Category: កម្មវិធីព័ត៌មាន

  • ជនពិការជាង៤០០នាក់ ទទួលព្រះរាជអំណោយព្រះមហាក្សត្រនិងសម្តេចម៉ែ (Video Inside)

    ជនពិការជាង៤០០នាក់ ទទួលព្រះរាជអំណោយព្រះមហាក្សត្រនិងសម្តេចម៉ែ  (Video Inside)

    ជនពិការជាង៤០០នាក់ក្នុងរាជធានីភ្នំពេញ បានទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ និងសម្ដេចម៉ែ។ ព្រះ រាជអំណោយដល់ជនពិការចំនួន ៤៤៦នាក់ បានធ្វើឡើងនៅថ្ងៃទី១៥កក្កដានេះ ក្នុងពិធីមួយ នៅអនុវិទ្យា ល័យ ចតុមុខ ក្នុងសង្កាត់ចតុមុខ នៃខណ្ឌដូនពេញ តាមរយៈ ព្រះរាជតំណាង សម្តេចចៅហ្វាវាំងគង់សំអុល។ ព្រះរាជអំណោយសម្រាប់ជនពិការទាំងឡាយនោះ រួមមានម្នាក់ៗ ទទួលបានអង្ករចំនួន៥០គីឡូក្រាម, មី១កេស តូច, ត្រីខ១០កំប៉ុង, ម៉ាស១ដុំ, អាវយឺតមួយ, ឃីត១កញ្ចប់រួមមានមុង១, ភួយ១, សារុង១ និងថវិកា២០ម៉ឺនរៀល។

  • ខេត្តកំពត ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តកំពត ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តកំពត បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនខ្ពស់ជាងម្សិលមិញចំនួន ៥នាក់ ។ យោងតាម រដ្ឋបាលខេត្ត ការឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងលើពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាច ៣នាក់, ក្រុងកំពត ១១នាក់, ស្រុកឈូក ៦នាក់, ស្រុកដងទង់ ម្នាក់, ស្រុកទឹកឈូ ៨នាក់, ស្រុកអង្គរជ័យ ២នាក់, ស្រុកបន្ទាយមាស ៤នាក់ និងឆ្លងលើអ្នកដំណើរមកពីខេត្តកំពង់ស្ពឺចំនួន ២នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាស្រ្តីចំ ណាស់ អាយុ ៦៧ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងស្រុកទឹកឈូ ។ ខេត្តកំពតគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៤៩៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៥៧២នាក់ និងមានអ្នកស្លាប់បាន កើនដល់ចំនួន ២៨នាក់ ហើយ ៕

  • នគរបាលខេត្តកោះកុង៩នាក់ បានឆ្លងកូវីដ១៩ (Video Inside)

    នគរបាលខេត្តកោះកុង៩នាក់ បានឆ្លងកូវីដ១៩ (Video Inside)

    មន្រ្តីនគរបាលខេត្តកោះកុងចំនួន៩រូប ត្រូវបានរកឃើញវិជ្ជមានកូវីដក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តថ្ងៃនេះ ទៅកាន់អភិបាលខេត្តកោះកុង មន្ត្រីនគរបាលឆ្លង ទាំងនោះរួមមានថ្នាក់ ឧត្តមសេនីយ៍ត្រីដែលជាស្នងការរងនគរបាលខេត្ត, ថ្នាក់ វរសេនីយ៍ទោ, វរសេនីយ៍ត្រី និងថ្នាក់អនុសេនីយ៍ ដែលជាមន្ត្រីរងកាយាល័យ, នាយផ្នែក, នាយរងផ្នែក និង មន្ត្រី មេប៉ុស្តិ៍ផងដែរ។  សេចក្តី រាយការណ៍បូកសរុបថាមន្ត្រីនគរបាលខេត្តដែលបានឆ្លងកូវីដ១៩បច្ចុប្បន្នមានចំនួន១៩នាក់ហើយ។

  • ខេត្តរតនគិរី ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី១០នាក់ (Video Inside)

    ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៨នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ក្នុងខេត្តរតនគិរីនៅថ្ងៃ នេះ ត្រូវបានរកឃើញលើពលរដ្ឋនៅក្នុងស្រុកលំផាត់ ៤នាក់ និងក្រុងបានលុងចំនួន ៦នាក់ ។ គិតរហូតមកទល់ នឹងពេលនេះ ខេត្តរតនគិរី មានអ្នកឆ្លង ជំងឺកូវីដ១៩សរុបចំនួន ៦២៣នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៣១៨នាក់ ក្រោយការជាសះស្បយចំនួន ៤៩នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ៤នាក់ ហើយ ៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាចំនួនឆ្លងថយចុះម្នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីទាំង នោះ គឺជាអ្នកដំណើរមកពីខេត្តកណ្តាលម្នាក់ មកពីខេត្តព្រះសីហនុម្នាក់ និងជាពលករមកពីប្រទេសថៃម្នាក់ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី៣៧នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញតួលេខឆ្លងកូវីដ១៩ ចំនួន ៣៧នាក់ ថែមទៀត ក្នុងរយៈពលពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខដែលឆ្លងខ្ពស់ជាងម្សិលមិញចំនួន ១៨នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ទាំងនោះ ត្រូវបានរកឃើញឆ្លងលើពលរដ្ឋនៅក្នុងស្រុកត្បែងមានជ័យចំនួន ១៥នាក់, ក្រុងព្រះវិហារ ១៦នាក់, ស្រុកជាំក្សាន្ត ២នាក់, ស្រុកសង្គមថ្មីម្នាក់ និងអ្នកស្រុកជ័យសែន ៣ នាក់  ។  ខេត្តព្រះវិហារ គិតរហូតមកទល់នឹង ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៨៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៩១នាក់ និងមានអ្នក ស្លាប់ចំនួន ម្នាក់ ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៦៤នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៦៤នាក់ (Video Inside)

    ខេត្តឧត្តមានជ័យ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងថ្មីចំនួន ៦៤នាក់ ថែមទៀត ដែលជាតួលេខថយចុះរហូតដល់ទៅ៦៤នាក់ ធៀបនឹងម្សិលមិញ។  ខេត្តឧត្តរមានជ័យ បានរកឃើញការឆ្លង ម្សិលមិញចំនួនច្រើនរហូតដល់ ១៨៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ដែលបានរកឃើញនៅថ្ងៃនេះ រួមមាន៦ករណីជាការឆ្លងនៅក្នុងសហគមន៍ និង៥៨នាក់ដទៃទៀត គឺជាករណីឆ្លងលើពលករដែលទើប វិល ត្រឡប់មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចត្តាឡីស័ក ។ ខេត្តឧត្តរមានជ័យគិតត្រឹមថ្ងៃនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩សរុបចំនួន ២ពាន់ ២២២នាក់, ព្យាបាលជាសះស្បើយចំនួន៤៨៩នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕

  • ខេត្តក្រចេះ ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ និងមានអ្នកស្លាប់ថ្មី ម្នាក់ ថែម ទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ចំនួន ៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងជំងឺកូវីដ១៩ ទាំង ៧នាក់នៅថ្ងៃនេះ គឺជាពលរដ្ឋរស់នៅក្នុង ក្រុងក្រចេះ ៣នាក់ និងនៅក្នុងស្រុកស្នួល ៣នាក់ ។ ចំណែកអ្នកស្លាប់ថ្មីនៅថ្ងៃនេះ គឺជាស្រ្តីវ័យចំណាស់ អាយុ ៧១ឆ្នាំ ជាពលរដ្ឋនៅ ស្រុកសំបូរ ។ ខេត្តក្រចេះគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២០៧នាក់ ក្នុងនោះមានអ្នកជាសះ ស្បើយចំនួន ៩១នាក់ និងមានអ្នកស្លាប់ចំនួន ៥នាក់ ហើយ ៕

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤៣នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៣នាក់ នៅក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយចុះ ២២នាក់ បើប្រៀបធៀបនិងការរកឃើញកាលពីម្សិលមិញដែលមានចំនួន ៦៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងសួងចំនួន ៤នាក់, ស្រុក ត្បូងឃ្មុំ ៦នាក់, ស្រុកមេមុត ៥នាក់, ស្រុកអូររាំងឪ ១៧នាក់, ស្រុកតំបែរ ២នាក់, ស្រុកពញ្ញាក្រែក ៤នាក់, ស្រុក ក្រូចឆ្មារ ៤នាក់ និងបានឆ្លងលើអ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន ២នាក់ ។ ខេត្តត្បូងឃ្មុំគិតត្រឹមថ្ងៃនេះ បាន ព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន ៦៩នាក់ បានជាសះស្បើយ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៨៩នាក់ និងស្លាប់៥នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៨៩នាក់ និងស្លាប់៥នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៩នាក់ និងមនុស្សស្លាប់៥នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ។ នេះជាតួលេខឆ្លងកើន១៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៩នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១២នាក់, ស្រុកចំការលើ១០នាក់, ស្រុកកំពង់សៀម៩នាក់, ស្រុក ព្រៃឈរ៦នាក់, ស្រុកកងមាស៥នាក់, ស្រុកស្ទឹងត្រង់៦នាក់, ស្រុកបាធាយ២០នាក់, ស្រុកកោះសូទិន៣នាក់, ស្រុកស្រីសន្ធរ២នាក់, ស្រុកជើងព្រៃ២នាក់, មកពីរាជធានីភ្នំពេញម្នាក់, មកពីខេត្តស្វាយរៀងម្នាក់, មកពីខេត្តកំ ពង់ធំ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៩នាក់។  ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៥នាក់នោះ រួមមាន បុរសអាយុ៥៥ឆ្នាំនៅស្រុកកំពង់សៀម, ស្ត្រីអាយុ៣៨ឆ្នាំ នៅស្រុកព្រៃឈរ, ស្ត្រីអាយុ៧១ឆ្នាំនៅស្រុកបាធាយ, ស្ត្រីអាយុ៥៧ឆ្នាំនៅស្រុកកងមាស និង ស្ត្រីអាយុ៥៥ឆ្នាំនៅស្រុកជើងព្រៃ។