-
ក្រុមតាលីបង់ និងពួកចលនាប្រឆាំងក្រុមនេះ បើកការប្រយុទ្ធគ្នានៅតំបន់ជ្រលងភ្នំ ផាន់ហ្សៀរ (មានវិដេអូ)

-
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធ រៀបចំសម្អាតអនាម័យ បរិស្ថាន នៅតាមសាលា ដើម្បីត្រៀម បើកសាលារៀនឡើងវិញ (មានវីដេអូ)

-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន មានជំនឿថា ការប្រារព្ធទិវាយល់ដឹងពីសត្វត្មាត អន្តរជាតិនៅថ្ងៃស្អែកនេះ នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុងការការ ពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ (មានវីដេអូ)

-
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៖ ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមាន កម្រិត នៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់ យក បញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈ គោលនយោ បាយដ៏ សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម (មានវីដេអូ)

-
កម្ពុជាមាតុភូមិយើង ០៣.កញ្ញា.២០២១

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៣.កញ្ញា.២០២១SB1 របៀបវារៈចំនួន៨ នឹងត្រូវបានកំណត់លើកយកទៅពិភាក្សាអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា សម្រាប់សម័យប្រជុំសប្តាហ៍ក្រោយ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ៕ ឃ្លីប (ដោយ វិចិត្រ + សម្បត្តិ + ចរិយា)LD1 ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៖ ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប, រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈ គោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម “ជាបញ្ហារួម ៕អាន (អត្ថបទសម្រួលវណ្ណលុក-លីដា+រូបភាពសេឌី)LD មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានមានជំនឿថា ការប្រារព្ធទិវាយល់ដឹងពីសត្វត្មាត អន្តរជាតិនៅថ្ងៃស្អែកនេះ នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឱ្យមានការចូលរួមកាន់តែសកម្មបន្ថែមទៀតពីសំណាក់សាធារណជនក្នុងការការពារនិងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រ៕អាន(អត្ថបទលីដា+រូបភាពសារ៉ាន ទីងី)TG រយៈពេល៣៣ថ្ងៃនៃការបើកយុទ្ធនាចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួនជាង១លាននាក់ ៕ .អាន(អត្ថបទ រូបភាព សារ៉ាន ទីងី)SB2 អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងអង្គភាពពាក់ព័ន្ធ រៀបចំសម្អាតអនាម័យ បរិស្ថាន នៅតាមសាលា ដើម្បីត្រៀម បើកសាលារៀនឡើងវិញ៕…
-
កម្ពុជានឹងប្រារព្ធទិវាសត្វត្មាតអន្តរជាតិ (Video Inside)

-
កីឡាករជនពិការកម្ពុជា ទទួលចំណាត់ថ្នាក់លេខ៧ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកតូក្យូ (Video Inside)

កីឡាករជនពិការកម្ពុជា លោក វ៉ាន វ៉ុន ទទួលបានចំណាត់ថ្នាក់លេខ៧ នៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកតូក្យូ ឆ្នាំ ២០២០។ លោក វ៉ាន វ៉ុន បានប្រើថិរវេលា ១៤កណ្តក់សញ្ញា២១វិនាទី លើវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រនៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី០១កញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមបេក្ខជនប្រកួត៨នាក់ចុងក្រោយ, លោក វ៉ាន វ៉ុនបានស្ថិតក្នុងចំណាត់ថ្នាក់លេខ៧។
-
ទាហានមួកខៀវកម្ពុជា ៣៧នាក់ ហ្វឹកហ្វឺនវិធីសង្គ្រោះគ្រោះមហន្តរាយ (Video Inside)

-
ប្រទេសអាស៊ាន មានការឆ្លងជំងឺកូវីដ១៩ ជាង៧ម៉ឺនករណី ក្នុងរយៈ២៤ម៉ោងចុងក្រោយ (Video Inside)

-
កម្ពុជាបន្តសម្រួលសេវាថែទាំ និងព្យាបាលអ្នកឆ្លងកូវីដកម្រិតស្រាល (Video Inside)

កម្ពុជាបានសម្រួលបន្ថែមទៀតជុំវិញវិធានការផ្តល់សេវាថែទាំនិងព្យាបាលអ្នកជម្ងឺកូវីដ១៩កម្រិតស្រាល។ មុននេះរាល់ចំណាត់ការនានាទាក់ទងនឹងការព្យាបាលអ្នកឆ្លងកូវីដ១៩ មិនទាន់ត្រូវបានអនុញ្ញាតឲ្យមានប្រព័ន្ធឯកជនចូលពាក់ព័ន្ធនោះឡើយ, ប៉ុន្តែក្រោមចំណាត់ការទប់ស្កាត់ជាមួយនឹងបទពិសោធន៍ឆ្លងកាត់ជាច្រើនខែ, ការផ្តល់សេវាថែទាំបានសម្រូលអនុញ្ញាតមកព្យាបាលតាមគ្លីនីកឯកជននិងតាមផ្ទះដែលមានការអនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាល, និងវេលាចុងក្រោយនេះទៀត សេវាថែទាំនិងព្យាបាលអ្នកជម្ងឺកូវីដ១៩កម្រិតស្រាល ត្រូវបានបន្តអនុញ្ញាតឲ្យធ្វើនៅសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។