-
រដ្ឋបាលខេត្តរតនគិរី ប្តេជ្ញាជំរុញការវិនិយោគលើវិស័យទេសចរណ៍
ភ្នំពេញ៖ ថ្នាក់ដឹកនាំខេត្តរតនគិរីបានបង្ហាញការប្តេជ្ញាថា នឹងបើកឱកាសនិងជំរុញឱ្យមានការវិនិយោគបន្ថែមលើការរៀបចំកន្លែងសក្តានុពលទេសចរណ៍របស់ខេត្ត ដើម្បីទាញកំណើនភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តឱ្យកាន់តែប្រើសើរឡើង។ ការប្តេជ្ញានេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តរតនគិរី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ អភិបាលខេត្តរតនគិរីឯកឧត្តម ញ៉ែម សំអឿន បានឱ្យដឹងថា ជាផែនការរបស់ខេត្តកំពុងខិតខំប្រឹងប្រែងបង្កើនតំបន់ទេសចរណ៍ធម្មជាតិឱ្យមានភាពទាក់ទាញ តាមរយៈការការលើកម្ពស់អនាម័យ និងសោភ័ណភាពខេត្ត ពិសេសបើកឱកាសឱ្យមានការវិយោគលើកន្លែងសក្តានុពលតំបន់ទេសចរណ៍សំខាន់របស់ខេត្តថែមទៀត ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងយកចិត្ដទុកដាក់ រួមទាំងអាជ្ញាធរខេត្ដក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំតំបន់ទេសចរណ៍មួយចំនួនឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍តាមបែបធម្មជាតិនោះ។ ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា អ្វីដែលយើងកំពុងរួមគ្នាធ្វើ តាមរយៈការពង្រឹងសណ្តាប់ធ្នាប់ អនាម័យខេត្ត ការកសាងផ្លូវខេត្ត ការដាំដើមឈើឡើងវិញ ការតុបតែងភ្លើងតាមទីសារធារណៈ ដាក់ទង់ជាតិ ការប្រឡងប្រណាំងឃុំ-ស្រុកស្អាត ធ្វើម៉េចកុំឱ្យមានសំរាម ធ្វើឱ្យខេត្តស្អាត ក្នុងគោលដៅទាក់ទាញកំណើនទេសចរមកកាន់ខេត្ត។ ក្នុងសន្និសីទកាសែតដដែលនេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា ដោយសារតែការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត និងមានការចង្អុលបង្ហាញពីក្រសួងពាក់ព័ន្ធ សហការជំរុញលើវិស័យទេសចរណ៍ រៀបចំនូវរមណីយដ្ឋាន ទីប្រជុំជន និងទីក្រុងស្អាត សេវាល្អ ធ្វើឱ្យភ្ញៀវទេសចរ ទទួលបាននូវទំនុកចិត្ត ហើយមកទស្សនាកំសាន្តក្នុងខេត្តរតនគិរីគួរឱ្យកត់សម្គាល់ផងដែរ។ លោកបានបន្តថា…
-
កម្ពុជា ត្រូវបានអាស៊ានទទួលស្គាល់ថា ជាប្រទេសនាំមុខគេ លើអ្នកជំនាញទេសចរណ៍អាស៊ាន
ភ្នំពេញ ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមពិធីអបអរសាទរ “ទិវាជំនាញ ហូកា ឆ្នាំ២០២៣” ក្រោមប្រធានបទ “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក” សណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម ប៉ាក់ សុខុម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរបាយការណ៍ របស់លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបានរំលេចនូវសមិទ្ធលទ្ធផលសំខាន់ៗប្រកបដោយផ្លែផ្កា ។ ជាពិសេសថ្លែងអំណរគុណចំពោះ លោក Rajiv Pradhan នាយកប្រចាំប្រទេសនៃអង្គការ ស្វីសខន់ថាក់ និងក្រុមការងារទាំងអស់ ដែលបានគាំទ្រហិរញ្ញវត្ថុ និងសហការយ៉ាងជិតស្និទជាមួយក្រសួងទេសចរណ៍ បណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ប្រកបដោយប្រសិទ្ធភាព និងគុណភាព ពី 0៣ខេត្តនៅភូមិភាគឥសាន្ត រហូតដល់ ១០ខេត្តទូទាំងប្រទេសកម្ពុជា បានជាង…
-
ក្រសួងទេសចរណ៍ ប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងសារាចរស្តីពីការរៀបចំយុទ្ធនាការនេះ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងសារាចររាជរដ្ឋាភិបាលស្តីពីការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣នេះ ព្រមទាំងបានលើកអនុសាសន៍មួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានប្រកាស នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងថា យោងតាមផែនទីចង្អុលផ្លូវ និងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់២ រួមមាន៖ ទី១. លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងទី២.ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។ឯកឧត្តម ទិត ចន្ថា បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព…
-
កម្ពុជា-អូស្ត្រាលី ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការហោះហើរត្រង់
(ភ្នំពេញ)៖ កម្ពុជានិងអូស្ត្រាលីបានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា ខណៈស្ថានភាពភ្ញៀវទេសចរអូស្ត្រាលីមកកាន់កម្ពុជាក៏បង្ហាញនូវសញ្ញាល្អប្រសើរឡើងវិញផងដែរ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។ ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រី ថោង ខុន បានរំលឹកដល់ភាគីអូស្ត្រាលីពីគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសហគមន៍ ក្នុងនោះសាកលវិទ្យាល័យ Sunshine Coast បានជួយឱ្យកម្ពុជាជាប្រទេសមួយនាំមុខក្នុងការអភិវឌ្ឍគម្រោងរៀបចំស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ាន ដោយបានផ្ដល់ជាជំនួយបច្ចេកទេស។ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីអូស្ត្រាលីថា កាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោកធ្លាប់បានជួយដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតទន្លេមេគង្គ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍នៅតំបន់នោះ ក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទឱ្យងាកមករកការផ្តល់សេវាទេសចរណ៍ ជំនួសមុខរបរនេសាទនៅតំបន់សត្វផ្សោត។ ដូច្នេះលោករដ្ឋមន្ត្រីបានស្នើភាគីអូស្ត្រាលីជួយពិចារណាផ្តល់គម្រោងដូចនេះនៅតំបន់សត្វផ្សោតទន្លេមេគង្គផងដែរ ព្រោះសត្វផ្សោតគឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយយ៉ាងសំខាន់នៅតំបន់នោះ «គ្មានសត្វផ្សោត គឺគ្មានទេសចរ»។ ព្រមជាមួយនោះ លោករដ្ឋមន្ត្រីក៏បានស្នើភាគីអូស្ត្រាលីអូស្ត្រាលីជួយសិក្សាក្នុងការផ្ដល់នូវជំនួយនានាសម្រាប់អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងតំបន់អេកូទេសចរណ៍ដែលមានសក្តានុពលនៅកម្ពុជា ព្រោះរាជរដ្ឋភិបាលកម្ពុជាក៏បានបង្កើតឱ្យមានគណៈកម្មាធិការជាតិមួយដើម្បីអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ផងដែរ។ លើការងារផ្សព្វផ្សាយ លោករដ្ឋមន្ត្រីបានបន្តស្នើអូស្ត្រាលីជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន និងស៉ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើឡើងនៅកម្ពុជានាពេលខាងមុខក្នុងឆ្នាំនេះ ដែលជាឆ្នាំទស្សនាកម្ពុជា ពិសេសគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ នឹងមានការប្រកួតកីឡាប្រពៃណី រួមចំណែកដល់ការផ្សព្វផ្សាយស៉ីហ្គេមផងដែរ។ លោកក៏បានស្នើភាគីអូស្ត្រាលីបន្តពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំ…
-
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់
ខេត្តសៀមរាប ៖ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី២០ នៃសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះថា ក្រោយពីស្ថានភាពកូវិដមានការធូរស្រាលភ្ញៀវទេសចរបានវិលមកវិញ កម្ពុជា មានតម្រូវការធនធានមនុស្សផ្នែកទេសចរណ៍ជាច្រើន សម្រាប់បម្រើឱ្យវិស័យមួយនេះ ។ ឯកឧត្តមបានបន្តថា សិស្សដែលបានរៀនជំនាញនានាពាក់ព័ន្ធវិស័យទេសចរណ៍ នៅសាសាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូលនេះ មានប្រមាណ៩០ភាគរយ ពេលរៀនចប់ភ្លាម គឺទទួលបានការងារធ្វើភា្លម។ ហើយឥឡូវនេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងតែពង្រីកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតទៅតាមបណ្តាខេត្ត ដូចជានៅខេត្តកំពុងឆ្នាំង និងខេត្តបន្ទាយមានជ័យ កំពុងតែដំណើរការសាងសង់ ក្នុងគោលបំណងឱ្យយុវជនមានឱកាសចូលរៀន និងបណ្តុះបណ្តាលធនធានមនុស្សបំពេញតម្រូវការទីផ្សារការងារ ។ ហើយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសម្រាប់អាណត្តិក្រោយនេះ គឺបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ប្រមាណ ១លាន ៥សែននាក់ផងដែរ ។ លោក ហ្វ្រាង់ស្វ័រ ស្នូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានថ្លែងថា នៅក្នុងរយៈពេល ២០ឆ្នាំមកនេះ សាលាសណ្ឋាគារ…
-
ភ្ញៀវបរទេសមួយក្រុមធំបានមកឈ្វេងយល់ពីវប្បធម៍និងសាសនា នៅក្នុងវត្តស្វាយរមៀត
សៀមរាប៖ បច្ចុប្បន្នវត្តស្វាយរមៀត បន្ទាប់ពីកូវីដ.១៩ បានធូរស្បើយ គេសង្កេតឃើញថា ភ្ញៀវជាច្រើនបានមកទស្សនា ឈ្វេងយល់ពីវប្បធម៍ទំនៀមទំលាប់សាសនា និងបាននិមន្តព្រះសង្ឃសូត្រធម៍ប្រោះព្រំសុំពរជ័យសិរីសួស្តីមុនត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។ ជាក់ស្តែង នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក ខាន់ វ៉ាន់ឆាយ តំណាងបណ្តាញក្រុមភ្ញៀវទេសចរណ៍ប្រចាំខេត្តសៀមរាប បានបង្ហាញថា វិស័យទេសចរណ៍វប្បធន៍ និងពុទ្ធសាសនា ភ្ញៀវមានការកើនឡើងច្រើនវិញហើយ បន្ទាប់ពីវិបត្តិកូវិដ.១៩ បានធូរស្បើយកន្លងមក ជាលើកទី១ហើយ ដែលយើងបានឃើញទីវត្តអារាមមានការរៀបចំទីធ្លា សួនច្បារ បរិស្ថានអនាម័យល្អ និងមានសណ្តាប់ធ្នាប់ល្អ សាកសមជាកន្លែងទីសក្ការបូជា។ លោក បន្តថា នៅថ្ងៃនេះយើងមានភ្ញៀវមួយក្រុមជនជាតិបារាំងចំនួន ៦២នាក់ បានទស្សនា និងឈ្វេងយល់ពីវប្បធម៍ទំនៀមទំលាប់ប្រពៃណី សាសនាជាដើម ។ យើងនាំភ្ញៀវមកកាន់វត្តស្វាយរមៀត គឺចង់បង្ហាញពីភាពស្រស់ស្អាត និងវប្បធម៍សាសនារបស់យើងទៅកាន់ពិភពលោក ហើយកន្លែងដែលយើងគោរពព្រះពុទ្ធសាសនានោះ គឺជាកន្លែងស្អាតដូចដែលពួកគាត់បានមកមើលជាក់ស្តែងតែម្តង ពីមុនមកយើងក៏ធ្លាប់បាននាំភ្ញៀវទៅទស្សនានៅតាមវត្តមួយចំនួនក្នុងក្រុងដែរ ឥឡូវទាក់ទងនឹងគោលដៅរបស់ភ្ញៀវយើងចង់នាំពួកគាត់ឲ្យមកកាន់វត្តស្វាយរមៀតឲ្យបានច្រើនដែលយើងអាចធ្វើទៅបាន។ លោក បានបញ្ជាក់ទៀតថា ក្រុមភ្ញៀវទាំងអស់ដែលបានមកឈ្វេងយល់នៅទីនេះ ពួកគាត់បានសម្តែងសេចក្តីរីករាយឥតឧបមា ពួកគាត់មិននឹកស្មានថា នៅក្នុងទីវត្តអារាមមួយនេះ មានភាពស្រស់ស្អាតបែននេះសោះ ហើយពួកគាត់មានទឹកចិត្តជ្រះថ្លា ហួសពីការរំពឹងទុករបស់ពួកគាត់។ ដោយឡែក នៅក្នុងបរិវេណនេះ ក៏មានតាំងនូវពាក្យស្លោកជាភាសាខ្មែរ…
-
ក្រសួងទេសចរណ៍ប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ « ឆ្នាំទស្សនាកម្ពុជា ២០២៣ » និងសារាចរស្តីពីការរៀបចំយុទ្ធនាការនេះ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងសារាចររាជរដ្ឋាភិបាលស្តីពីការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣នេះ ព្រមទាំងបានលើកអនុសាសន៍មួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធផងដែរ។ ការប្រកាសបានធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ ផ្សព្វផ្សាយទេសចរណ៍កម្ពុជាបានឱ្យដឹងថា យោងតាមផែនទីចង្អុលផ្លូវ និងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់២ រួមមាន៖ ទី១. លើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងទី២.ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តម ទិត ចន្ថា បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព។ក្នុងនោះ ទី១. ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី-ខេត្ត…
-
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ៖ ព្រៃឈើជួរភ្នំក្រវាញ ជាប្រភពរក្សាតុល្យភាព អាកាសធាតុជាសកល
(ភ្នំពេញ)៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) បានបញ្ជាក់ថា ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញដែលគ្របទៅដោយព្រៃស្រោងក្រាស់ មានពណ៌បៃតងគ្រប់រដូវកាល គឺជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារសំខាន់ចំពោះការរក្សា តុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនី ដ៏សំខាន់សម្រាប់កម្ពុជា ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា បានថ្លែងថា៖ «ព្រៃឈើនៃភ្នំក្រវាញ ប្រៀបដូចជាម៉ូទ័របូមទឹកដ៏ធំមួយសម្រាប់កម្ពុជា ដែលបានទាញយកពពកពីតំបន់មហាសាគរចូលមកស្រោចស្រពលើផ្ទៃដី ព្រមទាំងជាឆ្នាំងសាកធុងអាគុយ របស់កម្ពុជា ដោយសារនៅតំបន់ជួរភ្នំក្រវាញមានស្ទឹងធំៗរហូតដល់២២ ព្រមទាំងមានអូរបឹងបួរតូចៗ ជាច្រើនរយទៀត ដែលជាប្រភពទឹក និងបានបង្កើតនូវទំនប់វារីអគ្គិសនីដ៏ច្រើន ជាមួយសមត្ថភាពផលិត ថាមពលអគ្គិសនីសរុបប្រមាណ២០ភាគរយ នៃបរិមាណសរុបនៅទូទាំងប្រទេស»។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងកម្មវិធីនៃ «ដំណើរទស្សនាចរសត្វព្រៃ» ដែលបានមកដល់រាជធានីភ្នំពេញ នៅផ្សារទំនើបអ៊ីអន សែនសុខ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា បន្ទាប់ពីបានរៀបចំនៅតាមតំបន់ជួរភ្នំក្រវាញ មានដូចជា៖ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងនៅស្រុក ថ្មបាំង ខេត្តកោះកុង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ។…
-
កម្ពុជា-ឡាវឯកភាពសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក
ភ្នំពេញ: កម្ពុជា-ឡាវ បានឯកភាពជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញ កំណើន ទេសចរ ទៅ វិ ញទៅមកនៃប្រទេសទាំងពីរ ដែល ការឯកភាពនេះធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចូ លជួបសម្តែងការគួរ សមជាមួយឯកឧត្តម KikeoKhay khamphithouneឧបនាយក រដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រ ជាធិ បតេយ្យប្រជាមានិតឡាវ នាទីក្រុង វៀងចន្ទន៍ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម KikeoKhaykhamphithoune ថ្លែងថា លោកឯកភាពជាមួយលោករដ្ឋមន្រ្តី ថោង ខុន ក្នុងការតភ្ជាប់ គោលដៅ ទេ សចរណ៍សំខាន់ៗនៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួល យកទៅពិនិត្យ ដើម្បីជំរុ ញឲ្យអា កាស ចរឡាវបើកការហោះហើរបន្ថែមមកកាន់កម្ពុជា។ដោយឡែក្នុងជំនួពិភាក្សារវាងលោក ថោង ខុន និងលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និ ង ទេ សចរណ៍ឡាវ…
-
WA អំពាវនាវដល់ពលរដ្ឋឈប់ដាក់អន្ទាក់ បាញ់សំលាប់សត្វ ខណៈនឹងត្រូវនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា មកលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញដែល
ខេត្តកោះកុង៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បញ្ឈប់ការដាក់អន្ទាក់នៅក្នុងព្រៃ បញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ បញ្ឈប់ការប្រើប្រាស់កាំភ្លើងកែច្នៃ ដើម្បីបាញ់សម្លាប់សត្វ ខណៈតំបន់ស្នូលនៅតំបន់ជួរភ្នំក្រវាញដែលនឹងត្រូវនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌា មកលែងនៅក្នុងរយៈពេល៩ ឬ១០ខែខាងមុខទៀតនេះ ។ កញ្ញាបណ្ឌិត ស៊ូវណ្ណា មានប្រសាសន៍ថា «អន្ទាក់ដែលដាក់ដោយមនុស្ស គឺសម្លាប់ដោយមិនរើសមុខ រាប់ចាប់តាំងពីកូនដំរី សត្វខ្លា ពង្រូល ខ្លាឃ្មុំ និងសត្វកម្រដទៃទៀត។ ចំណែក សត្វខ្លាធំមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ផ្ទុយទៅវិញមនុស្សទេដែលបង្កគ្រោះថ្នាក់ដល់សត្វខ្លាធំ ដោយសារព្រៃទាំងមូលនៅកម្ពុជាពោរពេញទៅដោយអន្ទាក់ ដែលនេះហើយបានធ្វើឱ្យសត្វខ្លាធំបាត់បង់នៅកម្ពុជាតាំងពីឆ្នាំ២០០៧»។ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំដំណើរទស្សនាចរណ៍សត្វព្រៃ ដែលធ្វើឡើងនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីចុងសប្តាហ៍នេះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានបញ្ជាក់ថា តំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានកំណត់នៅឆ្ងាយពីភូមិអ្នកស្រុកប្រហែល ២៥គីឡូម៉ែត្រ ប៉ុន្តែបើក្នុងករណីសត្វខ្លាធំដើរទៅប៉ះ និងចាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាចំណីនឹងត្រូវទទួលសំណង ។ កញ្ញា បានឱ្យដឹងទៀតថា សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការល្បាតដល់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើ ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយ រណប ហើយទិន្នន័យដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួង…