-
សម្តេចតេជោ ហ៊ុន សែន សម្តែងការខកចិត្តចំពោះ ឯកឧត្តម ឌុច សុវណ្ណារី ក្រោយប្រមាថសពឯកឧត្តម ហុង ថែម តាម Facebook (Video Inside)

-
ទីបំផុត! វៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំង ចាក់តែ មួយ ដូស Johnson & Johnson សម្រាប់ករណីបន្ទាន់(មានវីដេអូ)

-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣,៤១៦ករណី និងស្លាប់ចំនួន៦៩នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ(មានវីដេអូ)

-
លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រឡប់មកបំពេញការងារនៅវិមាន រដ្ឋាភិបាលវិញ ក្រោយធ្វើតេស្តលើកទី៣អវិជ្ជមានកូវីដ-១៩ (មានវីដេអូ)

-
យុវជនម្នាក់នឹងហោះហើរជាមួយលោក Jeff Bezos សម្រាប់ការធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាស

-
ក្រសួងសុខាភិបាលចេញវីដេអូផ្សព្វផ្សាយអប់រំថ្មីពាក់ព័ន្ធនិងជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ (មានវីដេអូ)

-
ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីរស់ជាតិមុខម្ហូបនៅតាមតំបន់នានា ដែលបង្ហាញពីសក្តានុពលទេសចរណ៍ដ៏ត្រកាលរបស់ព្រះរាជាណាចក្រកម្ពុជា(មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ (មានវីដេអូ)

-
កម្ពុជាមាតុភូមិ ១៦ កក្កដា ២០២១

Video https://fb.watch/v/3lYntVv7K/ ព័ត៌មានជាតិLD3 សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ ៕ឃ្លីប៤នាទី១៧LD4 ក្រសួងសុខាភិបាលចេញវីដេអូផ្សព្វផ្សាយអប់រំថ្មីពាក់ព័ន្ធនិងជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩៕ ឃ្លីបLD1 ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីរស់ជាតិមុខម្ហូបនៅតាមតំបន់នានា ដែលបង្ហាញពីសក្តានុពលទេសចរណ៍ដ៏ត្រកាលរបស់ព្រះរាជាណាចក្រកម្ពុជា៕ឃ្លីប៥នាទី២៧LD2 សម្តេចពិជ័យ រំពឹងថាក្រោយបញ្ចប់គម្រោងសាងសង់ផ្លូវ៣៨ខ្សែហើយនោះ ក្រុងសៀមរាបនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងវិនិយោគិនបង្កើតការងារជូនប្រជាពលរដ្ឋសំដៅលើកកម្ពស់សេដ្ឋកិច្ចឱ្យមានការរីកចម្រើន៕.. អានផ្ទាល់TG ក្រសួងសាធារណការ ចាប់បានរថយន្តដឹកលើសទម្ងន់ ១,៤៣០គ្រឿង ផាកពិន័យជាង ២,២៤២ លានរៀល ក្នុងរយៈពេលជាង៦ខែ ដើមឆ្នាំ២០២១ ៕…..អានផ្ទាល់…… ព័ត៌មានអន្តរជាតិ ១- ទីបំផុត! វៀតណាមអនុម័តអោយប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson សម្រាប់ករណីបន្ទាន់ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)២- វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣,៤១៦ករណី និងស្លាប់ចំនួន៦៩នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕..អានផ្ទាល់..(ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
-
គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅសៀមរាប សម្រេចបានជាង៦៦ភាគរយ (Video Inside)

គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបសម្រេចបានជាង៦៦%ហើយបើទោះបីខេត្តសៀមរាបកំពុង រង នឹងការគម្រាមជម្ងឺឆ្លងកូវីដ១៩យ៉ាងណាក្តី។ ការបញ្ជាក់នូវទំហំដែលសម្រេចបាននេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ វីដេអូពីចម្ងាយនៅថ្ងៃទី១៥កក្កដានេះក្រោមការចូលរួមពីសម្តេចពិជ័យសេនាទៀបាញ់ ដែលជាប្រធានគណៈកម្ម ការអន្តរក្រសួងដឹកនាំការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុមសៀមរាប។ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រី ក្រសួងសាធារណការ, រដ្ឋមន្ត្រីក្រសួងធនធានទឹកលោក លឹម គានហោ និងមន្ត្រីអន្តរក្រសួងដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរូមក្នុងពិធីនោះផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាក្នុងរយៈពេល៧ខែកន្លងមក នេះ គិតចាប់តាំងពីមានការសាង សង់លើកដំបូងតាំងពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២០នោះមក ការស្ថាបនាផ្លូវ ទាំង ៣៨ខ្សែ បានសម្រេចបាន៦៦,៣៤% ហើយ។ ផ្លូវទាំង៣៨ខ្សែនោះ នឹងត្រូវបញ្ចប់ការសាងសង់នាចុងឆ្នាំ២០២១ ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ ប្រវែងសរុបជាង១០៨ គីឡូម៉ែត្រ ត្រៀមនឹងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង១៤៩លានដុល្លារ។