Category: កម្មវិធីព័ត៌មាន

  • ខេត្តរតនគិរី ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តរតនគិរី ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តរតនគិរី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣នាក់ ថែមទៀត ដែលជាតួលេខឆ្លងថយចុះចំនួន១២បើប្រៀបធៀប កាលពីថ្ងៃអង្គារម្សិលម៉ិញ ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លង ថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកក្រុងបានលុង ទាំងអស់។ គិតត្រឹមថ្ងៃនេះ ខេត្តរតនគីរី មានអ្នកឆ្លង ជំងឺ កូវីដ១៩ ចំនួន ៦០០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន១៩០នាក់ និងមានអ្នកស្លាប់ ៤នាក់ ៕

  • ខេត្តក្រចេះឆ្លងថ្មី៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តក្រចេះឆ្លងថ្មី៧នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តក្រចេះ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ ថែមទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលម៉ិញចំនួន ៤ម្នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅសង្កាត់រការកណ្ដាល ,សង្កាត់ក្រចេះ ,សង្កាត់អូឬស្សី , សង្កាត់ក្រគរ ,សង្កាត់កោះទ្រង់ ឃុំឆ្លូង និងឃុំព្រែកប្រសព្វ។ តាមរដ្ឋបាលខេត្តអ្នកដែលស្លាប់នោះ គឺជាស្រី្ដឈ្មោះ អី សាតះ អាយុ ៦០ឆ្នាំ មាន ទីលំនៅ ក្នុងភូមិជ័យសុខសាន្ដ ឃុំត្រពាំងព្រឺង ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។ ខេត្តក្រចេះ គិតមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ១៩សរុបចំនួន ១៤៨នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ចំនួន២១នាក់, និងមានអ្នកស្លាប់ចំនួន ៤នាក់ ៕

  • ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)

    ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ បន្ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនជាងពីម្សិលម៉ិញចំនួន ១នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំង ៣នាក់នោះ ជាអ្នកមានទីលំនៅ ក្នុងក្រុងប៉ៃលិន២នាក់ និងជាអ្នកដំណើរមកពីខេត្ដតាកែវ១ ម្នាក់។  ខេត្តប៉ៃលិននៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៧នាក់ ផងដែរ ៕

  • ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៦៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មី៦៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះរហូតដល់ទៅ៥៦នាក់ ធៀបនឹងម្សិលម៉ិញ ដែលមានអ្នកឆ្លងច្រើនរហូត ដល់ ១២៥នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបានគេរកឃើញលើពលរដ្ឋនៅស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺអោយជាសះស្បើយរហូតដល់ ១១៣ នាក់ ថែមទៀត ៕

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២៧នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១២៧នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២៧នាក់ និងមានអ្នកស្លាប់ម្នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់រហូតដល់ទៅ៣១នាក់ ធៀបនឹងម្សិលម៉ិញ ដែល មានអ្នកឆ្លងចំនួន ៩៦នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ទាំង១២៧នាក់នោះ ជាករណីឆ្លងក្នុងសហគមន៍ចំនួនតែ ៤នាក់ប៉ុណ្ណោះ , ចំណែក១២៣នាក់ ដទៃទៀត បានឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋជាអ្នកស្រុកអន្លង់វែង, នៅក្រុងសំរោង, ស្រុកបន្ទាយអំពិល, ស្រុកចុងកាល់ ស្រុកត្រពាំងប្រាសាទ និងឆ្លងលើពលករជាអ្នកខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តតាកែវ, ខេត្តពោធិ៍សាត់ ខេត្តក្រ ចេះ ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាម ។ ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១ពាន់ ៣១៨នាក់ អ្នកកំពុងទទួលការព្យា បាលមានចំនួន ១ពាន់ ២៣នាក់ ៕

  • តុលាការខេត្តកំពង់ឆ្នាំង ផ្អាកសវនាការតុលាការ១៤ថ្ងៃ ក្រោយមានករណីផ្ទុះឆ្លងក្នុងពន្ធនាគារ (Video Inside)

    តុលាការខេត្តកំពង់ឆ្នាំង ផ្អាកសវនាការតុលាការ១៤ថ្ងៃ ក្រោយមានករណីផ្ទុះឆ្លងក្នុងពន្ធនាគារ (Video Inside)

    ការផ្ទុះឆ្លងក្នុងពន្ធនាគារក្នុងខេត្តកំពង់ឆ្នាំង បានប្រញាប់ឲ្យមន្ត្រីតុលាការបានជួនដំណឹងការលើកពេលសវនាការ តុលាការ។ សេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងថ្ងៃទី៩កក្កដាបានសរសេរថាមានការផ្ទុះឆ្លងក្នុង ពន្ធនាគារដែលតម្រូវឲ្យមន្ត្រីខ្លះ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ សេចក្តីជូនដំណឹងបានបន្តថាការផ្ទុះឆ្លង នេះ បានបង្កផលលំបាកសម្រាប់ការចាត់ចែងកម្លាំងមន្ត្រីក្នុងកិច្ចការពារនិងការបញ្ជួនជនជាប់ឃុំមកតុលាការក៏ ដូចជាការបង្កាទប់ស្កាត់ការឆ្លងកូវីដ១៩ក្នុងទ្រង់ទ្រាយធំដល់អ្នកជាប់ឃុំផងដែរ។ សេចក្តីជូនដំណឹងដដែលបានបន្តថា ដូច្នេះ សវនាការតុលាការក្នុងចន្លោះពីថ្ងៃទី៩រហូតដល់២២កក្កដា នឹងត្រូវ លើកពេលទៅថ្ងៃក្រោយលើកលែងតែករណី ចាំបាច់បន្ទាន់ណាមួយ។ សេចក្តីជូនដំណឹងមិនបានបញ្ជាក់ ច្បាស់លាស់ថាតើការឆ្លងជម្ងឺកូវីដ១៩ចូលក្នុងពន្ធនាគារនោះ បានជាប់ពាក់ព័ន្ធនឹងមនុស្សប៉ុន្មាននាក់ ហើយ មានករណីឆ្លងលើអ្នកទោសដែរឬយ៉ាងណានោះឡើយ។ ខេត្តកំពង់ឆ្នាំងថ្ងៃនេះ មានការឆ្លងថ្មី១៥នាក់និងមាន ករណីស្លាប់ម្នាក់។ ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៧៣៩នាក់,  អ្នកជា សះស្បើយចំនួន ៤៣៣នាក់ និងមានអ្នកស្លាប់១៦នាក់ហើយ ។

  • ហោរាសាស្រ្តប្រចាំថ្ងៃ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាថ្ងៃល្អបំផុតសម្រាប់ដោះស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមការពារស្ថានភាពប្រែប្រួលក្នុងពេលឲ្យបាន ពីព្រោះអ្នកអាចនឹងបញ្ចប់ការងារ ឬអាជីវកម្មជាមួយនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ទន្ទឹមនឹងនេះ ចិត្តរបស់អ្នកក៏មានភាពប្រែប្រួលច្រើន ដែលអាចឲ្យអ្នកងាយទទួលឥទ្ធិពលពីខាងក្រៅ ប៉ុន្តែក៏អាចនឹងទទួលបានពត៌មានច្រើនផងដែរ។ ក្រៅពីនេះ បើទោះបីជាអ្នកហាក់ស្ថិតក្នុងសភាពមិនច្បាស់លាស់ក្នុងពេលនេះក្តី សូមកុំបង្ខំខ្លួនឯងពេក។   ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងវិភាគលើស្ថានភាពអាជីពរបស់អ្នកក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះដែរ សូមចំណាយពេលរៀបចំផែនការសកម្មភាពរបស់អ្នកឲ្យបានច្រើនសប្តាហ៍ទៅមុខទៀត។ ហើយការខំប្រឹងប្រែងបញ្ចប់ការងារឲ្យរួចរាល់គឺមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែការស្នាក់នៅយូរពេកក្នុងការិយាល័យក៏មិនមែនជាជម្រើសដ៏ល្អរបស់អ្នកដែរ។ ទន្ទឹមនឹងនេះ អ្នកអាចរំខានដោយអារម្មណ៍ខ្ជិលច្រអូសផងដែរ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ការងារ នាំឲ្យពិបាកដោះស្រាយ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការស្វែងរកជំនួយពីមនុស្សជាន់ខ្ពស់ ឬថ្នាក់លើនោះទេ។ ផ្ទុយទៅវិញ អ្នកអាចដោះស្រាយរាល់ការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ដោយឡែក លោកអ្នកមានអំណោយផលសម្រាប់ការប្រើប្រាស់បទពិសោធន៍ គំនិត ព្រមទាំងធនធានដើម្បីសម្រេចការងារដែលអ្នកដាក់ចេញ។ លើសពីនេះ ប្រសិនបើអ្នកចង់ដោះស្រាយ គឺរាល់បញ្ហានានាពីមុនអាចនឹងដោះស្រាយបានក្នុងពេលនេះ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…

  • ខេត្តកំពង់ស្ពឺ ឆ្លងថ្មី៦៦នាក់ និងស្លាប់៣នាក់ (Video Inside)

    ខេត្តកំពង់ស្ពឺ ឆ្លងថ្មី៦៦នាក់ និងស្លាប់៣នាក់ (Video Inside)

    មនុស្ស៣នាក់ស្លាប់ដោយសារជំងឺកូវីដ១៩នៅខេត្តកំពង់ស្ពឺក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្ត ចំនួនមនុស្សស្លាប់ដោយសារកូវីដ១៩ក្នុងខេត្តមានចំនួនកើនឡើងដល់៦៣នាក់ហើយ។ ខេត្តកំពង់ ស្ពឺក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានអ្នកឆ្លងថ្មី៦៦នាក់ដែលនាំឲ្យ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩បានកើនដល់ ២ពាន់៩៧០នាក់និងក្នុងនោះ ការព្យាបាលជាសះស្បើយ មានចំនួន២ពាន់២៣០នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី៦៨នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៦៨នាក់ និងស្លាប់៤នាក់ (Video Inside)

    ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៨នាក់ និងមានអ្នកស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ នេះជាតួលេខកើនខ្ពស់ជាងម្សិលមិញដែលមានអ្នកឆ្លង៥១នាក់និងអ្នកស្លាប់តែ២នាក់នោះទេ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៦៨នាក់រួមមាននៅក្រុងព្រៃវែង៦នាក់, ស្រុកបាភ្នំ១៤នាក់, ស្រុកព្រះសេ្ដច១៤នាក់, ស្រុក ស្វាយអន្ទរ១០នាក់, ស្រុកពារាំង៧នាក់, ស្រុកពាមរក៍៥នាក់, ស្រុកកំពង់ត្របែក៤នាក់, ស្រុកស៊ីធរកណ្តាល ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ច្រៀច២នាក់ និងស្រុកពាមជរម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់នៅថ្ងៃ នេះទៀត បាននាំឲ្យចំនួនស្លាប់ក្នុងខេត្តព្រៃវែងនោះ បានកើនដល់៣៤នាក់ហើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺ កូវីដ-១៩ចំនួន១ពាន់៩៧២នាក់ និងព្យាបាលជាសះស្បើយចំនួន១ពាន់៣២៨នាក់។

  • ខេត្តស្វាយរៀង ឆ្លងថ្មី៨២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៨២នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨២នាក់ និងស្លាប់១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតូលេខឆ្លងកើនឡើង២២នាក់ថែមទៀតបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៨២នាក់នោះ រួមមាន៥៦នាក់ជាកម្មករតាមរោងចក្រនានា, ១៣នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ៨នាក់បានឆ្លងក្នុងស្រុក និងក្រុងនៅក្នុងខេត្ត, ៣នាក់ទៀតជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាពលករមកពីប្រទេសថៃ។ រីឯអ្នកស្លាប់ម្នាក់ថ្ងៃនេះ គឺជាបុរសអាយុ៧២ឆ្នាំក្នុងក្រុងបាវិត។ ខេត្តស្វាយរៀង មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន៣ពាន់២១២នាក់, ព្យាបាលជាសះស្បើយចំនួន២ពាន់១៦នាក់ និងមានអ្នកស្លាប់សរុប ចំនួន៤០នាក់។