Category: កម្មវិធីព័ត៌មាន

  • ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩៨ករណី និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនម្នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប៣០នាក់, ស្រុកអង្គរជុំ៨នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកប្រាសាទ បាគងម្នាក់, ស្រុកពួក៣នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៥៥នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រីអាយុ៨០ឆ្នាំ នៅស្រុកអង្គរជុំ និងបុរសអាយុ៥៧ឆ្នាំ នៅក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៥២១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៧៤០នាក់និងស្លាប់៣៥នាក់។

  • អប្សរាព្រឹកនេះ ២៤ កក្កកដា ២០២១

    អប្សរាព្រឹកនេះ ២៤ កក្កកដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ V1      វ៉ាក់សាំងប្រឆាំងកូវីដ១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន បានដឹកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់មិញនេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ សូមទស្សនាទិដ្ឋភាពដើមទាំងស្រុងដូចតទៅ៕…ឃ្លីប វគ្គទី២៖សុវត្ថិភាពសង្គម C1    ឯកឧត្ដម ហ៊ុន…

  • ខេត្តក្រចេះ ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី៨នាក់ (Video Inside)

    ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើង ២នាក់ ធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លថ្មីទាំង នោះ គឺជាពលរដ្ឋនៅក្នុងក្រុងក្រចេះ ៣នាក់, ស្រុកព្រែកប្រសព្វ ម្នាក់, ស្រុកចិត្របុរី ម្នាក់, ស្រុកស្នួល ម្នាក់ និង ឆ្លងលើអ្នកស្រុកឆ្លូងម្នាក់ ។ ខេត្តក្រចេះ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៤៩នាក់ ក្នុង នោះមានអ្នកជាសះស្បើយចំនួន ១៤៩នាក់ និមានអ្នកស្លាប់ចំនួន ៥នាក់ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៦៧នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៦៧នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញ២៤នាក់និងតួលេខស្លាប់បានកើនលើស៣នាក់ថែមទៀត ផងដែរ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៨នាក់, ស្រុកកងមាស ៥នាក់, ស្រុកកោះសូទិន២នាក់, ស្រុកជើងព្រៃ៥នាក់, ស្រុកកំពង់សៀម១២នាក់,ស្រុកចំការលើ៧នាក់, ស្រុកបា ធាយ៣នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្រីសន្ធរម្នាក់,ស្រុកស្ទឹងត្រង់១៣នាក់,  និងមកពីខេត្តត្បូងឃ្មុំ២នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៤នាក់ រួមមានទី១ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ, ទី២ ស្ត្រី អាយុ៤៦ឆ្នាំនៅស្រុកកងមាស, ទី៣ បុរសអាយុ៧៣ឆ្នាំនៅស្រុកព្រៃឈរ និងទី៤ ស្ត្រីអាយុ៥៥ឆ្នាំ នៅស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម។

  • ខេត្តព្រៃវែង ឆ្លងថ្មី៦៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៦៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខកើន១៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៦៧ នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង១២នាក់, ស្រុកព្រះសេ្ដច១០នាក់, ស្រុកកំចាយមារ១០នាក់, ស្រុកស្វាយអន្ទរ ៨នាក់, ស្រុកមេសាង៧នាក់, ស្រុកពាមជរ៤នាក់,ស្រុកពាមរក៍៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកពារាំង៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកំពង់ត្របែក៣នាក់ និងមកពីខេត្តកណ្ដាលម្នាក់។  ចំណែកអ្នកស្លាប់ ទាំង២ នាក់រួមមានស្ត្រីអាយុ២២ឆ្នាំនៅស្រុកពារាំង, និងស្ត្រីអាយុ៥៣ឆ្នាំ នៅស្រុកពាមរក៍ខេត្តព្រៃវែង។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៥០៧នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់២៣៦នាក់ និងចំនួន មនុស្ស ស្លាប់បានកើនដល់៥៨នាក់ហើយ។

  • ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី៧៩នាក់ (Video Inside)

    ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី៧៩នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៩នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខថយចុះ៣៩នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧៩នាក់នោះ រួមមាន១១នាក់ជាកម្មកររោងចក្រ, ២៩នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច នៃស្រុក រមាសហែក, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងក្រៅពីនោះនៅ អ្នកឆ្លងមាននៅក្នុង ស្រុកនិងក្រុង មួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់វិញ រួមមានស្ត្រីអាយុ៦០ឆ្នាំនៅក្រុងស្វាយរៀង និង ជាស្ត្រីអាយុ ៦៩ឆ្នាំ នៃស្រុកចន្ទ្រា។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១៨នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៤៣៣នាក់ និងមានអ្នកស្លាប់សរុបចំនួ៦៧នាក់។

  • ជប៉ុនគ្រោងផ្តល់ជំនួយឥតសំណង៣លានសម្រាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១ (Video Inside)

    ជប៉ុនគ្រោងផ្តល់ជំនួយឥតសំណង៣លានសម្រាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១ (Video Inside)

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ជំនួយឥតសំណងជាង៣លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង អាហារូប ករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១។ យោងតាមក្រសួងការបរទេស ពិធីចុះហត្ថលេខាលើលិខិតប្ដូរ សារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ គ្រោងនឹងធ្វើនៅថ្ងៃទី២៦កក្កដាដើមសប្តាហ៍ក្រោយ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងរដ្ឋមន្ត្រីការបរទេសលោកប្រាក់សុខុន នៅទី ស្ដីការក្រសួងការបរទេស។ ក្រសួងការបរទេស បានចាត់ទុកហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋា ភិបាលជប៉ុននោះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃប្រទេស កម្ពុជា ក៏ដូចជាការជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាង ប្រទេសទាំងពីរ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១០ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១០ម៉ឺន១ពាន់ ៧៣ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់១៧៧នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ប្រទេស ។

  • កម្ពុជាចាក់វ៉ាក់សាំងបានជាង៦៤ភាគរយហើយ (Video Inside)

    កម្ពុជាចាក់វ៉ាក់សាំងបានជាង៦៤ភាគរយហើយ (Video Inside)

    មនុស្សជាង១២ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យចំនួន អ្នកទទួលបានការចាក់វ៉ាក់សាំងទូទាំងប្រទេសមានចំនួន៦លាន៤សែន៥ម៉ឺន៤ពាន់៦០១នាក់។ នេះជាតួលេខ ដែលស្មើនឹង៦៤,៥៥% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ក្នុងជំហានដំបូង។ យោងតាមក្រសួង សុខាភិបាល ក្នុងចំណោមអ្នកចាក់ជាង៦លាន៤សែននាក់នោះ  អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួចមានចំនួន ៤លាន៣សែន៤ពាន់៩៣២នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ការចាក់វ៉ាក់សាំងលើកុមារ វ័យ ជំទង់អាយុពី ១២ដល់១៧ឆ្នាំថែមទៀតដែលមានចំនួនសរុបប្រមាណជិត២លាននាក់ នឹងត្រូវចាប់ផ្តើមនៅដើមខែក្រោយ គឺ ថ្ងៃទី១សីហា ឆ្នាំ២០២១។

  • រដ្ឋបាលរាជធានីបង្ហាញថាកម្មករសំណង់គឺជាមុខព្រួញនៃការឆ្លងខ្លាំង (Video Inside)

    រដ្ឋបាលរាជធានីបង្ហាញថាកម្មករសំណង់គឺជាមុខព្រួញនៃការឆ្លងខ្លាំង (Video Inside)

    មន្ត្រីរដ្ឋបាលរាជធានីបានថ្លែងថាកម្មករសំណង់នៅក្នុងរាជធានីភ្នំពេញគឺជាក្រុមដែល ស្ថិតក្នុងរង្វង់នៃការឆ្លង កូវីដ១៩ច្រើនជាងគេគួរឲ្យកត់សម្គាល់។ រាជធានីភ្នំពេញ គឺជាកន្លែងដែលគេជឿថាមាន  ការផ្ទុះឆ្លងច្រើនជាងគេ ក្នុងចំណោមបណ្តាខេត្តនិងក្រុងនានា បើទោះបីជារដ្ឋបាលរាជធានីបានបញ្ឈប់ការចេញផ្សាយជាទូទៅនូវសេច ក្តីប្រកាសជួនដំណឹងអំពីការឆ្លងក្នុងរាជធានីដល់បណ្តាសារព័ត៌មានក្នុងស្រុកក៏ដោយ។ សេចក្តីប្រកាសព័ត៌មាន ណែនាំរបស់រដ្ឋបាលរាជធានីនៅថ្ងៃទី២៣កក្កដា ជុំវិញភាពពាក់ព័ន្ធឆ្លងកូវីដ១៩លើរង្វង់ក្រុមកម្មករនៅថ្ងៃសុក្រ នេះទៀត ក៏មិនបានបញ្ជាក់នូវចំនួនពិតប្រាកដទាក់ទងនឹងកម្មករដែលបានឆ្លងក្នុងរាជធានីភ្នំពេញនោះផងដែរ។ ប៉ុន្តែសេចក្តីប្រកាសថ្ងៃនេះចុះហត្ថលេខាដោយលោកអភិបាលរាជធានីឃួងស្រេង បានណែនាំចំពោះការដ្ឋាន សំណង់គ្រប់ប្រភេទ ត្រូវអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ ក្នុងភូមិសាស្ត្ររាជធានីភ្នំ ពេញ។ សេចក្ដីប្រកាសព័ត៌មានបានសរសេរថា មួយរយៈចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដាន យ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញមានការឆ្លងជាបន្ដបន្ទាប់ ក្នុងចំណោមបុគ្គលិក និងកម្មករ-និយោជិត ដែលកំពុងបម្រើការងារតាមការដ្ឋានសំណង់គ្រប់ប្រភេទក្នុងអត្រាប្រឈមខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ ត្រូវមានវិធានការរឹតបន្ដឹងឲ្យកាន់តែមានប្រសិទ្ធភាព។ រដ្ឋបាលរាជធានីបានណែនាំនូវវិធានការទប់ស្កាត់១៤ ចំណុចដល់ម្ចាស់ការដ្ឋាន ឬអ្នកគ្រប់គ្រងការដ្ឋានសំណង់ គ្រប់ប្រភេទក្នុងភូមិសាស្ដ្រ រាជធានី ភ្នំពេញ ដោយ ត្រូវរឹតបន្ដឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩នោះ។