Category: កម្មវិធីព័ត៌មាន

  • ក្រុមហ៊ុន Total Energies បង្ហាញគម្រោងវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា (Video Inside)

    ក្រុមហ៊ុន Total Energies បង្ហាញគម្រោងវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលជួបប្រធានក្រុមហ៊ុន Total Energies ដែលបានបង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា។ ក្រុមហ៊ុន Total Energies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពលអគ្គិសនីផងដែរ។ លោក ប៉ាទ្រីក ពូយ៉ាណេ ក្នុងជំនួបជាមួយសម្តេចធិបតីក្នុងក្រុងប៉ារីសថ្ងៃទី១៥មករា បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Total Energies របស់លោក និងគម្រោងចង់ពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ ប្រធានក្រុមហ៊ុន Total Energies រូបនេះ បានបង្ហាញអំពីបំណង ក្នុងការស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ ដោយលោកបញ្ជាក់ថាបច្ចុប្បន្ន ក្រុមហ៊ុន Total Energies កំពុងស្វែងរកឱកាសវិនិយោគ លើវិស័យថាមពលកកើតឡើងវិញ នៅប្រទេសសិង្ហបុរី ហើយជោគជ័យ នៃគម្រោងនេះ នឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញ នៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។ សម្តេចធិបតី ក្នុងប្រសាសន៍ឆ្លើយតប បានស្វាគមន៍ចំពោះលោក ប៉ាទ្រីក ពូយ៉ាណេ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការបោះទុនវិនិយោគ នៅកម្ពុជា ទៅលើវិស័យថាមពលកកើតឡើងវិញ។ សម្តេចធិបតីថ្លែងថា កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេចបានបង្ហាញការគាំទ្រ…

  • ក្រុមហ៊ុន Blue Circle មានគម្រោងបណ្តាក់ទុនលើថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា (Video Inside)

    ក្រុមហ៊ុន Blue Circle មានគម្រោងបណ្តាក់ទុនលើថាមពលកកើតឡើងវិញក្នុងប្រទេសកម្ពុជា (Video Inside)

    ប្រធានក្រុមហ៊ុន Blue Circle បានអញ្ជើញជួបសម្តេចធិបតីក្នុងឱកាសស្នាក់នៅ ក្នុងប្រទេសបារាំង និងបានបញ្ជាក់លើគម្រោងវិនិយោគថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់នៅកម្ពុជា។ ក្រុមហ៊ុន Blue Circle បានថ្លែងកត់សម្គាល់នូវទីតាំងមួយចំនួន ដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមានតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងតំបន់ក្នុងខេត្តមណ្ឌលគិរី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ក្រុមហ៊ុន Orange Group ចង់បង្កើនការវិនិយោគបន្ថែមនៅកម្ពុជា (Video Inside)

    ក្រុមហ៊ុន Orange Group ចង់បង្កើនការវិនិយោគបន្ថែមនៅកម្ពុជា (Video Inside)

    សម្តេចធិបតីបានទទួលជួបតំណាងក្រុមហ៊ុន Orange Group លោក អេម៉ានូអែល រ៉ូឆាស ដែលបានបង្ហាញបំណងចង់ពង្រីកការវិនិយោគលើការតភ្ជាប់បច្ចេកវិទ្យាពីកម្ពុជា ទៅកាន់ប្រទេសផ្សេង តាមខ្សែកាបអុបទិកក្រោមបាតសមុទ្រ។ ក្រុមហ៊ុន Orange Group គឺជាប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣ម៉ឺន ៦ពាន់នាក់ ដោយប្រតិបត្តិការនៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប, មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ក្រុមហ៊ុននេះ បានធ្វើការជាមួយប្រតិបត្តិករកម្ពុជា លើការបំរើសេវាអន្តរជាតិ និងភាពជាដៃគូអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។ លោក អេម៉ានូអែល រ៉ូឆាស ដែលជានាយកប្រតិបត្តិ Wholesale International Group ផងដែរនោះ បានជំរាបសម្តេចធិបតី ក្នុងជំនួបថ្ងៃទី១៥មករា ក្នុងក្រុងប៉ារីសថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុន…

  • ក្រុមហ៊ុនកម្ពុជា និងបារាំង ចុះអនុស្សារណៈយោគយល់គ្នា (Video Inside)

    ក្រុមហ៊ុនកម្ពុជា និងបារាំង ចុះអនុស្សារណៈយោគយល់គ្នា (Video Inside)

    អនុស្សារណៈយោគយល់ចំនួន៦ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនរបស់កម្ពុជា និងបារាំង ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសស្នាក់នៅក្នុងប្រទេសបារាំង។ អនុស្សារណៈយោគយល់ទាំង៦ ដែលបានចុះហត្ថលេខានារសៀលថ្ងៃចន្ទទី១៥ ខែមករា ឆ្នាំ២០២៤ រួមមាន៖ ១៖ អនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន APF ២៖ អនុស្សារណៈយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle ៣៖ អនុស្សារណៈយោគយល់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ OCIC និងក្រុមហ៊ុនឡាហ្គែ័រឌែ័រ Lagardere Travel Retail ៤៖ អនុស្សារណៈយោគយល់រវាង ក្រុមហ៊ុន OCIC និងក្រុមហ៊ុនអាឡូអេសថ៍ Aloest Productions ៥៖ អនុស្សារណៈយោគយល់រវាងក្រុមហ៊ុន OCIC និង Platform Impact និង៦៖ អនុស្សារណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុនសេម៉ារីស SEMMARIS។ មន្ត្រីរដ្ឋាភិបាលបានថ្លែងថាតាមរយៈការចុះអនុស្សរណៈយោគយល់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម, សន្និសីទ, សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។…

  • រាជរដ្ឋាភិបាលបង្កើត «ក្រុងរុនតាឯកតេជោសែន» (Video Inside)

    រាជរដ្ឋាភិបាលបង្កើត «ក្រុងរុនតាឯកតេជោសែន» (Video Inside)

    រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើត «ក្រុងរុនតាឯកតេជោសែន» ដែលជាក្រុងថ្មីមួយ នៅក្នុងខេត្តសៀមរាប។ ភូមិរុនតាឯក នៃតំបន់ដែលធ្លាប់តែដាច់ស្រយាល និងគ្មានអ្វីសោះកាលពីមុននោះ នាពេលនេះ បានប្រែក្លាយជាតំបន់ នៃទីប្រជុំជនអ៊ូរអរ និងមានការអភិវឌ្ឍន៍ ក្រោមការជួយរៀបចំរបស់រាជរដ្ឋាភិបាល។ អនុក្រឹត្យថ្ងៃទី១១មករា ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្គ ពីស្រុកប្រាសាទបាគង។ «ក្រុងរុនតាឯកតេជោសែន» មានសង្កាត់ចំនួន២ គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្គ។ មាត្រា៥ នៃអនុក្រឹត្យ បានសរសេរថា ការបង្កើត «ក្រុងរុនតាឯកតេជោសែន» ត្រូវចូលជាធរមាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

  • សម្តេចធិបតីចូលរួមក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា (Video Inside)

    សម្តេចធិបតីចូលរួមក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា និងបានចាត់ទុកបារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ អប្សរាណិតរាយការណ៍

  • ស្នងការដ្ឋាននគរបាលរាជធានី បដិសេធការចោទប្រកាន់គណបក្សភ្លើងទៀន (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី បដិសេធការចោទប្រកាន់គណបក្សភ្លើងទៀន (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលទាំងស្រុង ជុំវិញការចោទប្រកាន់របស់គណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចាប់ខ្លួន ប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញឈ្មោះ ខឹម ចាន់វណ្ណៈ អាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជួនទៅតុលាការ ពីបទពាក់ព័ន្ទនឹងការ «ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ»។ ប៉ុន្តែគណបក្សភ្លើងទៀត បាននិយាយចោទប្រកាន់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការចាប់ខ្លួននេះ គឺជាអំពោះគំរាមកំហែងធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ។ ការចាប់ខ្លួនបុគ្គល ខឹម ចាន់ វណ្ណៈ បានផ្អែកលើដីកាតុលាការចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងសំណុំរឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។ មន្ត្រីអនុវត្តច្បាប់ បានថ្លែងថា ការឃាត់ខ្លួននេះ គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេង ពាក់ព័ន្ធដល់ការគម្រាមកំហែង ធ្វើទុកបុកម្នេញ លើសកម្មជននយោបាយណាមួយឡើយ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សម វិច្ឆិកា នៅជាមួយគ្នានេះ បានថ្លែងច្រានចោលការចោទ របស់គណបក្សភ្លើងទៀន និងចាត់ទុកជាការចោទទាំងបំពានដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់លាស់។

  • កម្ពុជា និងរុស្ស៊ី ប្តេជ្ញារួមគ្នាផ្លាស់ប្ដូរព័ត៌មានសន្តិសុខ (Video Inside)

    កម្ពុជា និងរុស្ស៊ី ប្តេជ្ញារួមគ្នាផ្លាស់ប្ដូរព័ត៌មានសន្តិសុខ (Video Inside)

    កម្ពុជា-រុស្ស៉ីបានប្ដេជ្ញារួមគ្នាផ្លាស់ប្ដូរព័ត៌មានសន្តិសុខទៅវិញទៅមក ដើម្បីភាពសុខសាន្ដ របស់ពលរដ្ឋទាំងពីរប្រទេស។ ការបញ្ជាក់ក្តីប្តេជ្ញាចិត្តរួមគ្នាលើការផ្លាស់ប្តូរព័ត៌មានសន្តិសុខទៅវិញទៅមកនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាមួយរវាងនាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជាសន្ដិបណ្ឌិត នេត សាវឿន និងឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ូវីក នារសៀលថ្ងៃទី១៥មករា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកអគ្គរដ្ឋទូតរុស្សី បានប្រាប់លោកនាយករដ្ឋមន្ត្រីស្តីទីថា «រដ្ឋាភិបាលរុស្ស៉ី នៅតែបន្តរក្សាជំហរក្នុងការជួយបណ្ដុះបណ្ដាលដល់មន្ដ្រីកម្ពុជា លើជំនាញសន្ដិសុខ ប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងភេរវកម្ម ប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្ដផ្លាស់ប្ដូរព័ត៌មានចារកម្មនានា ដើម្បីបម្រើដល់សន្ដិសុខជាតិដដែលផងដែរ»។ សន្ដិបណ្ឌិត នេត សាវឿន និងឯកអគ្គរដ្ឋទូតរុស្សី បានឯកភាពគ្នាបន្ដសហការ លើការងារបណ្ដុះបណ្ដាល សម្ភារៈបច្ចេកទេស ដល់មន្ដ្រីនគរបាលកម្ពុជា និងជំរុញឲ្យមានអនុស្សារណៈ នៃការយោគល់គ្នារវាងប្រទេសពីរផងដែរ ដើម្បីផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ខណៈរុស្ស៉ីប្រកាសជំហរថា នឹងជួយកម្ពុជា ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាល លើជំនាញប្រឆាំងគ្រឿងញៀន និងជំនាញសំខាន់ៗផ្សេងៗទៀត ដែលធ្លាប់មាននាពេលកន្លងមក៕

  • សមាគមអង្គការសង្គមស៊ីវិលចំនួន១០ ចេញសេចក្តីថ្លែងការណ៍ប្រឆាំងអំពើជ្រុលនិយម (Video Inside)

    សមាគមអង្គការសង្គមស៊ីវិលចំនួន១០ ចេញសេចក្តីថ្លែងការណ៍ប្រឆាំងអំពើជ្រុលនិយម (Video Inside)

    ការឃើញនូវសកម្មភាពជ្រុលនិយមរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួករួមទាំងវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ ក្នុងអំពើបន្តញុះញង់ចង់នាំប្រទេសកម្ពុជា ដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី បានជំរុញឱ្យសមាគមអង្គការសង្គមស៊ីវិលចំនួន១០ ចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ក្នុងគោលបំណងកម្ចាត់ក្រុមប្រឆាំងជ្រុលនិយមចេញពីកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចធិបតីគាំទ្រការបង្កើតគម្រោង “Immersive Angkor” (Video Inside)

    សម្តេចធិបតីគាំទ្រការបង្កើតគម្រោង “Immersive Angkor” (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបនាយកក្រុមហ៊ុន Puy Du Fou ដែលបញ្ជាក់នូវការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់ នៅកម្ពុជា។ គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានា នៅកម្ពុជាហើយ។ គម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបនាថ្ងៃទី១៥ ខែមករា ក្នុងក្រុងប៉ារីស បានថ្លែងបង្ហាញការគាំទ្រចំពោះគំរោងនេះ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor” នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀត អំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និងអាចផ្តល់នូវភាពងាយស្រួល សម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ។