Category: កម្មវិធីព័ត៌មាន

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០១ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០១ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះនៅអាស៊ានមានចំនួន ១០១ករណី រួមមានទាំងកម្ពុជាផងដែរ។ តួលេខឆ្លងថ្មីថ្ងៃនេះ បានបន្តថយចុះថែមទៀតចំនួន ៣១១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសចំនួន២ នៅអាស៊ាន ដែលមានការឆ្លងថ្ងៃនេះ រួមមានប្រទេសថៃ មានការឆ្លងចំនួន ១០១ករណី និងប្រទេសកម្ពុជាមានការឆ្លង ៥ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុង ក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលជាពលរដ្ឋ នៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧៣ម៉ឺន ២ពាន់ ២៧០ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៩៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០១លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕

  • ក្រសួងសុខាភិបាលបញ្ជាក់ការរងនឹងជម្ងឺដោយសារសេពគ្រឿងស្រវឹង (Video Inside)

    ក្រសួងសុខាភិបាលបញ្ជាក់ការរងនឹងជម្ងឺដោយសារសេពគ្រឿងស្រវឹង (Video Inside)

    ក្រសួងសុខាភិបាល បានថ្លែងថា ការសេពគ្រឿងស្រវឹងនឹងធ្វើឱ្យមនុស្សកើត ឬឆ្លងជម្ងឺច្រើនជាង១០មុខ។ យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី៩មករា, ក្រសួងសុខាភិបាលបានថ្លែងថា ជាតិអាល់កុលក្នុងគ្រឿងស្រវឹង ក្នុងរយៈពេលតែ ២ទៅ ៣នាទីតែប៉ុណ្ណោះ អាចជ្រាបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ នៃជាតិអាល់កុល។ ពេលនោះមនុស្សរងនឹងជាតិអាល់កុលនេះ ចាប់ផ្តើមនិយាយច្រើន, ចលនាអន់ថយ, គំហើញថយចុះ, ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លង ដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។ ក្រសួងសុខាភិបាលបន្តថា គ្រឿងស្រវឹងក៏នឹងប៉ះពាល់សុខភាពសម្រាប់រយៈពេលយូរផងដែរ ដូចជានឹងធ្វើឱ្យមនុស្សមានជំងឺក្រិនថ្លើម, ខូចថ្លើម, មានជម្ងឺមហារីក ដូចជាមហារីកមាត់ បំពង់ក, បំពង់អាហារ, ថ្លើម ពោះវៀនធំ និងសុដន្យជាដើម។ គ្រឿងស្រវឹងនឹងបង្កឱ្យមាន ជំងឺមហារីកឈាម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយធ្លាក់ខ្លួនឈឺ។ ការសេពគ្រឿងអាល់កុលនឹងធ្វើឱ្យមនុស្សមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ, ជំងឺធ្លាក់ទឹកចិត្ត, មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់, អសមត្ថភាពផ្នែកផ្លូវភេទ, មានជម្ងឺជំងឺបេះដូង និងសរសៃឈាម, ជំងឺសរសៃឈាមខួរក្បាល, ជំងឺខ្សោយសាច់ដុំ និងឆ្អឹង, ទារកមានការលូតលាស់មិនប្រក្រតី នៅក្នុងផ្ទៃស្ត្រីណា ដែលប្រើប្រាស់គ្រឿងស្រវឹង ក្នុងអំឡុងពេលពរពោះ…

  • ការដាច់ភ្លើងបណ្តោះអាសន្នបួនថ្ងៃមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងបណ្តោះអាសន្នបួនថ្ងៃមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍ បានមកដល់ទៀតហើយក្នុងរយៈពេល៤ថ្ងៃ។ ការដាច់ទាំងបួនថ្ងៃសប្តាហ៍នេះ រួមមានថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ និងថ្ងៃអាទិត្យ នៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលមានរយៈពេលពី ៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មានចំនៅសង្កាត់ និងខណ្ឌណាខ្លះ? អប្សរាណិតរាយការណ៍

  • ក្រសួងបរិស្ថានដាស់តឿនប្រុងប្រយ័ត្នកំហាប់ភាគល្អិតនិចលអណ្ដែតក្នុងខ្យល់ (Video Inside)

    ក្រសួងបរិស្ថានដាស់តឿនប្រុងប្រយ័ត្នកំហាប់ភាគល្អិតនិចលអណ្ដែតក្នុងខ្យល់ (Video Inside)

    ក្រសួងបរិស្ថានបានដាស់តឿនការប្រុងប្រយ័ត្ន នូវកំណើនកំហាប់ភាគល្អិតនិចលអណ្ដែតក្នុងខ្យល់ ដែលធ្វើឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ និងបង្កហានិភ័យ ប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។ កំហាប់ភាគល្អិតនិចលអណ្ដែតក្នុងខ្យល់ ត្រូវបានកើតឡើងតាមរយៈការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម, ពីយានយន្ត, ពីភ្លើងឆេះព្រៃ, ពីការដុតវាលស្មៅ, ការដុតសំណល់កសិកម្ម, ការដុតរានព្រៃ, ការដុតគល់ជញ្ជ្រាំង, ការដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម, ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ ក្រសួងបរិស្ថាន បានថ្លែងថា នារដូវប្រាំងរវាងពីខែធ្នូ ដល់ខែមេសា ស្ថានភាពគុណភាពខ្យល់ មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល ដែលអណ្ដែតក្នុងខ្យល់ និងអាចមានកម្រិតលើសស្តង់ដារកំណត់។ ការបង្ហាញភាពព្រួយបារម្ភនេះ គឺនៅបន្ទាប់ពីប្រទសថៃ ដែលនៅក្បែរខាងកម្ពុជា ទើបបានផ្សាយថ្មីៗកន្លងមកនេះថា ក្នុងចំណោមខេត្តទាំង ៧៧របស់ថៃ មានខេត្តចំនួន៤១ បានគ្របដណ្តប់ដោយកំហាប់ភាគល្អិតនិចលអណ្ដែតនៅក្នុងខ្យល់នេះ។ ក្រសួងបរិស្ថានបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយគុណភាពខ្យល់មិនល្អនេះ និងស្នើដល់អភិបាលរាជធានី-ខេត្តទាំង២៥ ជំរុញផ្សព្វផ្សាយការអនុវត្តសារាចរលេខ ០១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងប្រទេស។

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធការផ្សាយគណនីហ្វេសប៊ុក The CEROC (សេរ៉ក) (Video Inside)

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធការផ្សាយគណនីហ្វេសប៊ុក The CEROC (សេរ៉ក) (Video Inside)

    អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធការផ្សាយរបស់គណនីហ្វេសប៊ុកមួយ ដែលមានទំនោរប្រឆាំងនឹងនយោបាយដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ គណនីឈ្មោះគណៈកម្មាធិការ ដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ នៅក្រៅប្រទេសហៅកាត់ថា The CEROC បានផ្សាយកាលពីថ្ងៃទី៩ មករា ឆ្នាំ២ ០២៤ចោទប្រកាន់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី «មិនយកអតិថិជនជាធំទេ»។ គណនីនោះ បាននិយាយវាយប្រហារថា «មើលចុះពួកគេអោយពិន្ទុទាបខ្លាំងណាស់ រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃ មិនអោយឆ្លងកាត់ព្រលាននេះថែមទៀត»។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងសេចក្តីបំភ្លឺព័ត៌មានមួយរបស់ខ្លួនថ្ងៃទី៩មករា បានហៅការផ្សាយព័ត៌មានក្នុងគណនី The CEROC នោះ គឺជាការ «ស្រង់ប្រភពព័ត៌មានមិនច្បាស់លាស់ ហើយកាលបរិច្ឆេទ នៃការបញ្ចេញមតិទាំងនេះ ភាគច្រើនបានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបានបើកដំណើរការជាផ្លូវការនោះទៅទៀត»។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបដិសេធចំពោះការផ្សាយចោទប្រកាន់របស់គណនីហ្វេសប៊ុក The CEROC នោះ និងបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចៀសវាងផ្សាយនូវព័ត៌មានមិនពិត ដែលបង្កឱ្យមានក្តីភ័ន្តច្រឡំ ដល់សាធារណជន និងភ្ញៀវបរទេសនានា។

  • ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបនិយាយថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្តិភាព និងអភិវឌ្ឍន៍ (Video Inside)

    ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបនិយាយថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្តិភាព និងអភិវឌ្ឍន៍ (Video Inside)

    ពលរដ្ឋនិងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេស នៃទ្វីបអឺរ៉ុប បានបន្តផ្ញើសារសម្លេង តាមបណ្តាញសង្គមជាបន្ថែមទៀត នៅថ្ងៃទី១០ មករា ជាមួយនឹងការបញ្ជាក់ថា មូលហេតុអ្វីដែលពួកគេត្រូវនាំគ្នាទៅទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី នៅក្នុងទ្វីបអឺរ៉ុប។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។ ពលរដ្ឋខ្មែរបានថ្លែងថា មូលហេតុដែលពួកគេនាំគ្នាមកទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត គឺដោយសារពួកគេស្រឡាញ់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធ្វើឱ្យប្រទេសមានសន្តិភាព និងមានការរីកចំរើន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសបារាំងរវាងពីថ្ងៃទី១៨ ដល់១៩មករា, សម្តេចធិបតី នឹងជួបសវនាការជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក្នុងវិមានប្រធានាធិបតី Élysée។ ដោយឡែកកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីសរវាងពីថ្ងៃទី១៥ ដល់១៩មករា។ ដំណើរគ្រោងបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បំបែកករណីឃាតកម្មគប់កញ្ចក់ឡាន (Video Inside)

    ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បំបែកករណីឃាតកម្មគប់កញ្ចក់ឡាន (Video Inside)

    កម្លាំងនគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ ដែលបណ្ដាលឲ្យអ្នកបើកបរស្លាប់ ក្រោមការគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍។ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់នេះ បានកើតឡើងប្រមាណច្រើនខែមកហើយ គឺនៅចុងខែមេសា ឆ្នាំ២០២៣ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ប៉ុន្តែមូលហេតុដែលជាប់ពាក់ព័ន្ធទើបនឹងបានរកឃើញ វេលាចុងក្រោយនេះទេ។ ជនរងគ្រោះឈ្មោះ ហើម អាយុ៣៨ឆ្នាំ នាពេលនោះ បានបាត់បង់ជីវិត គ្រាដែលរថយន្តត្រូវគេជឿថា បានវេរចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក ដែលនាំឱ្យមានការសន្និដ្ឋាននៅមុននេះថា ជាគ្រោះថ្នាក់ចរាចរណ៍។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើបង្កហេតុនេះ។ ជនសង្ស័យទាំង២ឈ្មោះ ទូច ចិន អាយុ ២១ឆ្នាំ និងម្នាក់ទៀតអាយុ ១៨ឆ្នាំឈ្មោះ នូ ដារ៉ា ដែលអ្នកទាំង២ជាអ្នកស្រុករស់នៅក្នុងស្រុកបាភ្នំ។ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត (សម្លេងឈឿន ប៊ុនឆន) បើសិនជាសំណុំរឿងនេះ មិនបានបំបែកនោះទេ ជនរងគ្រោះពិតជាបានស្លាប់ដោយអយុត្តិធម៌ជាទីបំផុត។ លោកស្នងការនគរបាលខេត្ត បានរៀបរាប់បន្តថា ជនសង្ស័យបានសារភាពថា ការគប់កញ្ចក់ឡាននោះ គឺដោយសារតែខឹងនឹងរថយន្តនោះ បើកភ្លើងហ្វាខ្លាំងដាក់មកលើពួកគេ។ ស្នងការនគរបាលខេត្តព្រៃវែងបានថ្លែងថា គេបានជួយដោះស្រាយលើសំណងរដ្ឋប្បវេណី ដោយហៅគ្រួសារជនរងគ្រោះ និងគ្រួសារជនសង្ស័យមកសម្របសម្រួល ដោយទទួលសំណងបានជិត…

  • ទីប្រឹក្សាគណបក្សភ្លើងទៀន អំពាវនាវមិត្តភក្តិក្នុងបក្សចាកចេញពីក្រុមប្រឆាំង (Video Inside)

    ទីប្រឹក្សាគណបក្សភ្លើងទៀន អំពាវនាវមិត្តភក្តិក្នុងបក្សចាកចេញពីក្រុមប្រឆាំង (Video Inside)

    ទីប្រឹក្សាគណបក្សភ្លើងទៀនម្នាក់ ក្នុងស្រុកសង្កែ ក្នុងខេត្តបាត់ដំបង បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសចាកចេញរបស់លោក សឹម ស៊ាន អាយុ ៤១ឆ្នាំ បានធ្វើតាមរយៈការបង្ហោះវីដេអូមួយ បង្ហាញនូវភាពឆ្អែតចិត្ត និងធុញទ្រាន់ ចំពោះការបំរើកិច្ចការនយោបាយដល់គណបក្សប្រឆាំងរយៈពេល២០ឆ្នាំកន្លងមកនេះ។ លោក សឹម ស៊ាន ហៅគណបក្សប្រឆាំងទាំងសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនថា ជាគណបក្សចូលចិត្តតែប្រើសម្តីឆ្កឹះឆ្កៀល ញុះញង់ បំបែកបំបាក់ លាបពណ៌ ចំណែកការដឹកនាំក្នុងគណបក្សវិញ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន, ដណ្តើមតួនាទី និងដណ្តើមអំណាចគ្នា។ ថ្លែងក្នុងឃ្លីបវីដេអូបង្ហោះក្នុងបណ្តាញសង្គម លោកបានអំពាវនាវឱ្យសមាជិកដទៃទៀត ក្នុងគណបក្សភ្លើងទៀន ប្រញាប់ចាកចេញពីគណបក្សប្រឆាំងនេះ ដើម្បីកុំឱ្យផុងខ្លួនខុសកាន់តែជ្រៅ។ កម្ពុជាក្រោមសម័យដឹកនាំសន្តិភាពដ៏រុងរឿងនាបច្ចុប្បន្ន, ក្រុមធ្វើនយោបាយប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ត្រូវគេឃើញថា បាននាំគ្នាភ្ញាក់រលឹកម្តងមួយៗ និងបានសារភាពនូវទោសកំហុស និងសុំមកចូលរួមធ្វើជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងស្វាគមន៍ទទួលយកមនុស្សភ្ញាក់រំលឹក ដែលមកចូលរួមទាំងអស់ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី។

  • សម្តេចធិបតីទទួលជួបសាស្ត្រាចារ្យ Jeffrey Sachs (Video Inside)

    សម្តេចធិបតីទទួលជួបសាស្ត្រាចារ្យ Jeffrey Sachs (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia ចូលជួបសម្តែងការគួរសម ក្នុងឱកាសកំពុងបំពេញទស្សនកិច្ចការងារក្នុងរាជធានីភ្នំពេញ។ លោកសាស្ត្រាចារ្យ Jeffrey Sachs ដែលប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាមួយ ដែលផ្តោតលើកត្តាបរិស្ថាន។ សិក្ខាសាលាស្តីពី «ភាពធន់នឹងអាកាសធាតុ និងអន្តរកាលថាមពល៖ បច្ច័យសម្រាប់កម្ពុជា» គ្រោងនឹងរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រីវេលាព្រឹកថ្ងៃទី១១ មករាដោយមានមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា ចូលរួមប្រមាណ៤០០នាក់។ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងបង្ហាញនូវឆន្ទៈដ៏មុតមាំ និងបញ្ជាក់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពលកកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតងជាដើម។ សម្តេចធិបតី បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកសាស្ត្រាចារ្យ Jeffrey Sachs និងភរិយា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់លោកសាស្រ្តាចារ្យ ជាវាគ្មិនកិត្តិយស នៅក្នុងសិក្ខាសាលា និងសម្តេចធិបតី មានជំនឿយ៉ាងមុតមាំងថា មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញកម្ពុជា នឹងមានឱកាសបានសិក្សារៀនសូត្របន្ថែម…

  • ថៃបញ្ជាក់ការរង់ចាំធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ថៃបញ្ជាក់ការរង់ចាំធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ឯកអគ្គរាជទូតថៃ លោក ឆឺតកៀត អឌ្ឍកោ បានថ្លែងនៅថ្ងៃនេះ បញ្ជាក់ការរង់ចាំធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ដំំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ក្នុងពេលខាងមុខនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាក់វីស៊ីន កាលពីខែកញ្ញា ឆ្នាំ២០២៣ បានព្រមទទួលយកនូវការអញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ច នៅក្នុងប្រទេសថៃ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍