-
រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨២៥ករណី (Video Inside)
ការឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨២៥ករណីដែលកើនឡើង១៤ករណី បើ ប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង៨២៥ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍មានចំនួន ៤៩០ករណី ដែលជាតួលេខថយចុះចំនួន២១ករណីបើប្រៀបធៀបនឹងមិ្សលមិញ។ សេចក្តីរាយការណ៍បង្ហាញថា ការឆ្លងនាំចូលពីក្រៅប្រទេសថ្ងៃនេះមានចំនួន៣៣៥ករណីដែលកើនឡើង៣៥ករណីបើប្រៀបធៀបនឹងម្សិល មិញ។ កម្ពុជាគិតចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក និងការឆ្លងជាង ៨០០ករណី មាន៩លើក និងការឆ្លងជាង៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះមានចំនួន៣៤នាក់ ដែលកើនឡើង១៤នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៣ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន៣ពាន់៣៨៥ នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសារុបទូទាំងប្រទេស មានចំនួន៧ម៉ឺន១ពាន់ ២៤៤នាក់, ការស្លាប់សរុបមានចំនួន១ពាន់២២២នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៣ពាន់៤៧៤នាក់។
-
ស្ថានទូតអាមេរិកបញ្ជាក់ការផ្តល់វ៉ាក់សាំងJohnson & Johnson មួយលានដូសមកកម្ពុជា (Video Inside)
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងផ្តល់ជំនួយវ៉ាក់សាំង Johnson & Johnson មួយលានដូសមកប្រទេសកម្ពុជា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើវ៉ាក់សាំងJohnson & Johnson មួយលានដូស នឹងមកដល់កម្ពុជានៅថ្ងៃណាមួយពិតប្រាកដទេ ប៉ុន្តែស្ថានទូតអាមេរិកបានបញ្ជាក់ថា វ៉ាក់សាំងJohnson & Johnson មួយលានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់នោះ នឹងគ្រោងមកដល់នាពេលឆាប់ៗ ខាងមុខនេះ។ ស្ថានទូតបានសរសេរទៀតថាគេកំពុងធ្វើកិច្ចការនេះយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុ ជា, ជាមួយមជ្ឈមណ្ឌលកូវ៉ាក់, អង្គការសុខភាពពិភពលោក, និងអង្គការយូនីសេហ្វដើម្បីដឹកជញ្ជួនវ៉ាក់សាំង Johnson & Johnson មួយលានដូស នោះប្រគល់មកកម្ពុជា។
-
កម្ពុជាទទួលវ៉ាក់សាំង AstraZeneca នៃជំនួយរបស់ជប៉ុន (Video Inside)
វ៉ាក់សាំង AstraZeneca នៃជំនួយរបស់ប្រទេសជប៉ុន បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី ២៣កក្កដានេះហើយ ក្រោមការអញ្ជើញទៅទទួលដោយផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ កម្ពុជាក្នុងសប្តាហ៍នេះ បានទទួល វ៉ាក់សាំងជាបន្តបន្ទាប់ជាប់គ្នា ដែលក្នុងនោះវ៉ាក់សាំងមួយលានដូសនៃវ៉ាក់ សាំងស៊ីណូហ្វាមរបស់ប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២២កក្កដា និងវ៉ាក់សាំងនៃជំនួយ ជប៉ុន៣៣ម៉ឺន២ពាន់ត្រូវបានដឹកមកដល់នាយប់ថ្ងៃទី ២៣កក្កដា។ ភាពប៉ិនប្រសប់នៃនយោបាយការទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកម្ពុជាគឺជាប្រ ទេសនាំមុខមួយ ក្នុងអាស៊ានដែលអាចរកវ៉ាក់សាំងបានច្រើនដើម្បីការចាក់លើប្រជាពលរដ្ឋខ្មែរ។ បើរាប់ទាំងវ៉ាក់សាំង AstraZenecaនៃជំនួយជប៉ុនទាំង៣៣ម៉ឺន២ពាន់ដូសនិង វ៉ាក់សាំងស៊ីណូហ្វាមបញ្ជាទិញពីប្រទេសចិនដែលទើប បានមកដល់ក្នុង សប្តាហ៍នេះទៀត កម្ពុជានឹងមាន វ៉ាក់សាំងសរុប១៧លាន៣៥ម៉ឺន៦ពាន់ដូស ហើយដោយមិន ទាន់រាប់បញ្ចូល វ៉ាក់សាំង៤លានដូសបន្ថែមទៀតពីប្រទេសចិន ដែលនឹងដឹ្មកដល់នៅក្នុងខែសីហាខាងមុខនេះ ទៀតឡើយ។
-
យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់នឹងចាប់ផ្តើមថ្ងៃទី១សីហា (Video Inside)
រាជរដ្ឋាភិបាលបានប្រកាសការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារវ័យជំទង់អាយុ១២ឆ្នាំដល់១៧ឆ្នាំ ក្នុង សប្តាហ៍ទី១ដើមខែសីហាខាងមុខនេះហើយ នៅទន្ទឹមនឹងការដឹកជញ្ជួនវ៉ាក់សាំងមកដល់កម្ពុជាត្រូវគេ ឃើញថា មាន ជាបន្តបន្ទាប់។ សម្តេចតេជោហ៊ុនសែនបានប្រកាសនៅថ្ងៃនេះថា យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យ ជំទង់ ដែលមានប្រមាណជិត២លាននាក់ នឹងត្រូវចាប់ផ្តើមធ្វើនៅថ្ងៃទី១សីហាឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេដកស្រង់ប្រសាសន៍ដែលបញ្ជាក់បន្ថែមថា សម្តេចគ្រោងនឹងធ្វើជាអធិបតីភាពក្នុងពិធីបើក យុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់ សម្តេចទាំងអស់ ដែលមានអាយុរវាង១២ទៅ១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង។ សម្តេចបានថ្លែង ទៀតដែរថា ក្រៅពី ចៅៗរបស់សម្តេច, ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតដែលនឹង ត្រូវ ទៅទទួលវ៉ាក់សាំង នៅថ្ងៃបើកដំបូងនោះផងដែរ។
-
ព្រះសង្ឃ និងសប្បុរសជន រួមគ្នាជួសជុលបុរាណស្ថាន នៃតំបន់បេតិកភណ្ឌពិភពលោក (Video Inside)
-
តំណាងឯកឧត្តម ងួន ញ៉ិល នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ (Video Inside)
-
ក្រសួងបរិស្ថាន គ្រោងបង្កើតស្លាកយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា (Video Inside)
-
ស្ថានទូតចិន នៅកម្ពុជា ប្រតិកម្មនឹងការបំភ្លៃ របស់សារព័ត៌មាន Reuters ថា «ក្រុម Hacker ចិន បានលួចទិន្នន័យទន្លេមេគង្គ ពីក្រសួងការបរទេសកម្ពុជា»
-
ឯកឧត្ដម ហ៊ុន ម៉ានី បានផ្ញើរសារចូលរួមរំលែកទុក្ខ និងសោកស្តាយ ចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ ដោយសារគ្រោះទឹកជំនន់ នៅខេត្ត Henan ប្រទេសចិន (Video Inside)
-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ៨២៥នាក់ និងមានអ្នកស្លាប់ ៣៤នាក់ (Video Inside)