-
អ្នកនាំពាក្យ៖ ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ

ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីឆ្នាំ២០០១ (MOU-2001) អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមគូសបញ្ជាក់ដូចខាងក្រោម៖ ដូចដែលបានគូសបញ្ជាក់កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ នេះ។ លើសពីការរៀបចំផ្នែកបច្ចេកទេស ការចុះហត្ថលេខាលើ MOU-2001 រវាងកម្ពុជា និងថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយ ដែលភាគីទាំងពីរ អាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។លើលពីនេះ MOU-2001 ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញ ពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជាវិញកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕ ដោយ៖ពលជ័យ
-
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។ សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល,…
-
ប្រមុខការទូតកម្ពុជា-លីទុយអានី ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី បានប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី លើវិស័យគន្លឹះ រួមមាន ពាណិជ្ជកម្ម និងវិនិយោគ អប់រំ សន្តិសុខសាយប័រ ឌីជីថលនីយកម្ម ថាមពល កសិកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ការប្តេជ្ញារបស់រដ្ឋមន្ត្រីការបរទេសទាំងពីរនៅក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្តីការក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៦។ នៅក្នុងជំនួបពិភាក្សា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសលីទុយអានី បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី លើវិស័យគន្លឹះ រួមមាន ពាណិជ្ជកម្ម និងវិនិយោគ អប់រំ សន្តិសុខសាយប័រ ឌីជីថលនីយកម្ម ថាមពល…
-
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន-កម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាពិសេស ការសម្រេចដំឡើងកម្រិតកិច្ចសន្ទនានេះទៅកម្រិត ៣+៣ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិនផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនេះ ក៏មានជំនួបសំខាន់ៗ រួមមាន៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានបង្ហាញច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ទោះស្ថិតក្នុងស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលមានការប្រែប្រួលមិនច្បាស់លាស់យ៉ាងណាក្តី។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ ទំនាក់ទំនងកម្ពុជា-ចិន ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តួចផ្តើមឡើងដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ…
-
សម្តេចធិបតីដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាប Scam Online ដោយគ្មានបង្អង់ដៃឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)ដោយគ្មានបង្អង់ដៃឡើយ។ ការបញ្ជារបស់សម្តេចធិបតី ក្នុងកិច្ចជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្ម ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន៕ដោយ៖ពលជ័យ
-
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធាជាផ្លូវការហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា៖ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្ត កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និង ការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ ប្រទេសជាតិ។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។ កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្ការី ហៅការផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” គឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ

ឯកឧត្តម ជា ចន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី បានលើកឡើងថា ការចេញផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” ដើម្បីពិពណ៌នាអំពី Cambodia មិនត្រឹមតែជាការបង្ហាញអវិជ្ជមានវិជ្ជាជីវៈ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ខូចកិត្តិយសជាតិមួយទាំងមូល ដោយខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ។ ជាក់ស្តែង បញ្ហាអំពើឧក្រិដ្ឋកម្មបច្ចេកវិទ្យា (cybercrime) គឺជាបញ្ហាសកល មិនមែនកើតឡើងតែក្នុងប្រទេសណាមួយនោះទេ ប្រទេសជាច្រើនជុំវិញពិភពលោក ក៏ដូចជាប្រទេសអភិវឌ្ឍខ្ពស់ក៏កំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ដូច្នេះ ការប្រើពាក្យស្លោកដូចជា “Scambodia” គឺជាការបង្ហាញមតិដែលបំភាន់សាធារណៈ និងបង្កើតការយល់ច្រឡំលើស្ថានភាពពិត។ លើសពីនេះ ការបង្ហាញថា ប្រទេសមួយត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្ម គឺជាការសន្និដ្ឋានដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ភាពជឿជាក់អន្តរជាតិ ការវិនិយោគ និងឱកាសអភិវឌ្ឍន៍របស់ប្រជាជនវាមិនមែនជាការយុត្តិធម៌ក្នុងការចោទប្រកាន់ប្រជាជនជាច្រើនលាននាក់ ដោយផ្អែកលើសកម្មភាពរបស់ក្រុមតិចតួចនោះឡើយ។ លើសពីនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលមានអរិយធម៌យូរអង្វែង ពោរពេញដោយវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្នូរ និងគុណតម្លៃសង្គមដែលផ្អែកលើសេចក្តីគោរព សុចរិតភាព និងមនុស្សធម៌ ប្រជាជនខ្មែររស់នៅដោយមានសេចក្តីថ្លៃថ្នូរ មិនមែនជាសង្គមដែលលើកស្ទួយអំពើអសីលធម៌ ឬអាជីវកម្ម បេស្យាចារ បំផ្លាញគុណតម្លៃមនុស្សដូចដែលអាចឃើញនៅប្រទេសខ្លះនោះទេ។ ការយកករណីអវិជ្ជមានមួយចំនួនមកធ្វើជារូបតំណាងសម្រាប់ប្រទេសទាំងមូល គឺជាការមិនត្រឹមត្រូវ និងមិនគោរពចំពោះអត្តសញ្ញាណ…
-
ឯកឧត្តម វ៉ាង យី៖ សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន

ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានបញ្ជាក់ថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។ ឯកឧត្តមក៏បានសង្កត់នូវពាក្យថា មិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោ ដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានលើកឡើងថា មិត្តភាពដែកថែបនេះ ឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបឯកឧត្តម វ៉ាង យី សាជាថ្មី។ សម្ដេចតេជោបានចាត់ទុកឯកឧត្តមជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ…
-
ប្រមុខការទូតកម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី បានឯកភាពគ្នាដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី។ សេចក្តីសម្រេចនេះឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់នៅក្នុងការរួមសហការគ្នា ដើម្បីការពារអធិបតេយ្យ ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជា ប្រយុទ្ធរួមគ្នាប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការឯកភាពដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជានិងចិន នៅទីស្តីការក្រសួងការបរទេសកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា និងចិន ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិននឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្របង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាមូលហេតុនៃការសប្បាយរីករាយមួយទៀតនោះ គឺភាគីទាំងពីរបានឯកភាពគ្នាដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី។ សេចក្តីសម្រេចនេះឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់នៅក្នុងការរួមសហការគ្នា ដើម្បីការពារអធិបតេយ្យ ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជា ប្រយុទ្ធរួមគ្នាប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ចំណែកឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ៖ យើងកំពុងតែជួបប្រទះនៅឧបសគ្គ នៃការប្រែប្រួលសភាពការណ៍អន្តរជាតិស្មុគស្មាញ ហើយក៏មានការប្រឈមមុខដូចគ្នា។ ដូច្នេះចិននិងកម្ពុជា ដែលជាមិត្តភ័ក្ត្រ និងជាដៃគូសហគមន៍វាសនារួមក្នុងគ្រប់រដូវកាល។ ដូច្នេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិននិងកម្ពុជា គឺទាន់ពេលវេលា អ្វីដែលប្រទេសទាំងពីរបានជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ដោយឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាកាន់តែស្អិតរមួត លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ចូលថាមពលកាន់តែស្អិតរមួតថែមទៀតទៅនឹងការកសាងសហគមន៍វាសនារួមយុគសម័យថ្មីគ្រប់រដូវកាល រវាងចិននិងកម្ពុជា។ យើងក៏សប្បាយរីករាយនៅពេលដែលឃើញថា កិច្ចសហប្រតិបត្តិការចិននិងកម្ពុជាកាន់តែស្អិតរមួលថែមទៀត។ រដ្ឋមន្ត្រីការបរទេសចិនសង្ឃឹមថាវេទិកាពីរបូកពីរ ជាវេទិកាដ៏សំខាន់ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងចិន និងកម្ពុជា ឡើងខឿនថ្មីមួយទៀត ហើយសម្របសម្រួលកាន់តែជិតស្និទ្ធជាយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាកាន់តែច្រើន។ ហើយបង្កើនជំនឿទុកចិត្តនយោបាយ តែស៊ីជម្រៅដើម្បីរួមចំណែកទៅដល់ការការកសាងសហគមរួមរវាងចិននិងកម្ពុជាដោយចីរភាព និងអភិវឌ្ឍន៍កាន់តែទូលំទូលាយថែមទៀត។មហាក្សត្រកម្ពុជា៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេស
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានិងចិន ប្រជុំទ្វេភាគីពង្រឹងនូវជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជួបប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងការបរទេស។ ប្រជុំទ្វេភាគីរវាងប្រមុខការទូតទាំងពីរបានផ្ដល់ទៅលើការពង្រឹងនៅជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដែលជាឱកាសដ៏សំខាន់ឱ្យភាគីទាំងពីរបញ្ជាក់សាជាថ្មីម្ដងទៀតនៅការប្ដេជ្ញាចិត្ត ចំពោះទំនាក់ទំនងពិសេសដែលតភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តនៅក្នុងការពង្រឹង នៅជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីការពារជាតិចិននិងកម្ពុជា គឺបានបញ្ជាក់ថាយើងបានសម្រេចនូវគោលបំណងរបស់យើងនៅក្នុងការពង្រឹង ទៅការសម្របសម្រួលជាយុទ្ធសាស្ត្រ ក្នុងវិស័យនយោបាយសន្តិសុខ ការពារជាតិក្នុងពេលដែលពិភពលោកកំពុងឆ្លងកាត់នៅដំណាក់កាលដ៏ស្មុគស្មាញ។ ការផ្លាស់ប្ដូរយោបល់កាលពីម្សិលមិញនេះ បានប្រព្រឹត្តទៅប្រកបដោយភាពទូលំទូលាយ ស៊ីជម្រៅនិងមានចក្ខុវិស័យវែងឆ្ងាយ។ ដូចគ្នាលើសារៈសំខាន់នៅការប្រកាន់ភ្ជាប់ នៅគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ កម្ពស់ពហុភាគីនិយម និងពង្រឹងអភិបាលកិច្ចសកល។ ហើយការផ្លាស់ប្ដូរយោបល់រវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា កាលពីម្សិលមិញបានបង្ហាញនៅទិដ្ឋភាព ច្បាស់លាស់មួយពាក់ព័ន្ធទៅនឹងការប្រឈម ទាំងខាងផ្នែកយោធាទាំងខាងផ្នែកសន្តិសុខ ដែលប្រទេសយើងទាំងពីរកំពុងតែប្រឈម ហើយក៏បើកផ្លូវទៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផងដែរ…