Category: កម្មវិធីព័ត៌មាន

  • រយៈពេលមួយខែ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

    រយៈពេលមួយខែ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)

    កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សជំនាញចំនួន ១លាន ៥សែន ពីរង្វង់យុវជនមកពីគ្រួសារក្រីក្រ ទើបបានចុះឈ្មោះរៀនតែប្រមាណជាង ១ម៉ឺន ៣ពាន់នាក់តែប៉ុណ្ណោះ។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៤វិច្ឆិកា និងក្នុងរយៈពេល ១ខែមកនេះ ចំនួនអ្នកមកចុះឈ្មោះរៀនមុខវិជ្ជាជំនាញមានចំនួន ១ម៉ឺន ៣ពាន់ ៥៨៧នាក់។ រដ្ឋលេខាធិការលោក កត្តា អ៊ន ដែលជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី១៥ធ្នូថា ក្នុងចំណោមអ្នកចុះឈ្មោះសរុបជាងមួយម៉ឺននាក់នោះ រួមមាននៅរាជធានីភ្នំពេញចំនួន ៥ពាន់ ៧០៤នាក់, បាត់ដំបង ១ពាន់ ៤៨៨នាក់, សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤ពាន់ ៥០២នាក់។ របាយការណ៍រៀបរាប់ថា អ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តាសំណង់ មានចំនួន ១ពាន់ ៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ និងមេកានិចរថយន្ត ចំនួន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ច ក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ក្នុងរដ្ឋធានីតូក្យូ។ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន ជប៉ុនលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ធ្នូ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៨៦ករណី (Video Inside)

    ២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៨៦ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៨៦ករណី។ បើធៀបនឹងម្សិលមិញ តួលេខឆ្លងថ្ងៃនេះ បានបន្តថយចុះចំនួន ១៥៣ករណី។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេសហ្វីលីពីន មានការឆ្លងចំនួន១៨៣ករណី និងប្រទេសកម្ពុជា មានការឆ្លង ៣ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។

  • កងទ័ពមួកខៀវកម្ពុជា៧៣រូប វិលត្រឡប់ពីប្រទេសស៊ូដង់ (Video Inside)

    កងទ័ពមួកខៀវកម្ពុជា៧៣រូប វិលត្រឡប់ពីប្រទេសស៊ូដង់ (Video Inside)

    កងទ័ពមួកខៀវកម្ពុជា ៧៣រូប បានធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង។ កងទ័ពមួកខៀវកម្ពុជាទាំង៧៣រូបនោះ គឺជាក្រុមក្នុងកងអនុសេនាធំអាវុធហត្ថលេខ១៧១ ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុភូមិកម្ពុជាវិញ នាវេលាព្រឹកថ្ងៃទី១៣ ធ្នូ ២០២៣។ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ចូលរួមបេសកកម្មរក្សាសន្តិភាព ក្នុងចំណោម ៦៣ប្រទេសលើសកលលោកចាប់តាំងពីខែមេសា ឆ្នាំ២០១២។

  • រកឃើញអ្នកឆ្លងអុតស្វាក្នុងរាជធានីភ្នំពេញ (Video Inside)

    រកឃើញអ្នកឆ្លងអុតស្វាក្នុងរាជធានីភ្នំពេញ (Video Inside)

    ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមានករណីឆ្លងជំងឺអុតស្វាលើបុរសអាយុ ២៨ឆ្នាំម្នាក់ ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ។ មិនមានការបញ្ជាក់អត្តសញ្ញាណលើបុរសឆ្លងអុតស្វា នៅក្នុងភូមិប៉េសេ, សង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខនោះឡើយ។ វីរុសអុតស្វានេះ ត្រូវគេរាយការណ៍ថាមានប្រភពកើតនៅតំបន់ដាច់ស្រយ៉ាល នៃអាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច។ កម្ពុជាធ្លាប់រកឃើញអ្នកឆ្លងជម្ងឺអុតស្វាម្នាក់ជាលើកដំបូង កាលពីខែសីហា ឆ្នាំ២០២២ ដែលបានកើតលើបុរសជនជាតិនីហ្សេរីយ៉ា។ បុរសអាយុ២៨ឆ្នាំដែលគេបានរកឃើញឆ្លងជម្ងឺអុតស្វានេះ ត្រូវគេរាយការណ៍ថា មានរោគសញ្ញានៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ, នៅលើថ្ពាល់, លើកំភួនដៃ និងលើជើង។ បុរសរូបនោះ ត្រូវបានគេបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ធ្នូ និងកំពុងទទួលបានការព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។ ជម្ងឺអុតស្វា អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹក, សារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រា ចាន និងកែវទឹកជាដើម។ វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូន តាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះពាល់បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។

  • គជបទទួលស្គាល់គណបក្សហ្វ៊ុនស៊ិនប៉ិចចូលរួមបោះឆ្នោតព្រឹទ្ធសភា (Video Inside)

    គជបទទួលស្គាល់គណបក្សហ្វ៊ុនស៊ិនប៉ិចចូលរួមបោះឆ្នោតព្រឹទ្ធសភា (Video Inside)

    គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សចុងក្រោយមួយ ដែលគជបទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥។ ការទទួលស្គាល់នេះ បាននាំឱ្យចំនួនគណបក្សនយោបាយ ដែលត្រូវឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាមានចំនួន ៤គណបក្ស រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ទាំងគ្រប់៨ភូមិភាគ។ យោងតាមប្រតិទិនរបស់គជប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

  • កម្ពុជាដាក់ចេញយុទ្ធសាស្ត្រចំនួន៧ ចូលរួមកាត់បន្ថយការសាយភាពកម្តៅពិភពលោក (Video Inside)

    កម្ពុជាដាក់ចេញយុទ្ធសាស្ត្រចំនួន៧ ចូលរួមកាត់បន្ថយការសាយភាពកម្តៅពិភពលោក (Video Inside)

    កម្ពុជាបានចូលរួមជាមួយពិភពលោកក្នុងសន្និសីទ COP28 ក្នុងប្រទេសអារ៉ាប់អេមីរ៉ាត ដើម្បីកាត់បន្ថយភាពក្តៅដែលបង្កឡើងដោយសារមនុស្សលើភពផែនដី។ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមការរក្សាបរិស្ថានជាមួយពិភពលោក បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ចំនួន ៧។ តើយុទ្ធសាស្ត្រសំខាន់ទាំង៧ មានអ្វីខ្លះ? អប្សរាណិតរាយការណ៍

  • នាវា Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះ គ្រោងដឹកអ្នកដំណើរ ៤ពាន់នាក់ចូលចត ក្នុងកំពង់ផែក្រុងព្រះសីហនុ (Video Inside)

    នាវា Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះ គ្រោងដឹកអ្នកដំណើរ ៤ពាន់នាក់ចូលចត ក្នុងកំពង់ផែក្រុងព្រះសីហនុ (Video Inside)

    នាវា Westerdam ដែលកម្ពុជាធ្លាប់បានជួយសង្គ្រោះអ្នកជាប់លើកប៉ាល់ឱ្យបានវិលត្រឡប់ ទៅកាន់ទឹកដីរបស់គេរៀងៗខ្លួនវិញ កាលពីប្រមាណ៣ឆ្នាំមុននេះ គ្រោងនឹងដឹកភ្ញៀវទេសចរ ជិត៤ពាន់ធ្វើដំណើរមកចតក្នុងកំពង់ផែកម្ពុជា វេលាចុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ នាវា Westerdam ដែលផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលមកសំចត ក្នុងកំពង់ផែរបស់ខ្លួន នៅខេត្តព្រះសីហនុ បន្ទាប់ពីកប៉ាល់សញ្ជាតិហូឡង់នេះ ត្រូវបានប្រទេសក្នុងតំបន់ រារាំងមិនឱ្យចូលចត ក្នុងកំពង់ផែផ្សេងៗរបស់គេឡើយ ដោយសារតែការខ្លាចឆ្លងនឹងជម្ងឺរាតត្បាតកូវីដ១៩។ នាវា Westerdam បានស្ថិតលើកណ្តាលផ្ទៃសមុទ្ទ រយៈពេល១២ថ្ងៃ ដែលពេលនោះ គ្មានប្រទេសណាហ៊ានជួយសង្គ្រោះឡើយ។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវទឹកចិត្តសប្បុរស ហ៊ានទទួលយកនាវា Westerdam នោះចូលចតក្នុងកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ដែលពេលនោះជាទិវា Valentine’s Day។ នាវា Westerdam ដែលនឹងផ្ទុកភ្ញៀវទេសចរណ ៤ពាន់នាក់ នឹងធ្វើដំណើរមកដល់កំពង់ផែកម្ពុជាសាជាថ្មីឡើងវិញ នៅថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២៣។

  • ព្រះមហាក្សត្រត្រាស់បង្គាប់គជបអាណ្ណត្តិថ្មី (Video Inside)

    ព្រះមហាក្សត្រត្រាស់បង្គាប់គជបអាណ្ណត្តិថ្មី (Video Inside)

    ព្រះមហាក្សត្រនារសៀលថ្ងៃពុធ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងប្រធាន, អនុប្រធាន និងសមាជិកចំនួន៩រូប នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អាណត្តិថ្មីទី៧ នៃរដ្ឋសភា។ យោងតាមច្បាប់, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថាគជប មានសុពលភាព នៃការបំពេញកិច្ចការងាររបស់ខ្លួនចំនួន៥ឆ្នាំ។ ព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានធ្វើការបោះឆ្នោតទុកចិត្តសមាសភាពថ្នាក់ដឹកនាំ គជបទាំង៩រូប ក្នុងសម្លេងគាំទ្រទាំងស្រុង១០១សម្លេង នាសម័យប្រជុំសភា នៅព្រឹកថ្ងៃទី១៣ ធ្នូ។ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួន ៩រូប ដែលក្នុងនោះរួមមាន ៤រូប នៃកូតាខាងគណបក្សប្រជាជនកម្ពុជា, ៤រូបទៀតជាកូតាខាងគណបក្សហ៊្វុនស៊ិនប៉ិច និងមួយរូបមកពីខាងសង្គមស៊ីវិល បានធ្វើពិធីស្បថសច្ចាក្នុងព្រះបរមរាជវាំង នៅចំពោះមុខសម្តេចសង្ឃទាំង២គណៈនិកាយ និងសម្តេចចៅហ្វាវាំង គង់ សំអុល។ ប្រធាន, អនុប្រធាន និងសមាជិកចំនួន៩រូបនៃគជបសម្រាប់អាណ្ណត្តិថ្មីនេះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ជាប្រធាន, លោក ជឺ ចំណាន ជាអនុប្រធាន, និងសមាជិកទាំង ៦រួមមាន លោក មាន សទិ, លោក ឌឹម សុវណ្ណារ៉ុម, លោក សោម សូរីដា, លោក…

  • រាជរដ្ឋាភិបាលបង្ហាញជោគជ័យ នៃដំណើរទស្សនកិច្ច២ថ្ងៃ របស់សម្តេចធិបតីក្នុងប្រទេសវៀតណាម (Video Inside)

    រាជរដ្ឋាភិបាលបង្ហាញជោគជ័យ នៃដំណើរទស្សនកិច្ច២ថ្ងៃ របស់សម្តេចធិបតីក្នុងប្រទេសវៀតណាម (Video Inside)

    រាជរដ្ឋាភិបាលបានបង្ហាញជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល២ថ្ងៃនៅលើទឹកដីនៃប្រទេសវៀតណាម ខណៈក្រុមធ្វើនយោបាយប្រឆាំងបានរិះគន់ ចំពោះដំណើរទស្សនកិច្ចលើកដំបូងនេះ។ តើដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម រវាងពីថ្ងៃទី១១ និង១២ធ្នូ កន្លងមកនេះ បានផ្តល់អ្វីខ្លះមកប្រទេសកម្ពុជា? សូមទស្សនាសេចក្តីរាយការណ៍របស់អប្សរាណិត