-
ខេត្តស្វាយរៀង ឆ្លងថ្មី៦៧នាក់ និងស្លាប់២នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើន១៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង ៦៧នាក់នោះ រួមមាន១៨នាក់ជាកម្មកររោងចក្រ, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងអ្នកឆ្លង៣៣ នាក់ទៀត គឺជាពលរដ្ឋក្នុងស្រុកនិងក្រុងមួយចំនួនក្នុងខេត្ត។ ចំណែកអ្នកស្លាប់ទាំង២នាក់ថ្ងៃនេះ គឺរួមមានស្ត្រី អាយុ៨០ឆ្នាំនៅស្រុកកំពង់រោទិ៍ និងស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកស្វាយជ្រំ។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៣ពាន់៦១៣នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៦០៦នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៣នាក់។
-
ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦៣នាក់ ស្លាប់២នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣នាក់ និងស្លាប់ ២នាក់ ថែមទៀត ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះត្រូវបានរកឃើញឆ្លងលើពលរដ្ឋនៅ ក្នុងក្រុងកំពង់ឆ្នាំងចំនួន ២៩នាក់, ស្រុកកំពង់ត្រឡាច ៧នាក់, ស្រុកកំពង់លែង ២នាក់, ស្រុកទឹកផុស ៤នាក់, ស្រុកបរិបូណ៌ ៧នាក់, ស្រុករលាប្អៀរ ៨នាក់ និងស្រុកសាមគ្គី ៦នាក់ ។ ចំណែកអ្នកស្លាប់ថ្មី នាក់ទៀតនោះវិញ គឺជាស្ត្រីវ័យចំណាស់ អាយុ ៦២ឆ្នាំ នៅស្រុក រលាប្អៀរ និងអាយុ ៦៧ឆ្នាំ នៅក្រុងកំពង់ឆ្នាំង ។ ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ៣១៣នាក់ ក្នុងចំណោមនោះ អ្នកកំពុងទទួលការព្យា បាលចំនួន ៥៧៦នាក់ និងមានអ្នកស្លាប់កើនដល់ចំនួន ២២នាក់៕
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦១នាក់ (Video Inside)
បន្ទាយមានជ័យ បានរកឃើញករណីឆ្លង៦១នាក់នៅថ្ងៃនេះដែលជាតួលេខថយចុះ៦នាក់ប្រៀបធៀបនឹងម្សិល មិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង២៤ម៉ោងចុងក្រោយនេះ បានកើតលើពលរដ្ឋក្នុងស្រុកមង្គលបូរី, ស្រុក អូរជ្រៅ, ស្រុកម៉ាឡៃ, ក្រុងប៉ោយប៉ែត, ក្រុងសិរីសោភ័ណ និងអ្នកដំណើរមកពីខេត្តប៉ៃលិន។ ខេត្តបន្ទាយមាន ជ័យថ្ងៃបានព្យាបាលជាសះស្បើយអ្នកជម្ងឺចំនួន១៦២នាក់។
-
ខេត្តបាត់ដំបង ឆ្លងថ្មី៦៤នាក់ (Video Inside)
ខេត្តបាត់ដំបងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៥នាក់ បន្ថែម ទៀតហើយ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ១នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ ទាំង ៦៤នាក់នោះ គឺជាពលរដ្ឋ មានទីលំនៅក្នុងស្រុកមោងឬស្សី ,ស្រុកបវេល ,ស្រុកថ្មគោល ,ក្រុងបាត់ដំបង, ស្រុកឯកភ្នំ ,ស្រុករុក្ខគិរី ,ស្រុកសង្កែ ,ស្រុកគាស់ក្រឡ ,ស្រុកសំពៅលូន និងពលរដ្ឋ ដែលជាអ្នកដំណើរមក ពីខេត្ដបន្ទាយមានជ័យ និងខេត្ដប៉ៃលិន ។ ខេត្តបាត់ ដំបង គិតត្រឹមថ្ងៃនេះមាន អ្នកឆ្លង ជំងឺកូវីដ១៩ សរុបកើន ដល់ ១ពាន់ ៧៩១នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៩០៤នាក់ និងមានអ្នកស្លាប់ចំនួន ១៥នាក់ ហើយ ៕
-
ខេត្តសៀមរាប ឆ្លងថ្មី៧១នាក់ (Video Inside)
ខេត្តសៀមរាបមានការឆ្លងកូវីដ១៩ចំនួន៧១ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាតួលេខថយចុះ ១៤នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកជីក្រែង៣នាក់, ក្រុងសៀមរាប៥៥នាក់, ស្រុកអង្គរជុំ៧នាក់, ស្រុកសូទ្រនិគមម្នាក់, ស្រុកបន្ទាយស្រីម្នាក់, មកពីខេត្តបាត់ដំបង២នាក់, មកពីខេត្តកំពង់ធំម្នាក់, និងឆ្លងលើពលករមកពីប្រ ទេសថៃម្នាក់។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៧១១នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៦០នាក់និងស្លាប់២៦ នាក់។
-
ចំណូលពន្ធកម្ពុជា ៦ខែដើមឆ្នាំធ្លាក់ចុះ៨.៩ភាគរយ (Video Inside)
កម្ពុជាបានប្រមូលចំណូលពន្ធជិត១ពាន់១៦០លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ដែល ជាចំណូលធ្លាក់ចុះក្នុងស្ថានការណ៍ដែលការឆ្លងរាលកូវីដ១៩បន្តការកើនឡើងខ្លាំង។ សេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងឆមាសទី១ដើមឆ្នាំ២០២១ ចំណូល ប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានចំនួន៤ពាន់៦៩៥ប៊ីលាននិង៥០០លានរៀល ដែលស្មើនឹង ១ពាន់១៥៩លាន៥សែនដុល្លារអាមេរិក។ អគ្គនាយកដ្ឋានគយ បានថ្លែងថា ចំណូលពន្ធនោះ បានថយចុះ ប្រមាណ៨,៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ចំណូលពន្ធគយទាំងនោះ ត្រូវគេបញ្ជាក់ថាគឺ ជាចំណូលពីយានយន្ត និងគ្រឿងចក្រដែលមានចំនួន១ពាន់៩៨៥ប៊ីលាននិង៥០០លានរៀល ដែលគ្របដណ្ដប់ ៤២,៣% នៃចំណូលសរុប, ប្រមូលពីទំនិញចម្រុះចំនួន១ពាន់៣១៦ប៊ីលាននិង៣០០លានរៀល ដែលត្រូវជា២៨% នៃចំណូលសរុប, ប្រមូលពីផលិតផលតេលសិលាមានចំនួន១ពាន់១០១ប៊ីលាននិង៩០០លានរៀល ស្មើនឹង ២៣,៥%នៃចំណូលសរុប និងប្រមូលពីសម្ភារៈសំណង់និងកម្រៃផ្សេងៗដែលមានចំនួន២៩២ប៊ីលាន និង២០០ លានរៀល ស្មើនឹង៦,២%នៃចំណូលសរុប។ សេចក្តីរាយការណ៍នៅបានបង្ហាញជុំវិញតួលេខនៃទំហំពាណិជ្ជកម្ម អន្តរជាតិក្នុងឆមាសទី១ឆ្នាំ២០២១នោះទៀត។ សេចក្តីរាយការណ៍បង្ហាញថា កម្ពុជាបាននាំចេញផលិតផល កាត់ ដេរមានចំនួន៤ពាន់៧២១លាន៤សែនដុល្លារ ដែលកើនឡើងប្រមាណ៤០លាន១សែនដុល្លារ ឬស្មើនឹង០,៩% បើធៀបនឹងឆមាសទី១ឆ្នាំ២០២០។ ចំពោះការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជាកង់, គ្រឿង បំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, គ្រឿងបន្លាស់រថយន្ត, អំពូលលម្អ, កុងផ្លាកេ និងផលិតផលឧស្សាហ កម្មផ្សេងៗទៀត…
-
ព្រះសង្ឃ និងបរិស័ទវត្តព្រែកលាប ឆ្លងកូវីដ១៩ (Video Inside)
ការរកឃើញព្រះសង្ឃមួយអង្គដែលបានឆ្លងនឹងកូវីដ១៩គង់នៅវត្តវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប បានប្រញាប់ឲ្យ ក្រុមគ្រូពេទ្យបានចុះយកសំណាកលើព្រះសង្ឃនិងពលរដ្ឋជាច្រើនដែលសង្ស័យជាប់ពាក់ព័ន្ធ។ ការចុះសំណាក លើព្រះសង្ឃនិងលើប្រជាពលរដ្ឋប្រមាណជាង១០០ពាក់ព័ន្ធនឹងព្រះសង្ឃព្រះជន្ម២៣វស្សាមួយអង្គដែលគេបាន រកឃើញកូវីដ១៩ បានធ្វើនារសៀលថ្ងៃទី១៥កក្កដានេះ នៅវត្តព្រែកលៀប។ គិតមកត្រឹមវេលា រសៀលម៉ោងជាង ៣ថ្ងៃទី១៥កក្កដា ចំនួនសរុបអ្នកដែលយកសំណាកមានចំនួន១០៤អង្គនិងនាក់ ក្នុងនោះរួមមានព្រះសង្ឃ៨៥អង្គ និងលទ្ធផលជាផ្លូវការរកឃើញករណីវិជ្ជមានចំនួន២០អង្គថែមទៀត ៕
-
រយៈពេល២៤ម៉ោង ការចាក់លើពលរដ្ឋ បាន១៣ម៉ឺន៥ពាន់៣១៣នាក់ (Video Inside)
ពលរដ្ឋ១៣ម៉ឺន៥ពាន់៣១៣នាក់បានទទួលការចាកវ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យ ចំនួនអ្នកចាក់សរុបមានចំនួន៥លាន២សែន៤ម៉ឺន១៥៩នាក់ ដែលស្មើនឹងជាង៥២ភាគរយ ក្នុងចំណោមអ្នកត្រូវ ចាក់១០លាននាក់នៅទូទាំងប្រទេស។ ក្នុងចំណោមនោះ, អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួនមានចំនួន ៤លាន២ពាន់៧៦៦នាក់។ យុទ្ធនាការចាក់វ៉ាក់សាំងបានធ្វើកន្លងមកនេះនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល ហើយបានបន្តតាមគោលដៅដទៃទៀតលើខេត្តមួយចំនួន។ របាយការណ៍ក្រសួងការពារជាតិថ្ងៃ១៤ កក្កដា បាន ឲ្យដឹងថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺខេត្តសៀមរាប, បន្ទាយមាន ជ័យ, ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៨៤ម៉ឺន៥ពាន់ ៣៩៩នាក់ ក្នុងនោះចាក់លើកទី២រួច មានចំនួន៤៣ម៉ឺន៧ពាន់៨១៩នាក់។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៥ពាន់ ៤៥២ ករណីនិងការស្លាប់ថ្មីមានចំនួន១ពាន់៤៦៣នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មានប្រទេសចំនួន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៨ប្រទេស ។
-
មេបញ្ជាការកងទ័ពជើងគោក ចុះពិនិត្យខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកន្លែងព្យាបាលកូវីដ១៩ (Video Inside)
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនី៍យឯក ហ៊ុន ម៉ាណែតបានអញ្ជើញ ចុះមើល ទីតាំងមួយក្នុងខេត្តឧត្តរមានជ័យ ក្នុងការរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល និងកម្រិតធ្ងន់ សម្រាប់ ព្យាបាលពលករមកពីប្រទេសថៃ។ ខេត្តឧត្តរមានជ័យដែលស្ថិតជាប់ប្រទេសថៃ គឺជាខេត្តដែលទទួលបានពលករ ឆ្លងជម្ងឺច្រើនជាងគេបំផុតវិលត្រឡប់មកពីប្រទេសថៃ។ ខេត្តឧត្តរមានជ័យ មានអ្នក ឆ្លងជំងឺកូវីដ១៩សរុបចំនួន ២ពាន់២២២នាក់ក្នុងនោះ២ពាន់៦០នាក់ គឺជាពលករវិលត្រឡប់មកពីប្រទេសថៃ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកក្នុងដំណើរទស្សនកិច្ចចុះពិនិត្យទី តាំងនៅថ្ងៃទី១៥ ខែកក្កដា នេះ បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តឧត្តរមានជ័យ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី សុខា ភិបាលខេត្ត ដែលមួយរយៈនេះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តនូវបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការ គ្រប់គ្រងមើលថែ ពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។