-
រយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន ៩ម៉ឺន៣ពាន់១០៤នាក់ (Video Inside)

-
អ្នកឆ្លងកូវីដ១៩ នៅសល់ចំនួន៤,៤២៦នាក់ (Video Inside)

តួលេខអ្នកឆ្លងកូវីដ១៩ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួនសេសសល់៤ពាន់៤២៦នាក់ក្រោយ ការព្យាបាលជាសះស្បើយចំនួន៣៨៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខដែលបង្ហាញការថយចុះនេះ ត្រូវគេចាត់ទុកថាដោយសារតែចំណាត់ការមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លង កូវីដ១៩ក្នុងសហគមន៍ជាពិសេសយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។
-
រកឃើញអាវុធស្វ័យប្រវត្តិដឹកចូលក្រុងព្រះសីហនុ (Video Inside)

-
ស្ត្រីទេសចរជាតិចិនលង់ទឹកនៅឆ្នេរអូរឈើទាល (Video Inside)

-
យុវតី៣នាក់ស្លាប់ ក្រោយផឹកស្រាក្រឡុក (Video Inside)

-
សម រង្ស៊ី និងបក្ខពួកកាន់តែរងការរិះគន់ខ្លាំងពីមជ្ឈដ្ឋានខ្មែរក្រៅប្រទេស (Video Inside)

-
រដ្ឋមន្ត្រីការបរទេសគ្រោងបំពេញទស្សនកិច្ចកូរ៉េខាងត្បូង (Video Inside)

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន គ្រោងនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយនេះ។ ក្រសួងការបទេសនៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា លោកប្រាក់សុខុនដែលជាឧបនាយករដ្ឋ មន្ត្រីផងដែរនោះ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង រវាងពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា ដែលនៅ ទីនោះ លោកនឹងជួបសមភាគីកូរេខាងត្បូង លោកឆុងអើយយ៉ុង។
-
សម្តេចតេជោបដិសេធការស្នើវិនិយោគបឹង១ពាន់ហិកតានៅស្រុកល្វាឯម ក្នុងការធ្វើទីក្រុងរណប (Video Inside)

សម្តេចនាយករដមន្រ្តីកម្ពុជាបានទាត់ចោលនូវសំណើចង់ទិញដីបឹងទំហំ១ពាន់ហិកតា នៅស្រុកល្វាឯមខេត្ត កណ្តាល។ ក្រុម ហ៊ុនសំណង់ «ឈ្នះ ឈ្នះ» តាមរយៈក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកណ្តាល បានដាក់សំណើ ចង់ទិញបឹង១ពាន់ហិកតា នៅក្នុងឃុំបារុង នៃស្រុកល្វាឯម ដើម្បីអភិវឌ្ឍជាទីក្រុងរណបបែបទំនើប និងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ប៉ុន្តែយោងតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រីថ្ងៃទី២៧សីហា សំណើនោះ ត្រូវបាន សម្តេចនាយក ឮរដ្ឋមន្ត្រីបានបដិសេធ។
-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានធំដុំនោះទេ លើសពីនេះលោកអ្នកក៏អាចដោះស្រាយបានដោយសន្តិវិធីផងដែរ។ ប៉ុន្តែសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់ ហើយកុំចូលក្នុងសកម្មភាពវិនិយោគ។ ហោរាសូមឲ្យអ្នកផ្តោតលើការងារជាជាងចំណាយពេលវេលាលើការចាប់យកការងារដទៃទៀត។ ក្នុងនោះការចំណាយពេលវេលានិយាយចែចង់ និយាយសន្ទនាមិនសមរម្យនឹងនាំទុក្ខទៅវិញ។ អ្នកក៏អាចស្ថិតនៅកណ្តាលនៃភាពនិយាយដើម ឈ្នានីសពីមនុស្សនៅក្បែរ ដូច្នេះគ្មានវិធីណាប្រសើរជាងការចាកចេញ ឬគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗក្នុងជីវិតនាពេលនេះ អ្វីៗដែលអ្នកបានប៉ងប្រាថ្នានឹងអាចសម្រេចបានដោយគ្មានអ្វីមកជំទាស់នោះទេ។ អ្នកនៅតែមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូជនេះមិនគួរធ្វើឲ្យខ្លួនរវល់មមាញឹកពេកនោះទេ។ ទន្ទឹមនឹងនោះ អ្នកទទួលបានភាពប៉ិនប្រសព្វក្នុងការបង្ហាញគំនិតរបស់អ្នកច្បាស់លាស់ ហើយធ្វើឲ្យគេពេញចិត្តពេញថ្លើមណាស់។ បន្ទាប់ពីនេះ សូមព្យាយាមចាប់អារម្មណ៍មិត្តរួមការងារ ពិសេសលើគំនិត និងទស្សនៈលើការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ប៉ុន្តែបញ្ហាមួយចំនួននឹងអាចកើតឡើង ពិសេសសូមអ្នកកុំចុះចាញ់នឹងការល្បួងរបស់អ្នកដទៃ។ ប្រហែលជាមនោសញ្ចេតនានៅក្នុងការិយា នឹងនាំឲ្យអ្នកមានអារម្មណ៍វិលវល់ ហើយអ្នកក៏ទំនងនឹងត្រូវរារាំងមិនឲ្យមានភាពរីកចម្រើនក្នុងអាជីពដែរ ប៉ុន្តែដោយសារអ្នកទទួលបានភាពរហ័សរហួនក្នុងការសម្របទៅតាមស្ថានភាព និងក្តោបក្តាប់ដំណឹងបានល្អ គឺអ្នកអាចឆ្លើយតបទៅវិញដោយភាពវិជ្ជមាន។ ដោយឡែក…
-
ករណីអះអាងថា PM ចាប់គេវាយខ្នោះ កៀបស៊ីពលរដ្ឋរហូតបែកធ្លាយដល់អ្នកសារព័ត៌មាន ត្រូវបានបកអាក្រាត (Video Inside)
