-
មីយ៉ាន់ម៉ាចាត់វិធានការរឹតត្បឹតឲ្យស្នាក់នៅតែក្នុងផ្ទះ ចំពោះក្រុងចំនួន ១៨បន្ថែមទៀត ក្រោយមើល ករណីឆ្លងកូវីដ១៩ កើនឡើងខ្លាំង
-
ក្រសួងសុខាភិបាលណែនាំអំពីការគ្រប់គ្រង និងការចាត់ចែង សាក សព ដែលមានផ្ទុកវីរុសកូវីដ-១៩(មានវីដេអូ)
-
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ រាជរដ្ឋាភិបាលប្រើប្រាស់ឈើដែល រឹបអូសបានពីការបង្ក្រាបបទល្មើសធ្វើក្តារមឈូស ដើម្បីដាក់ សព អ្នកជំងឺកូវីដ១៩ ដែលបាត់បង់ជីវិត គឺជាការគោរពដល់សព (មានវីដេអូ)
-
ព្រឹកថ្ងៃនេះក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានី ភ្នំពេញ ធ្វើសន្និសីទផ្សព្វផ្សាយពីនីតិវិធី និងយន្តការដាក់ព្យាបាល តាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩កម្រិតស្រាល និងគ្មានរោគសញ្ញា
-
ហោរាសាស្រ្តប្រចាំថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។ លោកអ្នកអាចចាប់ផ្តើមកិច្ចការថ្មី ការបោះទុន ក៏ដូចជាការផ្លាស់ប្តូរការងារផងដែរ។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ ដោយឡែក អាស្រ័យដោយពេលវេលាមិនសូវមានពេញលេញ សូមព្យាយាមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ក្នុងនោះគួរ ជ្រើសរើសការងារជាអាទិភាព ហើយត្រូវមានភាពរហ័សរហួនជានិច្ច។ ប្រការសំខាន់បំផុតក្នុងពេលនេះ សូមរក្សាទំនាក់ទំនងនានាក្នុងកំរិតខ្ពស់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ ក៏ប៉ុន្តែហាមដាច់ខាតការបាក់ទឹកចិត្តពីព្រោះលោកអ្នកអាចនឹងផ្លាស់ប្តូរស្ថានភាពការងារបានដោយការខិតខំប្រឹងប្រែង និងអត្តចរិកស្លូតបូតរបស់អ្នកចំពោះមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកចង់បានភាពចម្រើនលូតលាស់ សូមសំឡឹងមើលឳកាសនៅទិសឥសាន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ប្រសិនបើអ្នកមិនអាចជៀសវាងបាន សូមព្យាយាមរក្សាអាកប្បកិរិយា ហើយភ្ជាប់ខ្លួនទៅនឹងហេតុផលជានិច្ច។ អ្នកគួរខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ កុំបន្សល់ទុករហូតដល់ថ្ងៃស្អែក។ ទន្ទឹមនឹងនេះ សូមប្រយ័ត្នក្នុងការទាក់ទងនឹងមនុស្សទាប សម្បុរស្រអែម។…
-
ឃាតកម្មសម្លាប់ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន ខេត្តកំពង់ឆ្នាំងត្រូវបានវែកមុខ (Video Inside)
ឃាតកម្មបិទមុខមួយក្នុងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងការសម្លាប់បុរសម្នាក់ជាប្រធានក្រុមតន្ត្រីសម័យ ត្រូវបាន រកឃើញក្រោយហេតុការណ៍កើតឡើងប្រមាណជាង១០ថ្ងៃ។ ប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន អាយុ៥៦ឆ្នាំ ក្រោយឃាតករសម្លាប់រូច ត្រូវគេប្រទះឃើញសាកសពនៅ ក្នុងទន្លេមួយក្នុងខេត្តកណ្តាលកាលពី ចុងខែមិថុនា។
-
សមាជិក SEA Games ឯកភាពគ្នា លើកការប្រកួតចុងឆ្នាំ២០២១ទៅឆ្នាំ២០២២ (Video Inside)
ការប្រកួតកីឡាស៊ីហ្គេម ចុងឆ្នាំ២០២១នៅរដ្ឋធានីហាណូយ នឹងត្រូវលើកពេលទៅរៀបចំនៅចុងខែមេសាដល់ ដើមខែឧសភាឆ្នាំ២០២២ វិញដោយសារតែវិបត្តិកូវីដ១៩ ។ ការសម្រេចពន្យារបស់ម្ចាស់ផ្ទះវៀតណាម បាន ទទួលការយល់ព្រមនិងឯកភាពដោយសមាជិកនៃប្រទេសប្រកូតកីឡាស៊ីហ្គេមទាំងអស់ក្នុងកិច្ចប្រជុំOnLine Zoom កាលពីរសៀលថ្ងៃទី៨ខែកក្កដា។ អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងថាកាលលើកពេលទៅចុងខែមេសា និងខែឧសភានោះ នៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ឡើយបន្ទាប់ពី ភាគី ហ្វីលីពីន បានបញ្ជាក់ពីផលលំបាករបស់ខ្លួន ព្រោះពេលវេលានោះ បានចំពេលរៀបចំការ បោះឆ្នោតថ្នាក់ជាតិនៅអំឡុងខែឧសភាឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាម្ចាស់ផ្ទះ បានថ្លែងគនឹងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីការកំណត់កាលបរិច្ឆេទ្ធមួយដោយច្បាស់លាស់។ ប្រទេសវៀតណាម បានរងនឹងការផ្ទុះឆ្លងខ្លាំងវេលាចុងក្រោយនេះ ដោយសារជម្ងឺកូវីដ១៩។ សេចក្តីរាយការណ៍បានបង្ហាញ ថាការឆ្លងកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍មានចំនួន៣១៤ករណី, ស្លាប់៥នាក់ និងការឆ្លងនៅថ្ងៃសុក្រនេះមានចំ នួនកើនដល់៤២៥ករណីនិងមានមនុស្សស្លាប់២នាក់។ វៀតណាមមានការឆ្លងសរុបកូវីដ១៩ចំនួន២ម៉ឺន៤ពាន់ ៨១០ករណីនិងមានមនុស្សស្លាប់ចំនួន១០៤នាក់។
-
កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញរយៈពេល៥ខែ (Video Inside)
កម្ពុជាទទួលបានចំណូលជិត៦ពាន់លានដុល្លារ ពីការនាំចេញទំនិញក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការនាំចេញទំនិញក្នុងទំហំទឹកប្រាក់ចំនួន ៥ពាន់ ៩៨២លានដុល្លារ ស្មើនឹង២០.៨% នៃទំហំ GDPរបស់ប្រទេស គឺជាការនាំចេញកើនឡើង ១.៦% ប្រៀបធៀបនឹង រយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចេញកង់និងទំនិញផ្សេងៗ។ សេចក្តីរាយការណ៍បន្តថា ទន្ទឹមនេះការនាំចូលទំនិញ សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ៨ពា់ ៦៦៤ លានដុល្លារ ដែលកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និង ទំនិញផ្សេងៗ។ របាយការណ៍ដដែលកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជានៅតែទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ននិងបានដាក់សម្ពាធមកលើសូចនា ករសំខាន់ៗ នៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។ របាយការណ៍ដដែលបានបូកសារុបថា ជារួមសេដ្ឋកិច្ចកម្ពុជារំពឹង ថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញ នៃស្ថានភាពសេដ្ឋកិច្ចសកល និងសេដ្ឋ កិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា, កំណើនតម្រូវការផលិតផលកសិកម្ម និងលទ្ធភាពនៃការបង្វែរការបញ្ជារទិញ និងរោងចក្រកាត់ដេរពីប្រទេសមីយ៉ាន់ម៉ា មកកាន់ប្រទេសកម្ពុជា៕
-
រយៈពេល៦ខែ គ្រោះថ្នាក់ចរាចរណ៍មានមនុស្សស្លាប់២០៩នាក់ (Video Inside)
មនុស្សស្លាប់២០៩នាក់ និងរបួស១ពាន់៧៩២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២១ដែលជាចំនួនថយចុះយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ យោងតាមក្រសួងមហាផ្ទៃ ក្នុងរយៈពេល៦ខែដើម ឆ្នាំនេះ គ្រោះថ្នាក់ ចរាចរណ៍បានកើតឡើង១ពាន់២៦១លើក ក្នុងនោះជាង៥០ភាគរយកើតឡើងនៅពេលយប់។ សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុង បណ្តាញសង្គម ហ្វេសប៊ុកថ្ងៃនេះ បញ្ជាក់ថាតួលេខនោះបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ បើប្រៀបធៀបទៅនឹងគ្រោះ ថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០។ ចំនួនអ្នកស្លាប់ត្រូវគេរាយការណ៍ថាបានថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ និងមនុស្សរបួសបានថយចុះ៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជា ពលរដ្ឋ ត្រូវប្រកាន់យកការបើកបរដោយគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា និងគ្រប់មធ្យោបាយធ្វើដំណើរ ព្រមទាំងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងគ្រប់ពេលវេលា។
-
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (Video Inside)
គណៈរដ្ឋមន្រ្តី បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ Zoom នៅថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌ គតិយុត្តដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំថ្ងៃទី៩កក្កដានេះផងដែរ គណរដ្ឋមន្ត្រីនៅបានអនុម័តលើ“សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១២៣, មាត្រា១៣៨, មាត្រា១៦២, មាត្រា៣០០, មាត្រា៣៤៣, មាត្រា៣៥០, មាត្រា៣៦៣, មាត្រា៣៥០, មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ។ យោងតាមសេចក្តីប្រកាសព័ត៌មានទីស្តីការគណរដ្ឋមន្ត្រី ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលបំណងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃការ វិវត្តន៍វិស័យសង្គមសេដ្ឋកិច្ចក្នុងតំបន់និងសកលលោកសម្តៅសម្រេចឲ្យបាននូវឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។