-
សមត្ថកិច្ចសង្គ្រោះជនបរទេស៥៦នាក់ ដែលចាញ់បោកមេខ្យល់មករកការងារក្នុងកម្ពុជា (Video Inside)
កម្ពុជាបានបន្តយុទ្ធនាការបង្ក្រាបអំពើជួញដូរមនុស្ស ដោយបានជួយសង្គ្រោះជនបរទេស ៥៦នាក់ ដែលចាញ់បោកក្រុមមេខ្យល់។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធនាការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជា ដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
មន្ត្រីយោធា ២រូប ពាក់ព័ន្ធគ្រឿងញៀនត្រូវបានបណ្តេញចេញពីក្របខណ្ឌ (Video Inside)
ក្រសួងការពារជាតិ បានបណ្ដេញនាយទាហាន២រូបចេញពីក្របខ័ណ្ឌ ក្រោយរកឃើញអំពើពាក់ព័ន្ធនឹងគ្រឿងញៀន។ សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា នាយទាហាន២រូប ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនេះរួមមាន៖ វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរងកងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ក្រោយរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្រសួងការពារជាតិ ក៏ដូចជាក្រសួងមហាផ្ទៃផងដែរ ត្រូវគេកត់សម្គាល់ថា ក្រោយប្រសាសន៍បញ្ជាក់ការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តី បោសសំអាតជួរផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន, មន្ត្រីយោធា និងមន្ត្រីនគរបាលជាច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានគេបកសក្តិ៍ និងបណ្តេញចេញពីអង្គភាព ក្នុងនោះអង្គភាពនគរបាល នៃក្រសួងមហាផ្ទៃ ត្រូវគេឃើញបានបណ្តេញមន្ត្រីជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ។ ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពទីបួន ដាក់ចេញដោយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕
-
ក្រុមហ៊ុន Grab Holding Inc ប្តេជ្ញាធ្វើគំរូល្អកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្តល់ផាសុកភាព (Video Inside)
ក្រុមហ៊ុន Grab Holding Inc. ដែលកំពុងបណ្តាក់ទុនធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចូលរួមជួយជម្រុញកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយការប្រើប្រាស់ថ្នាលឌីជីថល Grab របស់ខ្លួនធ្វើជាគម្រូល្អ។ Grab Holding គឺជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរដែលជាដៃគូ ពាណិជ្ជករ និងអ្នកប្រើប្រាស់។ អប្សរាណិតរាយការណ៍
-
Trip.com ចាត់ទុកគោលដៅទេសចរណ៍នៅកម្ពុជាថាមានភាពទាក់ទាញ (Video Inside)
ប្រធានក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com បានចាត់ទុកគោលដៅទេសចរណ៍ របស់កម្ពុជាថា មានភាពទាក់ទាញ និងសន្យាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាថា នឹងនាំភ្ញៀវបរទេសមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សំណង់ព្រែកជីកហ៊្វូណនតេជោចាប់ផ្តើមចុងឆ្នាំ២០២៤ (Video Inside)
សំណង់ព្រែកជីក «ហ្វូណនតេជោ» តម្លៃ ១ពាន់ ៧០០លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់របស់ខ្លួន នៅចុងឆ្នាំ២០២៤នេះហើយ។ ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានព្យាយាមរារាំងរាជរដ្ឋាភិបាលកម្ពុជា មិនឱ្យមានសំណង់ជីកព្រែកជាប្រវត្តិសាស្ត្រឡើយ ប៉ុន្តែការប្រឆាំងនោះ មិនអាចសម្រេចបានឡើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ក្រុមហ៊ុន Wilmar International Group ស្វែងរកឱកាសបណ្តាក់ទុនក្នុងកម្ពុជា (Video Inside)
ប្រធានក្រុមហ៊ុន Wilmar International Group ដែលមានជំនាញកសិកម្មឈានមុខនៅអាស៊ី បានស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសស្វីស។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កំពុងស្ថិតក្នុងប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក WEF ឆ្នាំ២០២៤។ ក្រុមហ៊ុន Wilmar International Group ដែលបង្កើនក្នុងឆ្នាំ២០១១ គឺជាក្រុមហ៊ុនកែច្នៃ និងវិនិយោគអាហាររបស់ប្រទេសសឹង្ហបុរី ដែលមានក្រុមហ៊ុនសម្ព័ន្ធជាង៣០០កន្លែង។ អគ្គនាយកក្រុមហ៊ុន Wilmar International Group លោក គួក ឃុន ហុង Kuok Khoon Hong ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី១៦មករា បានជម្រាបជូនសម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សម្តេចធិបតី ក្នុងប្រសាសន៍ឆ្លើយតប បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោក ប្រធានអគ្គនាយក…
-
អង្គការ OECD គាំទ្រកម្ពុជាលើចក្ខុវិស័យឆ្នាំ២០៥០ (Video Inside)
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ OECD ដែលមានសមាជិក ៣៨ប្រទេស លើសកលលោក បានថ្លែងគាំទ្រកម្ពុជាលើចក្ខុវិស័យឆ្នាំ២០៥០។ ប្រធានអង្គការ OECD លោក ម៉ាធៀស ខ័រម៉ាន់ ក្នុងឱកាសជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសស្វីស បានបញ្ជាក់ការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការគាំទ្រ ផ្នែកបចេ្ចកទេស ក្នុងការកសាងក្របខណ្ឌគោលនយោបាយនានា ដើម្បីជួយជម្រុញកម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។ អប្សរាណិតរាយការណ៍
-
ក្រុមហ៊ុន Lippo Group ស្វែងរកឱកាសបណ្តាក់ទុនក្នុងប្រទេសកម្ពុជា (Video Inside)
ក្រុមហ៊ុនធំដ៏ធំមួយរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកឱកាសវិនិយោគ លើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។ ការស្វែងរកឱកាសបណ្តាក់ទុនរបស់ក្រុមហ៊ុន Lippo Group បានធ្វើឡើងក្នុងឱកាសទទួលការអនុញ្ញាតជួបសម្តែងការគួរសម ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដែលកំពុងស្ថិតក្នុងប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤។ ប្រធានក្រុមហ៊ុនឥណ្ឌូណេស៊ី លោក ចន រ៉ាយឌី John Riady បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាព នៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ, ផ្សារលក់រាយ, បដិសណ្ឋារកិច្ច, សុខាភិបាល, អប់រំ, សារព័ត៌មាន ទូរគមនាគមន៍, ឌីជីថល និងហិរញ្ញវត្ថុ។ ប្រធានក្រុមហ៊ុន Lippo Group បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគ លើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ ជាមួយប្រធានក្រុមហ៊ុន Lippo Group ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។ សម្ដេចធិបតីបានជម្រាបជូនប្រធានក្រុមហ៊ុនឥណ្ឌូណេស៊ី អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាព…
-
បេសកជនប្រធានាធិបតីអាមេរិកលោក John Kerry ជួបជជែកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)
បេសកជនប្រធានាធិបតីអាមេរិកលោកលោក John Kerry បានជួបជជែកជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤។ លោក John Kerry គឺបេកជនពិសេស ដែលទទួលបន្ទុកលើកិច្ចការអាកាសធាតុ ហើយដំណើរអញ្ជើញចូលរួមរបស់លោក ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងក្រុងដាវ៉ូស នៃប្រទេសស្វីសនេះ គឺការផ្តោតសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ និងការស្វែងរកភាពសម្រេចឱ្យបាននូវមហិច្ឆិតា កាត់បន្ថយការបំភាយឧស្ម័ន្ធ ឱ្យស្ថិតក្នុងកម្រិតសូន្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ «ការស្តារទំនុកចិត្ត លើប្រព័ន្ធសកលលោកឡើងវិញ» សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនាដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
-
២៤ម៉ោងអាស៊ានគ្មានអ្នកឆ្លងជំងឺកូវីដ១៩ឡើយ (Video Inside)
ប្រទេសទាំង១០ នៅអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ នេះជាលើកទី១ហើយ ក្នុងឆ្នាំ២០២៤នេះ ដែលមិនមានសេចក្តីរាយការណ៍ អំពីការឆ្លងកូវីដ១៩នៅក្នុងប្រទេសទាំង១០។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៨៨ម៉ឺន ៤ពាន់ ៦៥៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៣៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់៕