Category: កម្មវិធីព័ត៌មាន

  • អប្សរាព្រឹកនេះ ១៧ កក្កដា ២០២១

    អប្សរាព្រឹកនេះ ១៧ កក្កដា ២០២១

    មាតិការព្រឹក ១៧-កក្កដា-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1      សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ចំពោះមាតា បិតា អាណាព្យាបាល របស់កុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ត្រៀមខ្លួន ដើម្បីនាំកូន-ចៅ ទៅចាក់វ៉ាក់សាំង ការពារកូវីដ នៅពេលខាងមុនេះ ៕ …ឃ្លីប… V2      កម្ពុជាជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី១៨ ខែកក្កដា៕…អានផ្ទាល់ V5      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍ លើផ្ទៃដីទំហំ ១.៨៦០ ហិកតា នៅខេត្តក្រចេះ៕…អានផ្ទាល់ D8     រដ្ឋមន្ដ្រីក្រសួងអប់រំ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ទៅ១៧ឆ្នាំ អាចទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ៕…អានផ្ទាល់(page) N21- ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា ផែនការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យ បង្ហាញពីទទួលខុសត្រូវ និងការវាយតម្លៃត្រឹមត្រូវឆ្លើយតបនឹងវិបត្តិកូវីដ១៩៕…

  • ខេត្តកំពង់ធំ ឆ្លងថ្មី២៣នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី២៣នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងថ្មីចំនួន ២៣នាក់ និងមានអ្នកស្លាប់ថ្មី ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងបានថយចុះច្រើនរហូតដល់ទៅ៣៣នាក់ ធៀបនឹងម្សិលមិញ ដែលបានរក ឃើញអ្នកឆ្លងចំនួន៦២នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីក្នុងខេត្តកំពង់ធំនៅថ្ងៃនៅឆ្លងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកប្រាសាទសំបូរ, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុក ស្ទោង និងបានឆ្លងលើពលរដ្ឋមកពីរាជធានីភ្នំពេញ ។ ខេត្តកំពង់ធំ គិតត្រឺមថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ១ពាន់ ៣៦១នាក់ ក្នុងនោះមានអ្នកជាស្បើយចំនួន ៨១១នាក់ ក្រោយការព្យាបាលអ្នកជំងឺ អោយជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់កើនដល់ចំនួន ២៤នាក់ហើយ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបន្ទាយជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៥នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីក្នុងខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃនេះ ត្រូវបានរកឃើញឆ្លងក្នុងស្រុកមង្គលបុរី ស្រុកម៉ាឡៃ ស្រុកព្រះនេត្រព្រះ ស្រុកអូរបីជាន់ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ ឲ្យជាសះស្បើយចំនួនច្រើនរហូតដល់ ២៤៦នាក់ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី១២០នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី១២០នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញការឆ្លងជំងឺកូវីដ-១៩ ចំនួន១២០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួ លេខឆ្លងកើនឡើង៣៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួម មានពលរដ្ឋក្នុងស្រុកជីក្រែង១៥នាក់, ក្រុងសៀមរាប៥៨នាក់, ស្រុកអង្គរ ជុំ២៨នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៤នាក់,ស្រុកបន្ទាយស្រី២នាក់, ស្រុកវ៉ារិន២នាក់, ស្រុកប្រាសាទ បាគង២នាក់, មកពីខេត្តកំពង់ចាម ម្នាក់,  និងឆ្លងលើពលករមកពីប្រទេសថៃ៥នាក់។ ខេត្តសៀមរាប មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន២ពាន់ ៨៣១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់១០៩នាក់និងស្លាប់២៦នាក់។

  • រឿងអាស្រូវរបស់ព្រះចៅអធិការវត្តភ្នំលាវ ខេត្តកំពតជាមួយស្ត្រីមេម៉ាយបើកកកាយការពិត (Video Inside)

    រឿងអាស្រូវរបស់ព្រះចៅអធិការវត្តភ្នំលាវ ខេត្តកំពតជាមួយស្ត្រីមេម៉ាយបើកកកាយការពិត (Video Inside)

    រឿងចម្រូងចម្រាសមួយនៃការចោទប្រកាន់រវាងព្រះសង្ឃនិងស្ត្រីមេម៉ាយមួយរូបនៅក្នុងខេត្តកែបក្នុង សប្តាហ៍ នេះ ត្រូវបានគេទម្លាយនូវអាថ៌កំបាំងដែលជាប់ទាក់ទងទាំងអស់ហើយ ប៉ុន្តែព្រះចៅអធិការវត្តភ្នំលាវ ព្រះនាមម៉ៅ សឺយព្រះជន្ម៣៣ព្រះវស្សា នៅតែបន្តមិនព្រមសារភាព។ គណសង្ឃនៃមេគណខេត្ត, ព្រះវិន័យធម៌ខេត្ត, មន្ត្រី រដ្ឋបាលខេត្ត, ប្រធានមន្ទីរធម្មការខេត្ត សុទ្ធតែបាន បានបញ្ជាក់នូវភស្ថុតាងដែលបង្ហាញជាកំហុសប្រព្រឹត្តសេព មេថុនរបស់ព្រះចៅអធិការវត្តភ្នំលាវ, ក្នុងនោះរួមទាំងមានសម្លេងសារភាពរបស់ព្រះអង្គម៉ៅ សឺយ ដែលទទួល កំហុសនោះថែមទៀត ប៉ុន្តែព្រះអធិការវត្តអង្គនោះ នៅតែមិនទទួលកំហុស ទន្ទឹមនឹងមានអ្នកភូមិនិងអាចារ្យវត្ត ដែលមិនទាន់ដឹងរឿងពិត នៅតែបន្តជឿថាព្រះចៅអធិការវត្តភ្នំលាវ នៅតែមានភាពល្អបរិសុទ្ធដែលគេតែងធ្លាប់ កោតគោរព។ ក្នុងការបកស្រាយបំភ្លឺបន្ថែមទៀតកាលពីថ្ងៃទី១៥កក្កដា ព្រះវិន័យធម៌ខេត្តកែប ព្រះអង្គយ៉ាសុបុល បានមានដីកាបញ្ជាក់ជុំវិញរឿងអាស្រូវរបស់ព្រះម៉ៅសឺយ និងបន្ថែមថាព្រះចៅអធិការវត្តភ្នំលាវនោះ ក្រោយការ សារភាពនូវកំហុស បានទូលថ្វាយព្រះមេគណខេត្តព្រះអង្គតេនរ៉េមថានឹងចាកសិក្ខាបទនៅថ្ងៃទី៨កក្កដា, ប៉ុន្តែ ក្រោយមកស្រាប់តែប្រែក្រឡះវិញ។ ព្រះចៅអធិការវត្តភ្នំលាវព្រះនាមម៉ៅ សឺយព្រះជន្ម៣៣ព្រះវស្សា ដែលជាព្រះ អនុគណស្រុក ដំណាក់ចង្អើរ ខេត្តកែប ក្នុងរបាយការណ៍ត្រូវគេបញ្ជាក់ថាព្រះអង្គមានស្នេហាលួចលាក់ជាមួយនឹងស្ត្រី ឈ្មោះង៉ែត រ៉ាមី ហៅម៉ី រស់នៅ ភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ រយៈ ពេល ៤ឆ្នាំមក…

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន១ពាន់១៩១ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨១១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មានប្រទេសចំនួន៩ លើកលែងតែប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។

  • ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង៥៤ភាគរយ (Video Inside)

    ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង៥៤ភាគរយ (Video Inside)

    ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧ម៉ឺន៧ពាន់១៨៩នាក់ ដែលនាំឲ្យចំនួនអ្នកចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានកើនឡើងជាង៥លាន៤សែននាក់ហើយ។   យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋបានចំនួន៥លាន៤សែន១ម៉ឺន៧ពាន់៣៤៨នាក់ដែលស្មើនឹង៥៤,១៧%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ ចំនួន១០លាននាក់, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៤លាន៣ម៉ឺន៦ពាន់៥១០នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាម គោលដៅដទៃទៀត លើខេត្តមួយចំនួនទៀត។ របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយ ក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨ គឺខេត្តសៀមរាប, បន្ទាយមានជ័យ, ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងខេត្តស្វាយរៀងគិតត្រឹមថ្ងៃទី១៥កក្កដា  បានចាក់លើមនុស្សចំនួន ៩០ម៉ឺន២ពាន់៩០នាក់ ។

  • កម្ពុជាត្រៀមចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ (Video Inside)

    កម្ពុជាត្រៀមចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ (Video Inside)

    ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញនូវគម្រោងចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំនៅទន្ទឹម នឹងការចាក់វ៉ាក់លើពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅបានចំនួនជាង៥៤ភាគរយហើយ។ សេចក្តីរាយការណ៍ បង្ហាញថាចំនួនកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំនៅទូទាំងប្រទេស មានសរុបប្រមាណ១លាន៩សែននាក់ ដែលកម្ពុជាត្រូវការរកវ៉ាក់សាំងយ៉ាងហោច៤លានដូសថែមទៀតដើម្បីការចាក់លើកុមារវ័យជំទង់ទាំងនោះ។ ពិភពលោកត្រូវគេរាយការណ៍ថាបានប្រឈមនឹងបញ្ហានៃចំណោទខ្វះវ៉ាក់សាំង។ កម្ពុជាដោយសារភាពប៉ិនប្រសប់ នៃនយោបាយការទូតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ទើបបានធ្វើឲ្យពលរដ្ឋអាចមានវ៉ាក់សាំង ចាក់រហូតមកទល់ពេលនេះ បានជាង៥៤ភាគរយហើយ។

  • មន្ទីរពេទ្យអង្គរដែលប្រឈមការឆ្លងកូវីដ១៩លើកដំបូងអំពាវការបរិច្ចាកប្រាក់ទិញសម្ភារៈ (Video Inside)

    មន្ទីរពេទ្យអង្គរដែលប្រឈមការឆ្លងកូវីដ១៩លើកដំបូងអំពាវការបរិច្ចាកប្រាក់ទិញសម្ភារៈ (Video Inside)

    មន្ទីរពេទ្យកុមារអង្គរ បានអំពាវនាវរកការបរិច្ចាកប្រាក់ដើម្បីទិញសម្ភារៈនិងបរិក្ខាសុខាភិបាលបង្កាការឆ្លងកូវីដ ១៩ ក្រោយមន្ទីរពេទ្យបានថ្លែងថាគេបានរកឃើញករណីវិជ្ជមានកូវីដ១៩ជាលើកដំបូងក្នុងមន្ទីរពេទ្យរបស់​ខ្លួន។  ហ្វេសប៊ុករបស់ Angkor Hospital for Children ផ្សាយតាមបណ្តាញសង្គមថ្ងៃនេះ បានសរសេរថាគេមានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសុខភាពនិងសុវត្ថិភាពនៃអ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺព្រមទាំងបុគ្គលិកមន្ទីរពេទ្យ ក្រោយការរកឃើញថា ការឆ្លងកូវីដ១៩បានចូលមកដល់ មន្ទីរពេទ្យកុមារអង្គរជាលើកដំបូងនោះ។ មន្ទីរពេទ្យ បាននិយាយថាកង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជម្ងឺកូវីដ១៩ សម្រាប់អ្នកជម្ងឺ, ក្រុមគ្រួសារអ្នកជម្ងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យនិងការរៀបចំ បន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ១៩ដាច់ដោយឡែក គឺជារឿង សំខាន់បន្ទាន់ ហើយចាំបាច់បំផុតនាពេលនេះ។ មន្ទីរពេទ្យកុមារអង្គរ បានអំពាវនាវសូមរកការរិច្ចាកត្រឹមតែ១០ ដុល្លារឬច្រើនជាងនេះឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់នេះ បានប្រើ ប្រាស់ទាន់ពេលវេលាសម្រាប់ធានាសុវត្ថិភាពអ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺរួមទាំងបុគ្គលិកមន្ទីរពេទ្យនិងសហ គមន៍ទាំងមូល។

  • ការឆ្លងកូវីដ១៩ ថយចុះមកជាង៨០០ករណីក្នុងរយៈពេល២៤ម៉ោង (Video Inside)

    ការឆ្លងកូវីដ១៩ ថយចុះមកជាង៨០០ករណីក្នុងរយៈពេល២៤ម៉ោង (Video Inside)

    ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន៨៨៩ករណី ដែលជាការថយចុះ១០៧ករណីបើប្រៀបធៀបនឹងការឆ្លង ម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១៣លើកនិងការឆ្លងខ្ទង់ ជាង ៨០០ករណី មាន៣លើកដែលមិនមានសញ្ញាមិនទាន់បង្ហាញភាពធូរស្រាលសោះឡើយ។ ចំណែកការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៧នាក់ ដែលថយចុះ១២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មី៨៨៩ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៦៨២ករណីដែលថយចុះ១៤៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន ២០៧ករណីដែលកើនឡើង៤០ករណីប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៦ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៩ពាន់៧៧៩នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៦ម៉ឺន៥ពាន់៥០០នាក់, ការស្លាប់សរុបមានចំនួន១ពាន់៥២នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៧ពាន់២៧នាក់ ក្រោយការព្យាបាលជាសះស្បើយ ៨៤៩នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លង មកនេះ។