-
យុវជនទៅបោះតង់នៅលើភ្នំត្បែង ជួយផ្សព្វផ្សាយការអភិរក្សធនធានធម្មជាតិ និងទេសចរណ៍ធម្មជាតិនៅកម្ពុជា
ខេត្តព្រះវិហារ៖ ក្រុមយុវជន អ្នក ដើរព្រៃកម្ពុជា ដែលមកពីស្ថាប័ន នានា ប្រមាណជាង ២០០ នាក់ បានប្រមូលផ្តុំនាំគ្នាទៅបោះតង់នៅលើកំពូលភ្នំត្បែងមានជ័យ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៃតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ខេត្ត ព្រះវិហារ នាពេលថ្មីៗកន្លងមកនេះ ដើម្បីកៀរគរឱ្យក្រុមមនុស្សផ្សារភ្ជាប់នឹងធម្មជាតិ ស្រឡាញ់បរិស្ថាន និង ពិសេស ផ្សព្វផ្សាយ តំបន់ ទេសចរណ៍សំខាន់ៗ ដែលជាទីកន្លែងវប្បធម៌ ប្រវត្តិសាស្រ្ត នៅលើទឹកដី ខេត្ត ព្រះវិហារ។ គួរបញ្ជាក់ថាក្រុមយុវជនអ្នកដើរព្រៃកម្ពុជាដែលបានមកធ្វើការបោះតង់លើភ្នំត្បងមានជ័យនេះគឺបាន មកចូលរួមក្នុងកម្មវិធីកីឡារត់ឡើងភ្នំ បោះតង់ និង សម្បុរសធម៌ នៅលើ ភ្នំត្បែង ខេត្ត ព្រះវិហារ ចាប់ពីថ្ងៃទី ១១-១៣ ខែ សីហា ឆ្នាំ ២០២៣។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានថ្លែងថា៖ការចូលរួមរបស់យុវជន កាន់តែច្រើនក្នុងការកម្សាន្តតាមតំបន់ធម្មជាតិ បានបង្ហាញពីការស្រឡាញ់ធម្មជាតិ ស្រឡាញ់ទឹកដី និងពិសេសជាងនេះ គឺការចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា។…
-
សត្វតុកកែហោះជាប្រភេទសត្វកម្រត្រូវបានប្រទះឃើញនៅតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ
(ភ្នំពេញ)៖ ក្នុងរូបភាពនេះគឺជាសត្វតុកកែហោះ Ptychozoon_tokehos ( Parachute Gecko) ។ បើយោងតាមមន្ទីរបរិស្ថានខេត្តកោះកុងបានឧ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា ប្រភេទសត្វកម្រ បែបនេះត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្ត្រខេត្តកោះកុង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ៕ ដោយ ៖ ម៉ាដេប៉ូ
-
ក្រសួងទេសចរណ៍លើកទឹកចិត្តឱ្យអាជីវកម្មកាណូតទេសចរណ៍ដាក់ពាក្យស្នើសុំបញ្ជាក់ពីគុណភាពសេវាកម្ម
ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងបន្តចុះពង្រឹងគុណភាពសេវាកម្មកាណូតដែលទទួលស្គាល់ពីក្រសួងនិងលើកទឹកចិត្តឱ្យអាជីវកម្មកាណូតទេសចរណ៍ផ្សេងទៀតដាក់ពាក្យស្នើសុំបញ្ជាក់ពីក្រសួងដើម្បីធានាថា ការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាពនិងគុណភាព។ដោយឡែកមន្រ្តីជាន់ខ្ពស់នៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា តាមការសង្កេតការរៀបចំសេវាកាណូតទេសចរណ៍បានល្អអាចទទួលយកបាន តែម្ចាស់កាណូតបើអាចគួរតែប្តូរម៉ាស៊ីនកាណូតរបស់ខ្លួនដើម្បីកាត់បន្ថយសំឡេងរំខាន។ ក្រសួងទេសចរណ៍បានជូនដំណឹងនៅថ្ងៃទី៧ខែសីហាថា ក្រសួងកំពុងបន្តចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ដើម្បីធានាថា ការធ្វើដំណើរកម្សាន្តទេសចរណ៍តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដារ។ ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជា ត្រូវមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩ ក្នុងនោះ ផ្តោតទៅលើ៖ សូចនាករពីបរិស្ថាន, សូចនាករពីការតុបតែងខាងក្នុង, សូចនាករពីសុវត្ថិភាព, សូចនាករពីសំភារៈប្រើប្រាស់ និងសូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។ ក្រសួងទេសចរណ៍បញ្ជាក់ថា ៖ «បច្ចុប្បន្នក្រសួងកំពុងទទួលការដាក់ពាក្យស្នើសុំជាបន្តបន្ទាប់ពីអាជីវកម្មកាណូតទេសចរណ៍ និងកំពុងបន្តចុះត្រួតពិនិត្យសុវត្ថិភាព-គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្របញ្ជាក់គុណភាពសេវាកម្ម ដើម្បីអនុញ្ញាតឱ្យអាជីវកម្មអាចប្រើប្រាស់សម្រាប់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាដៃគូរ»។ ក្រសួងទេសចរណ៍ ក៏បន្តលើកទឹកចិត្តដល់អាជីវកម្មកាណូតទេសចរណ៍ផ្សេងទៀត ឱ្យមកដាក់ពាក្យស្នើសុំទទួលស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍រាជធានីភ្នំពេញ ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី-ខេត្តផងដែរ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់ឱ្យដឹងថា សេវាកម្មកាណូតទេសចរណ៍កម្ពុជា លោកស្រីមើលឃើញថា បច្ចុប្បន្ននេះ ពួកគាត់ជាអ្នកដែលបម្រើសេវាកម្មទាំងនេះ បានរៀបចំល្អប្រសើរសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ហើយក៏មើលឃើញថា ក្រសួងទេសចរណ៍ ក៏ឧស្សាហ៍ចុះវាយតម្លៃ ត្រួតពិនិត្យ ដើម្បីទទួលស្គាល់ទៅលើសេវាកម្មរបស់អ្នកធ្វើអាជីវកម្មកាណូតទេសចរណ៍នេះផងដែរ។ លោកស្រីបន្តថា អាជីវកម្មកាណូតទេសចរណ៍ទាំងអស់ដែលបានទទួលស្គាល់ពីក្រសួងទេសចរណ៍ គឺប្រាកដណាស់អាជីវកម្មរបស់ពួកគាត់មានស្ដង់ដារអនាម័យ…
-
តំបន់ អេកូទេសចរណ៍ ជីផាត បានទទួលការចាប់អារម្មណ៍ និង ភ្ញៀវទេសចរណ៍ចូលកម្សាន្តកាន់តែច្រើន
(ខេត្តកោះកុង)៖ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំបន់ អេកូទេសចរណ៍ជីផាតបានកំពុងតែទទួលការចាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់ភ្ញៀវទេសចរជាតិ និងក៏ដូចជាភ្ញៀវទេសចរបរទេស។ គួរបញ្ជាក់ថាសមាគមន៍ អេកូទេសចរណ៍ ជីផាត ស្ថិតនៅក្នុង ភូមិសាស្រ្ត ឃុំ ជីផាត ស្រុក ថ្មបាំង ខេត្តកោះកុង អ្នកទេសចរអាចធ្វើដំណើរកម្សាន្តបែបផ្សងព្រេង តាមព្រៃភ្នំ ក្នុងនេះដូចជាធ្វើដំណើរដោយថ្មើជើងក្នុងព្រៃភ្នំ ជិះកង់ ដើម្បីទស្សនាទឹកជ្រោះ សំខាន់ៗដូចជា៖ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់អូរម្លូ ទឹកធ្លាក់អូរស្រឡៅ ទឹកធ្លាក់អូរទឹកវេទ ទឹកធ្លាក់ឆាយជ្រៃ និងទឹកធ្លាក់អូរស្ប័តជាដើម។ លោក អន សុវណ្ណ ប្រធានសហគមន៍ អេកូទេសចរណ៍ ជីផាត បានប្រាប់ឱ្យដឹងថា៖ស្របពេលដែលប្រទេសកម្ពុជាទប់ស្កាត់បានយ៉ាងជោគជ័យពីជំងឺកូវីដ១៩មក លោកកត់សម្គាល់ឃើញកំណើនភ្ញៀវទេសចរបានកើនឡើង ហើយក្នុងនេះមិនថាថ្ងៃ បុណ្យទាន ,សៅរ៍, អាទិត្យ ទេ សូម្បីតែថ្ងៃធម្មតាក៏តំបន់កូទេសចរណ៍ ជីផាត របស់លោកទទួលបានភ្ញៀវទេសចរណ៍ចាប់ពី១០ទៅជាង២០នាក់ផងដែរ។សម្រាប់ភ្ញៀវទេសចរបើចង់ដើរកម្សាន្ត ឱ្យបាន គ្រប់កន្លែងនៅ តំបន់ អេកូទេសចរណ៍ ជីផាត គេត្រូវចំណាយពេលយ៉ាងហោចណាស់ ៣យប់៤ថ្ងៃ តែជាទូទៅ ភ្ញៀវ ទេសចរក្នុងស្រុកតែងតែដើរកម្សាន្ត និង ស្នាក់នៅ ត្រឹមតែ ២យប់តែងវិលត្រឡប់ទៅវិញហើយ។ការនេះធ្វើឱ្យពួកគាត់ដើរមិនបានសព្វកន្លែងដែលទីតាំងល្អៗជាតំបន់សក្តានុពលបេះដូងជីផាតឡើយ…
-
ក្រសួងទេសចរណ៍៖ ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ នឹងពង្រឹងទំនាក់ទំនងទេសចរណ៍ និងការទូតរវាងប្រទេសទាំងពីរបន្ថែមទៀត
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ី លើកទី១៤ (The 14th Indonesian Trade and Tourism Promotion) ដែលបានរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ីបន្ថែមទៀត ទាំងផ្នែកការទូត ធរុកិច្ចនិងទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តម ថោង រដ្ឋសក្កិ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងនៅថ្ងៃទី៦ ខែសីហា ថា នៅក្នុងពិព័រណ៍ (ITTP 2023)លើកទី១៤នេះ បានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងជាមួយគ្នារវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ហើយក្នុងពិព័រណ៍នេះមានអ្នកចូលរួមសរុបប្រមាណ ៥០០ នាក់ និងមានស្តង់ពិព័រណ៍សរុបចំនួន ៦០ ស្តង់ ដែលបានដាក់បង្ហាញដូចជា ផលិតផលផ្សេងៗ ការផ្សព្វផ្សាយកម្មវិធី និងគោលដៅទេសចរណ៍ ម្ហូបអាហារ ការអប់រំ តន្ត្រី…និងបានបើកជូនមហាជនចូលរួមទស្សនាដោយសេរីផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ឆ្នាំ២០២៣ គឺជាខួបលើកទី៦៤ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ហើយខ្ញុំបាទក៏បានជូនពរដល់ព្រឹត្តិការណ៍ពិព័រណ៍នេះទទួលបានជោគជ័យ និងជូនពរដល់ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងធ្វើជាប្រធានអាស៊ានទទួលបានជោគជ័យក្នុងរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ»។ នៅកំលុងពេលចូលរួមពិធីនេះដែរ លោក ងួន…
-
រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ»ជាផ្លូវការ
ភ្នំពេញ ៖រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីទំហំជាង១២៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣បានសម្រេចថា គោលបំណងនៃការបង្កើតតំបន់បេភិភណ្ឌទាំងនេះ គឺដើម្បីការពារថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន“នគរភ្នំ“ ដែលជាទឹកដីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យបន្តថា ក្រៅពីនេះ ការបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត ក្នុងបំណងការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងារនៃតំបន់នេះ។ ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ពិសេសដើម្បីលើកកម្ពស់ការចូលរួមថែរក្សា ការពារពីសាធារណជនឱ្យបានគង់វង្ស។ អនុក្រឹត្យដដែល បានបញ្ជាក់បន្តថា នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ ហិកតានឹងត្រូវបង្កើតតំបន់បេភិភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ» ដែលមានចំនួន៩ទីតាំង។…
-
លោក លី សាក់គ្រីយ៉ា៖ ធម្មជាតិ នៅភ្នំត្បែងអស្ចារ្យ ខ្ញុំស្រឡាញ់កម្ពុជា និងស្រឡាញ់ប្រជាជនកម្ពុជា
ភ្នំពេញ៖ លោក លី សាក់គ្រីយ៉ា ជនជាតិប៉ាគីស្ថាន បានចំណាយពេលជាច្រើនឆ្នាំ នៅកម្ពុជា និងធ្វើជាគ្រូបង្រៀន ខេត្តព្រះវិហារ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត ទៅវិញទៅមករវាងកម្ពុជា និងប៉ាគីស្ថាន។ថ្លែងបញ្ជាក់ក្រុមការងារទូរទស្សន៍អប្សរាបែបនេះ ធ្វើឡើងក្រោយជនជាតិប៉ាគីស្ថានរូបនេះ ធ្វើដំណើរកម្សាន្ត ជាមួយនិស្សិត នៃវិទ្យាស្ថានអាស៊ីកម្ពុជា សាខាខេត្តព្រះវិហារប្រមាណជា២០នាក់ ទៅកាន់សហគមន៍ការពារព្រៃតាំងយូរ នៅលើភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។លោក លី សាក់គ្រីយ៉ា ថា ធម្មជាតិនៅខេត្តព្រះវិហារកាន់តែអស្ចារ្យ ខ្ញុំស្រឡាញ់ទីនេះ ធម្មជាតិលើភ្នំត្បែងពិតជាស្អាត សម្បូរដោយធម្មជាតិ ជាកន្លែងដ៏ល្អសម្រាប់លម្ហែខួរក្បាល អារម្មណ៍ធូរស្រាល ទើបធ្វើអោយខ្ញុំសម្រេចចិត្តមកបង្រៀន ដើម្បីចែករំលែកនូវអ្វីដែលខ្ញុំមាន ជួយដល់ប្រជាជន ដើម្បីអភិវឌ្ឍន៍នៅខេត្តនេះ។ បើនិយាយពីប្រទេសកម្ពុជាគឺអស្ចារ្យ ប្រជាជនមានភាពរាក់ទាក់ខ្លាំងខ្ញុំស្រឡាញ់ពួកគាត់ ពួកគាត់មានភាពកក់ក្តៅ ស្វាគមន៍មិនប្រកាន់ថាអ្នកណាជានណារទេ ធ្វើអោយខ្ញុំមានអារម្មណ៍ថាកម្ពុជាជាផ្ទះខ្លួនឯងអញ្ចឹង ទោះបីនៅឆ្ងាយពីផ្ទះខ្លួនឯងក៏ដោយ ខ្ញុំមានអារម្មណ៍ថាកម្ពុជាដូចជាផ្ទះខ្ញុំជាងផ្ទះនៅប្រទេសខ្ញុំទៀត មានវប្បធម៌ និងប្រវត្តិសាស្រ្តដ៏សម្បូរបែប ដើម្បីបង្កើនទំនាក់ទំនងជាមួយគ្នា សិក្សាជាមួយគ្នា។ លោក លី សាក់គ្រីយ៉ា បន្ថែមថា ។ដោយឡែកនិស្សិត វិទ្យាអាស៊ីកម្ពុជា…
-
ក្រសួងទេសចរណ៍ជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១ខែសីហាថា មន្រ្តីជាន់ខ្ពស់នៃក្រសួងបានដឹកនាំក្រុមការងារជួបជាមួយនឹងនាយប្រតិបត្តិក្រុមហ៊ុនSamra Seaplane ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា។ កិច្ចពិភាក្សានេះ ដឹកនាំដោយឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ជួបជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួនបីរូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹកនេះ។ ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម។ក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះ ហោះលើទឹកចំនួនពីរគ្រឿងនៅចុងឆ្នាំនេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។ នាជំនួបនោះ ឯកឧត្តម ជុក ជំនោរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា «ផលិតផលនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា»។ តាមរយៈកិច្ចសហប្រតិបត្តិការនេះឯកឧត្តម ជុក…
-
មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន
(កំពង់ឆ្នាំង)៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារជំនាញ បានអញ្ជើញត្រួតពិនិត្យមើលសត្វឈឺស្លាប់របស់សមាគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ដែលស្ថិតនៅក្នុងភូមិវិហាបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងពិនិត្យមើលគម្រោង ផ្តល់បច្ចេកទេស ពីការដាំដំណាំ ចិញ្ចឹមគោ និងផ្តល់ការព្យាបាលសត្វគោ ផងដែរ ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន តាមរយៈការបង្កើនជម្រើសមុខរបរថ្មី ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តភាព ក្នុងបរិបទ នៃការបម្រែបម្រួលអាកាសធាតុសាកលនិងលើកកម្ពស់ជីវភាពនិងគុណភាពជីវិតមនុស្សរបស់សមាជិកសហគមន៍ឲ្យប្រសើរឡើងតាមរយៈអនុវត្តការដាំដុះតាមបែបកសិរុក្ខកម្ម បែបច្នៃប្រឌិត និងមានភាពវ័យឆ្លាត ស្របតាមលក្ខខណ្ឌអាកាសធាតុ និងការពង្រឹងដំណរភ្ជាប់ទៅកាន់ការអភិវឌ្ឍន៍ ទីផ្សារសម្បូរបែប សម្រាប់ផលិតផលកសិកម្មនិងអនុផលព្រៃឈើ ។ លោកជំទាវ ជំរុញឱ្យបន្តពង្រឹងសមត្ថភាពសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព្រៃសហគមន៍តំបន់រពារធម្មជាតិ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ចងក្រងជាឯកសារបទពិសោធន៍ល្អៗសម្រាប់បម្រើការរៀបចំគោលនយោបាយគោលការណ៍ និងគំរូនៃដំណើរការអភិវឌ្ឍន៍ គម្រោងក្រោយៗទៀត ។ លោកជំទាវបានបន្តទៀតថា…
-
ក្រុមហ៊ុនរបស់ជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងនឹងដើមឈើប្រណិតលំដាប់ផ្កាយ ៥ ពិភពលោកនៅលើភ្នំគូលែន
ភ្នំពេញ៖ ក្រុមហ៊ុនTreeFul របស់ប្រទេសជប៉ុនគ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នឹងដើមឈើប្រណិតនៅលើភ្នំគូលែននៃទឹកដីខេត្តសៀមរាប ដើម្បីឱ្យទីតាំងនេះក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ក្នុងការទាក់ទាញទេសចរពីគ្រប់ទិសទី។ គម្រោងវិនិយោគនេះបន្ទាប់ពីក្រុមហ៊ុន TreeFul បានបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណិតកម្រិតសណ្ឋាគារផ្កាយ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២កន្លងមកនេះ។ លោក ណាបេសស៊ីណា កាត្សូហ៊ីតូ(Nabesshima Katsuhito) តំណាងក្រុមហ៊ុន TreeFul បានឱ្យដឹងថា ក្រោយបំបែកកំណត់ត្រារួចមក កាលពីដើមឆ្នាំ២០២៣នេះ លោក សាតូរ៉ូ គីគូហ្គាវ៉ា(Satoru Kikugawa) ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul បានអញ្ជើញមកប្រទេសកម្ពុជាដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបកាលពីថ្ងៃទី ២៦ ខែកក្កដាឆ្នាំ២០២៣។ តំណាងក្រុមហ៊ុន TreeFul បន្តទៀតថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក សាតូរ៉ូ គីគូហ្គាវ៉ា ក៏មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងប្រណិត នៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស ខណៈតំបន់ភ្នំគូលែននេះ មានដើមឈើធំៗ មានទឹក មានសត្វព្រៃ។ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ។ លោកឱ្យដឹងថា៖«អ្នកជំនាញបានមកពិនិត្យវាយតម្លៃអំពីសក្តានុពល…