-
មេបញ្ជាការកងទ័ពជើងគោក ចុះពិនិត្យខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកន្លែងព្យាបាលកូវីដ១៩ (Video Inside)

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនី៍យឯក ហ៊ុន ម៉ាណែតបានអញ្ជើញ ចុះមើល ទីតាំងមួយក្នុងខេត្តឧត្តរមានជ័យ ក្នុងការរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល និងកម្រិតធ្ងន់ សម្រាប់ ព្យាបាលពលករមកពីប្រទេសថៃ។ ខេត្តឧត្តរមានជ័យដែលស្ថិតជាប់ប្រទេសថៃ គឺជាខេត្តដែលទទួលបានពលករ ឆ្លងជម្ងឺច្រើនជាងគេបំផុតវិលត្រឡប់មកពីប្រទេសថៃ។ ខេត្តឧត្តរមានជ័យ មានអ្នក ឆ្លងជំងឺកូវីដ១៩សរុបចំនួន ២ពាន់២២២នាក់ក្នុងនោះ២ពាន់៦០នាក់ គឺជាពលករវិលត្រឡប់មកពីប្រទេសថៃ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកក្នុងដំណើរទស្សនកិច្ចចុះពិនិត្យទី តាំងនៅថ្ងៃទី១៥ ខែកក្កដា នេះ បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តឧត្តរមានជ័យ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី សុខា ភិបាលខេត្ត ដែលមួយរយៈនេះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តនូវបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការ គ្រប់គ្រងមើលថែ ពលករដែលវិលត្រឡប់មកពីប្រទេសថៃបានយ៉ាងល្អ។
-
នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យយោធិនឆ្លងកំពុងព្យាបាលកូវីដ១៩ (Video Inside)

អគ្គមេបញ្ជាការកងទ័ពនាយឧត្តមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី១៥កក្កដានេះ បានអញ្ជើញចុះពិនិត្យមើល បណ្តាយោធិនដែលកំពុងទទួលការព្យាបាលជម្ងឺកូវីដ១៩ និងការធ្វើចត្តាឡីសក័នៅតាមបណ្តាអង្គភាពក្នុងជួរកង យោធពលខេមរភូមិន្ទ។ គួរបញ្ជាក់ថាការឆ្លងកូវីដ១៩កន្លងមកនេះ បានកើតឡើងក្នុងជួរយោធិននៃកងកម្លាំង ប្រដាប់អាវុធផងដែរ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន សេចក្តីរាយការណ៍បានបង្ហាញថា មានករណីវិជ្ជមានចំនួន ២៤៨នាក់ រកឃើញក្នុងសាលានាយទាហានសកម្មអគ្គបញ្ជាការដ្ឋាន។ សេចក្តីរាយការណ៍បានឲ្យដឹងថ្ងៃនេះ ទៀតដែរថា បច្ចុប្បន្ននៅវិទ្យាស្ថានកងទ័ពជើងគោក, យោធិនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មាន ចំនួន៦៩នាក់និងយោធិនចំនួន៣៦នាក់កំពុងធ្វើចត្តាឡីស័ក។ សេចក្តីរាយការណ៍បន្តថា នៅសាលានាយទាហានសកម្មនោះវិញ, យោធិនឆ្លងកូវីដ១៩ចំនួន៣១៧នាក់ កំពុងសម្រាកព្យាបាលនិងយោធិនចំនួន ៤៨៤ នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងក្រើនរំលឹកថ្នាក់ដឹកនាំសាលាយោធា ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ជាពិសេសការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ ហើយត្រូវអនុវត្តចលនានោះឱ្យបានជាប់ជា ប្រចាំនៅតាមកងឯកភាពនីមួយៗ។
-
ការឆ្លងកូវីដកើនជិតដល់១ពាន់ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

តួលេខស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសកម្ពុជា បានហួសចំនួន១ពាន់នាក់ហើយនៅថ្ងៃនេះ ទន្ទឹមនឹងការឆ្លង ២៤ម៉ោងចុងក្រោយនេះ មានជិត១ពាន់ករណីថែមទៀត។ តួលេខឆ្លង២៤ម៉ោងចុងក្រោយនេះ មានចំនួន៩៩៦ ករណីដែលកើនឡើង៨១ ករណីប្រៀបធៀបនឹងម្សិលមិញ។ រយៈពេល១៥ថ្ងៃក្នុងខែកក្កដានេះមក ការឆ្លងជាង ៩០០ករណី ត្រូវគេកត់សម្គាល់ថា មាន១៣លើក និងការឆ្លងខ្ទង់ជាង៨០០ករណី មាន២លើក ដែលជាសញ្ញា បង្ហាញភាពកាន់តែធ្ងន់ធ្ងរ។ ក្នុងរយៈពេល១៥ថ្ងៃក្នុងខែកក្កដានេះផងដែរ ការឆ្លងមានចំនួន១ម៉ឺន៤ពាន់២២៦ ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះមានចំនួន៣៩នាក់ដែលនាំឲ្យចំនួនស្លាប់សរុបបាន ឈានចូលខ្ទង់ពាន់ជាលើកដំបូងនៅថ្ងៃនេះ។ ការស្លាប់ សរុបមានចំនួន១ពាន់២៥នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៥កក្កដានេះ។ ក្នុងចំណោមការឆ្លងថ្មី៩៩៦ករណីនៅថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មាន ចំនួន៨២៩ករណីដែលកើនឡើង១៧១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន១៦៧ករណី ដែលជាតួលេខកើនឡើង៩០ករណីផងដែរបើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៥ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៩ពាន់៩៧នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន៤ពាន់៦១១នាក់ និងការព្យាបាលជាសះស្បើយសរុប មានចំនួន៥ម៉ឺន៦ពាន់១៧៨នាក់ ក្រោយ ការព្យាបាលជាសះស្បើយ៨១៣នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លងមកនេះ។
-
ជំនន់ទឹកភ្លៀងយ៉ាងគំហ៊ុកនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្កការលិចលង់ផ្ទះសម្បែង ប្រមាណ៤០ខ្នង និងប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរជន្លៀសទៅកាន់ទីទួលសុវត្ថិភាព (Video Inside)

-
ប្រជាកសិករ អាចរកចំណូល ពីការដាំបន្លែធម្មជាតិ ធ្វើឲ្យជីវភាពល្អសមរម្យ ក្នុងសម័យកូវីដ១៩ ដើម្បីចិញ្ចឹមជីវិត (Video Inside)

-
លោកស្រី នៅ ស៊ឹម ភរិយាអតីតយុទ្ធជនពលី រស់នៅភូមិត្រស់ ឃុំបល្ល័ង្គ បានទទួលផ្ទះថ្មីមួយខ្នង ពីសម្ដេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (Video Inside)

-
ក្រសួងទេសចរណ៍ ចេញសារាចរស្តីពីការប្រើប្រាស់ ប្រព័ន្ធបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ (Video Inside)

-
ឯកឧត្តម រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ៩នាក់ទៀត ជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ ក្នុងសង្កាត់ព្រែកកំពឹស

-
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ៩៩៦នាក់ និងមានអ្នកស្លាប់ ៣៩នាក់ (Video Inside)

-
អភិបាលខេត្តកំពង់ស្ពឺ នាំអំណោយសង្គ្រោះបន្ទាន់ របស់សាខាកាកបាទក្រហមខេត្ត ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ក្នុងបរិបទកូវីដ-១៩
