-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាថ្ងៃដែលរង្វល់ខ្លាំង ហើយអ្នកក៏អាចខាតបង់ផ្នែកហិរញ្ញវត្ថុបន្តិចបន្តួច។ កាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ហើយប្រសិនបើអាចសូមរកមធ្យោបាយលុបបំបាត់ហានិភ័យទាំងអស់។ លើសពីនេះ សូមជៀសវាងសកម្មភាពប្រញាប់ប្រញាលទាំងអស់ ពីព្រោះវាធ្វើឲ្យអ្នកខកចិត្តខ្លាំង។ រាល់ការសម្រេចចិត្ត សូមធ្វើដោយពឹងផ្អែកទៅលើទស្សនៈវិស័យវែងឆ្ងាយ។ បើទោះបីលោកអ្នកមិនទាន់អាចសម្រេចផលតាមក្តីបំណង សូមកុំមានភាពអាក់អន់ ពីព្រោះអ្នកទទួលបានទស្សនៈវិស័យទូលំទូលាយ ហើយថែមទាំងឡាយគ្រប់គ្រងករណីជាច្រើនដែលកើតឡើង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានាអាចដំណើរការទៅបានតាមធម្មតា ប៉ុន្តែសូមកុំរំពឹងអ្វីដែលធំដុំ ពីព្រោះមិនទាន់ដល់ពេលវេលាដែលទទួលបាននោះទេ។ ក្នុងនោះសូមបដិសេធការទាក់ទងជាមួយអាជ្ញាធរ ពីព្រោះអាចមានការយល់ច្រលំតូចតាច។ សូមប្រើថ្ងៃនេះ ដើម្បីធ្វើផែនការឲ្យបានប្រសើរជាងមុន ហើយកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានជោគជ័យនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះ សូមកុំបង្ហាញភាពអស់កម្លាំង ឬការខកចិត្តចំពោះការងារ។ ក្នុងរវាងពេលថ្ងៃ ស្ថានភាពលំបាកៗនឹងអាចបញ្ចប់ ហើយស្ថានភាពប្រសើរនឹងកើតឡើងវិញ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការជាប្រក្រតី ប៉ុន្តែក៏សូមឲ្យលោកអ្នកពិនិត្យមើលគម្រោងផែនការ និងដំណើរការអនុវត្តប្រចាំថ្ងៃ ហើយកែប្រែសម្របទៅតាមភាពប្រែប្រួលជាក់ស្តែង។ ភាពលំបាក និងបញ្ហានានាមិនទាន់អាចកំណត់បាននោះទេ ហេតុនេះសូមប្រុងប្រយ័ត្នជានិច្ច។ លើសពីនេះ សំណាងធំដុំមិនទាន់អាចកើតឡើងនោះទេ…
-
អប្សរាព្រឹកនេះ ៣១ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ BH1 ឯកឧត្តម ស សុខា បញ្ជាក់ថា «វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាពសុទ្ធសាធ ពុំមានជួបអ្នកនយោបាយណាម្នាក់ឡើយ» ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច) L2 មន្ត្រីសិទ្ធិមនុស្សកម្ពុជា ថា ប្រទេសខ្លះ តាំងខ្លួន ជាបិតាសិទ្ធិមនុស្ស និងឈ្លានពាន អាហ្វហ្កានីស្ថាន តែមិនព្រមទទួលយក ជនភៀសខ្លួន អាហ្វហ្កានីស្ថានភ្លាមៗទេ ៕ …ឃ្លីប… (រូបភាព លោក សួង ពិសិដ្ឋ + អត្ថបទ កាត់ត លោក ស៊ូ វណ្ណលុក + បញ្ជូលសម្លេង អ្នកនាង ស្រ៊ាង ដាលិន កន្និការ)…
-
ខេត្តព្រះវិហារ ឆ្លងថ្មី៣៥នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥នាក់ ថ្មីទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលមានទីលំនៅក្នុង ស្រុកជាំក្សាន្តចំនួន ១៤នាក់, ស្រុករវៀង១២នាក់, ស្រុកគូលែន៣នាក់, ស្រុកត្បែងមានជ័យ ៣នាក់, ស្រុកកំពង់ស្វាយម្នាក់, ស្រុកជី ក្រែងម្នាក់ និងស្រុកសូនិគមម្នាក់។
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៥នាក់ (Video Inside)

-
ខេត្តសៀមរាប ឆ្លងថ្មី៧៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៧៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកពួក៣៥នាក់,ក្រុងសៀមរាប១៩នាក់, ស្រុកអង្គរ ធំ៧នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកបន្ទាយស្រី៩នាក់, មកពីខេត្តបន្ទាយមានជ័យ២នាក់ និងមកពីខេត្តឧត្តរ មានជ័យម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៨៥ឆ្នាំ នៃស្រុកពួក។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០៨នាក់ (Video Inside)

-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

-
ឃាត់មនុស្ស៦៤៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល (Video Inside)

-
វ៉ាក់សាំងស៊ីណូវ៉ាក់២លានដូស មកដល់កម្ពុជាថ្ងៃស្អែកនេះ (Video Inside)

-
ការព្យាបាលកូវីដ១៩ កម្រិតស្រាល អាចមានសេវាឯកជននៅតាមផ្ទះ (Video Inside)
