Category: កម្មវិធីព័ត៌មាន

  • រយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន១ម៉ឺន៦ពាន់ ១២២នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន១ម៉ឺន៦ពាន់ ១២២នាក់ (Video Inside)

    ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន១ម៉ឺន៦ពាន់១២២ នាក់។

  • រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន ២១៩ករណី (Video Inside)

    រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដចំនួន ២១៩ករណី (Video Inside)

    កម្ពុជាក្នុងរយ:ពេល២៤កន្លងមកនេះមានការឆ្លងជំងឺកូវីដ១៩ចំនួន២១៩ករណី។ យោងតាមក្រសួងសុខា ភិបាលការរកឃើញឆ្លងថ្មីចំនួន២១៩នៅថ្ងៃនេះគឺតាមរយៈលទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR។

  • ពលរដ្ឋខ្មែរក្នុងប្រទេសថ្កោលទោសការអនុម័តសភាកុងហ្គ្រេសអាមេរិក (Video Inside)

    ពលរដ្ឋខ្មែរក្នុងប្រទេសថ្កោលទោសការអនុម័តសភាកុងហ្គ្រេសអាមេរិក (Video Inside)

    ពលរដ្ឋនិងយុវជនក្នុងប្រទេសកម្ពុជា បានថ្កោលទោសជុំវិញការអនុម័តសភាកុងហ្គ្រេសអាមេរិកជុំវិញសេចក្តី ស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០២១ ដើម្បីការដាក់ទណ្ឌកម្មលើកម្ពុជា។ ពលរដ្ឋនិងយុវជនខ្មែរបានចាត់ទុក កិច្ចប្រឹងប្រែងរបស់សភាអាមេរិកនោះ មិនបានជួយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសនោះទេ ប៉ុន្តែមានតែបំផ្លាញដល់ ភាពសុខសាន្តរបស់ពលរដ្ឋខ្មែរតែប៉ុណ្ណោះ។

  • មន្ត្រីរាជការទូទាំងប្រទេសតម្រូវការធ្វើតេស្តរហ័សទាំងអស់ក្រោយបុណ្យភ្ជុំ (Video Inside)

    មន្ត្រីរាជការទូទាំងប្រទេសតម្រូវការធ្វើតេស្តរហ័សទាំងអស់ក្រោយបុណ្យភ្ជុំ (Video Inside)

    មន្រ្តីរាជការទូទាំងប្រទេសច្រើនម៉ឺននាក់នឹងតម្រូវការធ្វើតេស្តរហ័សក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានបញ្ចប់។ ការបង្គាប់ដាក់ចេញការធ្វើតេស្តរហ័សនេះ បានបញ្ជាក់តាមរយៈសារាចររបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី៣តុលា គឺនៅបីថ្ងៃមុនពេលដែលពិធីបុណ្យភ្ជុំនឹងត្រូវបញ្ចប់។

  • កម្ពុជាមាតុភូមិយើង០៤.តុលា.២០២១

    កម្ពុជាមាតុភូមិយើង០៤.តុលា.២០២១

    មាតិកាព័ត៌មានកម្ពុជាមាតុភូមិយើង០៤.តុលា.២០២១ C4     ក្រសួងធនធានទឹក ជូនដំណឹងដល់ពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងសែន បង្កើនការប្រុង​ប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈកម្ពស់ទឹកស្ទឹងកើនឡើង ៕ …អាន (ដោយ៖ជា សេឌី) LD     រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕…អាន(សម្រួលអត្ថបទ លីដា+រូបភាពសេឌី) LD3   ព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្លាស់ប្ដូរអភិបាលខេត្តស្ទឹងត្រែង, ឯ.ឧ ស្វាយ សំអ៊ាង ជំនួស ឯ.ឧ ម៉ុម សារឿន៕..អាន (សម្រួលអត្ថបទ លីដា+រូបភាពសេឌី) C14   ក្រសួងការងារ ណែនាំបន្ថែម៣ចំណុច ចំពោះការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ៕…អានផ្ទាល់ (ដោយ៖ជា សេឌី) LD1   រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាននៅ​ថ្ងៃនេះ ក្នងនោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​នឹង​ពិភាក្សាគ្នា​ផងដែរ​ពី​ការបង្កើន​ទំនាក់ទំនង​បន្ថែម ទៀត​ជាមួយ​ដៃគូ​សន្ទនា​ខាងក្រៅ តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​ការថែរក្សា ម​ជ្ឈ​ភាព​អាស៊ាន​៕…អាន (សម្រួលអត្ថបទលីដា+រូបភាពទីងី)​ LD5   ទូទាំងប្រទេស(គិតត្រឹមថ្ងៃទី៣ ខែតុលា)៖…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកមានពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំធ្វើអ្វីប្រញាប់ប្រញាលពេក គួរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួនឲ្យបានម៉ត់ចត់សិន។ ប្រសិនបើអ្នកទទួលបានការផ្តល់ជូននានា សូមកុំទាន់សម្រេចចិត្ត គួរពិនិត្យឲ្យបានជាក់លាក់ ពីព្រោះសញ្ញាណនៃការចាញ់បោកគេ ឬការខកចិត្តកំពុងកើតឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចទទួលបានការគាំទ្រពេញទំហឹង។ ចំពោះទំនាក់ទំនងនានាក្នុងថ្ងៃនេះល្អប្រសើរណាស់ ក្នុងនោះទំនាក់ទំនងដៃគូក៏កាន់តែប្រសើរទៅទៀត។ ថ្ងៃនេះប្រសិនបើអ្នកសម្រេចចិត្តបោះទុក ផ្លាស់ប្តូរការងារថ្មី ឬរៀបចំពិធីមង្គលនានាឃើញថានឹងកើតលាភ និងសេចក្តីសុខក្សេមក្សាន្ត។ ដោយឡែក បញ្ហាតូចតាចនានាក្នុងថ្ងៃនេះអាចកើតមានខ្លះ តែកុំបារម្ភលោកអ្នកនឹងអាចដោះស្រាយបាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយ។ វាជាការល្អប្រសើរណាស់ ប្រសិនបើអ្នកចំណាយពេលវេលាធ្វើកិច្ចការក្នុងបន្ទុកឲ្យបានចប់រួចរាល់។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • អប្សរាព្រឹកនេះ ០៤ តុលា ២០២១

    អប្សរាព្រឹកនេះ ០៤ តុលា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C4  ក្រសួងធនធានទឹក ជូនដំណឹងដល់ពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងសែន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈកម្ពស់ទឹកស្ទឹងកើនឡើង៕…អានផ្ទាល់ (ដោយ៖ជា សេឌី) C3  ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៩៩នាក់, ជាសះស្បើយចំនួន៤៩០នាក់ និងអ្នកស្លាប់ថ្មីចំនួន២៣នាក់។ គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៣,២៥៦នាក់, សះស្បើយសរុបចំនួន១០៤,៤០៨នាក់, ស្លាប់សរុបចំនួន២,៣៨៣នាក់៕…អានផ្ទាល់ (ដោយ៖ជា សេឌី)ចប់ V1    រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕…អានផ្ទាល់ C5    គណៈកម្មាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ និងការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នៅថ្ងៃទី២ ខែតុលានេះ៕…អានផ្ទាល់ (ដោយ៖ជា សេឌី) BH1  ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញកសិផល បានជាង ៣៨០០…

  • តម្លៃប្រេងឥន្ធនៈរយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈរយៈពេល១៥ថ្ងៃខាងមុខនេះ (Video Inside)

    តម្លៃប្រេងឥន្ធនៈ បានកើនឡើងមកវិញតិចតួច សម្រាប់ការលក់រយៈពេល១៥ថ្ងៃខាងមុខនេះ។ យោងតាម ក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពី ថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺប្រេងសាំងធម្មតា មានតម្លៃ៤ពាន់១០០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺកើនឡើងចំនួន១០០រៀល បើធៀប ទៅការ លក់រយៈពេល១៥ ថ្ងៃមុនដូចគ្នា។ ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ៣ពាន់៨០០ រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បានកើនឡើងចំនួន១៥០រៀល បើធៀបទៅនឹងការលក់រយៈ ពេល១៥ថ្ងៃមុន។

  • ក្មេងស្រី២នាក់ស្លាប់ដោយសារទឹកជំនន់ (Video Inside)

    ក្មេងស្រី២នាក់ស្លាប់ដោយសារទឹកជំនន់ (Video Inside)

    ក្មេងស្រីវ័យជំទង់២នាក់នៅក្នុងខេត្តក្រចេះ បានស្លាប់ដោយសារករណីលង់ទឹក។ ហេតុការណ៍បានកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ស្ថិតនៅក្នុងស្រះទឹកមួយកន្លែងនៃភូមិទ្រៀក ឃុំស្រែចារ ក្នុងស្រុកស្នួល។  

  • ៩ខែនាំចេញស្រូវអង្ករ និងកសិផល ចំនួន៥លាន៩៣ម៉ឺន២ពាន់៩២៣តោន ទៅកាន់ ៦៨ ប្រទេស (Video Inside)

    ៩ខែនាំចេញស្រូវអង្ករ និងកសិផល ចំនួន៥លាន៩៣ម៉ឺន២ពាន់៩២៣តោន ទៅកាន់ ៦៨ ប្រទេស (Video Inside)

    កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសសរុបចំនួន ៥ លាន៩៣ម៉ឺន២ពាន់ ៩២៣តោន ទៅកាន់ ៦៨ ប្រទេសក្នុងរយ:ពេល៩ខែក្នុងឆ្នាំនេះ។