេឌី ) TG1 លោក សួន សេរីរដ្ឋា អំពាវនាវដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស កុំឱ្យចាញ់បោកការឃោសនាអកុសលរបស់ក្រុមរត់ចោលស្រុកដែលថា អ្នកមានសញ្ជាតិ២ មិនអាចធ្វើនយោបាយ ឬបម្រើជាតិបាន៕ ..អាន…( អត្ថបទរូបភាព សារ៉ាន ទីងី) TG2 គិតត្រឹមថ្ងៃទី៧ ខែតុលា សរុបការចាក់វ៉ាក់សាំងការពារកូវីដ១៩…
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពរឹងស្ទះច្រើន ដែលនាំឲ្យអ្នកមានភាពហត់នឿយច្រើន។ ក្នុងនោះដែររាល់សេចក្តីប៉ងប្រាថ្នាទាំងឡាយក៏មិនទាន់អាចសម្រេចបានផលជាទីគាប់ចិត្តនោះដែរ។ បើទោះជាថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការងារ ក៏មិនត្រូវបាក់ទឹកចិត្តដែរ។ សូមបន្តកិច្ចការងាររបស់អ្នកជាធម្មតា។ ក្នុងនោះពិនិត្យពិចារណាផែនការអនុវត្ត កែលម្អ និងសម្របឲ្យបានទៅតាមកាលទេស។ ប្រការគួរជៀសវាងបំផុតគឺការផ្លាស់ប្តូរទីកន្លែងការងារ ពីព្រោះឧបស័គ្គក្នុងស្ថានភាពថ្មីមានសភាពរឹងមាំ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ។ លោកអ្នកមានមនុស្សជាច្រើនចាំទំនុកបម្រុង និងជួយដោះស្រាយចំពោះផលលំបាក។ ប្រសិនបើអ្នកមានបញ្ហាដែលជាប់គាំងជាយូរណាស់មកហើយ ក៏សូមជ្រើសរើសពេលវេលានេះដើម្បីស្រាយបំភ្លឺ ឬដោះស្រាយមន្ទិលទាំងនោះ។ លោកអ្នកធានាថានឹងបានជួបស្ថានការណ៍ដែលងាយស្រួល។ ដោយឡែក ប្រសិនបើអ្នកមានបំណងនឹងធ្វើសកម្មភាពទាក់ទងលុយកាក់ គួរតែពិភាក្សាជាពិសេសជាមួយមនុស្សចាស់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកហាក់មានភាពរឹងស្ទះរាល់សព្វមួយដង។ ស្ថានភាពនៅជុំវិញខ្លួនហាក់មានភាពប្រែប្រួល ហើយក៏ប្រហែលជាពិបាកក្នុងការជឿទុកចិត្តយ៉ាងខ្លាំង។ ទាំងនេះមិនមែនថាលោកអ្នកមិនអាចពឹងពាក់អាស្រ័យជាមួយមនុស្សនៅក្បែរខ្លួនបាននោះទេ ប៉ុន្តែការពិចារណាជាញយៗនឹងអាចបញ្ជៀសរាល់កំហុស និងផលលំបាក។ ក្នុងវេលារសៀល ស្ថានភាពនៃការងារអាចមានភាពប្រែប្រួលខ្លាំង ហេតុនេះសូមលៃលកប្រមូលទិន្នន័យ និងពត៌មានជាក់លាក់របស់ការងារ។ លើសនេះ សូមប្រយ័ត្នការបាត់បង់ទ្រព្យ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…
-
អប្សរាព្រឹកនេះ ០៨ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C1 ក្រសួងធនធានទឹកបញ្ជាក់ថា ឥទ្ធិពលព្យុះទី១៧ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង រាជធានី-ខេត្តចំនួន១៦ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ៕ …លោកចាន់ វិចិត្រ…ឃ្លីប… (ដោយ៖សេឌី) C2 ក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ម្សិលមិញ បានចេញប្រកាសព័ត៌មាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២២៤នាក់, ជាសះស្បើយ៤៩៩នាក់ និងអ្នកស្លាប់ថ្មីចំនួន ១០នាក់។គិតត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ថ្ងៃម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,១៤៨នាក់, អ្នកជាសះស្បើយសរុបចំនួន១០៦,២៩២នាក់, ស្លាប់សរុបចំនួន២,៤៤១នាក់ ៕…អានផ្ទាល់ (ដោយ៖សេឌី) ចប់ V1 រាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យក្បាលម៉ាស៊ីនដឹកនាំស្ថានប័នជាតិ មានសញ្ជាតិខ្មែរតែមួយ៕…ឃ្លីប… V2 រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប V7 មេធាវីរាជរដ្ឋាភិបាល ប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដែលផ្សាយបំភ្លៃការពិតថា សម្តេចតេជោ…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំធ្វើការសន្និដ្ខានប្រញាប់ប្រញាលពេក។ សកម្មភាពរបស់នេះមានឥទ្ធិពលពេញទីសម្រាប់លទ្ធផលការងាររបស់អ្នកក្នុងថ្ងៃនេះ ដូច្នេះសូមបោះជំហានជាមួយពត៌មានជាច្រើន និងប្រកបដោយភាពជឿជាក់។ យកល្អសូមលោកអ្នកចាប់ផ្តើមគិតគូរពីការងារដែលទាក់ទងនឹងគំនតច្នៃប្រឌិត។ បោះបង់ចោលការសង្ស័យ និងកង្វល់ ពីព្រោះអ្នកកំពុងស្ថិតនៅលើផ្លូវត្រូវ។ ក្រៅពីនេះ អ្នកអាចជំនះរាល់ការលំបាក ប្រសិនបើអ្នកផ្តោតលើករណីនោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងនេះសូមព្យាយាមយ៉ាងណាកុំធ្វើសកម្មភាពដោយតានតឹង ប្រសិនបើអ្នកលំបាកសូមទាក់ទងសុំជំនួយ ហើយប្រសិនបើមានភាពអស់កំលាំងសូមសម្រាក។ មិនបាច់បង្ខាំខ្លួនអោយហួសសមត្ថភាពនោះទេ។ ក្នុងនោះសូមប្រើប្រាស់ពេលវេលាធ្វើការវាយតម្លៃការងារ ហើយរៀបចំគម្រោងសម្រាប់អនាគត។ ហោរាណែនាំមិនឲ្យលោកអ្នករស់នៅផ្តោតទៅលើកំហុសនោះទេ សូមទទួលស្គាល់កំហុសនោះ ហើយកែប្រែទៅតាមសភាពការណ៍ជាក់ស្តែង។ ក្នុងនោះសូមកុំមានការព្រួយបារម្ភប្រសិនបើអ្នកមិនមើលឃើញពីភាពជោគជ័យនៅពេលព្រឹក ពីព្រោះចាប់ពីពេលថ្ងៃត្រង់ទៅអ្វីៗនឹងកែប្រែទៅជាល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមមិនឲ្យមានកិច្ចប្រជុំ ឬកិច្ចពិភាក្សាណាមួយទេក្នុងថ្ងៃនេះ។ កុំខ្ជះខ្ជាយថាមពលរបស់អ្នកលើការពិភាក្សាលើប្រធានបទដែលមិនពាក់ព័ទ្ធនឹងការងារ ពិសេសការងារសម្រាប់អនាគត។ ក្នុងនោះសូមជៀសវាងការវាយតម្លៃមតិរិះគន់ចំពោះសកម្មភាពនានា។ អ្នកប្រហែលជាត្រូវការពេលវេលាបន្តិចទៀត ដើម្បីបំពេញភារកិច្ចទៅតាមគម្រោងដែលមានរៀបចំទុក។ ដោយឡែក លោកអ្នកលោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័សរហួនក្នុងការអនុវត្ត និងដោះស្រាយបញ្ហាចំពោះមុខ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…
-
តើនំអន្សម, នំគម មានប្រវត្តិជាប់ទាក់ទងនឹងអ្វីខ្លះ? (Video Inside)

-
មនុស្ស៣នាក់ស្លាប់ដោយសារករណីលង់ទឹកនៅបន្ទាយមានជ័យ (Video Inside)

-
កងទ័ពមួកខៀវកម្ពុជា២៩៨នាក់វិលត្រឡប់មកពីប្រទេសម៉ាលី (Video Inside)

-
រាជធានីរឹតបន្តឹងវិធានការរដ្ឋបាលក្នុងពិធីបុណ្យភ្ជុំបិណ្ឌ (Video Inside)

អាជ្ញាធររាជធានី បានរឹតបន្តឹងវិធានការរដ្ឋបាលនិងវិធានអនាម័យសុខាភិបាលជាពិសេសចំពោះអ្នកធ្វើដំណើរ ទាំងឡាយណាធ្វើដំណើរទៅលេងស្រុកកំណើតនិងទីរមណិយ៍ដ្ឋាននានាក្នុងពិធីបុណ្យភ្ជុំបីថ្ងៃចុងក្រោយនេះ។ ការរឹតបន្តឹងវិធានការរដ្ឋបាលនេះ ត្រូវសមត្ថកិច្ចបញ្ជាក់ថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ជាពិសេស ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលមានអាចមានមនុស្សជួបជុំគ្នាច្រើន។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១២ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)
