-
ការឆ្លងកូវីដ១៩ ថយចុះមកជាង៨០០ករណីក្នុងរយៈពេល២៤ម៉ោង (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន៨៨៩ករណី ដែលជាការថយចុះ១០៧ករណីបើប្រៀបធៀបនឹងការឆ្លង ម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១៣លើកនិងការឆ្លងខ្ទង់ ជាង ៨០០ករណី មាន៣លើកដែលមិនមានសញ្ញាមិនទាន់បង្ហាញភាពធូរស្រាលសោះឡើយ។ ចំណែកការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៧នាក់ ដែលថយចុះ១២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មី៨៨៩ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៦៨២ករណីដែលថយចុះ១៤៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន ២០៧ករណីដែលកើនឡើង៤០ករណីប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៦ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៩ពាន់៧៧៩នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៦ម៉ឺន៥ពាន់៥០០នាក់, ការស្លាប់សរុបមានចំនួន១ពាន់៥២នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៧ពាន់២៧នាក់ ក្រោយការព្យាបាលជាសះស្បើយ ៨៤៩នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លង មកនេះ។
-
ក្រសួងសុខាភិបាល រកឃើញវីរុសបំប្លែងថ្មី Delta ចំនួន៣៧នាក់បន្ថែមទៀត (Video Inside)

-
ការធ្វើដំណើរទៅកាន់ស្រះដំរីលើភ្នំគូលែន ជាមួយសហគមន៍ព្រៃធំអន្លង់ធំ (Video Inside)

-
មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីចូលរួមប្រឡងប្រណាំង«ភូមិទេសចរណ៍ឆ្នើម»ជាមួយភូមិដទៃទៀតជុំវិញពិភពលោក (Video Inside)

-
កម្ពុជាប្រាប់អង្គការសហប្រជាជាតិថា ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេស សម្រេចបានជាង ៥២% ហើយ (Video Inside)

-
ក្រសួងសុខាភិបាល ទទួលអំណោយជាឧបករណ៍ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុនចំនួន២ (Video Inside)

-
លោកជំទាវ ភឿង សកុណា អំពាវនាវដល់អាជ្ញាធរ ត្រូវបន្តខិតខំពង្រឹងការងារពលករ ដែលមកពីក្រៅប្រទេស ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដបំប្លែងថ្មី (Video Inside)

-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន៨៨៩នាក់ និងមានអ្នកស្លាប់ ២៧នាក់ (Video Inside)

-
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ផែនការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យ បង្ហាញពីទទួលខុសត្រូវ និងការវាយតម្លៃត្រឹមត្រូវឆ្លើយតបនឹងវិបត្តិកូវីដ១៩ (Video Inside)

-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ចំពោះមាតា បិតា អាណាព្យាបាល របស់កុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ត្រៀមខ្លួន ដើម្បីនាំកូន-ចៅ ទៅចាក់វ៉ាក់សាំង ការពារកូវីដ នៅពេលខាងមុខនេះ (Video Inside)
