-
កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិករៀបចំសាឡើងវិញថ្ងៃទី១៤កក្កដា (Video Inside)

រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកសាឡើងវិញក្នុងសប្តាហ៍ នេះក្រោយការអាក់ខានកន្លងមក។ ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ បានជូនដំណឹងថាតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេសឡាវ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា គ្រោងនឹង អញ្ជើញចូលរួមកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី១៤កក្កដាតាមប្រព័ន្ធ វីដេអូ។ ប្រទេសឡាវគឺជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិក។ កិច្ច ប្រជុំថ្ងៃទី១៤កក្កដាដែលនឹងចូលរួមដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន ត្រូវគេ រំពឹងថា នឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្ដែងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចពិភាក្សានឹងរំពឹងអាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការ ចាប់អារម្មណ៍រួម។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកជំនួបតាមប្រពន្ធ័វីដេអូក្នុងសប្តាហ៍នេះ នឹងឆ្លុះបញ្ចាំង អំពីឆន្ទៈនយោបាយ និងការប្ដេជ្ញាក្នុងការជំរុញបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្ដិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន បានអាក់ខានម្តងរួចមកហើយក្នុងជំនួបតាមប្រព័ន្ធ វីដេអូ conference ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០កាលពីថ្ងៃទី២៥ឧសភា។ ក្នុងពេលនោះ រដ្ឋមន្ត្រី ការបរទេសអាស៊ានទាំង១០ត្រូវគេរាយការណ៍ថាបាននៅរង់ចាំលោកអេនតូនី ប្លីនខេន រហូតដល់រយៈ៤៥នាទី ដោយក្នុងពេលត្រូវប្រជុំនោះ លោកអេនតូនី ប្លីនខេន ត្រូវគេរាយការណ៍ថា បែរជាធ្វើដំណើរទៅបំពេញបេសក កម្មរបស់ខ្លួននៅប្រទេសមជ្ឈិមបូព៌ានោះទៅវិញ។
-
ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារពត័មាន ផ្សព្វផ្សាយពីនីតិវិធី និងយន្តការ ដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺ កូវីដ១៩កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ (Video Inside)

-
ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញ ករណីឆ្លងកូវីដ១៩ថ្មី ៩១១នាក់ អ្នកជាសះស្បើយ ១០០២នាក់ និងអ្នកស្លាប់២៣នាក់ (Video Inside)

-
លោក សួន សេរីរដ្ឋា លើកឡើងថា សម រង្ស៊ី ប្រមូលយកលុយពីអ្នកគាំទ្រទៅដាក់ចូលវិនិយោគជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាមួយក្រុមហ៊ុន PATRIMEA (Video Inside)

-
ក្រុមគ្រួសារសមេ្តចតេជោ ហ៊ុន សែន ប្រារព្ធពិធីបុណ្យខួបគម្រប់ ៨ ឆ្នាំឧទ្ទិសកុសលជូនអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង (Video Inside)

-
ឯកឧត្តម ព្រុំ សុខា មានប្រសាសន៍ថា នៅឆ្នាំ២០៥០ ប្រជាជនរហូតទៅដល់២ភាគ៣នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង (Video Inside)

-
ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់ (Video Inside)

-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម «កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក» នៅថ្ងៃទី១៤ ខែកក្កដា (Video Inside)

-
ក្រុមប្រទេស G-20 គាំទ្រកំណែទម្រង់ប្រព័ន្ធ ពន្ធលើសាជីវ កម្មអន្តរជាតិ

-
អ្នកជំនាញជប៉ុន៖ វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta បានរ៉ាប់រង ជាង៣០%នៃករណីឆ្លង នៅក្នុងទីក្រុងតូក្យូ និង តំបន់ជិតខាងគ្នា (មានវីដេអូ)
