-
អាជ្ញាធរជាតិអប្សរា កំពុងស្តារស្រះទឹកចំនួនពីរនៅតំបន់ប្រាសាទបាយ័នឱ្យដូចទៅនឹងអត្តសញ្ញាណដើម
សៀមរាប៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណជាច្រើនម៉ឺនដុំ ចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹកនាភាគខាងកើត ឈៀងខាងជើងនៃប្រាសាទបាយ័នដើម្បីរៀបចំថ្មឱ្យមានសណ្តាប់ធ្នាប់ខណៈគម្រោងរើថ្មប្រាសាទចេញនេះអាចនឹងបញ្ចប់នៅប៉ុន្មានខែខាងមុខ។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា និយាយថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ និងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។ នេះបើអាជ្ញាធរជាតិអប្សរា។ លោកស្រីឱ្យដឹងទៀតថា គំនរថ្មនៃប្រាសាទបុរាណនេះ មួយផ្នែកធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ។ក្រុមអ្នកជំនាញឱ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ននោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា៖«ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ»។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល មានប្រសាសន៍ថា ការចងក្រង អភិរក្ស ការថែទាំប្រាសាទ ជួសជុល…
-
សហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប
ភ្នំពេញ៖សំលេងសត្វ និងសំលេងទឹកជ្រោះ បានធ្វើឲ្យសហគមន៍តាំងយូរ ភ្នំត្បែងមានជ័យ ស្ថិតនៅឃុំបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តលម្ហែជាមួយនឹងធម្មជាតិដ៏សម្បូរបែប។ ថ្លែងប្រាប់ក្រុមការងារទូរទស្សន៍អប្សរា លោក ចាន់ វ៉ាន់ណូ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា សហគមន៍ខាងលើនេះ មានឈ្មោះដើមថា “សហគមន៍ព្រៃឈើសេដ្ឋកិច្ចរុងរឿង” បង្កើតឡើងលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានរំសាយចោលម្តង តែបង្កើតឡើងម្តងទៀតក្នុងឆ្នាំ២០១៩ ដែលមានឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិតាំងយូរគណកម្មការ៩នាក់ដឹកនាំ និងមានសមាជិកសរុប៤០៥នាក់ ធ្វើសកម្មភាពការពារព្រៃឈើ សត្វព្រៃ និងរុករកតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗបន្ថែមទៀត។ លោក វ៉ាន់ណូ បន្តថា សហគមន៍តាំងយូរ គឺជាតំបន់កណ្តាល នៃភ្នំត្បែងមានជ័យ ដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ និងមានតំបន់ធម្មជាតិសំខាន់ៗជាច្រើន។ បើភ្ញៀវទេសចរមកដល់សហគមន៍តាំងយូរ ចង់ទស្សនាតំបន់ធម្មជាតិបានច្រើនកន្លែងត្រូវសម្រាកនៅទីនេះ មួយថ្ងៃឬ២ថ្ងៃទើបអាចដើរទស្សនាបានច្រើន ដូចជា ដើមឈើធំៗ ទស្សនាថ្ងៃលិច ទឹកធ្លាក់ថ្មហួត កណ្តុរសចាក់ក្រវិល។លោក ចាន់ វ៉ាន់ណូ បន្ថែមថា សហគមន៍បានបង្កើតសេវាកម្មជូនភ្ញៀវ ដោយមគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំ ដឹកជញ្ជូនអីវ៉ាន់ភ្ញៀវ សេវាកម្មហូបចុក និងសេវាកម្មស្នាក់នៅ។ ចំពោះសេវាកម្មនាំភ្ញៀវ…
-
ក្រសួងទេសចរណ៍៖ ចុងសប្ដាហ៍ថ្ងៃទី១៧-២៣ ខែកក្កដាទទួលបាន ភ្ញៀវជិត២៧ម៉ឺននាក់
ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៦ខែកក្កដានេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ ខែកក្កដា មានភ្ញៀវសរុបចំនួន២៦៩. ៣៥៦នាក់ ។ក្នុងនោះភ្ញៀវជាតិ២២៩ .៥១៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៩ ៨៣៧ នាក់ បានធ្វើដំណើរកម្សាន្ត។ ប្រភពដដែលថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តបាត់ដំបង ៣៧.៤១០នាក់,ខេត្តព្រះសីហនុ ៣៥.៨៤៩នាក់, រាជធានីភ្នំពេញ ៣៣.៤៣៧នាក់,ខេត្តកំពត ៣១.០៤៥នាក់, ខេត្តសៀមរាប ២០.៣៥០នាក់,ខេត្តកំពង់ស្ពឺ ១៦. ០២៥នាក់និង ខេត្តពោធិ៍សាត់ ១៣,៩០៩នាក់។ ចំនួនភ្ញៀវទេសចរខាងលើមានការថយចុះប្រមាណ ៩ភាគរយបើ ធៀបនឹងសប្តាហ៍កន្លងមក។ ការថយចុះខាងលើ ដោយសារប្រជា ពលរដ្ឋ ទូទាំងប្រទេស បានធ្វើដំណើរទៅស្រុកកំណើតដើម្បី ចូលរួម ការបោះឆ្នោត។ ប្រជាពលរដ្ឋភាគច្រើនបានជួបជុំគ្នា ហូបចុកនៅតាម មូលដ្ឋាន កំណើតរបស់គាត់បន្ទាប់ពីបោះឆ្នោតរួច។ ក្រសួងទេសចរណ៍បានបន្ថែមថា ដោយឡែក សម្រាប់ប្រជាពលរដ្ឋ ភ្នំពេញមួយចំនួន បានធ្វើដំណើរកម្សាន្តទៅកាន់គោលដៅ ទេសចរណ៍ មួយចំនួនបន្ទាប់ពីបោះឆ្នោតរួច ពិសេសទៅកាន់ខេត្តព្រះសីហនុតាម ផ្លូវល្បឿនលឿន។ ជាក់ស្តែង យោងតាមរបាយការណ៍ ចរាចរណ៍របស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃអាទិត្យ…
-
ខេត្តទេសចរណ៍សំខាន់ៗចំនួនពីរទទួលបានភ្ញៀវទេសចជាងមួយសែននាក់ នៅកំលុងពេលឈប់សម្រាកបោះឆ្នោត
ភ្នំពេញ៖ ខេត្តព្រះសីហនុ និងខេត្តកំពត ទទួលភ្ញៀវទេសចរសរុបបានជិតមួយសែននាក់ នៅចុងសប្តាហ៍កន្លងមកនេះ។ ជាសប្តាហ៍ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានឈប់សម្រាកក្នុងរយៈពេលបីថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតីកាលទី៧ ឆ្នាំ២០២២៣។ ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ថា នៅចុងសប្តាហ៍កន្លងទៅដែលចំថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានប្រជាពលរដ្ឋចេញកម្សាន្តច្រើនជាងសប្តាហ៍មុនៗ ជាពិសេសថ្ងៃទី២៣ និងថ្ងៃទី២៤ខែកក្កដា។ ប្រជាពលរដ្ឋដែលចេញទៅកម្សាន្តនោះ ភាគច្រើនជាពលរដ្ឋនៅខេត្តព្រះសីហនុ ដែលបានធ្វើដំណើរទៅបោះឆ្នោត ហើយឆ្លៀតទៅកម្សាន្តនៅតាមឆ្នេរសមុទ្រផងដែរ ដោយក្នុងរយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី២៣ និង២៤ ខែកក្កដាមានពលរដ្ឋទៅកម្សាន្តនៅខេត្តព្រះសីហនុប្រមាណជិតប្រាំពីរម៉ឺននាក់។ ទន្ទឹមនឹងនេះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញពីការភ្ញាក់ផ្អើល និងបានរៀបរាប់ដែរថា លោកស្ទើរតែនឹកស្មានមិនដល់ថា នៅក្នុងថ្ងៃបោះឆ្នោត នាសប្តាហ៍កន្លងទៅមានភ្ញៀវទេសចរមកកម្សាន្តនៅខេត្តកំពតច្រើន ក្នុងរង្វង់ជាងបីម៉ឺននាក់ ខណៈដែលរៀងរាល់ចុងសប្តាហ៍មានត្រឹមតែជាងពីរម៉ឺននាក់ប៉ុណ្ណោះ។ លោក សយ ស៊ីណុល បានបញ្ជាក់បន្ថែមថា ៖ «យើងមិននឹកស្មានថា មានពលរដ្ឋទៅកំសាន្តច្រើនដល់ម្លឹងទេ ក្នុងអំឡុងពេលឈប់សម្រាកថ្ងៃបោះឆ្នោត៣ថ្ងៃនោះ។ រមណីយដ្ឋានទេសចរណ៍ដែលទទួលបានទេសចរច្រើនជាងគេ នៅថ្ងៃនោះរួមមាន ភ្នំបូកគោ តំបន់ទឹកឈូរ និងទំនប់ម្លិចជាដើម»។ លោកបានបន្តទៀតថា ទោះបីជាជំងឺកូវីដ១៩…
-
អាជ្ញាធរជាតិអប្សរា៖ខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរនឹងអនុញ្ញាតឱ្យភ្ញៀវឆ្លងកាត់ផ្នែកសំខាន់ៗនៃ ផ្ទាំងនិងចម្លាក់សាច់រឿង
សៀមរាប៖អាជ្ញាធរជាតិអប្សរា នឹងដាក់ឱ្យដំណើរការសាកល្បងខ្សែទស្សនាថ្មី នៅប្រាសាទអង្គរវត្ត និងបន្ទាយស្រី នៅដើមខែសីហាខាងមុខនេះ ដើម្បីបង្កើនគុណភាពនៃការទស្សនា ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវ ដែលខ្សែថ្មីនេះអនុញ្ញាតឱ្យឆ្លងកាត់ផ្នែកសំខាន់ៗដូចជា ផ្ទាំង និងចម្លាក់សាច់រឿងជាដើម។ សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២០ខែកក្កដា ឆ្នាំ ២០២៣ បានឱ្យដឹងថា ខ្សែទស្សនាថ្មីនេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ខែសីហាឆ្នាំ២០២៣តទៅ។តាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំង… ។ល។ ត្រូវបានរៀបចំថ្មី បន្ថែមរួចរាល់ ដើម្បីសម្រួលដល់ការដាក់ដំណើរការសាកល្បងនេះ។អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖« ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរនេះឡើង»។ សម្រាប់ខ្សែទស្សនាថ្មីមានជម្រើសជាច្រើនជូនភ្ញៀវ ក្នុងនោះ នៅប្រាសាទអង្គរវត្ត មានបីជម្រើសដូចជា ខ្សែទស្សនារយៈពេលខ្លី “ទិសដៅទស្សនាបែបទេសចរ” រយៈពេលពីរម៉ោង ។ ខ្សែទស្សនារយៈពេលមធ្យម “ទិសដៅទស្សនាបែបជំនឿ-សាសនា” រយៈពេល២ម៉ោង៣០នាទី និងខ្សែទស្សនា រយៈពេលវែង “ទិសដៅទស្សនាបែបប្រវត្តិសាស្ត្រ” រយៈពេលបីម៉ោង។ ចំណែកនៅ ប្រាសាទបន្ទាយស្រី មានពីរជម្រើសដូចជា ជម្រើសរយៈពេលខ្លីមានរយៈពេល១ម៉ោង២០នាទី និងជម្រើសរយៈ ពេលវែងមានរយៈពេល១ម៉ោង៤០នាទី។…
-
កម្ពុជា និងថៃ នឹងរៀបចំកម្មវិធីដើរ-រត់ និងការដាក់បង្ហាញតាំងលក់ផលិតផលផ្សេងៗ នៅបរិវេណផ្សារព្រំដែនហាតឡេក
កោះកុង៖រដ្ឋបាលខេត្តកោះកុងនៃប្រទេសកម្ពុជា និងខេត្តត្រាត ប្រទេសថៃ នឹងរៀបចំកម្មវិធីដើរ-រត់ និងការដាក់បង្ហាញតាំងលក់ផលិតផលផ្សេងៗចាប់ពីថ្ងៃទី២៤-៣០ ខែកក្កដាឆ្នាំ២០២៣ នៅបរិវេណផ្សារព្រំដែនហាតឡេកដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តជាប់ព្រំដែន។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង តាមរយៈសេចក្ដីប្រកាសចុះថ្ងៃទី១៨ ខែកក្កដា បានលើកឡើងថា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ពិសេសពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តជាប់ព្រំដែន ខេត្តកោះកុង និងខេត្តត្រាត នឹងរៀបចំកម្មវិធីដើរ-រត់ និងការដាក់បង្ហាញតាំងលក់ផលិតផលផ្សេងៗ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ នៅបរិវេណផ្សារព្រំដែនហាតឡេក ក្នុងខេត្តត្រាត ប្រទេសថៃ។ លោកជំទាវបានបញ្ជាក់ថា ៖ «សូមប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្ដាក្រុមហ៊ុន ធនាគារឯកជន និងភោជនីយដ្ឋាននានា ដែលមានបំណងចង់ចូលរួមកម្មវិធីដើរ-រត់ ត្រូវមកចុះឈ្មោះនៅវត្តក្សេមសីមារាម ហៅវត្តហាតឡេក»។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអាចផ្តល់ព័ត៌មានលំអិតបានកាលពីថ្ងៃទី១៩ ខែកក្កដា ប៉ុន្តែលោកធ្លាប់បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗកន្លងមកថា នៅពេលដែលខេត្តកោះកុងមានទំនាក់ទំនងល្អជាមួយខេត្តត្រាត ប្រទេសថៃ វាជាការពង្រឹងទំនាក់ទំនងព្រំដែនរវាងខេត្តទាំងពីរ។ លោកបានបន្តថា ជាពិសេសវាជួយពង្រឹងទំនាក់ទំនងល្អខាងផ្នែកនយោបាយថែមទៀតផង បើទោះបីជាកន្លងមកខេត្តទាំងពីរមានទំនាក់ទំនងល្អលើវិស័យទាំងនោះស្រាប់ក៏ដោយ ប៉ុន្តែបើភាគីថៃ និងកម្ពុជា…
-
ជារៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ តែងតែទៅកំសាន្តនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ដែលមហាជនបានដាក់ឈ្មោះថ្មីថា ជាសមុទ្រសៀមរាប
(សៀមរាប)៖ នៅល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ជារៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ មានបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ តែងតែទៅទស្សនាកំសាន្តនៅតំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ដែលមហាជនបានដាក់ឈ្មោះថ្មីថា ជាសមុទ្រសៀមរាប នៅទីនោះមានខ្យល់អាកាសបរិសុទ្ធសម្រាប់លំហែកាយា នឹងបានមើលថ្ងៃរៀបលិច ឬក៏ងូតទឹកលេងយ៉ាងសប្បាយរីករាយឥតឧបមា ហើយគេសង្កេតឃើញថា មានក្រុមការងារអភិរក្សថែរក្សានៃអាជ្ញាធរជាតិអប្សរាប្រចាំតំបន់រម្មណីយដ្ឋានបារាយទឹកថ្លា ដែលជាកន្លែងបិតកភ័ណ្ឌជាតិសម្រាប់កូនចៅជំនាន់ក្រោយបានយល់បានស្គាល់ពីប្រវត្តិសាស្ត្រមួយនេះ ដោយមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាកំសាន្ត នឹងស្វែងយល់ពីអរិយធម៍វប្បធម៍នៅបារាយទឹកថ្លាខាងលិចជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀតប៉ែកខាងកើតឆៀងខាងត្បូងផងដែរ ដើម្បីបន្ធូរអារម្មណ័តានតឹងនៅទីនោះ។ តំបន់រម្មណីយដ្ឋានបារាយទឹកថ្លាខាងលិច ប៉ែកខាងកើតឆៀងខាងត្បូងជាប់វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ជាប់ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប វាមានទទឹង ២.៥គីឡូម៉ែត្រ និងបណ្តោយ ៨គីឡូម៉ែត្រដែលជាកន្លែងប្រវត្តិសាស្ត្រដ៏យូលងណាស់មកហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាបារាយទឹកថ្លាខាងលិច សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ទុកដាក់សំរាមគ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ចៀសវាងចោលសំរាមផ្តេសផ្តាស ពាសវាលពាសកាល ដូចជា ក្នុងទឹក លើដី តាមគុម្ពព្រៃជាដើម។ នៅពេលដែលថង់ប្លាស្ទិក ឬដបភេសជ្ជៈទាំងអស់ដែលបានប្រើប្រាស់រួចហើយ យើងត្រូវវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ និងចោលនៅក្នុងធុងសំរាម ទើបអាចរក្សាបរិស្ថានបានស្អាតជានិច្ច លើកតម្លៃ ក៏ដូចជាការចូលរួមថែរក្សាបរិស្ថាននៅរមណីយដ្ឋាននេះផងដែរ ។ អាជ្ញាធរជាតិអប្សរាធ្វើបែបនេះ ក្នុងគោលបំណងដើម្បីថែរក្សាការពារឲ្យឧមានសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យល្អ បរិស្ថានស្អាត…
-
អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាលក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ លោក ហ្សូរាប ប៉ូលូលីកាសវីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតសំដែងនូវការថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការទទួលបដិសណ្ឋារកិច្ចដ៏វិសេសវិសាលចំពោះរូបលោក ក្នុងដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ នាឱកាសនៃកិច្ចប្រជុំគណៈកម្មការតំបន់របស់អង្គការទេសចរណ៍ពិភពលោក រួមទាំងសន្និសីទអន្តរជាតិនៃអង្គការទេសចរណ៍ពិភពលោកស្តីពីក្រមអន្តរជាតិសម្រាប់ការការពារភ្ញៀវទេសចរ និងកិច្ចពិភាក្សាតុមូលរបស់សមាជិកបុត្រសម្ព័ន្ធ។នៅក្នុងលិខិតរបស់លោក ហ្សូរាប ប៉ូលូលីកាសវីលី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា «ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានជួបសំដែងការគួរសមជាមួយ សម្តេច នៅវិមានសន្តិភាព ដើម្បីពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រដែលមានផលប្រយោជន៍រួម ដូចជាការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតសកល និងសារៈសំខាន់នៃក្រមអន្តរជាតិសម្រាប់ការការពារភ្ញៀវទេសចរ»។លោក ក៏បានការប្ដេជ្ញាចិត្តនិងការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះក្រមអន្តរជាតិសម្រាប់ការការពារភ្ញៀវទេសចរ ព្រមជាមួយឆន្ទៈរបស់ប្រទេសកម្ពុជា ក្នុងការដឹកនាំការអនុម័តសេចក្តីប្រកាសភ្នំពេញស្តីពីក្រមអន្តរជាតិនេះទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺពិតជាគួរឱ្យស្ងើចសរសើរ។ ប្រទេសកម្ពុជា ពិតជានឹងធ្វើក្លាយជាគំរូក្នុងតំបន់ និងលើសពីនេះ ហើយនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយភ្ញៀវទេសចរក្នុងស្ថានភាពអាសន្ន ព្រមជាមួយការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា ឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងវិស័យទេសចរណ៍។លោក ហ្សូរាប ប៉ូលូលីកាសវីលី ក៏សូមអនុញ្ញាតឆ្លៀតយកឱកាសនេះដើម្បីបញ្ជាក់ឡើងវិញនូវការអញ្ជើញរបស់លោកជូនចំពោះ សម្តេចតេជោ ដើម្បីចូលរួមមហាសន្និបាតលើកទី២៥ របស់អង្គការទេសចរណ៍ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសាម៉ាកាន (Samarkand) ប្រទេសយូបេគីស្ថាន (Uzbekistan) ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២៣។ លោកមានជំនឿយ៉ាងមុតមាំថា…
-
រដ្ឋមន្រ្តីក្រសួងកសិកម្មជំរុញឱ្យសហគមន៍ព្រៃឈើចង្រ្កាន្តរយ រៀបចំជាកញ្ចប់សេវាទេសចរណ៍ ដើម្បីទាញកំណើនទេសចរ
សៀមរាប៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមិថុនា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យសហគមន៍នេះ រៀបចំជាកញ្ចប់សេវាទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឱ្យកាន់តែច្រើនថែមទៀត។ លោករដ្ឋមន្រ្តី បានលើកឡើងថា ការចុះពិនិត្យសក្តានុពលនៃតំបន់អភិវឌ្ឍសហគមន៍ព្រៃឈើចង្រ្កាន្តរយ ដើម្បីពិនិត្យមើលពីសក្តានុពលនៃការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ក៏បានណែនាំដល់ប្រជាសហគមន៍ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ដែលក្រសួងបានប្រគល់ឱ្យតាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរប្រកបដោយភាពគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។ ឯកឧត្តមបានថ្លែងថា ៖ «សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ»។ ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូវមានភាពស្មោះត្រង់…
-
រដ្ឋមន្ត្រីក្រសួងទេសចរណ៍គ្រោងរាជរដ្ឋាភិបាល ទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើរគោរពជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប សម្រាប់ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ដែលរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ។ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤។ សន្និបាតនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។ នាឱកាសនោះឯកឧត្តម ថោង ខុន បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើរគោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ។លោកក៏បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើរគោរពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។បើតាមការគ្រោងទុក នាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងត្រូវបើកដំណើរការជាផ្លូវហើយ។ អាកាសយានដ្ឋានថ្មីនេះបានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ហៅកាត់ AIAI…