-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង៥ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ២សែន២ម៉ឺន ៦ពាន់២៧៤នាក់ (Video Inside)

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ ប៉ុន្តែអំណោយផលនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ កុំនិយាយស្តីពាក្យសំដីទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍ ឬការងាររបស់អ្នកដទៃ ហើយក៏ហាមដាច់ខាត ក្នុងការចែករំលែករឿងរ៉ាវពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្នុងពេលនេះឳកាសសម្រាប់ការងារនឹងកើតឡើងច្រើន ដូច្នេះសូមព្យាយាមចាប់យកឳកាសទាំងនោះដើម្បីជាប្រភពនៃចំណូលរបស់អ្នក។ លើសពីនេះលោកអ្នកប្រហែលជាអាចទទួលបានការងារបន្ថែមក្រៅម៉ោងផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរ មានដំណើរការល្អណាស់។ ប្រសិនបើអ្នកអាចរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែល នោះអ្នកអាចនឹងមានពេលវេលា និងជំហររឹងមាំដើម្បីអភិវឌ្ឍន៍ការងារទាំងនោះប្រកបដោយភាពវិជ្ជមាន និងជោគជ័យ។ ថ្ងៃនេះស្ថានភាពខ្លះនឹងអាចរុញច្រានអ្នកឲ្យចេញពីគន្លងត្រឹមត្រូវ ដែលអ្នកបានរៀបចំ ដូច្នេះសូមមានការប្រុងប្រយ័ត្ន។ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមផ្អាកសិន និងសុំយោបល់មនុស្សដែលអ្នកទុកចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់ ហើយស្ថានភាពវិជ្ជមាននឹងកើតឡើងចំពោះការងាររបស់អ្នកយ៉ាងប្រាកដណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារដែលអ្នកពេញចិត្ត ព្រោះអ្វីៗស្ថិតក្នុងដំណើរដ៏ប្រសើរ សូមទាំងមានមនុស្សទំនុកបម្រុង និងជឿជាក់ទៅលើគំនិតយោបល់របស់អ្នកណាស់។ សូមធ្វើទំនាក់ទំនងល្អជាមួយមិត្តរួមអាជីព និងសូមជៀសវាងការនិយាយរឿងដែលគ្មានប្រយោជន៍…
-
អប្សរាព្រឹកនេះ ២២ កញ្ញា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C1 ក្រសួងធនធានទឹកបញ្ជាក់ថា រាជធានី-ខេត្តចំនួន១២របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ៕ …អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… L1 សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ដោយសារគុណតម្លៃនៃសន្តិភាព ធ្វើប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ និងជំរុញឱ្យកម្ពុជា ខិតខំអភិវឌ្ឍខ្លួន ក្លាយជាប្រទេសមួយ ដែលបានចូលរួមចំណែក យ៉ាងសកម្ម នៅក្នុងបុព្វហេតុ សន្តិភាពពិភពលោក ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ដាលិន កន្និការ) V1 សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកលក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»៕…អានផ្ទាល់ BH1 សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ បូកសរុបការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក…
-
កម្ពុជារយៈពេល២៤ម៉ោង ការឆ្លងកូវីដមានចំនួន៦២៨ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៦២៨ករណី និងជាតួលេខថយចុះ៧០ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះ គឺជាការឆ្លងស្ថិតក្នុងខ្ទង់ជាង៦០០ករណីជាដដែលនិងមានរយៈ ពេល១២ថ្ងៃជាប់គ្នាហើយក្នុងរង្វង់ខែកញ្ញានេះ។ ការឆ្លងថ្មី៦២៨ករណីនៅថ្ងៃនេះទៀត រួមាន៥០៧ករណីជាការ ឆ្លងចូលក្នុងសហគមន៍ និង១២១ករណី គឺជាការឆ្លងនាំចូលមកពីក្រៅប្រទេស។
-
៦ខែដើមឆ្នាំ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៧០៩នាក់, បង្ករបួសចំនួន១ពាន់៧៩២នាក់ (Video Inside)

-
ស្នងការដ្ឋាននគរបាលរាជធានីពង្រាយកម្លាំងជិត២ពាន់នាក់ការពារនៅបុណ្យភ្ជុំ (Video Inside)

-
ឃាត់មនុស្ស២៥៦នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

-
បិទហាងខារ៉ាអូខេនៅពោធិ៍សែនជ័យ បង្កការឆ្លងមនុស្ស៦នាក់ (Video Inside)

-
តុលាការចេញដីកាលើកលែងការចោទប្រកាន់លោក សេង សារី (Video Inside)
