Category: កម្មវិធីព័ត៌មាន

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១ម៉ឺន ១ពាន់ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១ម៉ឺន ១ពាន់ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន ១ពាន់ ៦៤០ករណី ក្នងនោះរួមទាំងកម្ពុជា មានការឆ្លង ១ករណីផងដែរ។ ការឆ្លងថ្មីនៅអាស៊ាននា ៧២ម៉ោងកន្លងមកនេះ បានកើនឡើងច្រើនដល់ចំនួន ១ពាន់ ៨៣៦ករណី បើប្រៀបធៀបនឹងការ ឆ្លងរយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ រួមមាន ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ៨ពាន់ ៧២៨ករណី, ប្រុយណេ មានឆ្លង ១ពាន់ ៨០០ករណី, ឥណ្ឌូនេស៊ី មានឆ្លង ៨០០ ករណី, ថៃ មានឆ្លង ៣០៨ករណី, ឡាវ ៣ករណី និងប្រទសកម្ពុជា មានការឆ្លងចំនួន ១ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន…

  • សមត្ថកិច្ចខេត្តព្រះវិហារស្វែងចាប់មេខ្លោង ក្រោយរកឃើញម៉ាទឹកកកជាងមួយតោន នៅលើរថយន្ត (Video Inside)

    សមត្ថកិច្ចខេត្តព្រះវិហារស្វែងចាប់មេខ្លោង ក្រោយរកឃើញម៉ាទឹកកកជាងមួយតោន នៅលើរថយន្ត (Video Inside)

    សមត្ថកិច្ចខេត្តព្រះវិហារ បានស្វែងរកមេខ្លោងគ្រឿងញៀន ក្រោយការរកឃើញគ្រឿងញៀន ម៉ាទឹកកក ទម្ងន់ជាងមួយតោនលើរថយន្ត ក្នុងសាលារៀនមួយកន្លែង ក្នុងស្រុកជ័យសែន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • UN-ESCAP បញ្ជាក់ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្តជាមួយកម្ពុជា (Video Inside)

    UN-ESCAP បញ្ជាក់ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្តជាមួយកម្ពុជា (Video Inside)

    អង្គការ UN-ESCAP របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបន្តថែមទៀត ដែលការបញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី២២មករា ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងវិមានសន្តិភាព។ អង្គការ UN-ESCAP គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ដែលផ្តោតលើការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាអង្គការដែលអាទិភាពលើការអនុវត្តគម្រោង SDGs សម្រាប់ទិសដៅអភិវឌ្ឍន៍ចិរភាព។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សកម្មជនគន្លឹះបួនរូបរបស់គណបក្សប្រឆាំង សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនគន្លឹះបួនរូបរបស់គណបក្សប្រឆាំង សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនគន្លឹះរបស់គណបក្សភ្លើងទៀននៅខេត្តកណ្ដាល និងខណ្ឌព្រែកព្នៅចំនួន៤រូប បានថ្កោលទោសការដឹកនាំរបស់គណបក្សភ្លើងទៀន និងបានស្នើសុំរកការចួលរួមធ្វើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សកម្មជនសំខាន់ទាំងបួនរូបនោះ រួមមានបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៃគណបក្សភ្លើងទៀន ឈ្មោះ ជា ច័ន្ទណារិទ្ធ ដែលជាអតីតសមាជិកគណកម្មាធិការប្រតិបត្តិភ្លើងទៀនខេត្តកណ្តាល, ទី២ឈ្មោះ វ៉ែន សំអេន អតីតអចិន្ត្រៃយ៍គណកម្មាធិការប្រតិបត្តិខណ្ឌព្រែកព្នៅរបស់គណបក្ស, ទី៣ អតីតអនុប្រធានយុវជនខណ្ឌព្រែកព្នៅ ឈ្មោះ រ៉ាប់ រ៉ន, និងទី៤ ឈ្មោះ ឈៀង សុខ អតីតសមាជិកក្រុមទ្រទ្រង់ការងារគណបក្សង្គ្រោះជាតិខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់រួចមកហើយថា សម្តេចនឹងទទួលស្វាគមន៍ ចំពោះបណ្តាអ្នកនយោបាយប្រឆាំងនានាទាំងអស់ ក្នុងការវិលត្រឡប់មករួមរស់ក្រោមដំបូលសន្តិភាព និងនយោបាយជាតិរបស់ខ្លួនវិញ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ។ កម្ពុជាក្រោមសម័យដឹកនាំសន្តិភាពដ៏រុងរឿងនាបច្ចុប្បន្ន, ក្រុមធ្វើនយោបាយប្រឆាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក ត្រូវគេឃើញថាបាននាំគ្នាមករួមរស់ក្នុងប្រទេស ដែលមានសន្តិភាពពិតប្រាកដ និងខ្លះបានសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ថែមទៀត និងក្នុងចំណោមអ្នកចូលរួមជាច្រើន ថែមទាំងបានទទួលការតែងតាំងមុខងារខ្លះ ក្នុងជួររាជរដ្ឋាភិបាល និងខ្លះទៀតជាមន្ត្រីទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថែមទៀត។

  • ព្រះវិហារ Church of Jesus Christ ចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា (Video Inside)

    ព្រះវិហារ Church of Jesus Christ ចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា (Video Inside)

    ព្រះវិហារ Church of Jesus Christ បានប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា។ ព្រះវិហារ Church of Jesus Christ ដែលមានសាខាជាច្រើនក្នុងប្រទេសកម្ពុជា គឺជាព្រះវិហារសាសនា ដែលមានទីតាំងធំស្ថិតក្នុងរដ្ឋយូតា Utah នៃសហរដ្ឋអាមេរិក។ លោកអែលឌឺ ដេល រ៉ិនឡាន់ Elder Dale G. Renlund អ្នកដឹកនាំសាសនាព្រះវិហារនេះ ក្នុងឱកាសជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២មករា បានបញ្ជាក់ការប្តេជ្ញាចិត្តរួមចំណែកជាមួយរាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន។ សម្តេចធិបតី ក្នុងប្រសាសន៍ឆ្លើយតប បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល ដែលសម្រេចបានរបស់ Church of Jesus Christ ក្នុងការគាំទ្រលើគម្រោងជាច្រើនកន្លងមក ដែលបានជួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗ របស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។…

  • មន្ត្រីរាជរដ្ឋាភិបាលហៅសម្តីទណ្ឌិត សម រង្ស៊ី ជា «សម្តីឥតតម្លៃ» (Video Inside)

    មន្ត្រីរាជរដ្ឋាភិបាលហៅសម្តីទណ្ឌិត សម រង្ស៊ី ជា «សម្តីឥតតម្លៃ» (Video Inside)

    មន្ត្រីរាជរដ្ឋាភិបាល បានហៅសម្តីរបស់ទណ្ឌិតមេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី ជាសម្តីមិនបានការ, គ្មានតម្លៃ និងមិនសក្តិសមនឹងលើកមកនិយាយ ក្នុងកិច្ចការរបស់ប្រទេសជាតិ ដ៏មានតម្លៃឡើយ។ ជនក្បត់ជាតិ សម រង្ស៊ី ក្នុងភាពច្រណែននិន្ទា បានប្រើសម្តីវាយប្រហារដាក់មកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយការប្រើពាក្យសំដី ស៊កសៀតវាយប្រហារទៅលើថ្នាក់ដឹកនាំបារាំង ដោយនិយាយដៀមដាមថា ប្រយ័ត្នចាញ់បោកសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជនក្បតិជាតិ រូបនេះ ថែមទាំងបានអំពាវនាវកុំឲ្យសាធារណរដ្ឋបារាំង ទទួលស្គាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថែមទៀត។ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង, សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវគេឃើញបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ, ធ្វើដំណើរលើកម្រាលព្រំក្រហមអមដោយកងត្រែទ័ពកិត្តិយស នៅអាកាសយានដ្ឋានអន្តរជាតិអ័រលី Orly មុននឹងទទួលការស្វាគមន៍ដោយផ្ទាល់ពីឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងនាវិមានអេលីហ្សេថែមទៀត។ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីលោក ហ្សង់ហ្វ្រង់ស្វ័រតាន់ ថ្លែងក្នុងសន្និសីទកាសែត បានហៅសម្តីរបស់ទណ្ឌិត សម រង្ស៊ី នោះ ជាសម្តីដែលគ្មានតម្លៃអ្វីឡើយ។ មេខ្លោងធ្វើនយោបាយប្រឆាំង នៅមុនពេលដំណើរទស្សនកិច្ច និងពេលកំពុងធ្វើទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានព្យាយាមស្រែកប្រកូកប្រកាសផ្សាយព័ត៌មានមិនពិត…

  • មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ចំណុចធំបួន នៃជោគជ័យដំណើរទស្សនកិច្ចសម្តេចធិបតីនៅអឺរ៉ុប (Video Inside)

    មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ចំណុចធំបួន នៃជោគជ័យដំណើរទស្សនកិច្ចសម្តេចធិបតីនៅអឺរ៉ុប (Video Inside)

    មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង និងប្រទេសស្វីស បានទទួលជោគជ័យយ៉ាងធំធេង និងយ៉ាងហោចមានចំណុច ៤ធំៗ។ តើចំណុចទាំងបួន នៃលទ្ធផលធំទាំងនោះ មានអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤ករណី (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤ករណី (Video Inside)

    នៅទូទាំងអាស៊ាន រយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ចំនួន៤ករណីបន្ទាប់ ពីមិនមានអ្នកឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន២ នៅអាស៊ាន រួមមានប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី, និងប្រទេសឡាវ មានការឆ្លង ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៨៨ម៉ឺន ៤ពាន់ ៦៥៩ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៣៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណី, និងការស្លាប់មានជិត ៦លាន ៩៧ម៉ឺននាក់ហើយ៕

  • ក្នុងមួយឆ្នាំ២០២៣ អាជីវកម្មកៅស៊ូរកចំណូលបានជិត ៥៣៨លានដុល្លារ (Video Inside)

    ក្នុងមួយឆ្នាំ២០២៣ អាជីវកម្មកៅស៊ូរកចំណូលបានជិត ៥៣៨លានដុល្លារ (Video Inside)

    ការធ្វើអាជីវកម្មកៅស៊ូក្នុងមួយឆ្នាំ២០២៣ បានទទួលចំណូលជិត ៥៣៨លានដុល្លារ។ អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានថ្លែងថា ចំណូលនេះកើនឡើង១.២% បើប្រៀបធៀបនឹងឆ្នាំ២០២២។ ចំណូលដែលទទួលបានមានសរុប ៥៣៧លាន ៩សែនដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០២២ ប្រាក់ចំណូលពីកៅស៊ូមាន ៥៣១លាន និង៧សែនដុល្លារ តែប៉ុណ្ណោះ។ ផ្ទៃដីដាំកៅស៊ូបច្ចុប្បន្នមានសរុប ៤០ម៉ឺន៧ពាន់ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមាន ចំនួន ៣២ម៉ឺន ១៨៤ហិកតាស្មើនឹង៧៩% …ចំណែកផ្ទៃដីថែទាំមានចំនួន ៨ម៉ឺន ៦ពាន់ ៩៨៨ហិកតា ដែលស្មើនឹង២១%។

  • ដាច់ភ្លើងចុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    ដាច់ភ្លើងចុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍ បានមកដល់ទៀតហើយ ក្នុងរយៈពេល៤ថ្ងៃ គឺនៅរវាងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ ការដាច់ភ្លើងនេះនឹងកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលមានរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍