Category: កម្មវិធីព័ត៌មាន

  • ខេត្តព្រៃវែង ឆ្លងថ្មី១៣០ និង ស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី១៣០ និង ស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣០នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៣០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុក ពាមរក៍៣៣នាក់, ស្រុកកំចាយមារ២៩នាក់, ស្រុកស្វាយអន្ទរ១៤នាក់,  ស្រុកមេសាង១២នាក់, ស្រុកបាភ្នំ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកព្រះសេ្ដច៤នាក់, ស្រុកពោធិ៍រៀង៤នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកស៊ីធរកណ្តាល២ នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, មកពីខេត្តកណ្តាល៣នាក់ និង មកពីខេត្តស្វាយរៀង ៥នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ទាំង២នាក់ គឺជាស្រ្តីអាយុ៣៧ឆ្នាំនៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បង្ហាញអត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺ កូវីដ-១៩ចំនួន២ពាន់៣០១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៣៩០នាក់ និងមានអ្នកស្លាប់ សរុបចំនួន ៣៧នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី៨៧ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៨៧ និងស្លាប់២នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង២៨នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៧នាក់នោះ រួមមាន៣៣នាក់ជាកម្មកររោងចក្រ, ២៤នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះ នៅមានឆ្លងលើពលរដ្ឋក្នុងស្រុកនិងក្រុងមួយចំនួនថែមទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់ គឺរួមមានបុរសអាយុ ៦២ឆ្នាំនៅស្រុកស្វាយទាប និងស្ត្រីអាយុ៨៣ឆ្នាំនៅក្រុងស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣ពាន់៤៣៦នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់៣២៦នាក់ និងមានអ្នកស្លាប់សរុបចំនួន៤៥ នាក់។

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៩នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ មានការឆ្លងកូវីដថ្មីចំនួន៨៩នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខ ឆ្លងកើនឡើងចំនួន៣៩នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៨៩នាក់ ។ យោងតាម រដ្ឋ បាលខេត្ត, ការឆ្លងថ្ងៃនេះ បានកើតលើពលរដ្ឋស្រុកមង្គលបូរី១៨នាក់, ក្រុងប៉ោយប៉ែត៥៦នាក់, ស្រុកម៉ាឡៃ ៥នាក់ និងស្រុកសិរីសោភ័ណ៩នាក់។ ខេត្តបន្ទាយមានជ័យថ្ងៃនេះ បានព្យាបាលជាសះស្បើយចំនួន២១៨នាក់ ផងដែរ។

  • ខេត្តសៀមរាប ឆ្លងថ្មី១៦១ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី១៦១ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាបមានការឆ្លងខ្ពស់ចំនួន១៦១នាក់ និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៣១នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកបន្ទាយស្រី១នាក់, ស្រុកក្រឡាញ់២ នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រទេសថៃចំនួន១៤នាក់។ចំណែកអ្នកស្លាប់ទាំង២នាក់ គឺទី១ ជាបុរសអាយុ៤៩ឆ្នាំ នៃក្រុងសៀមរាប និងទី២ជាស្ត្រីអាយុ៥៨ឆ្នាំ នៃស្រុកពួក។ ខេត្តសៀមរាប មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៤៤១នាក់, ព្យាបាលជាសះ ស្បើយចំនួន៨១៨នាក់និងស្លាប់២៤នាក់។

  • រាជធានីភ្នំពេញបញ្ជាក់ការដាក់ដំណើរការព្យាបាលកូវីដ១៩កម្រិតស្រាល តាមផ្ទះ (Video Inside)

    រាជធានីភ្នំពេញបញ្ជាក់ការដាក់ដំណើរការព្យាបាលកូវីដ១៩កម្រិតស្រាល តាមផ្ទះ (Video Inside)

    យន្តការព្យាបាលអ្នកឆ្លងកូវីដ១៩នៅតាមផ្ទះក្នុងរាជធានី បានដាក់ដំណើរការជាផ្លូវការហើយក្រោយការសាក ល្បងកន្លងមក នេះជាមួយនឹងការផ្តល់លេខទូរស័ព្ទទាក់ទងជាបន្ទាន់ពាក់ព័ន្ធនឹងយន្តការព្យាបាលតាមផ្ទះនេះ ផងទៀត។ យន្តការដាក់ព្យាបាលអ្នកឆ្លងកូវីដ១៩តាមផ្ទះនេះ គឺនៅទន្ទឹមនឹងចំនួនផ្ទុះឆ្លងក្នុងរាជធានីភ្នំពេញ ត្រូវគេកត់សម្គាល់ថា មានការឆ្លងខ្ពស់ច្រើនជាងបណ្តាខេត្តនានា ដែលនាំឲ្យកំណើនអ្នកឆ្លងត្រូវដឹកចូល មន្ទីរ ពេទ្យក្នុងមួយថ្ងៃៗទាំងអ្នកឈឺកម្រិតស្រាលនិងកម្រិតធ្ងន់ កាន់តែមានកំណើនច្រើននៅក្នុងមន្ទីរពេទ្យ។

  • ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាល ត្រូវបានប្រកាសបិទជាបណ្តោះអាសន្ន (Video Inside)

    ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាល ត្រូវបានប្រកាសបិទជាបណ្តោះអាសន្ន (Video Inside)

    ផ្សារបឹងកេងកងបានប្រកាសការបើកឡើងវិញនៅថ្ងៃនេះ ទន្ទឹមនឹងផ្សារកណ្តាលក្នុងរាជធានី ត្រូវបានគេរក ឃើញករណីឆ្លងកើតលើគណៈកម្មការផ្សារ។ ផ្សារកណ្តាលក្នុងខណ្ឌដូនពេញថ្ងៃនេះ ត្រូវបានក្រុមគ្រូពេទ្យចុះ យកសំណាកលើអាជីវករដែលសង្ស័យក្រោយការរកឃើញការឆ្លងកូវីដ១៩លើប្រធានផ្សារកណ្តាលនិងគណៈ កម្មការផ្សារចំនួន២នាក់។ អាជីវករមួយចំនួនក្នុងផ្សារកណ្តាល ត្រូវគេឃើញថាបានផ្តល់សំណាកក្នុងការធ្វើតេស្ត ផងដែរនៅថ្ងៃនេះ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ការបិទផ្សារកណ្តាលនោះទេ។ នៅថ្ងៃនេះផងទៀត រដ្ឋបាល រាជធានីបានចេញប្រកាសមួយបើកដំណើរការផ្សារបឹងកេងកងសាឡើងវិញ ក្រោយការបិទរយៈពេល១៤ថ្ងៃ កន្លងមកនេះ បន្ទាប់ពីបានរកឃើញករណីឆ្លងលើអាជីវករច្រើនរយនាក់។ ផ្សារបឹងកេងកង មានទីតាំងស្ថិត នៅ សង្កាត់បឹងកេងកងទី១ នៃខណ្ឌបឹងកេងកង។ យោងតាមរដ្ឋបាលរាជធានី ផ្សារបឹងកេងកង​នឹងត្រូវចាប់បើក សា ឡើងវិញនៅថ្ងៃទី១៣កក្កដា។

  • រាជធានីភ្នំពេញអនុញ្ញាតសាច់ញាតិអ្នកស្លាប់ដោយកូវីដដោយការបញ្ចុះ អាចយកសាកសពធ្វើពិធីដោយខ្លួនឯង (Video Inside)

    រាជធានីភ្នំពេញអនុញ្ញាតសាច់ញាតិអ្នកស្លាប់ដោយកូវីដដោយការបញ្ចុះ អាចយកសាកសពធ្វើពិធីដោយខ្លួនឯង (Video Inside)

    មន្ត្រីរាជធានីភ្នំពេញបានថ្លែងថា អ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះ, សាកសពរបស់គេនឹង អាចត្រូវបានអនុញ្ញាតឲ្យសាច់ញាតិយកទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សូមបញ្ជាក់ថាមុននេះ រាជរដ្ឋាភិបាល បានតម្រូវការបញ្ចុះសពអ្នកឆ្លងកូវីដ១៩ត្រូវធ្វើដោយអាជ្ញាធរដោយសារ តែក្តីបារម្ភនឹងការឆ្លងរាតត្បាត។ អភិបាលរងរាជធានីភ្នំពេញ លោកកើតឆែ បានថ្លែងនៅថ្ងៃនេះក្នុងសន្និសីទកា សែតបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបធ្វើនីតិវិធីថ្មីមួយដែលនឹងអនុញ្ញាតឲ្យសាច់ញាតិអ្នកបាត់បង់ ជីវិតដោយសារកូវីដ១៩ដែលតម្រូវការបញ្ចុះនោះ អាចឲ្យសាច់ញាតិយកសាកសពទៅធ្វើពិធីបញ្ចុះដោយខ្លួនឯង បាន ប៉ុន្តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ កម្ពុជាចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះមក មនុស្សស្លាប់ដោយសារកូវីដ១៩មានចំនួន៩២៥ នាក់ ក្នុងរួមមានអ្នកស្លាប់ដែលត្រូវបញ្ចុះនិងត្រូវបូជាផងដែរ។ មិនមានសេចក្តីរាយការណ៍ជុំវិញការអនុញ្ញាតឲ្យ សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ១៩សម្រាប់បូជានោះ អាចយកសាកសពទៅបូជាដោយខ្លួនឯងនោះឡើយ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មីចំនួន២៤ម៉ឺន៣ពាន់៧៦៨ ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លង ២ពាន់៨២៥ករណី, ការស្លាប់មានចំនួន ៧០នាក់ ដែលនាំឲ្យការឆ្លងសរុបនៅទូទាំងបានកើនហួស៦ម៉ឺនករណី ហើយនៅថ្ងៃនេះ។ សេចក្តីរាយការណ៍ បង្ហាញតួលេខសរុបការឆ្លងរបស់កម្ពុជានៅទូទាំងប្រទេសមាន ចំនួន ៦ម៉ឺន១ពាន់៨៧០ករណី, ការស្លាប់សរុបមាន៩២៥នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោង ចុងក្រោយនេះនៅ អាស៊ាន រួមមាន១០ប្រទេស។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស។

  • កម្ពុជាបន្ត ឆ្លងជាង៩០០ករណីដដែលរយៈពេល១២ថ្ងៃជាប់គ្នា (Video Inside)

    កម្ពុជាបន្ត ឆ្លងជាង៩០០ករណីដដែលរយៈពេល១២ថ្ងៃជាប់គ្នា (Video Inside)

    ការឆ្លងចូលក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៩១១ករណីដែលជាតួលេខឆ្លង ខ្ពស់ក្នុងខ្ទង់៩០០ជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។ ខែកក្កដានេះ គឺខែដែលគេបានកត់សម្គាល់ជុំ វិញការឆ្លងខ្ពស់ច្រើនថ្ងៃជាប់ៗគ្នានៅទន្ទឹមនឹងការធ្វើយុទ្ធនាការសម្រុកចាក់វ៉ាក់សាំងទូទាំងប្រទេសបានជិត៥០ ភាគរយហើយក្នុងរង្វង់ពលរដ្ឋគោលដៅចាក់ចំនួន១០នាក់។ ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុង រយៈពេល១៤២ថ្ងៃមកនេះ មានចំនួន៥ម៉ឺន៦ពាន់៩៩៧ករណី និងការស្លាប់បានកើន៩២៥នាក់បើរាប់បញ្ចូលទាំង ការស្លាប់២៤ម៉ោងចុងក្រោយនេះ មានចំនួ២៣នាក់ថែមទៀត។ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល យក់ សម្បត្តិ បានថ្លែងកាលពីចុងសប្តាហ៍ថា គេកំពុងតែពិនិត្យ មើល ប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានចាក់រួចមកនេះ ទន្ទឹមនឹងសេចក្តីរាយ ការណ៍របស់រាជរដ្ឋាភិបាលជុំវិញ លទ្ធភាពរកការចាក់វ៉ាក់សាំងដូសទី៣ថែមទៀតដើម្បីការពង្រឹងភាពស៊ាំកាន់តែខ្លាំងក្នុងសហគមន៍ជាពិសេស ក្នុងស្ថានភាពដែលវីរុសបំប្លែងឆ្លងចូលមកពីក្រៅប្រទរេស បាននិងកំពុងធ្វើការឆ្លងរាលដាលខ្លាំងក្នុងតំបន់ អាស៊ាននិងពិភពលោក ។ គួរកត់សម្គាល់ដែរថាក្នុងប្រទេសថៃដែលជាប់នឹងកម្ពុជានេះ រដ្ឋាភិបាលក្រុងបាងកកបានថ្លែងជុំវិញការនឹងផ្តល់ វ៉ាក់សាំងដូសទី៣លើប្រជាពលរដ្ឋរបស់ខ្លួនផងដែរក្នុងស្ថានភាពដែលវីរុសបំប្លែង Delta កំពុងតែធ្វើការរាតត្បាត ដ៏ខ្លាំងក្លានាបច្ចុប្បន្ននេះ។ ប្រទេសថៃដែលមានពលរដ្ឋខ្លះបានទទួលការចាក់វ៉ាក់សាំងចិនចំនួនដូសដែរនោះ កំពុងសម្លឹងដូសទី៣ដែលជាវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំង Moderna ទន្ទឹមនឹងរលកឆ្លងចូលក្នុង សហ គមន៍បានធ្វើឲ្យប្រទេសថៃ បាននាំឲ្យការឆ្លងមានសរុប៣៤ម៉ឺន៥ពាន់២៧ករណីនិងការស្លាប់២ពាន់៧៩១នាក់។

  • ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា បានកើនជិត៥លាននាក់ហើយ (Video Inside)

    ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា បានកើនជិត៥លាននាក់ហើយ (Video Inside)

    ប្រជាពលរដ្ឋជាង៤លាន៩សែននាក់ហើយ ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេសទន្ទឹមនឹងការ មកដល់វ៉ាក់សាំងថ្មីជាបន្តបន្ទាប់។ របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៤លាន៩សែន៣ពាន់៨៤៥នាក់ហើយដែលស្មើនឹង៤៩,០៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន ៧សែន៩ម៉ឺន៦ពាន់៣២២នាក់។ កាលពីថ្ងៃទី១០កក្កដា កម្ពុជាបានទទួលវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនចំនួន ៤លានដូសថែមទៀត ដែលនាំឲ្យវ៉ាក់សាំងដែលកម្ពុជាទទួលបាននិងកំពុងប្រើប្រាស់ក្នុងដៃបានកើនដល់១៦ លាន២ម៉ឺន៤ពាន់ដូសហើយ ក្នុងនោះវ៉ាក់សាំងចិនស៊ីណូវ៉ាក់និងស៊ីណូហ្វាមចំនួន១៥លាន៧០ម៉ឺនដូសនិងវ៉ាក់ សាំង AstraZeneca ពីមជ្ឈមណ្ឌលកូវ៉ាក់ចំនួន៣២ម៉ឺន៤ពាន់ដូស ។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាម គោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១១កក្កដា បានឲ្យដឹង ថាការចាក់ វ៉ាក់សាំងដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺនៅសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៧២ម៉ឺន៧ពាន់៧៨១នាក់ ហើយ។