-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣២នាក់ (Video Inside)
ខេត្តឧត្តរមានជ័យមានមនុស្សឆ្លង៣២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្ងៃនេះ រួមមានលើពលករកំពុងធ្វើចត្តាឡីស័កចំនួន៤នាក់, និងការឆ្លងក្នុងសហគមន៍ចំនួន២៨នាក់ ដែលមាន នៅក្នុងក្រុងសំរោង, ស្រុកអន្លង់វែង, និងឆ្លងលើពលរដ្ឋមកពីខេត្តកំពង់ចាម។ ខេត្តឧត្តរមានជ័យមានការឆ្លង សរុបចំនួន៥ពាន់២៦២នាក់ និងការស្លាប់សរុបចំនួន៩នាក់។
-
ខេត្តសៀមរាប ឆ្លងថ្មី៩៩នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកអង្គរជុំ១០នាក់, ក្រុងសៀមរាប៤៩នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកពួក២៧នាក់, ស្រុកប្រាសាទបាគង៨នាក់, ស្រុកស្វាយលើ២នាក់, ស្រុកជីក្រែងម្នាក់ និងមកពីខេត្តបន្ទាយមានជ័យម្នាក់។ ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាបុរសអាយុ២៧ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ដែលមានអសយដ្ឋាននៅខេត្តបន្ទាយមានជ័យ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់ ៤០១នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៩៦៥នាក់និងស្លាប់៦២នាក់។
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកពឹងផ្អែកទាំងស្រុងជាមួយនឹងទំនាក់ទំនងខាងក្រៅ។ ប៉ុន្តែសូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការផ្លាស់ប្តូរដោយគ្មានការរំពឹងនៅក្នុងអាជីពអាចកើតឡើង។ បញ្ហាស្មុគ្រស្មាញ និងភាពរឹងស្ទះនានាអាចនឹងកន្លងផុតទៅដោយពេល ប៉ុន្តែសូមកុំបណ្តោយអ្វីៗទៅបានវាសនា ព្យាយាមកែប្រែស្ថានការណ៍ឲ្យស្ថិតក្នុងគន្លងដែលប្រសើរជានិច្ច។ ដោយឡែក សូមលោកអ្នករក្សាការពារខ្លួនយ៉ាងណាកុំឲ្យធ្លាក់ក្នុងការចាប់ថ្នាក់បានឲ្យសោះ ពិសេសជាមួយថ្នាក់លើតែម្តង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកខ្លាំងសម្រាប់ការធ្វើទំនាក់ទំនងក្នុងក្រៅ។ ប្រយ័ត្នរាល់មតិរិះគន់ ក៏បុព្វហេតុទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់អ្នកដទៃ។ ក្រៅពីនេះ រក្សាឲ្យបានពាក្យសំដី និងគំនិតយោបល់វិជ្ជមានជានិច្ច ពិសេសកុំបណ្តែតបណ្តោយខ្លួនឲ្យលង់ទៅក្នុងបញ្ហាដែលបានកន្លងផុតទៅហើយ។ ក្រៅពីនេះ ប្រសិនបើអ្នកធ្លោយនិយាយស្តីនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ សូមកុំខ្លាចក្នុងការសំដែងការសុំទោស ឬពន្យល់បំភ្លឺហេតុការណ៍នោះ គឺធ្វើយ៉ាងណាកុំឲ្យមានការយល់ច្រឡំ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការទាំងឡាយដែលអ្នកកំពុងដំណើរការ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នជានិច្ចជាមួយនឹងបញ្ហាដែលអាចនឹងកើតឡើងដោយចៃដន្យ ដោយសកម្មភាព និងមតិយោបល់លើសលោះ។ សូមធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្ម ហើយការពារយ៉ាងណាកុំឲ្យមានកំហុស។ ប្រសិនបើអ្នកនៅឆ្ងាយពីការជួបជុំប្រហែលជារឿងល្អប្រសើរជាង។ ចំពោះកិច្ចការងារ គឺមានដំណើរការទៅមុខ ប៉ុន្តែគ្រាន់តែតម្រូវឲ្យអ្នកកែលម្អស្ថានភាពហិរញ្ញវត្ថុបន្តិច។ ដោយឡែក សូមបង្ហាញភាពរួសរាយរាក់ទាក់ និងរក្សាអាកប្បកិរិយាវិជ្ជមាន។ ឆ្នាំថោះ…
-
អប្សរាព្រឹកនេះ ១០ សីហា ២០២១
មាតិការព្រឹក ១០-សីហា-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1- សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ៕…ឃ្លីប L1 កម្ពុជា ជាប្រទេសទី៣លើសកលលោក ដែលចាក់វ៉ាក់សាំង ដូសទី៣ ជូនប្រជាជន បន្ទាប់ពីប្រទេសអ៊ីស្រាអែល និងឥណ្ឌូនេស៊ី ស្របពេលវីរុសបំប្លែងថ្មី កំពុងរាតត្បាត ជុំវិញពិភពលោក ៕ …ឃ្លីប… V3 អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស៕…អានផ្ទាល់ D6 រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បញ្ជាក់ថា ក្រសួងនឹងដាក់លក់ឧបករណ៍ Rapid Test សេរីថ្មី ងាយស្រួលប្រើ ក្នុងតម្លៃដើម២ដុល្លារប៉ុណ្ណោះ នៅឆាប់ៗនេះ ៕…អានផ្ទាល់(page) V5 អាមេរិកផ្តល់ជំនួយបន្ថែម៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា៕…អានផ្ទាល់ D7 ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់…
-
ខេត្តប៉ៃលិន ឆ្លងថ្មី២៤នាក់ (Video Inside)
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៧នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មី នៅថ្ងៃនេះឆ្លងនៅក្នុងសហគមន៍ម្នាក់ ដែលជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន, ២៣នាក់ផ្សេងទៀត ជាករណីឆ្លង លើពលករដែលកំពុងធ្វើចត្តាឡីស័ក, ឆ្លងលើពលរដ្ឋមកពីខេត្តបាត់ដំបង ២នាក់, មកពីខេត្តសៀមរាប ៤នាក់, ខេត្តបន្ទាយមានជ័យ ២នាក់, ខេត្តតាកែវ ៦នាក់, ខេត្តកំពង់ធំ ៤នាក់, ខេត្តពោធិ៍សាត់ ៣នាក់, មករាជធានីភ្នំ ពេញ ម្នាក់ និងមកពីខេត្តឧត្តរមានជ័យម្នាក់។
-
ខេត្តបាត់ដំបង ឆ្លងថ្មី៨៣នាក់ (Video Inside)
ខេត្តបាត់ដំបងមានការឆ្លងថ្មី៨៣នាក់ថ្ងៃនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីថ្ងៃនេះរួមមានការឆ្លងលើពលករមកពីប្រទេសថៃចំនួន១១នាក់, និង៧២នាក់ផ្សេងទៀត ជាករណីឆ្លង ក្នុងសហគមន៍។ ខេត្តបាត់ដំបងមានការឆ្លងសរុបចំនួន៤ពាន់២៧០នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់ ៦៨៤នាក់និងការស្លាប់មានចំនួន៤៨នាក់។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៣៨នាក់ និងស្លាប់៣នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣៨នាក់នោះ រួមមានកម្មកររោងចក្រ៣នាក់, ធ្វើតេស្តលើអ្នក សង្ស័យរកឃើញ១១នាក់, ចំណែល២០នាក់ គឺជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ និងម្នាក់ទៀតជាពលរដ្ឋ ធ្វើដំណើរពីក្រៅចូលមកក្នុងខេត្ត។ ចំណែកអ្នកស្លាប់ទាំង៣នាក់រួមមាន ទី១ ស្ត្រីអាយុ៨៤នៅស្រុកកំពង់រោទិ៍, ទី២ បុរសអាយុ៧៧ឆ្នាំ នៅក្រុងស្វាយរៀង និងទី៣ បុរសអាយុ៨៣ឆ្នាំនៃក្រុងបាវិត។ ខេត្តស្វាយរៀង មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់១៦១នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦១៤នាក់ និងមានអ្នកស្លាប់ សរុបចំនួ១១៧នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៥២នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥២នាក់និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥២នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែងម្នាក់, ស្រុកព្រះសេ្ដច១៥នាក់, ស្រុក កំពង់ត្របែក១២នាក់, ស្រុកពាមជរ៥នាក់, ស្រុកកំចាយមារ៤នាក់, ស្រុកមេសាង៤នាក់, ស្រុកស៊ីធរកណ្ដាល ៣នាក់,ស្រុកពាមរក៍២នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកកញ្ជ្រៀចម្នាក់, ស្រុកពារាំងម្នាក់ និងមកពីរាជធានីភ្នំពេញម្នាក់។ ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាបុរសអាយុ៦៩ឆ្នាំ នៃស្រុកស្វាយអន្ទរ។ ខេត្តព្រៃ វែង គិតមកដល់ថ្ងៃទី៨សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៩១២នាក់, ព្យាបាលជាសះស្បើយ ចំនួន៣ពាន់៦២៨នាក់ និងស្លាប់៨៥នាក់។
-
ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង២៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន៤ពាន់២៣៦ ករណី និងការ ស្លាប់ថ្មីមានចំនួន៧ពាន់៥៧៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ ម៉ោងចុង ក្រោយនេះ មាន ៩ប្រទេស។
-
រយៈពេល១០ថ្ងៃ ឃាត់ខ្លួនអ្នកបំពានវិធានសុខាភិបាលចំនួនជាង៧ពាន់នាក់ (Video Inside)
មនុស្សយ៉ាងហោចចំនួន៧ពាន់១៨០នាក់ ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល១០ថ្ងៃក្នុងការអនុវត្តចំណាត់ការប្រ ឆាំងបទល្មើសបំពានវិធានសុខាភិបាល ក្នុងស្ថានការណ៍ដែលរាជរដ្ឋាភិបាលកំពុងបន្តឹងការអនុវត្តច្បាប់ ប្រឆាំង នឹងការឆ្លងកូវីដ១៩។ កិច្ចប្រជុំនៃអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នាព្រឹកថ្ងៃទី០៩ សីហា ២០២១ បាន បញ្ជាក់នូវតួលេខឃាត់ខ្លួននេះ ដែលមានរវាងពីថ្ងៃទី២៩ ខែ កក្កដា ដល់ថ្ងៃទី ០៧ សីហា ២០២១។ យោងតាម លោកឧត្តមសេនីយ៍ឯកម៉ៅពៅ ក្នុងរយៈពេល១០នៃការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានចាប់បញ្ជួន ជនសង្ស័យ ទៅតុលាការចំនួន ៣៧នាក់, ឃាត់យានយន្តចំនួន ៣ពាន់ ៨០៣ គ្រឿង និងផាកពិន័យជាប្រាក់បានចំនួន ៣៣០ លាននិង៧សែនរៀល ក្នុងការបង្ក្រាបចំនួន៤ពាន់ ៥៩៣ ករណី ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធាន ការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លាន…