-
កម្ពុជាមាតុភូមិយើង ០៩.សីហា.២០២១
Video https://fb.watch/7gl6hS_BOG/មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង០៩.សីហា.២០២១LD2 ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនគឺ កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំការពារអាយុជីវិត ប្រជាជនប្រឆាំងនឹង ជំងឺ រាតត្បាតកូវីដ១៩៕អានLD1 រដ្ឋមន្ដ្រីសុខាភិបាល៖ នៅពេលពលរដ្ឋទូទាំងប្រទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ នឹងអាចបង្កើតភាពសុំាដល់សង្គម ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់៕អានLD រយៈពេល៨ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ សរុបចាក់បានចំនួនជិត ២៧ម៉ឺន៩ពាន់នាក់,ខណះថ្ងៃនេះ កីឡាករកីឡាការិនី ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅសាលអាងហែលទឹក នៃពហុកីឡដ្ឋានមរតកតេជោ៕អានLD6 ក្រសួងសុខាភិបាល ប្រកាសបន្តរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Deltaចំនួន៥៨ករណីថែមទៀត៕អាន LD5 លោក កឹម សុខា មិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលប្រកាសដោយទណ្ឌិត សម រង្សី៕អានLD3 អ្នកសារព័ត៌ មន្រ្តីព័ត៌មាន ប្រមាណ៣០នាក់មកពីស្ថាប័ននានា បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យស្តីពី ការវិភាគភូមិសាស្រ្តនយោបាយ និងនយោបាយ ការបរទេស ស្របតាមបរិបទដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន៕អានLD4 លោកចាន់ វិចិត្រ រាយការណ៍ពី ការបិទបញ្ចប់កីឡាតូក្យូអូឡាំពិក២០២០៕ រាយការណ៍តាមប្រព័ន្ធវីដេអូ៕រាយការណ៍តាមប្រព័ន្ធវីដេអូC10 មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី២…
-
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមអ្នកព្យាយាមការពារខ្លួនពីភាពរអាក់រអួល និងទំនាក់ទំនងដែលមិនចាំបាច់។ វាជាការល្អប្រសើរណាស់ក្នុងការប្រកាន់ខ្ជាប់ ជាមួយការងារដែលកំពុងប្រតិបត្តិការប្រចាំថ្ងៃ ពីព្រោះអ្នកមិនមានពេលវេលាច្រើនដើម្បីចាប់យកការងារផ្សេងៗច្រើននោះទេ។ ដោយឡែក បើទោះបីជាស្ថានភាពថ្ងៃនេះធ្វើឲ្យអាជីពរបស់អ្នកពិបាករកភាពចម្រើនលូតលាស់យ៉ាងណាក្តី ប៉ុន្តែលោកអ្នកយកឈ្នះរាល់ឧបសគ្គបាន។ ក្រៅពីនេះ សូមកុំចូលខ្លួនទៅពាក់ព័ន្ធនឹងជម្លោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ សូមលោកអ្នករៀបចំផែនការសកម្មភាពរបស់អ្នករយៈជាច្រើនសប្តាហ៍មុនការអនុវត្តគម្រោងផែនការដែលបានប៉ងប្រាថ្នា ប្រសិនបើអ្នកអាចធ្វើបាន នោះនឹងរំពឹងថាអាជីពរបស់អ្នកទទួលបានជោគជ័យណាស់។ ក្រៅពីនេះសូមចងចាំថា ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ លើសពីនេះទៀត សូមកុំបោះបង់ចោលទំនាក់ទំនងណាមួយឡើយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធការប្រតិបតិ្តទាំងឡាយណាដែលមិនមានភាពច្បាស់លាស់ ពីព្រោះអ្នកអាចខាតបង់កំរិតហិរញ្ញវត្ថុ។ ក្នុងនោះសកម្មភាពដោយឯកឯង អាចបង្ករអន្តរាយដល់បុព្វហេតុការងារ ដូច្នេះសូមធ្វើការពិភាក្សាជាមួយមនុស្សរួមក្រុម ឬថ្នាក់លើ និងត្រូវផ្អែកទៅលើភាពពិត មិនមែនអារម្មណ៍នោះទេ។ ក្រៅពីនេះ សូមស្វែងយល់ពីចំណុចថ្មីៗនៃទេពកោសល្យរបស់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។…
-
អប្សរាព្រឹកនេះ ០៩ សីហា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1 សម្ដេចតេជោ បង្ហាញរូបថត១សន្លឹក តែមិនច្បាស់ថា ថតនៅឯណា និងក្នុងឆ្នាំណានោះទេ ? ខណៈឯកឧត្តម កែវ បាភ្នំ បញ្ជាក់ប្រាប់សម្ដេចថា នេះជារូបថតសម្តេច បានចុះសួរសុខទុក្ខប្រជាជន កម្មាភិបាល បុគ្គលិក កម្មករ ក្នុងខេត្តកំពង់ឆ្នាំង នៅចុងសប្តាហ៏ទី២ ខែមករា ឆ្នាំ១៩៨៧ ៕ …អានផ្ទាល់… V5 ភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញថា កម្ពុជាបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំការពារអាយុជីវិតប្រជាជនប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩៕…អានផ្ទាល់ L3 ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន គឺមិនមានការយកប្រាក់ដាច់ខាត បើសិនមានមន្ត្រីណាយកប្រាក់នេះ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ៕ …ឃ្លីប… L4 លោក ចេង មុនីរ៉ា ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅ ៕ …ឃ្លីប… C9 …
-
រយៈពេល៧ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន (Video Inside)
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសបានចំនួន ១៦ម៉ឺន១ពាន់២២៨កណ្តក់សញ្ញា៥៥តោន ក្នុង រយៈពេល៧ខែដើមឆ្នាំនេះ។ យោងតាមក្រសួងកសិកម្ម ការនាំចេញ៧ខែដើមឆ្នាំនេះ មានការកើនឡើងចំនួន ២៤៧កណ្តក់សញ្ញា៩២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ របាយការណ៍ដដែលបន្តថា ផ្លែស្វាយស្រស់ជាង ១៦ម៉ឺនតោននោះ បាននាំចេញទៅប្រទេសវៀតណាម, ប្រទេស ថៃ, ប្រទេសចិន, កូរ៉េខាងត្បូង, ក្រុងហុងកុង, ប្រទេសសិង្ហបុរី និងប្រទេសគុយវ៉ែត។ ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមានចំនួន ១ម៉ឺន ៣ពាន់៥២៤កណ្តក់សញ្ញា៥តោន។ ដំណាប់ស្វាយនោះ ត្រូវបាននាំចេញទៅប្រទេសចិន, ប្រទេសជប៉ុន, កូរ៉េ ខាងត្បូង, ប្រទេសហ្វីលីពីន, ប្រទេសថៃ, សហរដ្ឋអាមេរិក, ប្រទេសវៀតណាម, ចក្រភពអង់គ្លេស និងប្រទេស កាហ្សាក់ស្ថាន។
-
ចាប់គ្រឿងញៀនជិត៤គីឡូ និងជនសង្ស័យ៤នាក់ (Video Inside)
ជនសង្ស័យ៤នាក់រួមនិងគ្រឿងញៀនជិត៤គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្ក្រាបនៅរាជធានីភ្នំពេញ។ ការបង្ក្រាប នេះ បានធ្វើនៅចំណុចភូមិព្រៃខ្លា, សង្កាត់ក្រាំងធ្នង់ នៃខណ្ឌសែនសុខកាលពីថ្ងៃទី៣សីហាប៉ុន្តែទើបបានបង្ហើប ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃនេះ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនសង្ស័យ៤នាក់ ឈ្មោះ សាក់ សិដ្ឋ អាយុ ២២ឆ្នាំ , ឈ្មោះ កែវ ណារ៉ុង អាយុ ២៩ឆ្នាំ , ឈ្មោះ ឡេង វណ្ណា អាយុ ២៧ឆ្នាំ និងជនទី៤ឈ្មោះ ឈ្មោះ ឡុង ដាណេ។ វត្ថុតាងដែលចាប់យកបានក្នុងការបង្ក្រាបនោះរួមមាន មេតំហ្វេតាមីនICEទម្ងន់៣គីឡូ និងជាង ៤៤៧ ក្រាម។ គ្រឿងញៀនវេលាចុងក្រោយនេះ ត្រូវគេឃើញថាបានកម្រើកសាឡើងវិញទន្ទឹមនឹងសមត្ថកិច្ចកំពុង ជាប់ រវល់ក្នុងការជួយទប់ស្កាត់ ការបង្កាការឆ្លងកូវីដ១៩។ កាលពីខែកក្កដាកន្លងមកនេះ ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀននិង សារធាតុផ្សំជាង១ពាន់គីឡូក្រាមនៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ, ខណ្ឌ សែនសុខនិងខណ្ឌឬស្សីកែវ ដោយបានចាប់ខ្លួនជនសង្ស័យយ៉ាងហោច៧នាក់ក្នុងនោះរួមមានជនជាតិ វៀត ណាម៤នាក់ផងដែរ។
-
ម៉ៃសាក់៥០០ដើម ដាំក្នុងពិធីរំលឹករុក្ខទិវា នៅកំពង់ឆ្នាំង (Video Inside)
កូនឈើប្រភេទម៉ៃសាក់លេខ១ ចំនួន៥០០ដើម ត្រូវបានដាំក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងក្នុងពិធីរំលឹកខួបរុក្ខ ទិវា។ កម្ពុជាជារៀងរាល់ឆ្នាំ ការប្រារព្ធ រុក្ខទិវា តែងមកដល់ជាទៀងទាត់នៅថ្ងៃទី៩កក្កដា ប៉ុន្តែដោយសារតែកម្ពុ ជាកំពុងរងនឹងការឆ្លងរាលដាលដោយជម្ងឺកូវីដ១៩ រុក្ខទិវា៩កក្កដា ត្រូវបានខេត្តកំពង់ឆ្នាំងបានលើកយកមកធ្វើ នៅថ្ងៃទី៦សីហានេះ។
-
ការជួសជុលប្រាសាទបាយក្អែក ក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា (Video Inside)
ការជួសជុលប្រាសាទបាយក្អែកក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ។ ប្រាសាទ បាយក្អែកដែលស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត មុននេះបានដួលរលំទាំងស្រុង ដោយសារអាយុកាល, អាកាសធាតុ, សង្គ្រាមនិងកត្តាមនុស្ស។ប្រាសាទបុរាណខ្មែរនេះ ត្រូវបាននិងកំពុងធ្វើការជួសជុល និងរៀប ចំ លើក កម្ពស់សោភ័ណភាពប្រាសាទ, ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារ អភិវឌ្ឍន៍ ប្រកបដោយចីរភាព។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ លោក ស្រ៊ុន តិច បានថ្លែងថា ប្រាសាទបាយក្អែកត្រូវបានជួសជុលចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ និងរហូតមកទល់ពេលនេះ ដំណើរការជួសជុលដែលទើបបានរយៈពេលប្រមាណ៥ ខែរួមមកហើយ បានសម្រេចជាង ៦០ភាគរយហើយ។ ការជួសជុលប្រាសាទបុរាណនេះ គ្រោងនឹងបញ្ចប់នៅ២ ខែខាងមុខនេះ។ មន្ត្រីអភិរក្សប្រាសាទអង្គរបានថ្លែងទៀតថាដំណើរការជួសជុលពង្រឹងសំណង់ប្រាសាទបុរាណនេះត្រូវក្រុមការ ងារបច្ចេកទេសបានប្រកាន់យកគោលការណ៍អភិរក្ស, គោរពតាមអនុសាសន៍របស់អ្នកជំនាញអាយស៊ីស៊ី-អង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួស ជុលនេះ ក្រុមការងារបានព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិតប្រមាណពី ១០ទៅ ១៥ ភាគរយផងដែរ។
-
អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ប្រគល់ជូនក្រុមយុទ្ធជនអាវស (Video Inside)
អំណោយរបស់លោកហ៊ុនម៉ាណែតនិងលោកជំទាវពេជ ច័ន្ទមុន្នី តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ត្រូវ បានចែកចាយនិងប្រគល់ជួនក្រុមយុទ្ធជនអាវសដែលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ការផ្តល់ អំណោយ ជាគ្រឿងឧបភោគបរិភោគ រួមនិងសម្ភារ:ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើកាលពីថ្ងៃទី៥សីហា។
-
សម្តេចក្រឡាហោម ស ខេង ប្រគល់រថយន្ត៨៧គ្រឿងដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន២៤ (Video Inside)
រថយន្តចំនួន៨៧គ្រឿង ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដើម្បីការបំពេញកិច្ចការងារនិងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ពិធីប្រគល់រថយន្ត Ford Ranger Pick-Up ទាំង៨៧គ្រឿង បានធ្វើនៅក្នុងពិធីមួយនៅថ្ងៃទី៦សីហានេះ ក្រោមការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងដាស់តឿនណែនាំ ដល់ស្នងការដ្ឋាននគរបាលខេត្តទាំង២៤ ត្រូវប្រើប្រាស់រថយន្ដនេះឱ្យបានត្រឹមត្រូវបំផុត និងត្រូវថែទាំរថយន្ដឱ្យ ប្រើប្រាស់យូរ អង្វែង ក្នុងការបំពេញបេសកម្មជូនប្រជាពលរដ្ឋ។
-
ប្រមុខរាជរដ្ឋាភិបាល ទាត់ចោលសំណើសុំសិទ្ធិនយោបាយបុគ្គលបំពានសាលដីកាតុលាការកំពូល (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានទាត់ចោលសំណើសុំសិទ្ធិធ្វើនយោបាយ របស់អតីតសកម្មជនគណបក្សប្រឆាំង ម្នាក់ទៀតដោយសារតែអំពើរបស់បុគ្គលនោះ បានរំលោភបំពាននឹងសាលដីកាតុលាការកំពូល។ អតីតប្រធាន គណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ លោកស៊ុន ចន្ធី ត្រូវបានប្រមុខរាជរដ្ឋាភិ បាល នៅថ្ងៃទី៦សីហាឆ្នាំ២០២១ បានទាត់ចោលការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ដោយសារបុគ្គលរូប នោះបានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល។ គូរបញ្ជាក់ថាសាលដីកាតុលាការ កំពូលខែវិច្ឆិកាឆ្នាំ២០១៧ បានរំលាយគណបក្សសង្គ្រោះជាតិនោះចោល និងបានដាក់ឈ្មោះមនុស្សជាង១០០ នាក់ក្នុងបញ្ជីខ្មៅនៃការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ, ប៉ុន្តែឈ្មោះស៊ុន ចន្ធី ដែលស្ថិតក្នុងបញ្ជីហាម ឃាត់ការធ្វើនយោបាយនោះ ត្រូវបានគេរកឃើញប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook ធ្វើការចែកចាយ រំលែកសារនយោបាយរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ ព្រមទាំងបានធ្វើសកម្មភាពដាស់ពង្រឹងស្មារតីសតិអារម្មណ៍ ក្រុមសកម្មជនអតីតគណបក្សសង្រ្គោះជាតិ នៅខេត្តកំពង់ធំនោះទៀតផងដែរ។ បុគ្គលស៊ុន ចន្ធីនោះ ត្រូវគេរក ឃើញនៅបន្តមានទំនាក់ទំនងបច្ចុប្បន្នជាមួយក្រុមឧទ្ទាមក្រៅច្បាប់នោះជាដដែល។ ឈ្មោះស៊ុន ចន្ធី នេះ គឺជា បុគ្គលទី៣ហើយដែលត្រូវបានគេទាត់ចោលសេចក្តីស្នើសុំសិទ្ធិនយោបាយ។ មនុស្ស២នាក់មុននេះ ដែលគេបាន បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយ គឺឈ្មោះ ញឹម គឹមញ៉ុល និងឈ្មោះ ជូង ជូងី។ សម្តេចនាយករដ្ឋមន្ត្រីកាល ពីដើមខែសីហាបានមានប្រសាសន៍ជុំវិញសិទ្ធិរបស់សម្តេចក្នុងសេចក្តីបដិសេធលើការស្នើរបស់បុគ្គលដែលហាម ឃាត់ធ្វើនយោបាយ…