Category: កម្មវិធីព័ត៌មាន

  • ខេត្តស្វាយរៀង ឆ្លងថ្មី៦២នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៦២នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦២នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុង ក្រោយនេះ។ នេះជាតួលេខឆ្លងកើនឡើង១៧នាក់និងតួលេខស្លាប់មានចំនួន៣នាក់ដដែល បើប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៦២នាក់នោះ រួមមានកម្មកររោងចក្រ១០នាក់, ការធ្វើតេស្តលើ មនុស្សសង្ស័យនានារកឃើញចំនួន១៦នាក់, អ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩រកឃើញវិជ្ជមានចំនួន៨នាក់, និង រកឃើញឆ្លងលើពលរដ្ឋចំណាកស្រុកត្រឡប់ចូលខេត្តស្វាយរៀងវិញ ចំនួន២៦នាក់។ ចំណែកអ្នកស្លាប់ទាំង៣ នាក់ រួមមានទី១ស្ត្រីអាយុ៥៥ឆ្នាំនៅស្រុកស្វាយទាប, ទី២ស្ត្រីអាយុ៩០ឆ្នាំនៅស្រុកស្វាយទាប និងទី៣ ស្ត្រីអា យុ៣៩ឆ្នាំ នៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៥៩នាក់, ព្យាបាល ជាសះស្បើយចំនួន៤ពាន់៥០៥នាក់ និងមានអ្នកស្លាប់សរុបចំនួ១០៨នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៩១នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៩១នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩១នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ។ នេះជាតួលេខឆ្លងកើនឡើងចំនួន៤នាក់និងតួលេខស្លាប់កើនឡើងម្នាក់ថែមទៀតបើប្រៀបធៀបនឹង ម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៩១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច ៤០នាក់, ស្រុកពាមរក៍៩នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកពាមជរ៥នាក់, ស្រុកស៊ីធរ កណ្ដាល៤នាក់, ស្រុកពារាំង៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកកញ្ជ្រៀចម្នាក់, ស្រុកកំចាយ មារម្នាក់ និងស្រុកពោធិ៍រៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង២រូបរួមមាន ទី១ ព្រះសង្ឈព្រះជន្ម៨៤ព្រះវស្សា គង់នៅ វត្តប្រស្នា, ភូមិប្រស្នាតូច, ឃុំសេនារាជឧត្តម នៃស្រុកព្រះសេ្ដច, និងបុរសអាយុ៦១ឆ្នាំ នៃស្រុកស្វាយអន្ទរ។  ខេត្ត ព្រៃវែង គិតមកដល់ថ្ងៃទី៥សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៧៤៤នាក់ ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៤៥៣នាក់ និងស្លាប់៨៣នាក់។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១០ម៉ឺន៤ពាន់៨១៧ ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៨៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៨ប្រទេស ។

  • ឃាត់ខ្លួនមនុស្សបំពានវិធានការសុខាភិបាល ចំនួន១ពាន់៤១៩នាក់ នៅថ្ងៃទី៦ សីហានេះ (Video Inside)

    ឃាត់ខ្លួនមនុស្សបំពានវិធានការសុខាភិបាល ចំនួន១ពាន់៤១៩នាក់ នៅថ្ងៃទី៦ សីហានេះ (Video Inside)

    មនុស្សចំនួន ១ពាន់ ៤១៩ ថែមទៀតហើយ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី៦ សីហានេះ ក្នុងអំពើល្មើសបំពាន នឹងវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹង ការឆ្លងកូវីដ ១៩។ មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្នឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯកម៉ៅ ពៅ បានថ្លែងនៅ ថ្ងៃសុក្រនេះថា មនុស្សដែលបានចាប់បញ្ជួនទៅតុលាការថ្ងៃនេះមានចំនួន ២នាក់។ សមត្ថកិច្ចនៅថ្ងៃនេះ នៅបាន ឃាត់យានយន្តចំនួន៥៨៤ គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន ៦៧លាន ១សែនរៀល ក្នុងការអនុវត្ត វិធាន ការច្បាប់ចំនួន ៨៨៦ ករណី។ យោងតាមច្បាប់បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធ នាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន ទៅ ២០លានរៀល បើអំពើនោះបាន បណ្ដាលឲ្យប៉ះពាល់ធ្ងន់ ធ្ងរដល់សុខភាពសាធារណៈ។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១០ម៉ឺន៥ពាន់៤៨៧នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន១០ម៉ឺន៥ពាន់៤៨៧នាក់ (Video Inside)

    ពលរដ្ឋចំនួន១០ម៉ឺន៥ពាន់៤៨៧នាក់បានទទួលការចាក់វ៉ាក់សាំងយៈពេល២៤ម៉ោងកន្លងមកនេះដែលនាំ ឲ្យ ចំនួនមនុស្សដែលបានទទួលវ៉ាក់សាំង បានកើនសរុប៧លាន៨សែន១ម៉ឺន៤៦៩នាក់។ កម្ពុជា បានពង្រីកការ ចាក់វ៉ាក់សាំងលើមនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ អាយុរវាងពី១២ ដល់១៧ឆ្នាំ។ បើរាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពីខែកុម្ភៈមកនោះ បានកើនឡើងដល់៦៥កណ្តក់សញ្ញា០៨ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាននាក់។ យោងតាម សម្តេចនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនឹងគ្រោងពង្រីកដល់១៣លាន នាក់ ថែមទៀត ដែលនឹងស្មើ៨០ភាគ រយនៃចំនួនពលរដ្ឋទូទាំងប្រទេស១៦លាននាក់។

  • កម្ពុជាមានការឆ្លងកូវីដ១៩ ចំនួន៥៨៨ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    កម្ពុជាមានការឆ្លងកូវីដ១៩ ចំនួន៥៨៨ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥៨៨ករណី ដែលជាតួលេខក្នុងខ្ទង់ជាង៥០០ករណីរយៈ៥ថ្ងៃជាប់គ្នា មកនេះ។ ការឆ្លងបានធ្លាក់ចុះពី៦៧១ករណីមកនៅ៥៦០ករណីកាលពីថ្ងៃទី២សីហា, និង៥៧៧ករណី នៅថ្ងៃ ទី៣សីហា, ចំណែកថ្ងៃទី៤សីហា តួលេខបានកើនតិចតួចចំនួន៥៨៣ករណី, នៅថ្ងៃទី៥សីហា ការឆ្លងបានកើន ឡើង៥៩១ករណី, ចំណែកនៅថ្ងៃទី៦សីហានេះ វិញការឆ្លងបានថយចុះចំនួន៣៣ករណី។ ក្នុងចំណោមការឆ្លង ៥៨៨ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤២៣ករណី។ នេះជា តួលេខកើនឡើងចំនួន១៥ករណី បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន ១៦៥ករណីដែលថយចុះ១៨ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះ មានចំនួន១៩នាក់ដែលចំនួនស្លាប់នេះ មានតួលេខដូចគ្នានឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦៩ថ្ងៃកន្លង មកនេះ បានកើនឡើង ដល់៦ម៉ឺន៩ពាន់១១៣ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៦ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ៨១៣ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥២៦នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៤ពាន់៤៥នាក់។

  • កម្ពុជាទទូលវ៉ាក់សាំង AstraZeneca ចំនួន៦៦ម៉ឺន៨ពាន់ដូសនៃជំនួយទ្វេភាគីរបស់ជប៉ុន (Video Inside)

    កម្ពុជាទទូលវ៉ាក់សាំង AstraZeneca ចំនួន៦៦ម៉ឺន៨ពាន់ដូសនៃជំនួយទ្វេភាគីរបស់ជប៉ុន (Video Inside)

    កម្ពុជាទទួលបានវ៉ាក់សាំង AstraZenecaចំនួន៦៦ម៉ឺន៨ពាន់ដូសបន្ថែមទៀតដែលជាជំនួយទ្វេភាគីរបស់រដ្ឋា ភិបាលជប៉ុន។ វ៉ាក់សាំង AstraZenecaចំនួន៦៦ម៉ឺន៨ពាន់ដូសបន្ថែមទៀតមកដល់យប់ថ្ងៃទី៦សីហានេះ គឺជា ការផ្តល់ក្នុងជំហានទី២បន្ទាប់វ៉ាក់សាំងAstra Zeneca ចំនួន៣៣ម៉ឺន២ពាន់ដូស ដែលត្រូវបានដឹកជញ្ជួនមក ដល់កម្ពុជាក្នុងជំហានទី១ កាលពីរាត្រីថ្ងៃទី២៣កក្កដា ឆ្នាំ២០២១ ក្រោមការអញ្ជើញទៅទទួលដោយផ្ទាល់ពី សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូសដល់កម្ពុជា ដែលជំនួយទ្វេភាគីនេះបានធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែក លើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ រដ្ឋាភិបាលជប៉ុន បានជួយកម្ពុជាជាច្រើន រួចមកហើយក្នុង ការផ្តល់សម្ភារៈជំនួយនិងបរិក្ខាប្រឆាំងកូវីដ១៩ ក្នុងពេលដែលកម្ពុជា បាននិងកំពុងរងនឹង ការឆ្លងដោយជម្ងឺរាតត្បាតនេះ។ គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសរុបប្រមាណ ជាង៥០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ, ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់ គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវ។ រដ្ឋាភិបាលជប៉ុនថែមទាំងបានផ្ដល់ជាប្រាក់កម្ចីប្រ មាណ២២៧ លានដុល្លារអាមេរិកដើម្បីឲ្យកម្ពុជាអាចប្រើប្រាស់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩  និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលផងដែរ។

  • កម្ពុជារកឃើញវីរុសបំប្លែងថ្មី Delta ៦៧ករណីបន្ថែម (Video Inside)

    កម្ពុជារកឃើញវីរុសបំប្លែងថ្មី Delta ៦៧ករណីបន្ថែម (Video Inside)

    វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីបន្ថែមទៀតត្រូវបានរកឃើញ  ដែលនាំឲ្យមានចំនួនអ្នកឆ្លងនៃ វីរុសដ៏កាចសាហាវនេះ បានកើនសរុបជាង៣២៧នាក់ហើយ។ យោងតាមក្រសួងសុខាភិបាល វីរុសបំប្លែងថ្មី Delta ចំនួន៦៧ករណីនោះ ត្រូវបានរកឃើញនៅថ្ងៃទី៤ និងទី៥សីហាឆ្នាំ២០២១។  ក្នុងចំណោមអ្នកឆ្លងទាំង ៦៧នាក់នោះ រួមមាន៩នាក់ជាពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ, ៣៣នាក់ជា អ្នកដំណើរបរទេសតាមជើង ហោះហើរមកពីក្រៅប្រទេស, និង២៥នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍។ វីរុសបំប្លែងថ្មី Delta គឺជាវីរុសដែល ក្រុមវិទ្យាសាស្ត្រសុខាភិបាលបានចាត់ទុកជាវីរុសកាចសាហាវនិងឆ្លងលឿនលើមនុស្សជាវីរុសកូវីដ១៩ធម្មតា និងជាវីរុសអាចបង្កគ្រោះថ្នាក់ដល់ជីវិតលើមនុស្សបានជាពិសេសអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង បង្កា។ ក្រសួងបានថ្លែងដាស់តឿនថាលទ្ធផលនៃការរកឃើញថ្មីនេះទៀតបានបង្ហាញថាវីរុសDeltaបាននិងកំពុង រាតត្បាតចូលក្នុងសហគមន៍ហើយ ជាពិសេសនៅខេត្តឧត្តរមានជ័យ, រាជធានីភ្នំពេញ , ខេត្តសៀមរាប, ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត។

  • សម្តេចបញ្ជាការដឹកពលករពីមណ្ឌលចត្តាឡីស័កព្រំដែនចូលមកខេត្តនិងរាជធានីជាគោលដៅ និងការចាក់វ៉ាក់សាំងដូសទី៣ចាប់ផ្តើមសប្តាហ៍ទី២ខែសីហា (Video Inside)

    សម្តេចបញ្ជាការដឹកពលករពីមណ្ឌលចត្តាឡីស័កព្រំដែនចូលមកខេត្តនិងរាជធានីជាគោលដៅ និងការចាក់វ៉ាក់សាំងដូសទី៣ចាប់ផ្តើមសប្តាហ៍ទី២ខែសីហា (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាការដឹកជញ្ជួនពលករខ្មែរប្រមាណជាង១ម៉ឺននាក់ដែលកំពុងស្ថិតក្នុងមណ្ឌល ចត្តាឡីស័កនានាតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ ចូលមកតាមគោលដៅខេត្តនិងរាជធានីដើម្បីការជួយព្យា បាលពួកគេបញ្ចៀសការឆ្លងនូវជម្ងឺកូវីដ១៩ជាពិសេសវិរុសបំប្លែងថ្មី Delta ។ វីរុស Delta ជាវីរុសដែលនាំការចម្លង ភាគច្រើនតាមរយៈអ្នកដំណើរឬពលករវិលមកពីក្រៅប្រទេស។ ការដាក់បញ្ជានេះ បានធ្វើតាមរយៈសារបន្ទាន់ ជាសម្លេងមួយនារសៀលថ្ងៃទី៦សីហា នៅជាមួយនឹងការបញ្ជាក់ការអនុវត្តចំណាត់ការនានាបន្ថែមទៀត។ យោងតាមបទបញ្ជាអភិបាលរាជធានីនិងតាម ខេត្ត នៅខាងក្នុងទាំងអស់ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កដោយ ការផ្ទេរអ្នកជម្ងឺស្រាលឬអ្នកកំពុងធ្វើចត្តាឡីស័ក ឲ្យ ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះដើម្បីយកកន្លែង ទុកសម្រាប់ ព្យាបាលនិងធ្វើចត្តាឡីស័កដល់អ្នកដែលគេបានដឹក ពី កន្លែងធ្វើចត្តាឡីស័កមកពីព្រំដែននោះ។ សម្តេចតេជោបានបញ្ជាអភិបាលរាជធានីនិងខេត្តនៅខាងក្នុងត្រូវបង្កើន កន្លែងធ្វើចត្តាឡីស័កបន្ថែមទៀត។ សម្តេចបានថ្លែងបន្តថា ពលករខ្មែរដែលបានមកពីប្រទេសថៃនិងស្នាក់នៅតាមមណ្ឌលព្យាបាលនាចំណុចព្រំ ដែននោះ មានប្រមាណជាងមួយម៉ឺននាក់ និងពួកគេបានមកដល់និងកំពុងស្នាក់នៅប្រមាណ១សប្តាហ៍មក ហើយ ។ សូមបញ្ជាក់ថាការឆ្លងរាលដាលខ្លាំងនៅក្នុងប្រទេសថៃ បានជម្រុញឲ្យពលករខ្មែរ បានបង្ខំចិត្តវិលត្រឡប់ចូល មកទឹកដីកម្ពុជាវិញដើម្បីសុវត្ថិភាពជីវិតនិងដើម្បីរកការព្យាបាល។ សម្តេចបានថ្លែងថាបើសិនជាចំនួនពលករ វិលមកច្រើនលើសកំណត់ គេត្រូវធ្វើតេស្តរហ័សលើពលករទាំងនោះ និងដឹកជញ្ជួនពួកគេមកកាន់ខេត្តគោល ដៅខាងក្នុងដើម្បីធ្វើចត្តាឡីស័កនិងការព្យាបាល។ សម្តេចបានដាក់បញ្ជាដល់ប្រធានគណៈកម្មការទទួលបន្ទុក ការចាក់វ៉ាក់សាំងទូទាំងប្រទេស លោកស្រី ឳ វណ្ណ ឌីន ត្រូវចាប់ផ្តើមពង្រាយវ៉ាក់សាំង AstraZeneca ជាបន្ទាន់ ផងដែរដើម្បីការចាក់ដូសទី៣លើក្រុមប្រឈម ហានិ ភ័យខ្ពស់នៅតាមខេត្តជាប់ព្រំដែននោះ…

  • លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ ឯកឧត្តម លីវ សុភក្ត្រា ដែលបានផ្តល់នូវឧបករណ៍ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជូនអគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងមន្ទីរ នៃខេត្តទាំង ៨ ដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់ (Video Inside)

    លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ ឯកឧត្តម លីវ សុភក្ត្រា ដែលបានផ្តល់នូវឧបករណ៍ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជូនអគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងមន្ទីរ នៃខេត្តទាំង ៨ ដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់ (Video Inside)