Category: កម្មវិធីព័ត៌មាន

  • ខណ្ឌទួលគោក បញ្ជូនអ្នកបំពានវិធានការសុខាភិបាលទៅតុលាការ (Video Inside)

    ខណ្ឌទួលគោក បញ្ជូនអ្នកបំពានវិធានការសុខាភិបាលទៅតុលាការ (Video Inside)

    ខណ្ឌទួលគោកបានចាប់បញ្ជួនអ្នកបំពានវិធានសុខាភិបាលទៅតុលាការ ក្រោយការបង្ក្រាបហាងផឹកស៊ីមួយ កន្លែងដែលរឹងរូសបំពាននឹងវិធានការបង្កាទប់ស្កាត់របស់រាជរដ្ឋាភិបាលប្រឆាំងកូវីដ១៩។

  • ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់ នេះជាតួលេខឆ្លងថយចុះ៨នាក់ ធៀប នឹង ម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី ទាំងនោះ គឺជាពលរដ្ឋរស់ នៅក្នុងស្រុកឆ្លង៤នាក់ និងស្រុកស្នួល៦នាក់។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩៦នាក់ , អ្នក ជាសះស្បើយមានចំនួន ២៥៩នាក់ និងមានអ្នកស្លាប់ចំនួន ៨នាក់ ៕

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤២នាក់ និងមានអ្នកស្លាប់ថ្មី២នាក់ ថែមទៀត នៅថ្ងៃ នេះ ។ នេះជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ២៦នាក់ ធៀបនឹងការរកឃើញឆ្លងកាលពីម្សិលមិញ ។ យោង តាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង ៦នាក់, ស្រុកកំពង់ ត្រឡាច ៥នាក់, ស្រុកបរិបូណ៍ ២នាក់, ស្រុករលាប្អៀរ ២១នាក់, ស្រុកសាមគ្គីមានជ័យ ៥នាក់ និងពលរដ្ឋមកពី ខេត្តកំពង់ធំ ៣នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ទៀត នោះវិញ គឺជាបុរសអាយុ ៦១ឆ្នាំ ជាអ្នកស្រុកបរិបូណ៌ និង បុរសម្នាក់ទៀត អាយុ ៦០ឆ្នាំ ជាអ្នកស្រុក កំពង់ត្រឡាច ។ ខេត្តកំពង់ឆ្នាំង គិតរហូតមកទល់នឹងពេលនេះ មាន អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៩៥៦នាក់ និងមានអ្នកស្លាប់ចំនួន ៤៥នាក់ ៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី១៣នាក់ (Video Inside)

    ខេត្តប៉ៃលិន បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៧នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងជំងឺកូវីដ ១៩ ដែលទើបបានរកឃើញទាំងនោះ គឺជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក ។ អ្នកជំងឺថ្មីទាំងនោះ គឺជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងក្រុងប៉ៃលិនម្នាក់ និងពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្តបន្ទាយមានជ័យ ២នាក់, ខេត្តពោធិ៍សាត់ ២នាក់, ខេត្តត្បូងឃ្មុំ ២នាក់, ខេត្តបាត់ដំបង ៤នាក់, ខេត្តឧត្តរមានជ័យ ម្នាក់ និងខេត្តព្រៃ វែងម្នាក់ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៨៥នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៨៥នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨៥នាក់ ថែមទៀតហើយ នៅថ្ងៃនេះ ដែលជា តួលេខឆ្លងកើនឡើងចំនួន៤៧នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តការរក ឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១១៧នាក់និងឆ្លងលើពលករដែលទើបវិលត្រលប់ មកពីប្រទេសថៃចំនួន ៦៨នាក់ ។ អ្នកជំងឺថ្មីទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកថ្មីពួក ស្រុកភ្នំស្រុក ស្រុក ស្វាយចេក ក្រុងប៉ោយប៉ែត ស្រុកអូជ្រៅ ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុក ម៉ាឡៃ និងពលករថៃ មកពីខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តកំពត ខេត្តសៀមរាប និងខេត្ត កំពង់ចាម ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយឡើងវិញចំនួន ៣១៨នាក់ ផងដែរ ៕

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥  ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

    ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់មុខរបរ និងការងាររបស់លោកអ្នកនឹងហុចផលផ្លែផ្កា មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមានសំណាងដែលនាំមកដោយមនុស្សដែលនៅជុំវិញខ្លួន។ ប្រសិនបើអ្នកសម្រេចចិត្តចាកចេញទៅធ្វើការខាងក្រៅ គួរជ្រើសរើសទិសនិរតី ពីព្រោះអ្នកនឹងទទួលបានឳកាសច្រើនជាង។ ចំពោះការប្រាស្រ័យទាក់ទង ការចរចាគឺមានអំណោយផលខ្ពស់ ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការបង្ហាញការងារសំខាន់ ឬក្តីស្រមៃរបស់អ្នក។ ទន្ទឹមនឹងនោះ អ្នកត្រូវការថាមពលវិជ្ជមាន ដូច្នេះការទាក់ទងនឹងមនុស្សវ័យក្មេងនឹងទទួលផលល្អ។ ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ ​រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីជួញដូររបស់អ្នកថ្ងៃនេះនឹងសម្រេចផលជាផ្កែផ្កាធំក្នុងពេលនេះ។ ឳកាសជាច្រើននឹងកើតឡើងចំពោះមុខលោកអ្នក ដូច្នេះសូមចាប់យកឳកាសទាំងនោះដើម្បីអភិវឌ្ឍន៍ស្ថានភាពការងារ។ លោកអ្នកក៏អាចធានាថាទទួលបានដំនឹងដែលរីករាយនៅរវាងចុងបញ្ចប់នៃការងារល្ងាចនេះផងដែរ។ ដោយឡែក សូមយកចិត្តទុកដាក់នឹងមនុស្សជុំវិញខ្លួន អ្នកគួរចាប់អារម្មណ៍ទៅលើទឹកចិត្តរបស់ពួកគេ ហើយក៏គួរតែកែតម្រូវបើរកឃើញថាខ្លួនមានកំហុស។ ក្រៅពីនេះ ប្រសិនបើអ្នកមានបំណងចាកចេញទៅឆ្ងាយ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះគ្រោះអាសន្នមិនទាន់អាចកំណត់បាន។ ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពពេញលេញដើម្បីបំពេញការងារ​ និងប្រកបរបររកស៊ីដោយជោគជ័យ។ លោកអ្នកទទួលបានអំណោយផលក្នុងការគិតគូរវិជ្ជមាន ព្រមដោយពាក្យសំដីដែលទាក់ទាញការយកចិត្តទុកដាក់របស់អ្នកដទៃ ដូច្នេះការចរចាលើការងារទាំងឡាយនឹងគ្មានបញ្ហាអ្វីឡើយ។ ថ្ងៃនេះអ្នកគួរសំឡឹងឲ្យបានវែងឆ្ងាយបន្តិច មិនគួរចាប់យកការងារច្រើនពេកទេ ពីព្រោះភាពកកកុញនៃការងារអាចជាកង្វល់ធំ ហើយធ្វើឲ្យខកខានដល់ការបញ្ចប់ការងារនីមួយៗដោយជោគជ័យ។ ក្រៅពីនេះ សូមមានចិត្តអនុគ្រោះនឹងកុមារ។…

  • ខេត្តព្រះវិហារ ឆ្លងថ្មី៣០នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៣០នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ២១នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាល ខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបបានរកឃើញទាំងនោះ មានទីលំនៅក្នុងស្រុកជាំក្សាន្ត ២០នាក់, ក្រុងព្រះវិហារ ៧នាក់, ស្រុកត្បែងមានជ័យ ម្នាក់, ស្រុកឆែបម្នាក់ និងស្រុករវៀងម្នាក់ ។ ខេត្តព្រះវិហារគិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧៦នាក់, មានអ្នកជាសះស្បើយចំនួន ៣៧៤នាក់ និងមានអ្នក ស្លាប់ចំនួន ២នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៧៨នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៨នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងពាក់ណ្តាល ធៀបនឹងចំនួនដែលបានរកឃើញឆ្លងកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីដែលទើបរកឃើញទាំងនោះ ជាករណីឆ្លងលើពលករដែលកំពុងធ្វើចត្តា ឡី ស័កចំនួន ៣៧នាក់ និងការឆ្លងនៅក្នុងសហគមន៍ចំនួន ៤១នាក់ ។ អ្នកឆ្លងនៅក្នុងសហគមន៍ទាំងនោះ គឺជាពល រដ្ឋមានទីលំនៅក្នុងក្រុងសំរោង ២៩ នាក់, ស្រុកអន្លង់វែង ៥នាក់ និងពលរដ្ឋមកពីខេត្តកំពង់ស្ពឺចំនួន ម្នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៥ពាន់ ១៤៩នាក់ ក្នុង នោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ២២៩នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់ ៕

  • ខេត្តកំពង់ ឆ្លងថ្មី២៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ ឆ្លងថ្មី២៩នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ សេចក្តី រាយការណ៍បានបន្ថែមថា មន្ត្រីជំនាញនៅបានរកឃើញសាកសពម្នាក់ ដែលមានវិជ្ជមានកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះផងដែរ ។ នេះជាតួលេខឆ្លងបានថយចុះចំនួន ២២នាក់ ធៀបនឹងម្សិលមិញ ដែលបាន រកឃើញអ្នកឆ្លងចំនួន ៥១នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីក្នុងខេត្តកំពង់ធំនៅថ្ងៃនេះ ត្រូវបានគេរក ឃើញនៅក្នុងស្រុកស្ទឹងសែន ៦នាក់, ស្រុកកំពង់ស្វាយ ២នាក់, ស្រុកបារាយ ១១នាក់, ស្រុកតាំងគោក ១១នាក់, ស្រុកសន្ទុក ២នាក់, ស្រុកស្ទោង ២នាក់ ។ ខេត្តកំពង់ធំ គិតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២ពាន់ ១៨៩នាក់, មានអ្នកជាសះស្បើយឡើងវិញចំនួន១ពាន់៣៤៣នាក់ និងមានអ្នកស្លាប់ចំនួន ៦១នាក់ ៕

  • ខេត្តបាត់ដំបង ឆ្លងថ្មី១០៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី១០៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៨នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។  យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង១០នាក់នោះ រួមមាននៅក្រុងបាត់ដំបង៣៦នាក់, ស្រុកមោង ឫស្សី២នាក់, ស្រុកថ្មគោល៥នាក់, ស្រុករុក្ខគិរី២នាក់, ស្រុកសង្កែ១៦នាក់, ស្រុកកំរៀង៨នាក់, ស្រុកសំពៅលូន ៩នាក់, ស្រុកបវេល៣នាក់, ស្រុកគាស់ក្រឡ៤នាក់, ស្រុកសំឡូត៣នាក់, ស្រុកឯកភ្នំ១០នាក់, មកពីខេត្តប៉ៃលិន ម្នាក់ និងពលករមកពីប្រទេសថៃចំនួន៩នាក់។  ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ ស្ត្រីអាយុ៦៤ឆ្នាំនៅ ស្រុកសង្កែ និងទី២ បុរសអាយុ៥០ក្នុងក្រុងបាត់ដំបង។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣ពាន់៩២៩នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៣៤២នាក់ និងមានអ្នកស្លាប់សរុបចំនួ៤៧នាក់។