Category: ទេសចរណ៍

  • អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំដំណើរទេសចរណ៍ផ្សព្វផ្សាយពីកិច្ចការពារសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ

    អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបចំដំណើរទេសចរណ៍ផ្សព្វផ្សាយពីកិច្ចការពារសត្វព្រៃនៅតំបន់ជួរភ្នំក្រវាញ

    ខេត្តពោធិ៍សាត់ ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) បានរៀបចំដំណើរទេសចរណ៍សត្វព្រៃ ដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃព្រៃឈើ និងសត្វព្រៃ តំបន់ជួរភ្នំក្រវាញ ទៅកាន់សាធារណជន សំដៅកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ និងបរបាញ់សត្វព្រៃបន្តទៀត ។ ដំណើរទេសចរណ៍សត្វព្រៃ ចាប់ផ្តើមនៅថ្ងៃសុក្រទី១០ ខែមីនានេះ ចាប់ពីម៉ោង ១ រសៀល រហូតដល់ម៉ោង ៩យប់ នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុនចូលទៅដល់ខេត្តកោះកុង និងចុងក្រោយធ្វើនៅក្នុងរាជធានីភ្នំពេញ ដោយក្នុងព្រឹត្តិការណ៍នេះ មានការលេងល្បែងកំសាន្ត ការសម្ដែងសៀកបែបវិទ្យាសាស្ត្រ និងរួមមានការចាប់រង្វាន់ផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ប្រារព្ធឡើងដើម្បីអបអរសាទរ និងផ្សព្វផ្សាយពីសារសំខាន់នៃព្រៃឈើ តំបន់ជួរភ្នំក្រវាញចំពោះបរិស្ថាន និងសហគមន៍ ខណៈធនធានព្រៃឈើបានដើរតួនាទីជាបទប្បញ្ញត្តិអាកាសធាតុ បង្កើតជាប្រភពថាមពល និងបានជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះ ផ្តោតសំខាន់លើខ្លឹមសារចម្បងចំនួនបី៖រួមមាន៖ ១. មានព្រៃឈើមានប្រភពទឹក, ២. សត្វខ្លាធំជួយរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី, និង៣. គ្មានអន្ទាក់ គ្មានការបរិភោគសាច់សត្វព្រៃ។ កម្មវិធីនេះធ្វើឡើងក្នុងបរិវេននៅវត្តអូរសោម ប្រព្រឹត្តទៅមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន គណៈអភិបាលខេត្តពោធិ៍សាត់ នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) និងភ្ញៀវកិត្តិយសដទៃទៀត ។ ព្រឹត្តិការណ៍នេះ…

  • ពីរថ្ងៃអំឡុងពេលចាប់ផ្ដើមពិធីបុណ្យទន្លេ ទទួលបានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់

    ពីរថ្ងៃអំឡុងពេលចាប់ផ្ដើមពិធីបុណ្យទន្លេ ទទួលបានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់

    កំពង់ធំ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង៤០ម៉ឺននាក់បានចូល រួម ទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេលពី ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ដែលបានថ្លែងប្រាប់ Fresh News នាថ្ងៃទី៩ ខែមីនា។ គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គឺប្រព្រឹត្តទៅរយៈ ពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនាក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)» ប៉ុន្តែ ប្រជាជនបានមកទស្សនាកម្សាន្តបណ្ដើរៗមុនថ្ងៃចាប់ផ្ដើមព្រឹត្តិការណ៍ទៅទៀត។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានថ្លែងថា «ចំនួន ប្រជាពលដ្ឋ ចូលរួមថ្ងៃទី៧ មានប្រមាណ១៨,៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ ៣៨៥.០០០នាក់ សរុប៤០៣.៥០០នាក់»។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុង ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ…

  • យើងជាម្ចាស់ផ្ទះ ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Video Inside)

    យើងជាម្ចាស់ផ្ទះ ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Video Inside)

    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបង្ហាញស្ប៉តវីដេអូយុទ្ធនាការ «យើងជាម្ចាស់ផ្ទះ» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»

  • ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី៣ ស្ដីពី ការគ្រប់គ្រងសំណល់

    ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី៣ ស្ដីពី ការគ្រប់គ្រងសំណល់

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារនៃស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី៣ ស្ដីពី ការគ្រប់គ្រងសំណល់ ដែលមាន ៥សូចនាករលម្អិត និង១១លក្ខណវិនិច្ឆ័យ ស្មើនឹង ១១ពិន្ទុ។ សូមទស្សនាវីដេអូដូចតទៅ៖

  • ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី២ ស្ដីពី ភាពស្អាត

    ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី២ ស្ដីពី ភាពស្អាត

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារនៃស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី២ ស្ដីពី ភាពស្អាត ដែលមាន ៦សូចនាករលម្អិត និង២៣លក្ខណវិនិច្ឆ័យ ស្មើនឹង ២៥ពិន្ទុ។ សូមទស្សនាវីដេអូដូចតទៅ៖

  • ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី១ ស្ដីពី ការគ្រប់គ្រង និងរៀបចំបរិស្ថាន

    ស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី១ ស្ដីពី ការគ្រប់គ្រង និងរៀបចំបរិស្ថាន

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារនៃស្តង់ដាទីក្រុងស្អាត៖ សូចនាករគោលទី១ ស្ដីពី ការគ្រប់គ្រង និងរៀបចំបរិស្ថាន ដែលមាន ៨សូចនាករលម្អិត និង១៤លក្ខណវិនិច្ឆ័យ ស្មើនឹង ១៤ពិន្ទុ។ សូមទស្សនាវីដេអូដូចតទៅ៖

  • អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

    អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្ដៅ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមបង្ហាញជូននូវខ្លឹមសារ នៃស្ដង់ដាទីក្រុងស្អាត ដែលមាន ៧សូចនាករគោល ៤១សូចនាករលម្អិត និងមាន១១៣លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។ សូមទស្សនាវីដេអូដូចតទៅ៖

  • កម្ពុជា ទទួលបានភ្ញៀវទេសចរជិតបីពាន់នាក់ ពីនាវាទេសចរណ៍ចូល ចតកំពង់ផែព្រះសីហនុ

    កម្ពុជា ទទួលបានភ្ញៀវទេសចរជិតបីពាន់នាក់ ពីនាវាទេសចរណ៍ចូល ចតកំពង់ផែព្រះសីហនុ

    ព្រះសីហនុ៖យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុបាន បង្ហាញថា ក្នុងរយៈពេលប្រាំបីថ្ងៃ ដែលគិតត្រឹមថ្ងៃ២៥ ខែកុម្ភៈ មាន នាវាទេសចរណ៍ចំនួន៨គ្រឿង ដែលភាគច្រើនជានាវាមានសញ្ជាតិ BAHAMAS ដែលបានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានភ្ញៀវទេសចរចំនួន ២ ៩៦៥នាក់ មានជាង៥០សញ្ជាតិ ដែលបានចូលមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តនេះ។ របាយការណ៍បានបញ្ជាក់ទៀតថា នៅក្នុងរយៈពេលខាងលើនេះនាវា បាន ចូលចតនោះរួមមាន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២, ថ្ងៃទី០៣ ,១៤, ១៨, ២៥ ខែមករា ឆ្នាំ២០២៣ និង ថ្ងៃទី២២, ២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានចំនួន៤ គ្រឿង, OCEAN ODYSSEY សញ្ជាតិ BAHAMAS ចំនួន២គ្រឿង, NAVTICA សញ្ជាតិ MARSHALL ISLAND ចំនួន១គ្រឿង និង SEVEN SEAS…

  • សហគមន៍ទេសចរណ៍ស្ទឹងភេ នៅខេត្តកំពត កំពុងជួយប្រជាជនមូលដ្ឋាន ឱ្យមានជីវភាពប្រសើរឡើងតាមរយៈវិស័យទេសចរណ៍

    សហគមន៍ទេសចរណ៍ស្ទឹងភេ នៅខេត្តកំពត កំពុងជួយប្រជាជនមូលដ្ឋាន ឱ្យមានជីវភាពប្រសើរឡើងតាមរយៈវិស័យទេសចរណ៍

    កំពត៖សហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងភេ គឺជាគោលដៅទេសចរណ៍ មួយកន្លែងដែលស្ថិតនៅក្នុងស្រុកជុំគិរី ខេត្តកំពត។ សហគមន៍នេះបាន បង្កើតឡើងនៅក្នុងឆ្នាំ ២០២០ ដែលមកទល់ពេលនេះ គឺមានអាយុកាល ជាង ២ឆ្នាំហើយ។ក្នុងការបង្កើតឡើងដំបូង សហគមន៍មួយនេះទទួលបានការចូលរួមពី សមាជិក ដែលជាប្រជាជនក្នុងតំបន់ចំនួន ១៥ គ្រួសារ ហើយដែលប្រជាជន ទាំង១៥គ្រួសារនេះគឺជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោល។លោក ជឿន ប៊ុនឡាយ ដែលជាអ្នកតំណាងសហគមន៍បានឱ្យដឹងថា សហគមន៍ទេសចរណ៍ធម្មជាតិ ស្ទឹងភេ ផ្ដោតលើការផ្ដល់សេវាកម្មម្ហូបអាហារ និងផ្ដល់ទស្សនីយភាពបែបធម្មជាតិជូនភ្ញៀវទេសចរ។ ចាប់តាំងពីបង្កើតនូវគោលដៅទេសចរណ៍បែបសហគមន៍នេះមក លោក ជឿន ប៊ុនឡាយ បានសង្កេតឃើញពីការប្រែប្រួលជាលំដាប់នៃជីវភាពរបស់ ប្រជាជនក្នុងសហគមន៍។ ការប្រែប្រួលដែលអ្នកតំណាងសហគមន៍បាន លើកឡើងនេះគឺសំដៅលើការប្រែប្រួលទៅរកភាព ល្អប្រសើរជាងមុន តាមរយៈ ការទទួលផលប្រយោជន៍ពីសហគមន៍ទេសចរណ៍។លោក ជឿន ប៊ុនឡាយ បន្តថា៖ «បន្ទាប់ពីបង្កើតឡើងនូវសហគមន៍ ទេសចរណ៍ នេះហើយ ខ្ញុំសង្កេតឃើញថា តាំងពីចុងឆ្នាំ ២០២០មក ប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងភូមិដែលមានការលក់ដូរតាមដងផ្លូវ ចុះពីផ្លូវជាតិលេខ ៤១ រហូតមកដល់ស្ទឹងភេ គឺ ពួកគាត់អាចរក ចំណូល បានច្រើនជាងមុនមួយកម្រិតទៀត ដោយសារភ្ញៀវទេសចរធ្វើដំណើរ…

  • បឹងដ៏ធំ ឬហៅថា ទន្លេផែន ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ

    បឹងដ៏ធំ ឬហៅថា ទន្លេផែន ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ

    បាត់ដំបង៖ បឹងដ៏ធំ ដែលអ្នកស្រុកហៅតៗគ្នាថា «ទន្លេផែន» ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត និង កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងថានៅទីតំបន់ទន្លេផែន នេះ មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម៉ែត្រ និងទទឹងជាង២០០ម៉ែត្រ។ អ្នកភូមិដែលធ្លាប់ទៅកាន់តំបន់ក្បែរនេះ បានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះណាស់ ។ នាពេលកន្លងមកមាន អ្នកភូមិចំនួន ៤ ទៅ ៥នាក់ នៃឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះប៉ុណ្ណោះ ហើយក៏មិដែលបានមកសម្រាកក្បែរមាត់បឹងនេះដែរ ។ នាពេលថ្មីៗនេះ ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យនិងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។ ដោយឡែកទាក់ទិនក្នុងរឿងនេះ លោក កត…