-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ១ម៉ឺនករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៩ពាន់ ៨០៤ករណី ក្នងនោះរួមទាំងកម្ពុជា ដែលមានការឆ្លង៥ករណីផងដែរ។ ការឆ្លងថ្មីនៅអាស៊ាននា ៧២ម៉ោងកន្លងមកនេះ បានកើនឡើងមកវិញច្រើនដល់ចំនួន ៨ពាន់ ៨០ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ រួមមាន ប្រទេសម៉ាឡេស៊ី មានការឆ្លង ៨ពាន់ ៧៣៩ករណី, ឥណ្ឌូនេស៊ី មានឆ្លង ៦៨៤ករណី, ថៃ មានឆ្លង ៣៧៥ករណី, កម្ពុជា មានឆ្លង ៥ករណី និងប្រទេសឡាវ ដែលមានការឆ្លង ១ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ១០នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៨៨ម៉ឺន ៤ពាន់ ៦៥៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់…
-
ខេត្តត្បូងឃ្មុំត្រៀមរៀបចំពិធីចាប់ត្រីក្នុងបឹង ក្នុងស្រុកមេមត់ (Video Inside)
ខេត្តត្បូងឃ្មុំត្រៀមនឹងរៀបចំធ្វើពិធីចាប់ត្រីនៅក្នុងបឹងមួយនៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ដើម្បីរក្សាវប្បធម៌ប្រពៃណីបែបបុរាណ។ ការរៀបចំពិធីនេះ បានទន្ទឹមនឹងអ្វីដែលមានការជូនដំណឹង អំពីការត្រៀមបង្ការក្សាទឹកទុក ក្រោយការព្យាករ ការប្រឈមនឹងបាតុភូតកម្តៅអែលនីញ៉ូក្នុងរដូវប្រាំង ឆ្នាំ២០២៤។ ប៉ុន្តែរដ្ឋបាលស្រុកមេមត់បានថ្លែងថា ពិធីចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គឺដើម្បីរក្សាវប្បធម៌ប្រពៃណីបែបបុរាណរបស់អ្នកស្រុក និងជាកម្មវិធីជួបជុំបង្កើនចំណងមិត្តភាព និងសាមគ្គីភាពរបស់អ្នកស្រុកភូមិផងដែរ និងរំពឹងថាមានការចូលរួមពីប្រជាពលរដ្ឋច្រើនម៉ឺននាក់ ដែលនឹងមកពីតំបន់ជិតខាងស្ថិតនៅជាប់គ្នា។ ការចាប់ត្រីនៅក្នុងខែកុម្ភៈនោះ នឹងធ្វើនៅបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំពោះឧបករណ៍ សម្រាប់ចាប់ត្រីរួមមាន អង្រុត, ឈ្នាង ,ត្រក,ក្លុះ រួមទាំងឧបករណ៍ចាប់ត្រីបែបបុរាណផ្សេងទៀត។
-
សម្តេចធិបតីទទួលជួបប្រធានក្រុមហ៊ុន ACCOR Group (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបតំណាងក្រុមហ៊ុន ACCOR Group ដែលបង្ហាញនូវសុទិដ្ឋិនិយមរបស់ខ្លួន ជុំវិញការធ្វើអាជីវកម្មវិស័យទេសចរណ៍ និងសណ្ឋាគារ នៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ACCOR Group គឺជាក្រុមហ៊ុនអន្តរជាតិបារាំង ដែលវិនិយោគលើវិស័យអាជីវកម្មសណ្ឋាគារ, រមណីយដ្ឋាន និងអចលនទ្រព្យ សម្រាប់ការកំសាន្តលំហែកាយ ដែលមានបណ្តាញសាខា នៅទូទាំងសកលលោក ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។ លោកស្រី ម៉ូ បេលី Maud BAILLY នាយកប្រតិបត្តិ នៃសណ្ឋាគារ Sofitel, សណ្ឋាគារ MGallery និងសណ្ឋាគារ Emblems ក្នុងឱកាសអនុញ្ញាតចូលជួបសម្តែងការគួរសម បានជម្រាបសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។ លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អ ប្រសើរ និងដំណើរវិវឌ្ឍន៍ នៃវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរថែមទៀត។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុន ACCOR…
-
អតីតអភិបាលក្រុងកែប ត្រូវតុលាការឃុំខ្លួន ពីបទពាក់ព័ន្ធពុករលួយ (Video Inside)
អតីតអភិបាលក្រុងកែប លោក ខេង យ័ន ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ត្រូវបានតុលាការរាជធានីសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់។ អភិបាលក្រុងកែបនោះត្រូវបានគេឃាត់ខ្លួនច្រើនម៉ោងកាលពីថ្ងៃទី២មករា និង១០ថ្ងៃក្រោយមក លោកត្រូវបានគេដកហូតចេញពីតំណែង យោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានប្រកាសការឃុំខ្លួនលោក ខេង យ័ន ក្រោមបទចោទប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ យោងតាមមាត្រា ៣៥ នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នៃមាត្រា៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោក ខេង យ័ន គឺជាមន្ត្រីលើកដំបូងហើយ ក្នុងឆ្នាំ២០២៤ ដែលត្រូវបានអង្គភាពប្រឆាំងនឹងអំពើពុករលួយចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយនេះ។ សម្តេចធិបតី បានថ្លែងកាលពីសប្តាហ៍មុនដាស់តឿនមន្ត្រីក្រោមឳវាទរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រកាន់ខ្ជាប់នូវការបំរើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីចៀសវាងការឈានដល់ការប្រើអនុវត្តអភិក្រមទី៥។ សម្តេចធិបតីបានប្តេជ្ញាដោយម៉ឺងម៉ាត់បន្តអនុវត្តអភិក្រមទី៥ ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
-
គណបក្សប្រជាជនកម្ពុជាចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ «ចិនតែមួយ» (Video Inside)
គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ បញ្ជាក់នូវគោលជំហរការទទួលស្គាល់នយោបាយចិនតែមួយ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា «ទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់ របស់ប្រទេសចិនទាំងមូល»។ ការប្រកាសបញ្ជាក់គោលជំហរ «នយោបាយចិនតែមួយនេះ បានធ្វើឡើងបន្ទាប់ពីមានការបោះឆ្នោតសកលមួយ ក្នុងកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។ សេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាបានសរសេរបញ្ជាក់ការ «គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន»។ សេចក្តីថ្លែងការណ៍ដដែលបន្តថា «គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកទៅលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយ ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
-
កម្ពុជាបញ្ជាក់គោលជំហរនយោបាយចិនតែមួយ ក្រោយការបោះឆ្នោតកោះតៃវ៉ាន់ (Video Inside)
កម្ពុជាបានបញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ក្រោយតៃវ៉ាន់បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ ក្រសួងការបរទេសកម្ពុជាបានប្រកាសនៅថ្ងៃទី១៤មករាថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន គឺជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។ ការប្រកាសជំហររបស់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលព្យាយាមចង់បំបែកខ្លួនចេញពីសាធារណរដ្ឋប្រជាមានិតចិន បានជាប់ឆ្នោតជាបន្តរយៈពេល៤ឆ្នាំរបស់ខ្លួនទៅមុខថែមទៀត និងប្រធានាធិបតីថ្មី ដែលនឹងបន្តពីលោកស្រី សៃ អ៊ឹងវិន គឺលោក ឡៃ ឈីង តឺ Lai Ching-te ។ យោងតាមប្រវត្តិសាស្ត្ររបស់ចិន, កោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃទឹកដីរបស់សាធារណរដ្ឋប្រជាមានិតចិន។
-
ក្រសួងកសិកម្មកំពុងចាត់វិធានការចំពោះជ្រូកងាប់នៅស្រុកកំពង់រោទ៍ (Video Inside)
ក្រសួងកសិកម្មបានចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់មេរោគបន្ទាប់ពីមានករណីជ្រូកងាប់ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលគេសង្ស័យខ្លាចមានការឆ្លងនូវជំងឺប៉េស្តជ្រូក។ សំណាកជ្រូកងាប់ទាំងនោះ កំពុងស្ថិតក្នុងយកមកធ្វើវិភាគ។ អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានបញ្ជាក់អោយដឹងនៅថ្ងៃទី១៥មករានេះថា ក្រោយមានការផ្សព្វផ្សាយអំពីជ្រូកងាប់ជាច្រើនក្បាល នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង អគ្គនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម បានទៅដល់ទីតាំងកើតហេតុហើយ ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាក់មកធ្វើវិភាគ។ អ្នកនាំពាក្យក្រសួងកសិកម្មដដែលបានថ្លែងថា ករណីដែលមានជ្រូកងាប់ជាបន្តបន្ទាប់ជាច្រើន នៅក្នុងស្រុកកំពង់រោទ៍នោះ បានបង្កឱ្យមានក្តីបារម្ភខ្លាចក្រែងមានការផ្ទុះជម្ងឺប៉េស្តជ្រូក។ អ្នកនាំពាក្យបានថ្លែងថា ម្ចាស់ដែលមានជ្រូកងាប់ មិនព្រមយកជ្រូកនោះទៅកប់ ឬដុតចោលនោះទេ ប៉ុន្តែបែរជាកាប់ប្រលេះសាច់លក់ នៅតាមភូមិ បណ្តាលឲ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ដែរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។ អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្តថា ពាក់ព័ន្ធនឹងករណីជ្រូកងាប់ជាច្រើនក្បាលជាបន្តបន្ទាប់នេះ ក្រសួងមិនទាន់អាចសន្និដ្ឋានជាក់លាក់ថា ជាជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ ដោយរង់ចាំការយកសំណាកមកវិភាគសិន។ អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា បើសិនយកមកវិភាគឃើញថា ពិតជាជំងឺប៉េស្តជ្រូកមែន ជ្រូកដែលឈឺទាំងឡាយ នឹងត្រូវបំផ្លាញចោល ដើម្បីកុំឱ្យមានការឆ្លងរាតត្បាតទៅកាន់តំបន់ផ្សេងៗទៀត៕
-
បណ្តុំអង្គការសង្គមស៊ីវិល អំពាវនាវការរួមគ្នាបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា (Video Inside)
បណ្តុំអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន នៅថ្ងៃទី១៥មករា អំពាវនាវគណបក្សនយោបាយ, អង្គការ សមាគម សង្គមស៊ីវិល សូមរួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា។ បណ្តុំអង្គការសង្គមស៊ីវិល គឺចង្កោមអង្គការដែលរួមមានអង្គការ សង្គមស៊ីវិល, សិស្ស និស្សិត និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍របស់បណ្តុំ អង្គការសង្គមស៊ីវិល បានសរសេរនៅថ្ងៃចន្ទនេះថា គេ «មានការសោកស្តាយ និងសូមថ្កោលទោស ចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែយកសមាជិក សមាជិការបស់ខ្លួន ចួលរួមធ្វើអំពើខុសច្បាប់ ជាចរិកនយោបាយ ដែលមិនហុចផលជូនសង្គមជាតិឡើយ»។ សេចក្តីថ្លែងការណ៍ដដែលសរសេរទៀតថាមាន «មេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ធ្វើប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួន ឱ្យជឿលង់មនោគមវិជ្ជាខ្មៅ កខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់»។ សេចក្តីថ្លែងការណ៍ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម សូមបញ្ឈប់រាល់សារនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ និងកុំយកសកម្មជនរបស់ខ្លួន ធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនីតិវិធីច្បាប់»។ សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យក្រុមប្រឆាំងទាំងនោះ «ចូលរួមអបអរសាទរនឹងមហាព្រឹត្តិការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាតិ ជាជាងអង្គុយបន្តុះបង្អាប់…និងសូមគោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត»។ សេចក្តីថ្លែងការណ៍នាចុងបញ្ចប់ បានសរសេរថា «ក្នុងនាមជាយុវជនសង្គមស៊ីវិល សូមអំពាវនាវម្តងហើយម្តងទៀត ដល់សកម្មជនប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យឱកាសកសាងសង្គមជាតិរួមគ្នា» និង…
-
សម្តេចធិបតីទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី លោកស្រី ល្វីស មូស៊្ហីគីវ៉ាបូ (Louise MUSHIKIWABO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសស្នាក់នៅក្នុងប្រទេសបារាំងនាថ្ងៃទី១៥មករា។ អង្គការហ្វ្រង់កូហ្វូនី គឺជាអង្គការដែលមានបេសកកម្មជួយផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, ជាអង្គការលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ជាអង្គការគាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សា និងស្រាវជ្រាវ និងជាអង្គការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាព។ កម្ពុជា គឺជាប្រទេសមួយ នៃសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងកម្ពុជារំពឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ក្នុងឆ្នាំ២០២៦ ដែលមានការគាំទ្រពីប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង។ អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន ៨៨ប្រទេស និងមានរដ្ឋាភិបាលជាសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកសហការីចំនួន៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ចំនួន២៧។
-
សម្តេចធិបតីទទួលជួបក្រុមហ៊ុន VINCI Airports របស់បារាំង (Video Inside)
សម្តេចធិបតី បានទទួលជួបប្រធានក្រុមហ៊ុនបារាំង VINCI Airports លោកនីកូឡាស់ ណូតឺ ប៊ែ័រ Nicolas Notebaert ដែលបានថ្លែងវាយតម្លៃខ្ពស់លើកត្តាសុខសន្តិភាព ក្នុងប្រទេសកម្ពុជា។ VINCI Airports គឺជាក្រុមហ៊ុនវិនិយោគផ្នែកការរកស៊ីហោះហើរក្នុងប្រទេសកម្ពុជា។ លោកនីកូឡាស់ ណូតឺ ប៊ែ័រ Nicolas Notebaert បានបញ្ជាក់ប្រាប់សម្តេចធិបតី ក្នុងឱកាសជួបសម្តែងក្តីគួរសមក្នុងក្រុងប៉ារីស នាថ្ងៃទី១៥មករាថា សុខសន្ដិភាព និងស្ថិរភាព នយោបាយនៅកម្ពុជា គឺជាលក្ខខណ្ឌអំណោយផលសំខាន់ណាស់ដល់ការធ្វើវិនិយោគ។ លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មក្រុមហ៊ុនរបស់លោក ដែលមានភាពរលួននៅកម្ពុជា ដោយសារកត្តាសុខសន្តិភាពនេះ។ សម្តេចធិបតី ក្នុងប្រសាសន៍ឆ្លើយតប បានសម្ដែងក្ដីសោមនស្សរីករាយក្នុងជួបពិភាក្សានេះ។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះ VINCI Airports ដែលបានបណ្ដាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលប្រមាណជាង៣០ឆ្នាំកន្លងមកនេះ។ សម្ដេចធិបតី នៅបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀត នៅកម្ពុជា ដើម្បីជាការដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ នៅលើពិភពលោកនេះ, ក្រុមហ៊ុន VINCI Group មានបុគ្គលិកសរុប ២៧ម៉ឺន ២ពាន់នាក់ ជាមួយនឹងសាខាចំនួន ៧ពាន់ ២៦៧សាខា។ នៅក្នុងតំបន់អាស៊ាន…