Category: ទេសចរណ៍

  • មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរមានភ្ញៀវទេសចរជាងកន្លះលាននាក់នៅបន្តដើរលេងកម្សាន្ត

    មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរមានភ្ញៀវទេសចរជាងកន្លះលាននាក់នៅបន្តដើរលេងកម្សាន្ត

    ភ្នំពេញ៖ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែ មេសានេះថា មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរបញ្ចប់ គឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសាកន្លងទៅនេះ មានភ្ញៀវទេសចរ ចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំង ប្រទេស។ ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ៣៥,៧៦៥នាក់ ។ចំនួនភ្ញៀវច្រើននេះ គឺដោយសារ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ ពីបញ្ចប់កម្មវិធីចូលឆ្នាំ។ បើតាមប្រភពក្រសួងទេសចរណ៍ អ្នកធ្វើដំណើរកម្សាន្តទាំងជាង៧៨ ម៉ឺននាក់នេះ បានធ្វើដំណើទៅកាន់ គោលដៅទេសចរណ៍ សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញជាង១២ម៉ឺននាក់,ខេត្តស្វាយរៀង ជាង៩ម៉ឺននាក់,ខេត្តបន្ទាយ មានជ័យ ជាង៨ម៉ឺននាក់,ខេត្តបាត់ដំបង ជាង៨ម៉ឺននាក់, ខេត្តកំពតជាង ៦ ម៉ឺននាក់, ខេត្តព្រះសីហនុជាង ៥ម៉ឺននាក់និង ខេត្តសៀមរាបជាង ៥ម៉ឺន នាក់។ ប្រភពដដែលបន្តថា ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយ ធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមាន ចំនួនជាមធ្យម ចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេល ចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។ ក្រសួងទេសចរណ៍បញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលមានចំនួន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត…

  • នាវាវ៉េសស្ទើដាម នឹងមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀតនាចុងឆ្នាំនេះ

    នាវាវ៉េសស្ទើដាម នឹងមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាថ្មីម្តងទៀតនាចុងឆ្នាំនេះ

    ព្រះសីហនុ៖ ឯកឧត្តម លូ គឹមឈុន បានលើកឡើងថា នាវាវ៉េសស្ទើដាម (Westerdam) នឹងមកចូលចតសាជាថ្មីម្តងទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចុងឆ្នាំ២០២៣ បន្ទាប់ពីបានចូលចតនៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសជាច្រេីនបានបដិសេធមិនឱ្យចូលចត ហើយចុងក្រោយមានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលយល់ព្រមឱ្យចូលចត និងក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទៅទទួលដោយភាពកក់ក្តៅ និងស្និទ្ធស្នាលស្នាល មិនអាចបំភ្លេចបាន។ ការបញ្ជាក់របស់ឯកឧត្តម លូ គឹមឈុន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បែបនេះក្នុងពេលជួបអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០២៣ ដែលគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ។ ឯកកឧត្តម លូ គឹមឈុន បានឱ្យដឹងបន្ថែមទៀតថា ស្តូបនាវាវ៉េសស្ទើដាម បាននិងកំពុងសាងសង់ នៅផែចាស់ ដើម្បីរំលឹកដល់ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីប្រទេស និងដែនដីមួយចំនួនបានបដិសេធមិនអោយអនុញ្ញាតចូលចត។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០…

  • អង្គរសង្រ្កាន្តពលរដ្ឋបង្ហាញក្តីសប្បាយរីករាយ និងចង់ឱ្យព្រឹត្តិការណ៍នេះមានជារៀងរាល់ឆ្នាំ

    អង្គរសង្រ្កាន្តពលរដ្ឋបង្ហាញក្តីសប្បាយរីករាយ និងចង់ឱ្យព្រឹត្តិការណ៍នេះមានជារៀងរាល់ឆ្នាំ

    ខេត្តសៀមរាប៖ ពលរដ្ឋដែលបានដើរលេងកម្សាន្តសង្រ្កាន្តឆ្នាំថ្មីពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងទឹកដីខេត្តសៀមរាបមានការជក់ចិត្ត និងដក់ជាប់ក្នុងអារម្មណ៍ជាមួយក្តីសប្បាយរីករាយមិនអាចបំភ្លេចបានទាំងនេះចង់ឱ្យមានព្រឹត្តិការណ៍បែបនេះបន្តទៀតដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរក្នុងការជួបជុំ ក៏ដូចជាជំរុញវិស័យទេសចរជាតិ និងអន្តរជាតិមកកម្សាន្តប្រទេសកម្ពុជា។ ព្រឹត្តការណ៍អង្គរសង្រ្កាន្ត បាននាំមកនូវសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃបុព្វបុរសខ្មែរសម្រាប់សម្តែងលើទឹកដីអង្គរនៃតំបន់ឧទ្យានអង្គរ។សម្រាប់ព្រឹត្តការណ៍នេះ ក៏ប្រារព្ធឡើងស្របគ្នាជាមួយគម្រប់ខួប ១០ឆ្នាំរបស់អង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម»។ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរមិនថាពលរដ្ឋកម្ពុជា សូម្បីតែជនជាតិបរទេសក៏បានចូលរួមកម្សាន្តសប្បាយរីករាយជាមួយនឹងភាពចម្រុះដែលមានទាំងការសម្តែងសិល្បៈ វប្បធម៌ កីឡា ល្បែងប្រជាប្រិយ របស់ខ្មែរ ការប្រគុំតន្រ្តី និងពិសេសតំបន់ប្រសាទដ៏អច្ឆរិយរបស់ដូនតាខ្មែរក្នុងទឹកដីខេត្តសៀមរាបតែម្តង ។ លោក ចៅ ថាយ ដែលមកពីរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា លោកមកកម្សាន្តនៅខេត្តសៀមរាបនេះពិតជាទទួលនូវអារម្មណ៍ប្លែក និងមានក្តីសប្បាយរីករាយជាខ្លាំងដោយសារការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តមានភាពអធិកអធម ហើយប្រកបដោយភាពចម្រុះបែបធ្វើឱ្យការដើរកម្សាន្តមិនចេះនឿយហត់សោះឡើយ បើទោះបីអាកាសធាតុក្តៅបែបណាក្តី។ជាមួយគ្នានេះលោកចង់ឱ្យមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំបន្តទៀត ។ អ្នកស្រី ឈឹម ថារី ដែលបានមកដើរកម្សាន្តនៅតំបន់ប្រាសាទអង្គរវត្តបានបញ្ជាក់ប្រាប់ថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានពិតជាផ្តល់នូវក្តីក្តីរំភើបជាមួយការសម្តែងសិល្បៈជាច្រើនរបស់ខ្មែរដូចជា ល្បែងប្រជាប្រិយ ប្រគុំតន្រ្តី រាំ របាំត្រុដិ បោះអង្គុញ ចោលឈូង លាក់កន្សែងជាដើម។ ទាក់ទិនក្នុងរឿងនេះដែរ លោក ឱម ករុណា ដែលបានធ្វើដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២៩២៣បានបញ្ជាក់ប្រាប់ថាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កានបានពាំនាំមាំនូវល្បែងកម្សាន្ត ការសម្តែងសិល្បៈច្រើនយ៉ាងណាស់ធ្វើឱ្យអ្នកដែលមកកម្សាន្តមានក្តីសប្បាយរីករាយនិងព្រមទាំងជាប់ចិត្តជាខ្លាំង។…

  • ជនបរទេសបង្ហាញក្តីរំភើបពេលមកចូលរួមកម្សាន្តអង្គរសង្រ្កាន្ត និងទទួលអារម្មណ៍ភ្ញាក់ផ្អើលពីទឹកដីអច្ចរិយនៃខេត្តសៀមរាប

    ជនបរទេសបង្ហាញក្តីរំភើបពេលមកចូលរួមកម្សាន្តអង្គរសង្រ្កាន្ត និងទទួលអារម្មណ៍ភ្ញាក់ផ្អើលពីទឹកដីអច្ចរិយនៃខេត្តសៀមរាប

    ខេត្តសៀមរាប៖ ភ្ញៀវទេសចរ ជាជនបរទេសដែលបានចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ ២០២៣ នេះបានបង្ហាញក្តីរំភើប និងបានកោតសរសើរពីការរៀបចំកម្មវិធីកម្សាន្ត និងក៏ដូចជាទទួលអារម្មណ៍ភ្ញាក់ផ្អើលលើទឹកដីអច្ឆរិយរបស់កម្ពុជាដែលក្រៅពីមានទីកន្លែងកម្សាន្តដ៏សម្បូរបែបគ្មានគូប្រៀបហើយ នៅមានសំណង់ប្រាសាទបុរាណដ៏ល្អឥតខ្ចោះធ្វើឱ្យពួកគេរកនឹកស្មានមិនដល់ទៀតផង។ គួរបញ្ជាក់ថា ពិធីសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ នាឆ្នាំនេះបានប្រព្រឹត្តិទៅ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងនេះការរៀបចំអង្គរសង្រ្កាន្តមិនត្រឹមតែធ្វើឱ្យពលរដ្ឋកម្ពុជាចូលកម្សាន្តយ៉ាងច្រើនលើសលប់នោះទេភ្ញៀវទេសចរបរទេសក៏គេឃើញបានធ្វើដំណើរមកចូលកម្សាន្តយ៉ាងច្រើនកុះករដើម្បីកម្សាន្តសប្បាយរីករាយជាមួយពលលរដ្ឋកម្ពុជាផងដែរ។ ខណៈពេលកំពុងដើរកម្សាន្ត មើលការលេងល្បែងប្រជាប្រិយខ្មែរក្នុងអង្គរសង្រ្កាន្តនៃទឹកដីខេត្តសៀមរាប អ្នកស្រីឃីតធីវ៉ារី អ្នកទេសចរមកពីប្រទេសអង់គ្លេសបានបញ្ជាក់ប្រាប់ថាអ្នកស្រីទើបតែមកដល់ប្រទេសកម្ពុជា ហើយមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីរបស់កម្ពុជានេះជាពន់ពេក។ក្នុងពេលឃើញទឹកដីកម្ពុជាដ៏ស្អាតល្ងផូរផង់ និងរួមទាំងកន្លែងកម្សាន្តល្អឯកទាំងនេះអ្នកស្រីនឹងទាក់ទាញជនជាតិអង់គ្លេសដទៃ បន្ថែមទៀតដើម្បីចូលមកកម្សាន្តកម្ពុជា។ ស្រ្តីជនជាតិអង់គ្លេសរូបនេះបានបញ្ជាក់បន្ថែមថា៖”ខ្ញុំបានឃើញពីជីវភាពរស់នៅ វប្បធម៌ សិល្បៈ សាសនានិងអ្វីផ្សេងៗទៀតរបស់កម្ពុជាខ្ញុំពិតជាសប្បាយចិត្ត និងពេញចិត្តប្រទេសមួយនេះណាស់”។ មិនខុសគ្នានេះ អ្នកស្រី ខាក់ធើ មកពីប្រទេសអង់គ្លេសបានរៀបរាប់ប្រាប់ពីដំណើរកម្សាន្តនៅកម្ពុជាពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាននេះថាពិតជាធ្វើឱ្យអ្នកស្រីរំភើប និងរីករាយជាខ្លាំង។អ្នកស្រីស្រឡាញ់ពេញចិត្តនិងក៏ដូចជាចាប់អារម្មណ៍ទៅនឹងអ្វីដែលជាវប្បធម៌ សិល្បៈសាសនានៅកម្ពុជា។ កំពុងដើរកម្សាន្តជាមួយនឹងក្រុមអ្នកទេសចរបរទេសដូចគ្នាក្នុងទឹកដីខេត្តសៀមរាបនេះដែរ លោកស្រី អ៊ែន រៀល អ្នកទេសចរមកពីប្រទេសសហរដ្ឋអាមេរិកបានបង្ហាញក្តីរំភើបថាពេលមកដល់កម្ពុជាលោកស្រីសប្បាយចិត្តខ្លាំងណាស់ក្រៅពីឃើញទឹកដីដ៏ល្អផូរផង់ហើយ នៅឃើញពលរដ្ឋកម្ពុជាញញឹមរាក់ទាក់។ទោះជាលោកស្រីមកកម្ពុជាលើកទី១តែលោកស្រីនឹងចងចាំពីកម្ពុជាមិនភ្លេចសោះឡើយពិសេសការដើកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មានទស្សនីយភាពល្អឯកដែលលោកស្រីរកនឹកស្មានមិនដល់។ ជាមួយគ្នានេះ លោក ពីស្យុង អ្នកទេសចរមកពីប្រទេសបារាំងបានបង្ហាញអារម្មណ៍រំភើបរីករាយថាលោកជាអ្នកទេសចរឆ្លងកាត់មកពីប្រទេសវៀតណាម ហើយបានបន្តមកប្រទេសកម្ពុជា។ពេលមកដល់ព្រឹត្តិការណ៍អង្គរសង្រ្កាន្តទឹកដីខេត្តសៀមរាបនេះលោកពិតជាទទួលអារម្មណ៍រំភើបរីករាយខ្លាំងពេលឃើញការៀបចំដ៏ល្អឯក…

  • បុណ្យចូលឆ្នាំថ្មីថ្ងៃទី២ កម្ពុជាទទួលបានភ្ញៀវជា៤,២លាននាក់

    បុណ្យចូលឆ្នាំថ្មីថ្ងៃទី២ កម្ពុជាទទួលបានភ្ញៀវជា៤,២លាននាក់

    ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ភ្ញៀវសរុបមានចំនួនជាង៤,២៣លាននាក់ ក្នុងនោះភ្ញៀវជាតិ៤,២លាននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង១៨ម៉ឺននាក់។នេះបើតាមការអោយដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ប្រភពដដែលបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ខេត្តសៀមរាប ៦៥៣,៦៧៩នាក់,ខេត្តកំពង់ចាម ៥១៥,១២៩នាក់,ខេត្តកំពត ៤០៤,០៥៨នាក់,ខេត្តបាត់ដំបង ៤០០,២៧៣នាក់,រាជធានីភ្នំពេញ ៣២៦,៣២៧នាក់,ខេត្តស្វាយរៀង ២៧៨,២០៦នាក់,ខេត្តកំពង់ឆ្នាំង ២៣៩,៥៩០នាក់,ខេត្តបន្ទាយមានជ័យ ២២០,៥៧៧នាក់និងខេត្តកំពង់ស្ពឺ ២០២,១៦២នាក់។ ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី២នេះ មានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី១ម្សិលមិញ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនក៏ដោយ។ ជាក់ស្តែង តួលេខថ្ងៃទី២នេះមានការកើនឡើងរហូតដល់ប្រមាណ១០១.៩៤% ធៀបនឹងថ្ងៃចូលឆ្នាំទី១។ សរុបទាំង២ថ្ងៃ ភ្ញៀវសរុបមានចំនួនប្រមាណ៦,៣៣៦,២៨១នាក់។ ប្រភពក្រសួងទេសចរណ៍បានអោយដឹងថា:ចំនួនភ្ញៀវទេសចរដ៏ច្រើនក្នុងថ្ងៃទី២នេះ គឺដោយសារបងប្អូនប្រជាពលរដ្ឋបានចេញដើរកម្សាន្តគ្រប់ទិសទីបន្ទាប់ពីបញ្ចប់ពិធីទទួលទេព្តាឆ្នាំថ្មី ហើយបណ្តារាជធានីខេត្តក៏បានបង្កើនទំហំនៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្តនៅតាមទីប្រជុំជនសំខាន់ៗ ពិសេសនៅតាមទីរួមខេត្ត និងទីរួមស្រុក ដូចជាការបន្ថែមឡានទឹកសម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីបន្ថែមជាដើម។ ដូចនឹងថ្ងៃទី១ដែរ ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន នីងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងប្រជាពលរដ្ឋដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្ធសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ មានតាំងពីពេលព្រឹក គឺភាគច្រើនប្រជាពលរដ្ឋយកចង្ហាន់ទៅវត្ត ហើយខ្លះទៀតធ្វើដំណើរកម្សាន្តត្រង់ទៅទីរមណីយដ្ឋានតែម្តង ខណៈដែលការកម្សាន្តបាញ់ទឹក លាបម្សៅ ចាក់ភ្លេងកម្សាន្តរបស់ប្រជាពលរដ្ឋទូទៅ…

  • ក្រសួងទេសចរណ៍៖ បុណ្យចូលឆ្នាំខ្មែរថ្ងៃទី១មានភ្ញៀវ ទេសចរដើរកម្សាន្ត ជាងពីរលាននាក់

    ក្រសួងទេសចរណ៍៖ បុណ្យចូលឆ្នាំខ្មែរថ្ងៃទី១មានភ្ញៀវ ទេសចរដើរកម្សាន្ត ជាងពីរលាននាក់

    ភ្នំពេញ៖ ក្នុងរយៈពេលមួយថ្ងៃដំបូង នៃ ពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិ ខ្មែរមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានធ្វើដំណើរកម្សាន្តនៅទូទាំង ប្រទេសមានជាងពីរលាននាក់ ដែលមាន កើនឡើងជាង១៤០ភាគរយ បៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១៥ខែមេសានេះថាតាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្តសម្រាប់ថ្ងៃទី១នៃពិធី បុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១៤ខែមេសាមានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំង ប្រទេស សរុបចំនួន ២ ០៩៨ ៥០១ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២ ០៧៩ ៦៧០ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១៨៨៣១ នាក់។ ក្រសួងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តសៀមរាប ៤៣ ៦៦៧៩ នាក់ ខេត្តបាត់ដំបង ៣០ ៥៦១៥ នាក់ រាជធានីភ្នំពេញ ២៦៣ ៥៤៩ នាក់ ខេត្តស្វាយរៀង ១៤៤ ៧៧៨ នាក់ខេត្តកណ្តាល ១២៨ ៦៩១…

  • ជប៉ុនអនុញ្ញាតឱ្យមានទិដ្ឋការតាមអនឡាញ ​ដល់​ប្រទេសចំនួន១០ ពិសេស មានសុពលភាពរហូតដល់៩០ថ្ងៃ

    ជប៉ុនអនុញ្ញាតឱ្យមានទិដ្ឋការតាមអនឡាញ ​ដល់​ប្រទេសចំនួន១០ ពិសេស មានសុពលភាពរហូតដល់៩០ថ្ងៃ

    ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋាការតាមអនឡាញ (eVisa) ។នេះលើកដំបូងហើយដែលប្រទេសជប៉ុនអនុញ្ញាតឱ្យមាន eVisa ជូនប្រទេសចំនួន១០ ពិសេសគឺមានសុពលភាពរហូតដល់៩០ថ្ងៃ។ នេះបើយោងតាមក្រសួង​ទេសចរណ៍កាល​ពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ ក្នុងជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​។​​​ នា​កិច្ច​ជំនួបនោះ លោក​ឯកអគ្គរាជទូតជប៉ុនបានសន្យាថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងជ​ប៉ុននិងកម្ពុជា ពិសេសលើវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ តាមរយៈក្រសួង​ទេសចរណ៍ លោក អេណុ អាត់ស៊ូស្ស៉ឹ ​បានសន្យាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ANA ពន្លឿនការហោះហើរត្រង់មកកម្ពុជាឡើងវិញ បន្ទាប់ពីផ្អាកការហោះហើរកាលពីពេលជួបវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ន ការធ្វើដំណើរទៅមកកម្ពុជា-ជប៉ុន គឺត្រូវឆ្លងកាត់កូរ៉េខាងត្បូងសិន។ លោកមានប្រសាសន៍ថា ៖ «កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានចេញគោលកា​រណ៍ថ្មី ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកម្ពុជាអាចស្នើសុំទិដ្ឋការតាមអនឡាញ មុនធ្វើដំ​ណើរចូលទៅប្រទេសជប៉ុន។ តាមរយៈការទទួលបានទិដ្ឋការអនឡាញថ្មីនេះ ភ្ញៀវទេសចរអាចដើរទស្សនា ស្នាក់នៅប្រទេសជប៉ុនបានរយៈពេល៣ខែ ​ដោយគិតទាំងការចេញចូលច្រើនដងជាដើម»។ ជាមួយគ្នានោះដែរ លោក ថោង ខុន បាន​លើកឡើងដោយ​បានចាត់ទុកគោលការណ៍អនុញ្ញាតឱ្យ​មា​នការស្នើសុំទិដ្ឋការអនឡាញនេះ ពិតជាល្អប្រសើរណាស់សម្រាប់វិស័យទេសចរណ៍ប្រទេសទាំ​ង២។ លោក​បានបញ្ជាក់ថា ៖ «​ភ្ញៀវទេសចរមិនចំណាយពេលយូរ សន្សំសំចៃប្រាក់…

  • ផ្កាស្បៃរឿង រីកស្រស់ជាមួយការរៀបចំសង្រ្កាន្តស្រុកអូររាំងឪ

    ផ្កាស្បៃរឿង រីកស្រស់ជាមួយការរៀបចំសង្រ្កាន្តស្រុកអូររាំងឪ

    ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ផ្កាស្បៃរឿងរីកស្រស់ជាមួយការរៀបចំសង្រ្កាន្តស្រុកអូររាំងឪ ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាដើម្បីទទួលភ្ញៀវទេសចរណ៍ ជាពិសេសអ្នកស្រុកអូររាំងឪអោយបាន ទទួលនូវការរីករាយនៅក្នុងឆ្នាំថ្មីនេះបានប្រព្រឹត្តទៅបានយ៉ាងល្អ ។ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍បន្តថា គោលបំណងនៃការដាំផ្កាស្បៃរឿង១លានដើម និងរៀបចំព្រឹត្តិាការណ៍សង្រ្កាន្ត គឺទី១ បានបំផុសអោយប្រជាជនកម្ពុជា បានទទួលនូវការរីករាយ ជាមួយឱកាសចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី ទី២ ធ្វើយ៉ាងណាអោយការងារផ្សព្វផ្សាយកែលម្អរ គាំពារ បរិស្ថាន អោយបានទូលំទូលាយ បើកាលណាបរិស្ថានយើងមានភាពស្រស់ស្រាយ ប្រជាពលរដ្ឋក៏មានភាពស្រស់ស្រាយផងដែរ។ ឯកឧត្តម បញ្ជាក់បន្ថែមថា កត្តសំខាន់នោះគឺបង្ហាញការរួបរួមសាមគ្គីគ្នា រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាមួយនិងខាងប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ មិនប្រកាន់ និន្នាការ គណបក្សនយោបាយណាមួយឡើយ ដែលនេះគឺជាការបង្ហាញនូវការរួបរួម សាមគ្គីភាព រវាងខ្មែរ និងខ្មែរ ហើយក៏បានឆ្លុះបញ្ចាំងនូវអ្វីដែលយើងទទួលបាននៅពេលនេះ ។ ការលើងឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកអូររាំងឪ និងលោកជំទាវ…

  • ការ​បើកស្ពានហាលមុខប្រាសាទអង្គរវត្ត ក្នុងកំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងទាក់ទាញ​​អ្នកទេសចរកា​ន់តែច្រើន

    ការ​បើកស្ពានហាលមុខប្រាសាទអង្គរវត្ត ក្នុងកំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងទាក់ទាញ​​អ្នកទេសចរកា​ន់តែច្រើន

    ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទឣង្គរវត្ត និង​ដើម្បីទាក់ទាញ​ទេសចរក្នុងស្រុក និ​ង​ក្រៅ​​ស្រុ​កចូលមកទស្សនាឱ្យបានច្រើន​ នាឱកាសនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ​អាជ្ញាធរជាតិអប្សរា ​នៅ​ថ្ងៃទី១០ ខែមេសា ​បាន​​ជូនដំណឹង​​ដល់ក្រសួង ស្ថាប័ន អាជ្ញាធររដែនដី​ មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេ​សចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន​ ពីការ​បើកឱ្យ​ដើរឆ្លងស្ពានហា​លនេះ។ អាជ្ញាធរជាតិអប្សរា បាន​បញ្ជាក់ថា ៖ «ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែមេសា អាជ្ញាធរជាតិអប្សរា នឹងបើ​កឲ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រា​សា​ទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងស្របពេលជាមួយនឹងពិធីចូលឆ្នាំប្រពៃណីខ្មែរ»។ ​ឯកឧត្តម ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងនៅថ្ងៃទី​១១ ខែមេសា​ថា កាលដែលអា​ជ្ញា​ធរជាតិអប្សរាបើកឱ្យភ្ញៀវទេសចរអាចដើរឆ្លងកាត់ស្ពានហាលនេះ គឺដើម្បីសម្រួលក្នុងការអញ្ជើញចូ​ល​ទស្សនាពីសំណាក់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន។  ព្រឹត្តិការណ៍អង្គរសង្ក្រាន ​នឹងរៀបចំស្របគ្នាក្នុងពេលពិធីចូលឆ្នាំប្រពៃណីខ្មែរ ហេតុនេះអាជ្ញាធរជាតិអប្សា​រា ចង់សម្រួលការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរក្នុងការចេញ និងចូលទស្សនាប្រាសាទអង្គរវត្ត​​មានភាពងាយស្រួល។ លោក ឡុង កុសល បានបញ្ជាក់ថា ៖ «ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ស្របពេលជាមួយពិធីចូលឆ្នាំ​ប្រពៃណីខ្មែរ…

  • ឯកឧត្តម នេត្រ ភក្រ្តា៖ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត

    ឯកឧត្តម នេត្រ ភក្រ្តា៖ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៀត

    ខេត្តពោធិ៍សាត់៖ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីនៃក្រសួងបរិស្ថាននិងអង្គការដៃគូ ខេត្តពោធិ៍សាត់ សម្បូរសត្វព្រៃ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវចូលរួម ការពារ និងអភិរក្សឱ្យនៅគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ និងជាការចូលរួម លើកស្ទួយទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ទឹកដី។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តពោធិ៍សាត់នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា៖”យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តទៀតថា មានតំបន់ការពារធម្មជាតិចំនួន៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលក្នុងនេះមានផ្ទៃដីសរុប ៦៨៩ ២៩៧ ហិកតា ។ ឯកឧត្តមរដ្ឋេលេខាធិការ បញ្ជាក់បន្ថែមថា៖ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី…