Category: កម្មវិធីព័ត៌មាន

  • សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារខេត្តបាត់ដំបងប្រឆាំងកូវីដ១៩ (Video Inside)

    សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារខេត្តបាត់ដំបងប្រឆាំងកូវីដ១៩ (Video Inside)

    កិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅ ថ្ងៃទី៩សីហានេះ ទន្ទឹមនឹងសេចក្តីរាយការណ៍អំពីខេត្តដែលជាប់ព្រំដែនថៃនេះ មានករណីរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ជាបន្តបន្ទាប់។ កិច្ចប្រជុំថ្ងៃនេះ បានអញ្ជើញចូលរួមដោយប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះ ជួយមូល ដ្ឋានខេត្តបាត់ដំបងគឺសម្តេចក្រឡាហោមសខេង។ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិតនេត សាវឿន, មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃ, អភិបាលខេត្តបាត់ដំបងនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញចួលរួមក្នុងកិច្ចប្រជុំ Zoom ថ្ងៃទី៩សីហានេះ។ សម្តេចក្រឡាហោមសខេង បានថ្លែងថា «កិច្ចប្រជុំ នៅថ្ងៃនេះ គឺទាក់ទងនឹងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្ក ឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ»ផងដែរ។ ខេត្តបាត់ដំបង គឺជាខេត្តដែលកំពុងស្ថិតក្នុងការបិទខ្ទប់រយៈពេល១៤ថ្ងៃដើម្បីការទប់ស្កាត់ការឆ្លងកូវីដ១៩។ កាលពីថ្ងៃទី៧សីហា ក្នុងចំណោមការរកឃើញឆ្លងវីរុសកូវីដ ១៩បំប្លែងថ្មី Delta ចំនួន៥៨ករណី, ខេត្តបាត់ដំ បងក៏បានរកឃើញការឆ្លងចំនួន២ករណីផងដែរ ដែលនាំឲ្យតួលេខឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងខេត្តនេះ បាន កើនឡើងយ៉ាងហោចជាង១០ករណីហើយ។

  • សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយ៤លានដុល្លារ បន្ថែមដល់កម្ពុជាសម្រាប់ប្រឆាំងកូវីដ១៩ (Video Inside)

    សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយ៤លានដុល្លារ បន្ថែមដល់កម្ពុជាសម្រាប់ប្រឆាំងកូវីដ១៩ (Video Inside)

    សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែម៤លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាជំនួយសម្រាប់ប្រើ ប្រាស់ក្នុងភាពបន្ទាន់ទាក់ទងនឹងជំងឺកូវីដ-១៩ ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៩ សីហានេះជុំវិញការផ្តល់ជំនួយ៤លានដុល្លារតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដោយបញ្ជាក់ជាជំនួយបន្ទាន់សម្រាប់ប្រើប្រាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការប្រកាសជំនួយ នេះ គឺនៅបន្ទាប់ពីអំណោយវ៉ាក់សាំង Johnson & Johnson ចំនួន ១លាន៦ម៉ឺន១០០ ដូស តាមរយៈយន្តការ កូវ៉ាក់កន្លងមកនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានថ្លែងថា ការ លើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ ណាស់ ដែលមិនត្រឹមតែដើម្បីការពារសុខភាពនិងសុវត្ថិភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ។ លោក Patrick Murphy បានថ្លែងបន្តថា ជំនួយរបស់សហរដ្ឋអាមេរិកនោះ គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា ចាប់តាំងពីជំងឺនេះបានផ្ទុះឡើង ជា លើកដំបូងនោះមក។ ស្ថានទូតបានថ្លែងទៀតថា តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ ជាង ១ពាន់៥៤០លានដុល្លារជួយប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID…

  • កម្ពុជាក្នុងរយៈពេល២៤ម៉ោង មានការឆ្លងកូវីដ១៩ ចំនួន៥០៨ករណី (Video Inside)

    កម្ពុជាក្នុងរយៈពេល២៤ម៉ោង មានការឆ្លងកូវីដ១៩ ចំនួន៥០៨ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥០៨ករណី ដែលជាតួលេខឆ្លងទាបជាងគេគិតចាប់តាំងពីដើម សីហាមកនេះ។ ការឆ្លងបានធ្លាក់ចុះពី៦៧១ករណីថ្ងៃទី១សីហារហូតមកស្ថិតក្នុងខ្ទង់ជាង៥០០ករណីដែលមាន រយ:ពេល៨ថ្ងៃជាប់ៗគ្នាមកនេះ ។ ការឆ្លងចំនួន៥០៨ករណីនៅថ្ងៃច័ន្ទនេះ បានថយចុះចំនួន៤៨ករណីបើប្រៀប ធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៥០៨ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៣៨៧ករណី។ នេះជាតួលេខថយចុះចំនួន១៥ករណីទៀត បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន១២១ករណីដែលកើនឡើង៣៣ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៣នាក់ដែលថយចុះ២នាក់ប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧០ថ្ងៃកន្លង មកនេះ បាន កើនឡើងដល់៧ម៉ឺន២៨៩ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៩ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ២ពាន់ ៣៩៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥៨៥នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៦ពាន់១៥៥នាក់។

  • តួលេខចាក់វ៉ាក់សាំង កើនជាង៨លាន១សែននាក់ (Video Inside)

    តួលេខចាក់វ៉ាក់សាំង កើនជាង៨លាន១សែននាក់ (Video Inside)

    កម្ពុជាបានបន្តការជម្រុញវ៉ាក់សាំងលើពលរដ្ឋបន្ថែមទៀត ដែលគិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះតួ លេខចាក់នៅទូទាំងប្រទេសបានកើនដល់៨លាន១សែន៥ម៉ឺន១ពាន់៩៥៩នាក់ហើយ, ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន ៥លាន៧សែន៨ម៉ឺន៥ពាន់៧៧នាក់។ កម្ពុជា បានពង្រីកការចាក់វ៉ាក់សាំងលើ មនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ។ បើ រាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពី ខែកុម្ភៈមកនោះ បានកើនឡើងដល់៦៩កណ្តក់សញ្ញា៩៣ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាន នាក់។ កម្ពុជានៅជាមួយគ្នានេះផងដែរ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣លើពលរដ្ឋក្នុងខេត្តចំនួន៨ជាប់ព្រំដែន ថៃដែលកំពុងប្រឈមហានិភ័យ បានចាប់ផ្តើមធ្វើឡើងផងដែរចាប់ពីសប្តាហ៍នេះទៅ ដើម្បីការទប់ស្កាត់ការឆ្លង វីរុសបំប្លែង Delta ដែលកំពុងធ្វើសកម្មភាពឆ្លងតាមកន្លែងខ្លះគួរឲ្យកត់សម្គាល់។ ដោយឡែកយោងតាមប្រ សាសន៍របស់សម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារពារជាតិ វ៉ាក់សាំងដូស ទី៣ នោះ ក៏នឹងត្រូវចាប់ផ្តើមចាក់លើកងទ័ពនិងក្រុមគ្រួសារកងទ័ព ចាប់ពីថ្ងៃទី៩សីហានេះផងដែរ។ ប្រធាន គណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេសលោកស្រី ឳ វណ្ណឌីន បានថ្លែងបញ្ជាក់សា ជាថ្មីម្តងទៀត ជុំវិញភាពចាំបាច់នៃការត្រូវទទួលវ៉ាក់សាំងដូសទី៣ AstraZeneca ។ យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី អ្នកចាក់វ៉ាក់សាំង AstraZeneca ២ដូសរួច នឹងមិនទាន់តម្រូវ ឲ្យរកវ៉ាក់សាំងដូសទី៣នាពេលនេះឡើយ ដោយសារការសិក្សាគម្លាតរយៈពេលនៅមិនទាន់បានកំណត់និង ចំនួនវ៉ាក់សាំង AstraZeneca នាពេលនេះ…

  • ខេត្ត៣ក្នុងចំណោមរាជធានីខេត្តចំនួន៩ រកឃើញតួលេខឆ្លង Delta ច្រើនជាងគេ (Video Inside)

    ខេត្ត៣ក្នុងចំណោមរាជធានីខេត្តចំនួន៩ រកឃើញតួលេខឆ្លង Delta ច្រើនជាងគេ (Video Inside)

    ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យ គឺជាខេត្តទើបរកឃើញមានករណីឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ច្រើនជាងគេ ក្នុងចំណោមការឆ្លងនៅរាជធានីនិងខេត្តចំនួន៩ ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការរកឃើញឆ្លងថ្មីនៃវីរុសបំប្លែង Delta ចំនួន៥៨ករណីនាថ្ងៃទី៧សីហា, ខេត្តទាំង៣នេះ មានតួលេខ សរុបចំនួន៣៧ករណី ក្នុងនោះខេត្តសៀមរាបមាន១៣ករណី, ខេត្តបន្ទាយ មានជ័យ១២ករណីនិងខេត្ត ឧត្តរ មានជ័យមាន១២ករណី។ ចំណែករាជធានីនិងខេត្តចំនួន៥ទៀត ដែលរកឃើញមានការឆ្លងថ្មីនៃវីរុសបំប្លែង Delta ដែរនោះ គឺនៅរាជធានីភ្នំពេញមានមួយករណី, ព្រះវិហារ៤ ករណី, កំពង់ធំ១ករណី, កណ្តាល៤ករណី, រតនគិរី៩ ករណីនិងបាត់ដំបង២ករណី។ រាជធានីភ្នំពេញនិងខេត្តទាំង៥នោះ តួលេខបូកសរុបមានចំនួន២១ករណីនោះ ទេ។ ការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន៥៨ចុងក្រោយនេះ បាននាំឲ្យតួលេខឆ្លងនៃវីរុសបំប្លែងថ្មី Delta បាន កើនចំនួន៣៨៥ករណីហើយ។ ការរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៥៨ បន្ថែមចុងក្រោយនេះ បាននាំឲ្យការរកឃើញ ការឆ្លងនៃ វីរុសដ៏កាចសាហាវនេះ កើនសរុបចំនួន ៣៨៥នាក់ហើយក្នុងប្រទេសកម្ពុជា ។ ក្រសួងសុខាភិបាលបានបញ្ជាក់…

  • សម្តេចតេជោហ៊ុនសែនស្នើអ្នកចាក់ AstraZeneca បញ្ឈប់ការសុំវ៉ាក់សាំងដូសទី៣ (Video Inside)

    សម្តេចតេជោហ៊ុនសែនស្នើអ្នកចាក់ AstraZeneca បញ្ឈប់ការសុំវ៉ាក់សាំងដូសទី៣ (Video Inside)

    ការមិនទាន់សិក្សាគម្លាតការចាក់វ៉ាក់សាំង២ដូសនៃវ៉ាក់សាំង AstraZeneca និងភាពខ្វះខាតនៃវ៉ាក់សាំង បានប្រ ញាប់ឲ្យសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានចេញនូវសារសម្លេងមួយនៅថ្ងៃទី៩សីហានេះ ប្រាប់ពលរដ្ឋដែល បានចាក់AstraZeneca រួចមកនោះកុំទាន់ជម្រុញការចាក់វ៉ាក់សាំងដូសទី៣ ។ សាររបស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើងគឺនៅទន្ទឹមនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលបានដាក់ ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ លើពលរដ្ឋក្នុងខេត្តចំនួន៨ដែលជាប់ព្រំដែនថៃជា ពិសេសលើពលរដ្ឋ ដែលប្រ ឈមនឹងហានិភ័យឆ្លងខ្ពស់នៃវីរុសបំប្លែងថ្មី Delta។ ក្រុមដែលទទួលនិងត្រៀមទទួលយកវ៉ាក់សាំងដូសទី៣ AstraZeneca គឺជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចិន២ដូសរួច គឺវ៉ាក់សាំងស៊ីណូវ៉ាក់ឬវ៉ាក់សាំងស៊ីណូហ្វាម, ប៉ុន្តែមិនទាន់ឈានដល់ អ្នកចាក់វ៉ាក់សាំង២ដូសនៃ AstraZeneca នោះឡើយ។  សារសម្លេងរបស់សម្តេចនាយរកដ្ឋមន្ត្រី បានប្រាប់អ្នកចាក់វ៉ាក់សាំង២ដូសនៃ AstraZeneca សូមឈប់ជម្រុញ រកការចាក់វ៉ាក់សាំងដូសទី៣ ដោយសារតែការមិនទាន់សិក្សានូវគម្លាតពេលវេលា និងការមិន ទាន់មានវ៉ាក់សាំង AstraZeneca ចាក់គ្រប់គ្រាន់ ។ សម្តេចបានថ្លែងបន្តទៀតថាដោយឡែកសម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាមកស្នើសុំចាក់វ៉ាក់ សាំងAstraZeneca នាពេលនេះ គឺរាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតការផ្តល់តាមសំណើនោះឡើយ ដោយសារ តែ វ៉ាក់សាំង AstraZeneca កំពុងតម្រូវចាក់ដូសទី៣លើកម្លាំងដែលប្រឈមហានិភ័យនិងលើកងកម្លាំងប្រ ដាប់អា វុធទាំង៣ប្រភេទនិងក្រុមគ្រួសារផងដែរ។ សម្តេចបានបញ្ជាក់បន្ថែមថាគេមិនទាន់អាចមានលទ្ធភាពរកវ៉ាក់សាំង AstraZeneca ចាក់លើអ្នកដទៃទៀតតាមសំណើស្នើសុំនាពេលនេះឡើយ។

  • មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ប្រគេនទានចំណាំព្រះវស្សា សរុបទឹកប្រាក់ ជិត២០លានរៀល ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងវត្តមុន្នីរង្សីរតនារាម (Video inside)

    មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ប្រគេនទានចំណាំព្រះវស្សា សរុបទឹកប្រាក់ ជិត២០លានរៀល ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងវត្តមុន្នីរង្សីរតនារាម (Video inside)
  • អភិបាលរងខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រ និងបិទខ្ទប់ ២៥គ្រួសារ ក្នុងស្រុកគាស់ក្រឡ (Video inside)

    អភិបាលរងខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រ និងបិទខ្ទប់ ២៥គ្រួសារ ក្នុងស្រុកគាស់ក្រឡ (Video inside)
  • ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញ បានទទួលអំណោយឧបត្ថម្ភពីប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញ របស់គណបក្សប្រជាជនកម្ពុជា (Video inside)

    ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ចំនួន៤៥នាក់ ស្ថិតក្នុងឃុំរមេញ បានទទួលអំណោយឧបត្ថម្ភពីប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំរមេញ របស់គណបក្សប្រជាជនកម្ពុជា (Video inside)
  • អាជ្ញាធរខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនមន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យ ឆ្លងជំងឺកូវីដ បំប្លែងថ្មី Delta នៅខេត្តជាប់ព្រំដែនថៃ (Video inside)

    អាជ្ញាធរខេត្តព្រះវិហារ បើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនមន្រ្តីជួរមុខ ដែលប្រឈមនឹងហានិភ័យ ឆ្លងជំងឺកូវីដ បំប្លែងថ្មី Delta នៅខេត្តជាប់ព្រំដែនថៃ (Video inside)