-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៤ម៉ឺន២ពាន់៧៧៤នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមានចំនួន ៤ម៉ឺន២ពាន់ ៧៧៤នាក់។ យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសារុបដែលប្រជាពលរដ្ឋទូទាំងប្រទេសដែលបាន ទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣០ខែកញ្ញា បានកើនដល់១៣លាន៣សែន៧ម៉ឺន៨៣៨នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន១១លាន៦ម៉ឺន៥៧៣នាក់។
-
ការឆ្លងកូវីដ១៩នៅកម្ពុជា ក្នុងរយៈពេល២៤ម៉ោងនេះ ធ្លាក់ចុះមកនៅត្រឹម២៣២ករណី (Video Inside

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានធ្លាក់ចុះយ៉ាងខ្លាំងពីជាង៩០០ករណីមកនៅត្រឹម ជាង២០០ករណី។ ក្រសួងសុខាភិបាលបានឲ្យដឹងការរកឃើញឆ្លងថ្មីចំនួន២៣២នៅថ្ងៃនេះ គឺតាមរយៈលទ្ធផល បញ្ជាក់ដោយម៉ាស៊ីន PCR។ មិនមានសេចក្តីរាយការណ៍ជុំវិញការធ្វើតេស្តរកឃើញតាមឧបករណ៍តេស្តរហ័ស នោះឡើយ។ នេះជាតួលេខឆ្លងចាប់ផ្តើមនាដើមខែតុលាដែលជាខែថ្មីបន្ទាប់ពីការឆ្លងក្នុងខែកញ្ញាដែលផ្តើមដោយ តួលេខ៤៥៥ និងបញ្ចប់ដោយតួលេខ៩៧៨។ ក្នុងមួយខែកញ្ញាកន្លងមកនេះ ការឆ្លងសរុបមានចំនួន ១ម៉ឺន៩ពាន់ ២៩៦ករណី និងមានមនុស្សស្លាប់ក្នុងមួយខែនោះចំនួន៤១៦នាក់។
-
ឃាត់មនុស្ស១០នាក់ និងបញ្ជូនទៅតុលាការ១នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ (Video Inside)

-
រាជរដ្ឋាភិបាលបញ្ជូនជំនួយទៅខេត្តបន្ទាយមានជ័យដែលរងគ្រោះជំនន់ទឹកភ្លៀង (Video Inside)

មីជាង២ម៉ឺនកេស និងថវិកា១០០លានរៀល ត្រូវបានប្រមុខរាជរដ្ឋាភិបាលបានផ្តល់ដល់ខេត្តបន្ទាយមានជ័យ ដែលជាខេត្តមានពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងទឹកហូរមកពីប្រទេសថៃ។ ក្នុងខេត្តបន្ទាយមាន ជ័យនោះផងដែរប្រជាពលរដ្ឋ១ពាន់១៥០គ្រួសារ ត្រូវបានគេជម្លៀសដាក់លើទីទួលមានសុវត្ថិភាព។ មិនមាន សេចក្តីរាយការណ៍ជុំវិញករណីមនុស្សរងគ្រោះថ្នាក់នោះឡើយ។
-
ទូតអូស្រ្តាលីបញ្ជាក់ប្រាប់កម្ពុជានូវជុំវិញសន្ធិសញ្ញាត្រីភាគី AUKUSពាក់ព័ន្ធនាវាមុជទឹកប្រាស់ថាមពលនុយក្លេអ៊ែរ (Video Inside)

ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក ហោ ណាំហុង នៅថ្ងៃទី១តុលានេះ ដោយកិច្ចពិភាក្សាបានផ្តោតលើជំហរអូស្ត្រាលីពាក់ព័ន្ធនឹងសន្ធិសញ្ញាត្រីភាគី AUKUS ដែលនឹងជួយជម្រុញប្រ ទេសអូស្រ្តាលីក្នុងការបង្កើតនាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែ័រ និងបញ្ហាមួយចំនួនទៀតដែលជាស្ថាន ការណ៍ពាក់ព័ន្ធក្នុងតំបន់ដែលកម្ពុជានឹងត្រៀមរៀបចំធ្វើក្នុងឆ្នាំ២០២២ក្នុងនាមជាប្រធានអាស៊ាន។
-
សម្តេច ហេង សំរិន អំពាវនាវការជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរាក្នុងទិវាមនុស្សចាស់ (Video Inside)

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំពាវនាវឱ្យមានការជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការថ្លែងអំពាវនាវរបស់សម្តេចប្រធានរដ្ឋសភា បានធ្វើឡើង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ដែលជាទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ រៀបចំធ្វើ ឡើងក្នុងគោលបំណងលើកកម្ពស់គាំពារសុខុមាលភាពមនុស្សចាស់ នៅក្នុងសង្គមជាតិយើងឱ្យកាន់តែប្រសើរ ឡើង។
-
មនុស្សចាស់វ័យពី៨០ឆ្នាំចំនួន៤៦៥នាក់ ទទួលអំណោយរបស់ព្រះមហាក្សត្រ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២១

-
អប្សរាព្រឹកនេះ ០២ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BH1 សម្ដេច ហេង សំរិន អំពាវនាវ ឲ្យជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ហេង សម្បត្តិ + កាត់ត បញ្ជូលសម្លេង លោក សរមៀត ប៊ុនហុក) L1 សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបាន ប្រកបដោយចីរភាព និងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍ ផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា ៕ …ឃ្លីប… (សារលិខិត) អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ C5 ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ១,២៥០លាន ដូស…
-
ក្រសួងការងារ បានសម្តែងនូវមោទកភាពក្រៃលែង ចំពោះប្អូនៗ និស្សិត ដែលបានបង្កើតស្នាដៃដ៏អស្ចារ្យផលិតដ្រូនមនុស្សជិះបាន ដែលអាចចាត់ទុកថា នេះជាស្នាដៃដំបូង បំផុតសម្រាប់កម្ពុជា ដែល មានក្រុមនិស្សិតដូចជាប្អូនៗបានរៀបចំបង្កើតដ្រូននេះឲ្យចេញជា រូបរាងឡើង(មានវីដេអូ)
