-
រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន៨ម៉ឺន ៣ពាន់២៥២នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៨ម៉ឺន៣ពាន់ ២៥២នាក់។ យោងតាមក្រសួងសុខាភិបាល តួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣ខែកញ្ញានេះ បានកើនដល់១០លាន៩សែន៧ម៉ឺន៨ពាន់៤៧នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៨លាន៦សែន៦ម៉ឺន៦ពាន់៣២១នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៣សែន៧ម៉ឺន៧ពាន់២៥៨នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន១លាន៦សែន៧៨៩នាក់។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៦៨,៦១%ហើយ។
-
កម្ពុជាឆ្លងកូវីដ១៩ថ្មីចំនួន៤៩១ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានកើនឡើង៧៥ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងថ្មីថ្ងៃនេះមាន៤៩១ករណី ដែលក្នុងនោះ ការឆ្លងចូលក្នុងសហគមន៍មាន ៣២៦ករណី និងការឆ្លងមកពីក្រៅប្រទេស១៦៥ករណី។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង២២ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានកើនឡើង៥៣ករណី។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៩នាក់ ដែលថយចុះ៣នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩៤ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៧ម៉ឺន៨ពាន់៩០៨ករណី ។
-
កម្ពុជាទាត់ចោលការឆ្លើយដោះសាររបស់អ្នកគ្រប់គ្រងនាវា MT Strovolos (Video Inside)

-
សម្តេចនាយករដ្ឋមន្ត្រី និងឥស្សរជននយោបាយកំពូលពិភពលោក ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយានឆ្នាំ២០២១ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារួមនឹងឥស្សរជនកំពូលពិភពលោកល្បីល្បាញប្រមាណជិត៣០០នាក់ ដទៃទៀតក្នុងនោះរួមមាននាយករដ្ឋមន្ត្រីចិនលោកលីខឺឈាន, ឥស្សរជននយោបាយនៃថ្នាក់ដឹកនាំប្រទេស, ថ្នាក់ ដឹកនាំអង្គការអន្តរជាតិ និងអ្នកប្រាជ្ញល្បីល្បាញក្នុងវិស័យថាមពល អន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបថៃយានឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការនៅលើគន្លងផ្លូវល្អប្រសើរ។ លោកអ្នកអាចរក្សាអាជីពឲ្យនៅដដែល ឬផ្លាស់ប្តូរទៅតាមក្តីប្រាថា្ន ពីព្រោះជម្រើសមួយណាក៏គង់នឹងល្អប្រសើរដែរក្នុងថ្ងៃនេះ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់ក្នុងការបង្ហាញលទ្ធផលការងារដែលត្រឹមត្រូវ ហើយក៏មិនអាចមើលងាយស្ថានការណ៍ដែរ។ ភាពមន្ទិលសង្ស័យ និងមតិរិះគន់មិនអាចកំចាត់បង់បាន ប៉ុន្តែសូមប្រកាន់ជំហរ ជាមួយភាពត្រឹមត្រូវ ហើយក៏តបត។ ថ្ងៃនេះយកល្អគួរចូលទៅកៀកនឹងថា្នក់លើ ឬប្រធាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលទៅដល់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការបង្កើតស្នាដៃថ្មីរបស់ការងារ។ ការប៉ះទង្គិចអារម្មណ៍តិចតួចអាចនឹងកើតឡើង ប៉ុន្តែគ្មានហេតុផលដែលអ្នកត្រូវគិតគូរនាំលំបាកនោះទេ។ សូមលោកអ្នកកំណត់ទំហំនៃទំនាក់ទំនង ហើយជ្រើសរើសតែមនុស្សជំនិតដើម្បីចែករំលែកកិច្ចការងារសំខាន់ ប្រសិនបើអាចធ្វើបានគឺធានាថារាល់បញ្ហាមិនមាននោះទេ។ ផ្ទុយទៅវិញ សូមប្រយ័ត្នសុខភាព ពិសេសការបាត់បង់ជាតិទឹក។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើន ក្នុងនោះលោកអ្នកអាចនឹងទទួលបានការសរសើរ និងជឿជាក់ពីមនុស្សគ្រប់លំដាប់ថ្នាក់។ ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយ សូមសម្រេចចិត្តធ្វើចុះ ពីព្រោះផលលំបាកមិនមានទេ។ ក្នុងនោះដែរ នៅរវាងពេលរសៀលលោកអ្នកអាចទទួលបានដំណឹងដែលរងចាំ ហតុដូច្នេះសូមរក្សាភាពសំដី និងគួរឆ្លើយតបឲ្យបានសមស្រប។ ចំពោះការលក់ចេញ ទិញចូលអចលនទ្រព្យឃើញថាបានផលចំណេញណាស់…
-
អប្សរាព្រឹកនេះ ០៤ កញ្ញា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ D3 ក្រសួងធនធានទឹកបញ្ជាក់ថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា៕…អានផ្ទាល់(ដោយ៖ជា សេឌី L1 សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ឱ្យមានការពង្រឹង កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណង បង្កើតឱ្យបាន នូវអនាគតបៃតងរួមគ្នាមួយ ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ ចោលនោះឡើយ ៕ …ឃ្លីប… (វណ្ណលុក+លីមហួត+ពិសេដ្ឋ+កន្និការ) D7 រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្រ្ត បើកទទួលទេសចរណ៍សុវត្ថិភាព ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ ៕…អានផ្ទាល់(ដោយ៖ជា សេឌី) ឧប, អូន ព័ន្ធមុនីរ័ត្ន V5 ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានអន្តរាគមន៍ជួយសម្រួលបញ្ជូនពលករខ្មែរចំនួន០៧នាក់ដែលបានមកពីខេត្តនានានៃប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ៕…អានផ្ទាល់ V6 តំណាងកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបអ្នករាយការណ៍ពិសេសថា រាល់ការចោទប្រកាន់ និងការអនុវត្តនីតិវិធីនៅកម្ពុជា គឺអនុលោមស្របទៅតាមច្បាប់ ៕…អានផ្ទាល់ V1 កម្ពុជាប្រយុទ្ធប្រឆាំង នឹងការជ្រៀតជ្រែករបស់អាមេរិក, ការចាប់ខ្លួនមេដឹកនាំសហជីពដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។…
-
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែន នៅខេត្តបាត់ដំបង (Video Inside)

-
ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម វណ្ណា នាំយកសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់សាលានាយទាហានសកម្ម នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ (Video Inside)

-
ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៤៩១នាក់ និងមានអ្នកស្លាប់ ៩នាក់ (Video Inside)

-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប តម្រូវឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មានបណ្ណសម្គាល់ខ្លួនដែលចេញដោយ គ.ជ.ប ទើបអនុញ្ញាតយកព័ត៌មានពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (Video Inside)
