Category: កម្មវិធីព័ត៌មាន

  • ពលរដ្ឋក្រីក្រ១២២គ្រួសារប្រឈមវិបត្តិកូវីដ១៩ ទទួលអំណោយ (Video Inside)

    ពលរដ្ឋក្រីក្រ១២២គ្រួសារប្រឈមវិបត្តិកូវីដ១៩ ទទួលអំណោយ (Video Inside)

    ពលរដ្ឋក្រីក្រ ចំនួន១២២ គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ឆ្នាំង បាន ទទួល អំណោយ នៅថ្ងៃទី៩ ខែសីហានេះ ពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តដែលមាន ការឆ្លងកូវីដ១៩ប្រមាណ២ពាន់នាក់និងមានអ្នកស្លាប់ជិត៥០នាក់។

  • ខេត្តក្រចេះ បង្ក្រាបបទល្មើសនេសាទ (Video Inside)

    ខេត្តក្រចេះ បង្ក្រាបបទល្មើសនេសាទ (Video Inside)

    ខេត្តក្រចេះ បានបង្រ្កាប បទល្មើសនេសាទ នៅតាមតំបន់ព្រែកអូរនិងទន្លេ ក្នុងភូមិសាស្រ្តន៍ស្រុកឆ្លូងដែលមាន សេចក្តីរាយការណ៍ការចាប់ត្រីខុសច្បាប់ក្នុងរដូវទឹកឡើង។ ប្រតិបត្តិការចុះបង្រ្កាបនេះ បានធ្វើ នៅថ្ងៃទី៨ ខែសី ហា។ សមត្ថកិច្ចបានបញ្ជាក់ថា គេបានរឹបអូសរបាំងព្រួល, ស្បៃមុងចំនួន ៧ខ្សែ ប្រវែង៤០០ម៉ែត្រ, លូស្បៃមុង ចំនួន៧, មាត់លូរបាំងសាច់រ៉ាវចំនួន២០ខ្សែប្រវែង៣ពាន់ម៉ែត្រ, លបរ៉ាវចំនួន៤០គ្រឿង និងបង្គោលចម្រឹងប្ញស្សី ចំនួន៤៥០ដើម។ ក្នុងប្រតិបត្ដិការនេះ អាជ្ញាធរពុំបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ។ កម្ពុជាតែងហាម ឃាត់ការនេសាទក្នុងរដូវត្រីពងរវាងពីខែដើមខែឧសភាដល់ចុងខែកញ្ញា។

  • ស្ត្រីជាតិហ្វាំងឡង់១នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ (Video Inside)

    ស្ត្រីជាតិហ្វាំងឡង់១នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៣ (Video Inside)

    ស្ត្រីបរទេសជាតិហ្វាំងឡង់ម្នាក់ដែលកំពុងជិះម៉ូតូ ត្រូវរថយន្តមួយគ្រឿងបុកស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ៣ នៃចំណុចផ្លូវរវាងកំពតនិងវាលរេញ។ ស្ត្រីបរទេសអាយុ២៨ឆ្នាំ ឈ្មោះហ្វ្រេយ៉ា ម៉ាលីសា Freya Melissa ដែលជិះ ម៉ូតូម៉ាក Aprilia ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1BQ-0261 ត្រូវបានគេបុកស្លាប់វេលាម៉ោង៦និង៤៦នាទីថ្ងៃទី៩ សីហា នាចន្លោះឡូម៉ែត្រលេខ១៥២និង១៥៣ ដែលស្ថិតក្នុងភូមិទទឹងថ្ងៃ, ឃុំបឹងទូក, ស្រុកទឹកឈូ ក្នុងខេត្តកំពត ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់អត្តសញ្ញាណនិងម៉ូតូរបស់ស្ត្រីបរទេសរូបនេះ​ ត្រូវគេរាយការណ៍ ថា បានស្ថិតក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ រថយន្តមិនស្គាល់អត្តសញ្ញាណនោះ បានបើករត់គេចមុនពេល ដែលសមត្ថកិច្ចបានធ្វើដំណើរទៅដល់ និងមិនមានសេចក្តីរាយការណ៍បង្ហាញពិស្តារបញ្ជាក់ជុំវិញរថយន្តមួយ គ្រឿងនោះឡើយ។

  • ឃាត់ខ្លួន២៦នាក់ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)

    ឃាត់ខ្លួន២៦នាក់ ក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស (Video Inside)

    សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២៦នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី៩ សីហា ។ ក្នុងចំណោមជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦នាក់មានមុខសញ្ញាជួយដូរគ្រឿងញៀនចំនួន ២៦នាក់ ។ វត្ថុតាំងដែលបានចាប់សរុបក្នុងថ្ងៃទី០៩សីហានេះ  រួមមាន មេតំហ្វេតាមីន ICE ទម្ងន់ជាង ១ពាន់ ៣៥៥ ក្រាម និង៥២កញ្ចប់តូច។ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះរួមមានមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ, ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ, ខេត្តកែប និងខេត្តកំពត    ៕

  • សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន១៦គីឡូ ក្នុងរាជធានី (Video Inside)

    សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន១៦គីឡូ ក្នុងរាជធានី (Video Inside)

    គ្រឿងញៀន១៦គីឡូក្រាមនិងជនស័យជាតិចិនម្នាក់ត្រូវបានបង្ក្រាបនិងចាប់ខ្លួនក្នុងរាជធានីភ្នំពេញក្នុងពេល ដែលសមត្ថកិច្ចកំពុងតែមមាញឹកក្នុងចំណាត់ការបង្ក្រាបការឆ្លងកូវីដ១៩។ រាជធានីភ្នំពេញវេលាចុងក្រោយនេះ អំពើជួញដូរគ្រឿងញៀនដោយក្រុមទុច្ចរិត ត្រូវគេឃើញថាមានសកម្មភាពកើនឡើងគួរឲ្យកត់សម្គាល់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៤៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៤៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះចំនួន ២៤នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត ការរកឃើញនៅថ្ងៃនេះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៦៦នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨៣នាក់ ។ ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បើកើតលើពលរដ្ឋនៅក្នុង ស្រុកមង្គលបុរី, ស្រុកអូរជ្រៅ, ស្រុកភ្នំស្រុក, ស្រុកស្វាយចេក, ក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកម៉ាឡៃ, ស្រុកព្រះនេត្រព្រះ និងពលរដ្ឋមកពីខេត្តផ្សេង រួមមានខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រៃវែង, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តសៀមរាប, ខេត្តឧត្តមានជ័យ, ខេត្តកំពត និងខេត្តកំពង់ឆ្នាំង ។ ខេត្តបន្ទាយ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយឡើងវិញចំនួន  ៤៣នាក់ ៕

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានរកឃើញការឆ្លងថ្មីចំនួន១៧នាក់និងមានការស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី១៧នាក់នេះ បានកើតលើពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងម្នាក់, ស្រុកកំពង់ ត្រឡាចម្នាក់, ស្រុកជលគីរី៣នាក់, ស្រុកទឹកផុស៣នាក់, ស្រុកបរិបូរណ៍៣នាក់, ស្រុករលាប្អៀរ៤នាក់​ និងឆ្លង លើពលរដ្ឋមកពីខេត្តកំពង់ធំ២នាក់។ ចំណែកអ្នកស្លាប់ថ្មី២នាក់រួមមានបុរសអាយុ៧៧ឆ្នាំនៃស្រុកកំពង់លែង និង ស្ត្រីអាយុ៣៤ឆ្នាំនៃក្រុងកំពង់ឆ្នាំង។ ខេត្តកំពង់ឆ្នាំងមានការឆ្លងសរុប២ពាន់១៥នាក់និងការស្លាប់ចំនួន៤៩នាក់។

  • ខេត្តកំពង់ចាម ឆ្លងថ្មី៣៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៣៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៣៣នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៧នាក់, ស្រុកកំពង់ សៀម២នាក់, ស្រុកកងមាស៣នាក់,ស្រុកកោះសូទិន២នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃ២នាក់, ស្រុកបាធាយ៤នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកស្ទឹងត្រង់២នាក់ មកពីខេត្តក្រចេះ២នាក់, មកពីខេត្តត្បូងឃ្មុំ២នាក់ និងមកពីរាជធានីភ្នំពេញ៣នាក់។  ចំណែកអ្នកស្លាប់ ជាស្ត្រីជនជាតិខ្មែរ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងនាង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៣នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី១៣នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ១៤នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ បានកើតលើពលរដ្ឋមានទីលំនៅ ក្នុងស្រុកមេមត់ ២នាក់, ស្រុកអូរ រាំងឪ ២នាក់, ស្រុកត្បូងឃ្មុំ ៤នាក់ និងស្រុកពញាក្រែក ៥នាក់ ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ ឲ្យជាសះស្បើយចំនួន ៤៤នាក់ ផងដែរ ៕

  • ខេត្តក្រចេះ ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តក្រចេះ មានអ្នកឆ្លងជំងឺកូវីឌ១៩ចំនួន ១៤នាក់បន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ ស្រុកស្នួល ១០នាក់ , ស្រុកឆ្លូង ៣នាក់ , ក្រុងក្រចេះ ១នាក់។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤២៨នាក់ ព្យា បាលជាសះស្បើយចំនួន ២៥៩នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់។