-
ប្រជាពលរដ្ឋ នៅក្នុងក្រុងច្បារមនប្រមាណជិត៣ម៉ឺននាក់ ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(មានវីដេអូ)
-
អភិបាលខេត្តកោះកុង បានចេញលិខិតតម្រូវឱ្យប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃនេះ (មានវីដេអូ)
-
ឯកឧត្តម ជិន ម៉ាលីន ៖ កម្ពុជាមិនមានអ្នកទោសនយោបាយ, ការដោះលែងអ្នកមានទោស គឺធ្វើតាមច្បាប់ (មានវីដេអូ)
-
អំណោយគ្រឿងបរិក្ខាពេទ្យដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ជូន ប្រទេសវៀតណាមដែលរងហានីភ័យឆ្លងខ្ពស់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះ នៅព្រឹកនេះ (មានវីដេអូ)
-
កម្ពុជាមាតុភូមិយើង ១៩ កក្កដា ២០២១
Video https://fb.watch/6QF7_4dir2/មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១៩.០៧.២០២១LD កម្ពុជាសម្រេចបាន ការចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេសសរុបបានចំនួនជិត៦លាននាក់ ខណះអ្នកឆ្លងសរុបកើនដល់ជាង៦ម៉ឺន៧ពាន់នាក់ ស្លាប់ជាង៦ពាន់នាក់ ៕LD3 អំណោយគ្រឿងបរិក្ខាពេទ្យដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ជូន ប្រទេសវៀតណាមដែលរងហានីភ័យឆ្លងខ្ពស់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះ នៅព្រឹកនេះ៕TG1 អភិបាលខេត្តកោះកុង បានចេញលិខិតតម្រូវឱ្យប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃនេះ៕LD1 ក្រសួងអប់រំ ប្រគល់ពានរង្វាន់សម្ដេចតេជោ សែន សម្រាប់ជ័យលាភីនាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាចាប់ពី ថ្នាក់ទី១ ដល់ថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា ២០១៩-២០២០៕LD2 ឯកឧត្តម ជិន ម៉ាលីន ៖ កម្ពុជាមិនមានអ្នកទោសនយោបាយ, ការដោះលែងអ្នកមានទោស គឺធ្វើតាមច្បាប់ ៕ ព័ត៌មានអន្តរជាតិ ១- ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន១ម៉ឺន១ពាន់៧៨៤ករណី និងស្លាប់៨១នាក់ទៀតនៅក្នុងថ្ងៃចន្ទនេះ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)២- វៀតណាមមានអ្នកឆ្លង Covid-19 ថ្មីៗជិត៦ពាន់ករណីទៀតនៅក្នុងរបាយការណ៍ថ្ងៃអាទិត្យម្យិលមិញ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី…
-
អប្សរាព្រឹកនេះ ១៩ កក្កដា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C7 អំណោយម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿងរបស់កម្ពុជា ជូនវៀតណាម រៀបចំដាក់លើយន្តហោះរួចរាល់ ត្រៀមដឹកជញ្ជូនទៅវៀតណាម នៅព្រឹកនេះ៕…អានផ្ទាល់ C6 ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៤៥ នាក់ អ្នកជំងឺជាសះស្បើយ៩៧៥ នាក់ និងស្លាប់៣០នាក់។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧,១៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥៨,៩៣០នាក់ និងស្លាប់សរុបចំនួន១,១០៦នាក់៕…អានផ្ទាល់ ចប់ C9 កម្ពុជាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងព្រឹត្តិការណ៍អន្តរជាតិក្នុងស្រុកនានា ដែលគ្រោងនៅឆ្នាំ២០២២ និង ២០២៣ ទៅកាន់ទីផ្សារចិន ៕…អានផ្ទាល់ C8 កូនខ្មែរពីររូប បញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ ៕…អានផ្ទាល់ BH7 សត្វក្រា ជាអាហារពេញនិយម តាមរដូវ របស់អ្នកនៅសមុទ្រ តែបែរជាទិន្នផល ធ្លាក់ចុះគួរឲ្យបារម្ភ…
-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានទី តាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជា បុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលា នោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ បឹងទំពន់, ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺ កូវីដ១៩ ជាច្រើនអ្នក គឺជា បុគ្គលិកធ្វើការនៅ ការិយាល័យប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិល ស៊ី នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាម ដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
សំណង់ផ្លូវជាតិលេខ១១ប្រគល់ឲ្យភាគីកម្ពុជាប្រើប្រាស់បន្ទាប់ពីការសាងសង់រួច និងធ្វើតេស្តបញ្ជាក់គុណភាព (Video Inside)
ផ្លូវជាតិលេខ១១ ត្រូវបានក្រុមហ៊ុនសាងសង់របស់ចិន បានប្រគល់ជូនកម្ពុជាក្រោយការសាងសង់និងធ្វើតេស្ត បញ្ជាក់គុណភាពរួចរាល់នោះមក។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រ តភ្ជាប់ពីអ្នកលឿង ទៅខេត្តព្រៃវែង, ទៅខេត្តត្បូងឃ្មុំ ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់មកភាគីកម្ពុជា។ ស្ថានទូតចិនបញ្ជាក់ថា ក្នុងអម្លុងពេល សាងសង់នោះ ក្រុមហ៊ុនបានប្រើប្រាស់កម្មករចំនួន១ពាន់១០០នាក់ ក្នុងការធ្វើផ្លូវរយៈពេល៤៤ខែគិត ចាប់តាំង ពីខែធ្នូឆ្នាំ២០១៧ និងបានបញ្ចប់នៅចុងឆ្នាំ២០២០ ដោយការចំណាយទឹកប្រាក់ចំនួន៩៨លាន៣សែន៨ម៉ឺន ៨ពាន់ ដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
-
សមត្ថកិច្ចបង្ក្រាបជនសង្ស័យផ្ទុះអាវុធ កណ្តាលក្រុង (Video Inside)
ការផ្ទុះអាវុធខ្លីនាកណ្តាលរាជធានីភ្នំពេញ បានជម្រុញឲ្យសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២រូបដែលជាមុខ សញ្ញាក្រុមគ្រឿងញៀន។ សមត្ថកិច្ចបានរកឃើញជនសង្ស័យទាំង២នាក់ ដែលបានលាក់ខ្លួននៅក្នុងចំណុច សណ្ឋាគារមួយឈ្មោះ Seven Day ក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង។