-
កម្ពុជារៀបចំសណ្ឋាគារ២សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេស (Video Inside)
កម្ពុជាបានរៀបចំសណ្ឋាគារចំនួន២ដល់អ្នកធ្វើដំណើរមកពីក្រៅប្រទេសតាមច្រកព្រលានយន្តហោះអន្តរជាតិ ភ្នំពេញក្នុងការធ្វើចត្តាឡីស័កក្នុងសម័យដែលជម្ងឺរាតត្បាតកូវីដ១៩មិនទាន់បានស្ងប់ស្ងាត់នេះ។ សណ្ឋាគារទាំង ២នោះ គឺសណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ី ដង់ និងសណ្ឋាគារ Courtyard Marriott Phnom Penh។
-
ក្រសូងមហាផ្ទៃបើកភ្លើងខៀវគណបក្សកម្ពុជានិយម (Video Inside)
ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យមានការបង្កើតគណបក្សនយោបាយថ្មីមួយទៀតហើយ គឺគណបក្សកម្ពុជា និយម។ លិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ផ្ញើជូនតំណាងស្ថាបនិកគណបក្សកម្ពុជានិយម លោក អូក អ៊ី បានបញ្ជាក់ថា ផ្អែកតាមបញ្ញត្តិមាត្រា៩នៃច្បាប់ស្ដីពីគណបក្សនយោបាយ, ក្រសួងមហាផ្ទៃ បាន សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយម ដែលមានអក្សរកាត់ថា «ប.ក.» ដែលមានអាសយដ្ឋាននៃទី ស្នាក់ការកណ្ដាលស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣, ផ្ទះលេខ៥២និង៥៤, ផ្លូវបេតុង, ភូមិកណ្ដាល, សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លិខិតក្រសួងមហាផ្ទៃដដែលនៅបានណែនាំឲ្យគណបក្សកម្ពុជានិយម ត្រូវរៀប ចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២, មាត្រា៩, មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០នៃច្បាប់ស្ដីពីគណបក្សនយោបាយថែមទៀត ដើម្បីការទទួលបានសុពលភាព និងការ អាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលនៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួច, ក្រសួងមហាផ្ទៃបានណែនាំ ។ ការស្នើដាក់បង្កើតគណបក្សនយោបាយថ្មីវេលាចុងក្រោយនេះ ត្រូវគេកត់សម្គាល់ថាមានចំនួនច្រើនគួរឲ្យកត់ សម្គាល់ក្នុងស្ថានភាពដែលការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតសកលនឹងឈានមកដល់ជាបន្តបន្ទាប់ ក្នុង ឆ្នាំ២០២២និងឆ្នាំ២០២៣។
-
សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបករណីចាប់ជម្រិត (Video Inside)
ខេត្តព្រះសីហនុ បានបង្ក្រាបករណីចាប់ជម្រិតមួយធ្វើឡើងដោយក្រុមជនជាតិចិនគ្នាឯងដោយបានជួយរំដោះ ជនរងគ្រោះនិងបានចាប់ជនសង្ស័យចំនួន៤នាក់។ ការបង្ក្រាបករណីចាប់ជម្រិតនោះ បានធ្វើកាលពីរសៀល ម្សិលមិញ និងនៅថ្ងៃទី២៣កក្កដានេះ សមត្ថកិច្ចបានបញ្ចេញមុខនិងអត្តសញ្ញាណជនជាប់សង្ស័យចិនទាំង៤ នាក់។
-
ស្ថានទូតចិនប្រចាំកម្ពុជាប្រតិកម្មការផ្សាយរ៉យតឺជុំវិញក្រុម Hacker ចិនលួចទិន្នន័យទន្លេមេគង្គ (Video Inside)
ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រតិកម្មចំពោះការផ្សាយរបស់ទីភ្នាក់សារព័ត៌មាន Reuters ដែលចោទថា ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសកម្ពុជា។ ប្រតិកម្មរបស់ស្ថានទូតចិនកាលពី ថ្ងៃទី២២កក្កដា បានធ្វើឡើងក្រោយសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋានធំក្នុងប្រទេសអង់ គ្លេស បានដកស្រង់សម្តីចោទប្រកាន់របស់ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកដែលនិយាយថា ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិន បាន ថ្លែងថានោះគឺជាការនិយាយបំផ្លើសបំភ្លៃពីការពិត។ ស្ថានទូតបានបញ្ជាក់ទៀតថា ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្តគាំទ្រ ឬអនុ គ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ អ្នកនាំពាក្យស្ថានទូតចិនបានចាត់ទុក ការផ្សព្វផ្សាយអត្ថបទ របស់ទីភ្នាក់ងាររ៉យតឺនោះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ និងមានចន្លោះប្រ ហោងយ៉ាងច្បាស់លើភាពជាក់ស្តែងនិងគំនិតឡូហ្ស៊ីក។ ស្ថានទូតចិនបានប្រតិកម្មទៀតដែរថា ចំណែកការសរ សេរក្នុងអត្ថបទរបស់ Reuters ដែលលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេនោះ គឺមិនមែន ជាការពិតឡើយ។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានោះ ឡើយ។ ស្ថានទូតថ្លែងថាប្រសិនបើស្ថានទូតទទួលបានដំណឹងនិងការសាកសួរនោះ ស្ថានទូត ក៏មិនខកខាន ឱកាសបញ្ជាក់ការពិត និងបង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបនោះដែរ។
-
ខេត្តព្រះសីហនុបន្ទោសពលរដ្ឋឆ្លងជាង៦០នាក់ថាមកពីមិនស្តាប់ការណែនាំ (Video Inside)
រដ្ឋបាលខេត្តព្រះសីហនុបានបន្ទោសពលរដ្ឋជាង៦០នាក់ដែលឆ្លងកូវីដ១៩ក្នុងពិធីបុណ្យសពមួយថាមិនស្តាប់ តាមការណែនាំរបស់អាជ្ញាធរ។ ពលរដ្ឋជាង៦០នាក់ដែលគេបានរកឃើញឆ្លងកូវីដ១៩នេះ គឺនៅក្រោយដែល ពួកគេបាននាំគ្នាទៅចូលរួមបុណ្យសពស្ត្រីអាយុ៧៤ឆ្នាំម្នាក់ ក្នុងភូមិ៣, ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ។ មរណភាព របស់ស្ត្រីចាស់ជរានោះ ត្រូវអ្នកភូមិបាននិយាយថាដោយសារតែជម្ងឺរ៉ាំរ៉ៃ ប៉ុន្តែអាជ្ញាធរមិនទាន់បានធ្វើកោសល្យ វិច័យបញ្ជាក់ជុំវិញមូលហេតុនៃការស្លាប់នោះឡើយ។ អាជ្ញាធរថ្លែងថាគេបានចុះទៅណែនាំគ្រួសារសព ដោយ មិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ដោយត្រូវរង់ចាំការយកសំណាក និងថែមទាំងបានហាម មិនឱ្យមានការ ប្រមូលផ្តុំនោះទេ។ ក្រោយការយកសំណាក អាជ្ញាធរបានរកឃើញថាស្ត្រីចាស់ជរាដែលបានបាត់បង់ជីវិតនោះ មានវីរុសកូវីដ១៩ និងអាជ្ញាធរបានតម្រូវឲ្យមានការវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាលតាមទី តាំងរដ្ឋបាលខេត្តបានកំណត់ និងមិនបានអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសពនោះឡើយ ។ អាជ្ញាធរបានបញ្ជាក់ថា ទោះបីជាមិនមានការរៀបចំពិធីបុណ្យសព ប៉ុន្តែ នៅតែមានប្រជាពលរដ្ឋក្នុងភូមិ មួយចំនួនឆ្លៀតទៅចូលបុណ្ប ជាមួយគ្រួសារសពនោះ ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដែលមូលហេតុនោះហើយជាដើម ចមនៃការធ្វើឲ្យអ្នកភូមិទាំងនោះបានឆ្លងកូវីដ១៩។ សេចក្តីរាយការណ៍បញ្ជាក់ថា គិតត្រឹមថ្ងៃ២២ កក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ មានជាង៦០នាក់ហើយ។ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២កក្កដា មានមនុស្សឆ្លងកូវីដ ១៩ចំនួន១៤៤នាក់ ដែលក្នុងនោះ ៨១នាក់ឆ្លងក្នុងក្រុងព្រះសីហនុ, ១៦នាក់នៅស្រុកព្រៃនប់ និង៥១នាក់នៅ ក្នុងស្រុកស្ទឹងហាវ។
-
ខេត្តព្រះវិហារ ឆ្លងថ្មី១៤នាក់ (Video Inside)
ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយ។ នេះជាតួលេខកើនចំនួន ៥នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំងនោះ ជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ២នាក់, ស្រុកជាំក្សាន្ត ៥នាក់, ស្រុកគូលែន ២នាក់ និងបានឆ្លងលើពលរដ្ឋមកពីខេត្តព្រៃវែងចំនួន ៥នាក់ ។ រហូតមកទល់នឹងពេលនេះ ខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៩៦នាក់ ក្រោយមានអ្នកជាសះស្បើយឡើងវិញ ២នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ម្នាក់ ៕
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤៤ និងស្លាប់៤នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្រុងកំពង់ឆ្នាំងចំនួន ១៤នាក់, ស្រុកកំពង់ត្រឡាច ម្នាក់, ស្រុកកំពង់លែង ម្នាក់, ស្រុកជលគីរី ៣នាក់, ស្រុកទឹកផុស ១២នាក់, ស្រុកបរិបូរណ៍ ម្នាក់, ស្រុករលាប្អៀរ ៨នាក់ និងស្រុកសាមគ្គីមានជ័យចំនួន ៤នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ៤នាក់ ថែមទៀតនោះ វិញ គឺរួមមាន ស្រី្តអាយុ ៣៥ឆ្នាំ ជាអ្នកស្រុកកំពង់ត្រឡាច, បុរស អាយុ ៣៧ឆ្នាំ ជាអ្នកស្រុកបរិបូណ៍ និងស្រ្តី២ នាក់ទៀត អាយុ ៥៨ឆ្នាំ និង៥៣ឆ្នាំ ដែលអ្នកទាំងពីរជាអ្នកក្រុងកំពង់ឆ្នាំង ។ ខេត្តកំពង់ឆ្នាំង គិតរហូតមកដល់ ពេល…
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៧៤នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៤នាក់ ថ្មីទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះចំនួន ៣នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នក ទើបរកឃើញឆ្លងទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកម៉ាឡៃ ៨នាក់, ក្រុងសិរីសោភ័ណ ១២នាក់, ក្រុង ប៉ោយប៉ែត ៥២នាក់ ស្រុកមង្គលបុរីម្នាក់ និងស្រុកអូជ្រៅម្នាក់ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាល អ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ២៩១ ផងដែរ ៕
-
ខេត្តកំពង់ធំ ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងមានអ្នកស្លាប់ ២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងជំងឺកូវីដ១៩ ទាំងនោះជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន ២នាក់, ស្រុកកំពង់ស្វាយ ១០នាក់, ស្រុកបារាយណ៍ ១០នាក់, ស្រុកតាំងគោក ម្នាក់, ស្រុកតាំងគោក ៥នាក់ និងជាអ្នកដំណើរមកពីខេត្តព្រះវិហារ ម្នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់ ៥៦៥នាក់ហើយ ក្នុង នោះមានអ្នកជាសះស្បើយចំនួន ១ពាន់២៦នាក់ និងមានអ្នកស្លាប់បានកើនដល់ ១៨នាក់ ហើយ ៕
-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៩៤នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩៤នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លង កើនខ្ពស់ចំនួន ៤៦នាក់ ធៀបនឹងម្សិលមិញ ដែលបាន រកឃើញអ្នកឆ្លងចំនួន ១៤០នាក់ ។ យោងតាមរដ្ឋបាលខេត្ត, អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅ ក្នុងសហគមន៍ចំនួន ២៣នាក់ដែលជាពលរដ្ឋនៅក្នុងស្រុកបន្ទាយអំពិលម្នាក់, ក្រុងសំរោង ២នាក់, ស្រុកអន្លង់វែង ១១នាក់, ស្រុកត្រពាំប្រាសាទ៤នាក់, និងបានឆ្លងលើអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យម្នាក់, ខេត្តសៀមរាប ម្នាក់, និងមកពីរាជធានីភ្នំពេញចំនួន ២នាក់ ។ ដោយឡែកចំពោះអ្នកឆ្លងថ្មី១៧១នាក់ ផ្សេងទៀត គឺជាពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចត្តាឡីស័ក ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀនោះវិញ គឺស្រ្តីអាយុ ៦០ឆ្នាំ ជាអ្នកស្រុកអន្លង់វែង ។ ខេត្តឧត្តមានជ័យ គិតរហូតមកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៣ពាន់ ៤៨៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦២២នាក់ ក្រោយការមានអ្នកជំងឺ…