-
រដ្ឋមន្ត្រីទេសចរណ៍រំពឹងមានភ្ញៀវអន្តរជាតិ៤.៥លាននាក់មកទស្សនាកម្ពុជាពេញមួយឆ្នាំ២០២៣ ខណៈ៥ខែដើមឆ្នាំទទួលបាន២.១៦លាននាក់ហើយ
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង២.២លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងភ្ញៀវទេសចរជាតិបានកើនឡើងលឿន និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានចំនួនប្រមាណ១៣.៩លាននាក់ កើនឡើង១៩៩% ធៀបនឹងឆ្នាំ២០២១។ឯកឧត្តមបានបន្តថា សម្រាប់រយៈពេល៥ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើន៥៣០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងភ្ញៀវទេសចរជាតិប្រមាណ១០លាននាក់ កើនឡើង៧៦.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ឯកឧត្តមបន្តទៀតថា «ពេញមួយឆ្នាំ២០២៣នេះ យើងរំពឹងថានឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវ»។ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា…
-
រដ្ឋមន្ត្រីទេសចរណ៍៖ ជោគជ័យនៃការរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ជួយផ្សព្វផ្សាយពីកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញពីសុទិដ្ឋិនិយមថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ នឹងជួយជំរុញដល់ការផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលមធ្យម និងវែង។ការថ្លែងបែបនេះរបស់ឯកឧត្តម ថោង ខុន ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏វិសេសមួយសម្រាប់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្នុងការរៀបចំជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍នេះពិតជាបានចូលរួមយ៉ាងសំខាន់ដល់ការពង្រឹងកិត្យានុភាពរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច បេះដូងធំទូលាយ» ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជំរុញរំហូរភ្ញៀវទេសចរនៅក្នុងស្រុក និងពីអន្តរជាតិបន្ថែមទៀត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្នុងគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២…
-
រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ជាទីកម្សាន្តបែបធម្មជាតិគួរជាទីទាក់ទាញ និងកំពុងលេចធ្លោមួយនៅលើភ្នំ១៥០០
ខេត្តពោធិ៍សាត់៖ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១៥០០ កំពុងទទួលបាន ការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រក ព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។ ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ រ៉បនឹងសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ភ្ញៀវទេសចរ នឹងបាន ឃើញ ទឹកហូរលើជម្រាលថ្ម ជាដំណាក់ៗដូចកាំជណ្ដើរ ដែលផ្ដល់ភាពងាយស្រួលងូតទឹកកម្សាន្ដ ដល់ភ្ញៀវទេសចរ អមដោយទេសភាពព្រៃព្រឹក្សា ។លោក កែវ សុផាន់ណារិទ្ធ ប្រធានការិយាល័យអភិវឌ្ឍមូលដ្ឋាននៃមន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖ពេលបច្ចុ្បន្នប្រជាសហគមន៍មូលដ្ឋានមានការយល់ដឹងខ្ពស់ទៅលើធនធានធម្មជាតិក្នុងនេះពិសេសពួកគាត់ដែលធ្លាប់តែចូលព្រៃកាត់ឈើបរបាញ់សត្វ នោះបានងាកមកចូលរួមអភិរក្សដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ ដែលជាប្រភពរកចំណូលមិនចេះរីងស្ងួតរបស់ប្រជាសហគមន៍។ លោកបានថ្លែងដោយបញ្ជាក់ដែរថា ទន្ទឹមជាមួយការចូលរួមអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃពួកគាត់ក៏បាននាំគ្នាចូលរួមថែរក្សាអនាម័យដើម្បីវិស័យទេសចរណ៍យ៉ាងសំខាន់របស់ពួកគាត់ទៀតផង។ប្រជាហគមន៍ក្រៅពីទុកដាក់សំរាមយ៉ាងមានរបៀបរៀបរយហើយ ក៏នាំគ្នាសម្អាតអនាម័យទាំងតាមមូលដ្ឋានរស់នៅ និងពិសេសតំបន់ទេសចរណ៍តែម្តង។ ដោយឡែក កញ្ញា កែម ម៉ានីត អ្នកទេសចរណ៍មួយរូបមកពីរាជធានីភ្នំពេញដែលបានមកកម្សាន្ត រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឱ្យដឹងថាទីកម្សាន្តមួយកន្លែងនេះពិតជាអស្ចារ្យជាមួយនឹងទឹកធ្លាក់បែបធម្មជាតិដែលអ្នកទេសចរបានមកកម្សាន្តដោយផ្ទាល់ហើយតែងមានក្តីរំភើបជាមួយទស្សនីយភាពគ្មានពីរក្នុងទឹកដីភ្នំ១៥០០មួយកន្លែងនេះ ។ ក្រៅពីនេះវាក៏ជាទីកន្លែងសម្រាកលំហែកាយមួយដែលមិនចេះនឿយណាយ និងប្រកបដោយភាពសុខដុមរមនាគ្មានគូប្រៀប។ជាមួយគ្នានេះកញ្ញាក៏បានសំណូមពរឱ្យក្រុមអ្នកទេសចរដែលចូលមកកម្សាន្តរមណីយមួយកន្លែងនេះរួមគ្នាថែរក្សាអនាម័យ ដើម្បីប្រែក្លាយទីកន្លែងនេះក្រៅពីមានសម្រស់ធម្មជាតិដែលមានស្រាប់ទាំងនេះនៅជាទីស្អាតល្អគួរជាទីមនោរម្យថែមទៀត។ ដោយឡែកអ្នកស្រី រស់ ផារី អ្នកលក់ចំណីអាហារនៅរមណីយដ្ខានទឹកធ្លាក់ថ្មដាតូចបានឱ្យដឹងថាបន្ទាប់ពីរមណីយដ្ឋានកន្លែងនេះមានការរីកចម្រើន និងមានភ្ញៀវទេសចរចូលកម្សាន្ត ហូរហែមកធ្វើឱ្យប្រជាសហគមន៍អាចរកចំណូលពីការលក់ចំណីអាហារសម្រាប់ផ្គត់ផ្គត់ជីវភាពបានល្អប្រសើរជាងមុន។ពួកគាត់អាចរកចំណូលស្ទើររៀងរាល់ថ្ងៃពិសេសថ្ងៃ សៅរ៍ អាទិត្យនិងពិធីបុណ្យធំៗ។នៅទីកន្លែងនេះពួកគាត់មានលក់ចំណីអាហារមូួលដ្ឋានដែលអ្នកទេសចរអាចភ្លក្ស…
-
ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ជប៉ុន មានបំណងចង់បង្កើតការិយាល័យនៅកម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរទៅវិញទៅមក
ភ្នំពេញ៖ ក្រុមហ៊ុន Japan Dream Tours ដែលជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន មានបំណងចង់បង្កើតការិយាល័យរបស់ខ្លួននៅខេត្តសៀមរាប ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។គោលបំណងនេះ ត្រូវបានលើកឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អ៊ីយូជី គូម៉ាម៉ារ៉ូ(Yuji Kumamaru )អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះបើតាមក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួបនោះលោក Yuji Kumamaru បានលើកឡើងថា ក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន មានការចាប់អារម្មណ៍បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ»។ តាមរយៈការលើកឡើងខាងលើនេះ ឯកឧត្តម ថោង ខុន ក៏ថ្លែងអរគុណ និងបានបន្តស្នើឱ្យអតីតទូតជប៉ុនជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងក៏បានស្នើឱ្យអតីតរាជទូតជប៉ុនជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។ ជាការឆ្លើយតប លោក Yuji Kumamaru ក៏បានទទួលយកនូវសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត…
-
កម្ពុជា ជាប្រទេសទីមួយដែលបានចុះហត្ថលេខាលើ«ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៍ពិភពលោក
ភ្នំពេញ៖កម្ពុជា ជាប្រទេសទីមួយដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៍ពិភពលោក ដែលក្រមអន្តរជាតិនេះមានគោលបំណង បង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។ ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្រោយពីកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់ក៏មានប្រទេសជាសមាជិកផ្សេងទៀត បានចុះហត្ថលេខាទទួលស្គាល់ជាបន្តបន្ទាប់ផងដែរ។ នេះបើតាមប្រភពក្រសួងទេសចរណ៍។ សូមរំឮកថា បន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានសម្រេចរៀបចំបង្កើតនិងអនុម័ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ ឬ International Code for Protection of Tourists» ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។ នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះបានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ។ ក្នុងនោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើតនិងអនុម័តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះ…
-
កម្ពុជា-ឥណ្ឌូណេស៊ី ជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍សៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ
ភ្នំពេញ៖ ភាគីកម្ពុជា និងភាគីឥណ្ឌូណេស៊ីបានឯកភាពគ្នាជំរុញឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ខណៈគោលដៅទាំងពីរសុទ្ធជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញផ្នែក វប្បធម៌ពោរពេញទៅដោយអច្ឆរិយភាព។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងប្រតិភូក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រសួងទេស ចរណ៍ឥណ្ឌូណេស៊ី ដឹកនាំដោយឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង អ៊ូណុ (Sandiaga Salahudding Uno) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចទំនើប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង បានកោតសរសើរចំពោះអច្ឆរិយភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសូមឱ្យមានការតភ្ជាប់គោលដៅទេសចរណ៍ រវាង សៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធោ (Borobudur) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក និងរួមចំណែកទាក់ទាញភ្ញៀវទេសចរប្រទេសទី៣។ ឯកឧត្តម សាន់ឌីយ៉ាហ្កា សាឡះហ៊ូដឌីង ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទៅទស្សនកិច្ចនៅតំបន់ប្រាសាទបុរោពុទ្ធោផងដែរ ដើម្បីរឹតចំណងមិត្តភាពលើវិស័យទេសចរណ៍ឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តម ថោង ខុន បានលើកឡើងពីអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូណេស៊ីនៅឆ្នាំ២០២២…
-
យុវជននៅខេត្តសៀមរាបចំនួន ៣០០ នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ ខែ
សៀមរាប: យុវជននៅខេត្តសៀមរាបចំនួន ៣០០ នាក់ បាន ទទួលការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ផ្នែកការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នា សាកលវិទ្យាល័យអង្គរ រយៈពេល ៦ខែ ពីសមាគមក្លឹបទេសចរណ៍សៀមរាប ដើ ម្បី រួមចំណែកលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីដ១៩។ រដ្ឋបាលខេត្តសៀមរាបបាន ឱ្យដឹងនៅថ្ងៃទី ២៣ ខែឧសភា ថា វគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំបើកសិក្សា នៅថ្ងៃទី ២៣ ខែឧសភា ក្រោមវត្តមាន ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកជាច្រើនរូប។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ប៉ាក់ សុខុម បានលើកឡើង ក្នុងឱកាសនោះថា នេះជា កម្មវិធីបណ្តុះបណ្តាលប្រ កបដោយស្តង់ដា និងធនធានគ្រូបង្គោលល្អៗ ហើយបច្ចុប្បន្នដៃគូពាក់ព័ន្ធរបស់ក្រសួង កំពុងធ្វើការជាមួយគណៈកម្មការគ្រប់គ្រងគម្រោងហូកា (HOKA) ដើម្បីរៀបចំទៅជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង…
-
គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅពាក់កណ្តាលឆ្នាំនេះ នឹងត្រូវពន្យារពេលបន្ថែមទៀត
កោះកុង៖អភិបាលខេត្តកោះកុងបានឱ្យដឹងថា គម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង អាចនឹងត្រូវលើកពេលបន្តទៀត ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការពេលវេលាបន្ថែម ដើម្បីបញ្ចប់ការសាងសង់ និងកែប្រែចំណុចខ្វះខាតដែលនៅសេសសល់ មុននឹងអាចបើកដំណើរការសាកល្បងបាន។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានលើកឡើងកាលពីពេលថ្មីនេះថា គម្រោងដាក់ឱ្យដំណើរការនេះទំនងជាអាចត្រូវពន្យារទៅពេលក្រោយទៀត ដោយសារមកទល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បានបញ្ជាក់ពីភាពរួចរាល់របស់ខ្លួននៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ លោកជំទាវមិនទាន់អាចបញ្ជាក់លម្អិតពីចំណុចខ្វះខាត ដែលត្រូវកែប្រែទាំងនេះនោះទេ។ បែបនេះក្តី លោកជំទាវ មិថុនា ភូថង បានបានបង្ហាញក្តីរំពឹងថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការវានឹងជួយធ្វើឱ្យវិស័យទេសចរណ៍របស់ខេត្តនេះកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត។ លើសពីនេះព្រលានយន្តហោះនេះនឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗជាដើម។ ទាក់ទងនឹងការពន្យារពេលដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនេះដែរឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ថា គម្រោងដាក់ឱ្យដំណើរការហោះហើរសាកល្បងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងនៅពាក់កណ្តាលឆ្នាំនេះ អាចនឹងត្រូវពន្យារពេលបន្ថែមទៀតមែន។ លោកបានគូសបញ្ជាក់ថា ៖ «ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បញ្ចប់ទាំងស្រុងលើការអភិវឌ្ឍ និងបំពេញបែបឯកសារពាក់ព័ន្ធសុវត្ថិភាពនៃការហោះហើរ តែយ៉ាងណាយើងរំពឹងថា ព្រលានយន្តហោះនេះនឹងអាចដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ»។ ចំពោះស្ថានភាពនៃការហោះហើរនៅកម្ពុជាបច្ចុប្បន្ន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បាននិយាយកាលពីចុងខែមេសាថា មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជិត ៦០ភាគរយ នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា …
-
ឯកឧត្តម គួច ចំរើន ៖តាមរយៈគោលនយោបាយជំរុញខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បានលើកទឹកចិត្តគ្រប់វិស័យទាំងអស់ដើម្បីស្តារសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩
ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន បានលើកឡើងថា តាមរយៈគោលនយោបាយជំរុញខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានលើកទឹកចិត្តគ្រប់វិស័យទាំងអស់ដើម្បីស្តាសេដ្ឋកិច្ចនៅក្រោយវិបត្តិកូវីដ១៩ រួមមាន ទេសចរណ៍ ឧស្សាហកម្ម ថាមពលវារីអគ្គីសនី និងអចលនទ្រព្យជាដើម ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចចូលរួមផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ ។ ការថ្លែងបែបនេះ របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ធ្វើឡើងនៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ដល់អ្នកសារព័ត៌មានជាន់ខ្ពស់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថ្មីៗនេះ ដែលសហការ និងរៀបចំឡើងដោយ ក្រសួងទេសចរណ៍ ក្លឹបអ្នកកាសែតកម្ពុជា រដ្ឋបាខេត្តព្រះសីហនុ កំពង់ផែស្វ័យត្នក្រុងព្រះសីហនុ ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពី សក្តានុពលវិស័យទេសចរណ៍ជាតិ អន្តរជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ។ ឯកឧត្តម អភិបាលខេត្ត បន្តថា វិស័យសំខាន់ៗដែលកំពុងរីកលូតលាស់ឡើងវិញជាបណ្តើរៗ មានដូចជា វិស័យទេសចរណ៍, ឧស្សាហកម្ម ដែលវិស័យនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានរហូតទៅ ១១កន្លែង ខណៈដែលការអនុវត្តជាក់ស្តែងមានចំនួន ៤កន្លែង ដោយបានផ្តល់ការងារជាង ៣ម៉ឺនកន្លែង។ ឯកឧត្តម…
-
ឯកឧត្តម ថោង ខុន កំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលកូវីដ១៩ នៅដើមឆ្នាំ២០២៦ខាងមុខ
ព្រះសីហនុ៖ ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានលើកឡើងថា កំណើនទេសចរនឹងវិលត្រលប់មកដូចមុនពេលកូវីដ១៩ នៅដើមឆ្នាំ២០២៦ ខាងមុខ ដូចមុនពេលការរាតត្បាយនៃមេរោគកូវីដ១៩ នៅត្រឹមចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា នៅក្នុងពេលកូវីដ១៩ ក្រសួងបានរៀបចំផែនទីចង្អុលបង្ហាញផ្លូវ ដោយផែនទីនោះបានព្យាករណ៍ថា នៅក្រោយពេលដែលកូវីដបានធូរស្រាល ទេសចរក្នុងស្រុកនឹងកើនឡើងក្នុងទម្រង់អក្សរV (ឡើងលឿន ក្នុងទម្រង់ភ្លាមៗ) និងទេសចរណ៍បរទេសកើនឡើងក្នុងទម្រង់អក្សរ “យូ”(U)។ ឯកឧត្តម ថោង ខុន បញ្ជាក់បន្តថា តាមសភាពជាក់ស្តែងនេះ វាត្រូវទៅតាមផែនទីចង្អុលបង្ហាញផ្លូវដែលបានរៀបចំទុក ព្រោះយើងសង្កេតឃើញថា ទេសចរក្នុងស្រុកចេញដើរកំសាន្តច្រើន ដោយកាលពីឆ្នាំ២០២២ ភ្ញៀវក្នុងស្រុកចេញដើរជាង១៣លាននាក់ ខណៈដែលផែនទីចង្អុលបង្ហាញផ្លូវប៉ាន់ស្មានថា២០២៣ ទើបបាន១៣លាន ហើយ២០២៣នេះគ្រាន់តែអង្គរសង្រ្កាន្តមួយ និងការចេញដើររបស់ពលរដ្ឋពេលចូលឆ្នាំមានចំនួន១៣លាននាក់ទៅហើយ»។ ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអភិវឌ្ឍខេត្តព្រះសីហនុ ដែលសហការរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ទេសចរក្នុងស្រុកឆ្លើយតបទៅនឹងផែនទីចង្អុលបង្ហាញផ្លូវរបស់យើង។ ឯទេសចរអន្តរជាតិ ក៏មិនខុសពីផែនទីចង្អុលបង្ហាញផ្លូវដែរ។ យើងព្យាករណ៍ថា មិនយូរទេអាចនឹងត្រលប់មកដូចមុនពេលកូវីដ១៩វិញ មិនយូរទេនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ព្រោះថាឆ្នាំទៅយើងបាន ២,២…