Category: កម្មវិធីព័ត៌មាន

  • ខេត្តស្វាយរៀង ឆ្លងថ្មី៨២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៨២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២នាក់ និងស្លាប់១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតូលេខឆ្លងកើនឡើង២២នាក់ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៨២នាក់នោះ រួមមាន៥៦នាក់ជាកម្មករតាមរោងចក្រនានា, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ៨នាក់បានឆ្លងក្នុងស្រុក និងក្រុងនៅក្នុងខេត្ត, ៣នាក់ទៀតជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។ រីឯអ្នកស្លាប់ម្នាក់ថ្ងៃនេះ គឺជាបុរសអាយុ៧២ឆ្នាំក្នុងក្រុងបាវិត។ ខេត្តស្វាយរៀង មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១២នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់១៦នាក់ និងមានអ្នកស្លាប់សរុប ចំនួន៤០នាក់។

  • ខេត្តកំពង់ធំ ឆ្លងថ្មី៣១នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៣១នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៣១នាក់ និងមានអ្នកស្លាប់ ២នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ ដែលជាតួលេខថយចុះចំនួន ៥នាក់ ធៀបនឹងម្សិលម៉ិញ ដែលមានអ្នកឆ្លង ចំនួន ៣៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញឆ្លងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ស្រុកប្រាសាទបល្ល័ង្ក, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុកសន្ទុក និង ស្រុកស្ទោង ។ ខេត្តកំពង់ធំគិតរហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ១៥៥នាក់ កំពុងទទួលការព្យាបាលចំនួន ៥០៩នាក់ និងមានអ្នកស្លាប់ចំនួន ១៥នាក់ ហើយ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី៧២នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ នេះជាតួលេខថយចុះ៨៥នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញមានចំនួន១៥៧នាក់នោះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះគឺជាអ្នកស្រុកជីក្រែង៥នាក់, ក្រុងសៀមរាប៥០នាក់, ស្រុកប្រាសាទ បាគង៣នាក់, ស្រុកសូទ្រនិគម៣នាក់,  ស្រុកពួក៤នាក់ និងពលករមកពីប្រទេសថៃចំនួន៧នាក់។ ចំណែកអ្នក ស្លាប់ទាំង២នាក់នោះ គឺរួមមានបុរសអាយុ៧៧ឆ្នាំ នៅក្រុងសៀមរាប និងស្ត្រី អាយុ៦២ឆ្នាំ នៃស្រុកប្រាសាទ បាគង។ ខេត្តសៀមរាប គិតមកដល់បច្ចុប្បន្នមាន អ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២ពាន់៤៤នាក់, ព្យាបាលជាសះ ស្បើយចំនួន៧០៧នាក់ និងស្លាប់២១នាក់។

  • រថយន្តដឹកវ៉ាក់សាំង៣០គ្រឿង ប្រគល់ជួនមន្ទីរសុខាភិបាលរាជធានីខេត្ត (Video Inside)

    រថយន្តដឹកវ៉ាក់សាំង៣០គ្រឿង ប្រគល់ជួនមន្ទីរសុខាភិបាលរាជធានីខេត្ត (Video Inside)

    រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿងដែលជាអំណោយរប​ស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនមន្ទីរ សុខាភិបាលរាជធានី-ខេត្តទាំង២៥ នៅព្រឹកថ្ងៃទី៩កក្កដានេះ នៅមួយថ្ងៃមុនការមកដល់វ៉ាក់សាំង៤លានដូសថ្មី ទៀតពីប្រទេសចិន។ កម្ពុជាកំពុងសម្រុកលើយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្តាខេត្តថ្មីៗដទៃទៀត ដែលជា ខេត្តគោលដៅនិងខេត្តដែលទើបនឹងមានការផ្ទុះឆ្លងរាលដាល។ ខេត្តសៀមរាបបានប្រកាសការចាប់ផ្តើមចាក់ វ៉ាក់សាំងលើកដំបូងចាប់ពីថ្ងៃទី១០កក្កដា, ចំណែកខេត្តប៉ៃលិនបានប្រកាសការចាក់លើកដំបូងរ​បស់ខ្លួនតាំងពី ថ្ងៃទី៨កក្កដានោះមក។ រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿងដែលជាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ នៅព្រឹកថ្ងៃនេះ បានប្រព្រឹត្ត ទៅក្រោមវត្តមានប្រធាន គណៈកម្មការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសលោកស្រីឳវណ្ណឌីន ដែលជារដ្ឋលេខាធិការក្រសួងសុខា ភិបាល ។ យោងតាមក្រសួងសុខាភិបាលបច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងដំណើរ ការចាក់វ៉ាក់សាំងនាពេលនេះនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង, កោះកុង, ព្រះសីហនុ កំពង់ចាម, ត្បូងឃ្មុំ, តាកែវ, បន្ទាយមានជ័យ, ប៉ៃលិន និងខេត្តព្រៃវែង។

  • វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន៤លានដូស ដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន៤លានដូស ដឹកមកដល់កម្ពុជា (Video Inside)

    កម្ពុជាកំពុងសម្រុកយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្តាខេត្តទន្ទឹមនឹងវ៉ាក់សាំងបានបន្តដឹកចូលមកក្នុងប្រទេស កម្ពុជាក្រោមនយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន។ កម្ពុជាបានដាក់គម្រោង ការណ៍ស្វែងរកវ៉ាក់សាំង២០លានដូស ដើម្បីការចាក់ជួនប្រជាពលរដ្ឋចំនួន១០លាននាក់ ដែលរំពឹងនឹងបញ្ចប់ក្នុង ខែវិច្ឆិកា។ វ៉ាក់សាំងទាំង២០លានដូសនោះ ត្រូវគេរំពឹងថានឹងមកដល់កម្ពុជាសព្វគ្រប់ទាំងអស់រហូតដល់ខែសីហា។

  • តារាចិនហុងកុង ឈិន ឡុង ផ្តល់ម៉ាស៥ម៉ឺនដល់យុវជនគណបក្សប្រជាជនកម្ពុជា (Video Inside)

    តារាចិនហុងកុង ឈិន ឡុង ផ្តល់ម៉ាស៥ម៉ឺនដល់យុវជនគណបក្សប្រជាជនកម្ពុជា (Video Inside)

    តារាសម្ដែងចិនហុងកុង លោកឈិន ឡុង បានបរិច្ចាគម៉ាស់ចំនួន៥ម៉ឺនម៉ាស់ដល់យុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហោ សេរីវឌ្ឍន៍ នៅថ្ងៃទី៩ កក្កដាឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន៥ម៉ឺនម៉ាសនោះ ដែលជាការបរិច្ចាគរបស់លោក Jackie Chan ដែលកម្ពុជាស្គាល់ជាទូទៅថា ឈ្មោះ ឈិន ឡុង។ ម៉ាស់របស់តារាចិនហុងកុងនោះ ត្រូវបានប្រគល់ជូនក្រុម ការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang។ ម៉ាសទាំង៥ម៉ឺនរបស់ តារាសម្តែងលោកឈិនឡុង ត្រូវបានគេចាត់ចែងបន្តដល់ប្រជាពលរដ្ឋ ដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ-១៩។

  • រាជធានីភ្នំពេញ សុទិដ្ឋិចំពោះវិធីដាក់ព្យាបាលតាមផ្ទះ (Video Inside)

    រាជធានីភ្នំពេញ សុទិដ្ឋិចំពោះវិធីដាក់ព្យាបាលតាមផ្ទះ (Video Inside)

    រាជធានីភ្នំពេញ បានរាយការណ៍នូវជំហានវិវត្តន៍ជុំវិញការព្យាបាលអ្នកជម្ងឺកូវីដ១៩នៅតាមផ្ទះ។ កិច្ចប្រជុំរបស់ រដ្ឋបាលរាជធានីថ្ងៃទី៩កក្កដានេះ​ ក្រោមអធិបតីភាពលោកអភិបាលរាជធានី ឃួង ស្រេង បានរាយការណ៍ ជុំវិញការដាក់ឲ្យព្យាបាលតាមផ្ទះនូវអ្នកឆ្លងជិតមួយពាន់នាក់ ដែលក្នុងនោះ ការព្យាបាលជាសះពីជម្ងឺតាមផ្ទះ នោះ មានជាច្រើនរយនាក់ផងដែរ។ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង  បានលើក ឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ បានកើនឡើងដល់ចំនួន៩១៥នាក់  ហើយ ខណៈមានអ្នកជាសះស្បើយចំនួន២៦៨នាក់ ផងដែរ  និងមានអ្នកកំពុងព្យាបាលនៅផ្ទះជាបន្តទៀតចំនួន ៦៤៧ នាក់ទៀត។ លោក ងី មានហេង  បញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះនៅប៉ុន្មាន ថ្ងៃនេះ ដោយសារតែមានការលើកទឹកចិត្តដល់ពួកគាត់និងការយកចិត្តទុកដាក់  ពីអាជ្ញាធរក៏ដូចជាការណែនាំពី មន្ត្រីសុខាភិបាល។ លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងថា ចំពោះអ្នកជម្ងឺដែលកំពុងព្យាបាលនៅតាម មណ្ឌល ពួកគេអាចសុំការអនុញ្ញាត ប្តូរមកព្យាបាលនៅតាមផ្ទះវិញបានផងដែរ ប៉ុន្តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ដោយមានការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលទទួលខុសត្រូវ។ រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអ្នកឆ្លងអាចព្យាបាលជម្ងឺនេះ នៅតាមផ្ទះ របស់ខ្លួនបើសិនមានលទ្ធភាព។ លោកអភិបាលរាជធានីឃួងស្រេង  បានថ្លែងថា ការព្យាបាលនៅផ្ទះ…

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៦ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មីកាន់តែកើនឡើងជាមុន ដោយការឆ្លងថ្មីនៅថ្ងៃនេះ មានចំនួន៦ម៉ឺន៨ពាន់៨៤ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២០៩នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មានប្រទេសចំនួន៩។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៧ប្រទេស។

  • ការឆ្លងកូវីដ១៩ក្នុងសហគមន៍ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៩៨៨ករណី (Video Inside)

    ការឆ្លងកូវីដ១៩ក្នុងសហគមន៍ ក្នុងរយៈពេល២៤ម៉ោង មានចំនួន៩៨៨ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតែស្ថិតក្នុងរង្វង់ជាង៩០០ជាដដែលនៅថ្ងៃនេះ ដែល ជាតួលេខកើនខ្ពស់បន្តជាប់គ្នារហូតចាប់តាំងពីដើមខែកក្កដានេះមក។ យោងតាមក្រសួងសុខាភិបាលការឆ្លងនៅថ្ងៃនេះមានចំនួន ៩៨៨ ករណីដែលនាំឲ្យការឆ្លង៩ថ្ងៃជាប់គ្នាចាប់តាំងពីដើមខែកក្កដានេះមក បានកើនដល់៨ពាន់ ៦៦០ករណី។ មន្ត្រីរាជរដ្ឋាភិបាលបានជួនដំណឹងមុននេះថាតួលេខឆ្លងខ្ពស់នេះ បានឆ្លងចូលហួសបន្ទាត់ក្រហម នៃការហាមឃាត់ហើយ។ ចំណែកការស្លាប់នៅថ្ងៃនេះ មានចំនួន៣០ច្រើនជាម្សិលមិញ៣នាក់  ដែលនាំឲ្យការ ស្លាប់សរុបបានកើនចំនួន៨៥៥នាក់។ ក្នុងចំណោមការឆ្លង៩៨៨ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍ មាន ចំនួន៧៨៩ករណី, ចំណែកការឆ្លងពីក្រៅ ប្រទេសមានចំនួន១៩៩ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣៩ ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៥ម៉ឺន៤ពាន់៩៥០នាក់ហើយ។ កម្ពុជាគិតត្រឹមថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រ ទេសមានចំនួន៥ម៉ឺន៩ពាន់៤៥នាក់ និងការព្យាបាលជាសះស្បើយសរុបមាន ចំនួន ៥ម៉ឺន៩១៧នាក់ ក្នុងនោះរួម មានការព្យាបាលសះស្បើយចំនួន៨៩៧នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

  • សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាពង្រឹងសមត្ថភាពទប់ស្កាត់ការនាំវីរុសបំប្លែង Delta ចូលក្នុងសហគមន៍ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាពង្រឹងសមត្ថភាពទប់ស្កាត់ការនាំវីរុសបំប្លែង Delta ចូលក្នុងសហគមន៍ (Video Inside)

    សម្តេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាពង្រឹងការទប់ស្កាត់នៅតាមច្រកព្រំដែនទន្ទឹមនឹងសេចក្តីរាយការណ៍ ការឆ្លងនូវវីរុសបំប្លែងថ្មី Delta កំពុងតែបង្កការរាតត្បាតតាមបណ្តាប្រទេសនានាក្នុងតំបន់និងពិភពលោក។ សេចក្តីរាយការណ៍មុននេះពីអាជ្ញាធរកម្ពុជាបានបង្ហាញថាវីរុសបំប្លែង Delta ត្រូវបានរកឃើញចំនួន២៣ករណីរួចមក ហើយដែលបានឆ្លងចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃនេះ សម្តេចបានថ្លែងថាបើសិន ជា វីរុសបំប្លែងថ្មី Delta បង្កការលុកលុយក្នុងសហគមន៍មែននោះ កម្ពុជាអាចនឹងប្រឈមមហន្តរាយមួយ ។ សម្តេចនាយករដ្ឋមន្ត្រីបាន ថ្លែងដាសតឿនរដ្ឋបាលខេត្តតាមព្រំដែន និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូលប្រទេសនិងការធ្វើចត្តា ឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករ និង ប្រជាពលរដ្ឋដែលឆ្លងដែនចូល មកក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានម៉ត់ចត់ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល នៃជម្ងឺកូវីដ១៩បំប្លែងថ្មី Delta ដ៏ កាចសាហាវកុំឲ្យឆ្លងចូលក្នុងសហគមន៍។ សម្តេចបានសង្កត់ធ្ងន់លើបញ្ហាដែល មិនទាន់គ្រប់គ្រងបានដិតដល់តាមច្រកចេញចូលនាព្រំដែនកម្ពុជានិងវៀតណាមក្នុងស្ថានភាពដែលវៀតណាម បានផ្ទុះសាជាថ្មីនៃការឆ្លងកូវីដ១៩ ។ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថ្ងៃនេះ ជុំវិញការពិចារណាចាក់វ៉ាក់សាំង ដូសទី៣, ការចាក់លើពលរដ្ឋក្រោមអាយុ ១៨ឆ្នាំនិងការប្តេជ្ញាសម្រេចបន្តទិញវ៉ាក់សាំងកូវីដ១៩និងការបន្តចាក់ តាមផែនការកំណត់។ កម្ពុជាមានគម្រោងចាក់វ៉ាក់សាំងលើពលរដ្ឋចំនួន១០លាននាក់រហូតដល់ចុងខែវិច្ឆិកា និង ពង្រីកការចាក់វ៉ាក់ សាំងដល់ចំនួន១៣លាននាក់ជាពិសេសពលរដ្ឋក្រោមអាយុ១៨ឆ្នាំ។ ការពិចារណារបស់ប្រទេសកម្ពុជាជុំវិញ ការ ចាក់វ៉ាក់សាំងដូសទី៣ បានទន្ទឹមនឹងប្រទេសខ្លះលើពិភពលោក ដូចជាប្រទេសរុស្ស៊ីនោះជាដើម ការចាក់ វ៉ាក់ សាំងដូសទី៣ បានប្រព្រឹត្តទៅ ទន្ទឹមនឹងការព្រួយបារម្ភឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីផ្សេងៗ…