-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបារាំងឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុលនិយមមួយចំនួន

ឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុល និយមមួយចំនួនកាលពីពេលថ្មីៗនេះ ដែលបានលើកឡើងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរ នោះស្ថានឯកអគ្គរាជទូតសូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចតទៅ៖ ១.អំពីបេសកកម្មស្នូលរបស់ស្ថានទូត៖ ស្ថានឯកអគ្គរាជទូតកម្ពុជា គឺជាស្ថាប័នរដ្ឋផ្លូវការដែលតំណាងឱ្យជាតិ និងបម្រើផលប្រយោជន៍ ជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅ និងធ្វើការនៅប្រទេសបារាំង ដោយគ្មាន ការរើសអើងលើនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។ ២.ការបដិសេធមិនផ្សារភ្ជាប់ជាមួយទណ្ឌិត និងក្រុមខុសច្បាប់ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋបារាំង តែងតែផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនានាដែលរៀបចំដោយភាគីបារាំង ឬ សមាគមខ្មែរផ្សេងៗ ដើម្បីលើកកម្ពស់មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងគាំទ្រ ចំពោះសហគមន៍ខ្មែរ ទោះបីជាពេលខ្លះ មានវត្តមានរបស់ក្រុមសកម្មជនប្រឆាំងក៏ដោយ។ ស្ថានឯកអគ្គរាជទូតសូមបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចធ្វើ ការសហការ ឬផ្តល់ការទទួលស្គាល់ដល់ «បុគ្គលជាទណ្ឌិត» ដែលត្រូវបានតុលាការកាត់ទោសពី បទល្មើសធ្ងន់ធ្ងរ រួមមាន៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះ មហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរនោះឡើយ។ ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មានរំលឹកអំពីខួប៥១ឆ្នាំនៃថ្ងៃ១៧ មេសា ជាថ្ងៃដែលប្រវត្តិសាស្រ្តគួរចងចាំ

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦នេះ ជាមួយរូបថត៣សន្លឹក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសំណេរមួយរំលឹកដល់ថ្ងៃ១៧មេសាដែលជាថ្ងៃប្រវត្តិសាស្រ្តមួយរបស់កម្ពុជា។ សំណេរមានខ្លឹមសារថា៖១៦ មេសា ឆ្នាំ១៩៧៥-១៧ មេសា ឆ្នាំ២០២៦៖ ថ្ងៃនេះជាខួប៥១ឆ្នាំ នៃថ្ងៃដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច និងបាននាំមកនូវសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជាថ្ងៃដ៏ឈឺចាប់របស់ប្រជាជាតិខ្មែរទាំងមូល។ ប្រជាជនរាប់លាននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារ និងទទួលរងទុក្ខវេទនាយ៉ាងសាហាវឃោរឃៅ និងអ្នកដែលនៅរស់រានមានជីវិតត្រូវបានទទួលរងគ្រោះផ្លូវកាយនិងផ្លូវចិត្តដោយសារតែការធ្វើទារុណកម្ម បង្អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល…។ ការរំដោះប្រទេសនៅថ្ងៃទី ៧ មករា ១៩៧៩ ដឹកនាំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ការដាក់ចុះនូវនយោបាយឈ្នះឈ្នះដោយសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា បានបំផ្លាញចោលទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជាដែលមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយរបស់ខ្លួន។ ឯកឧត្តមបន្តថាដោយធ្វើការបញ្ជាក់ថាការនាំយកមេខ្មែរក្រហមមកកាត់ទោសតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលជាគំនិតផ្តួចផ្តួចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរក និងនាំមកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សាហាវបែបនេះ មិនត្រូវអនុញ្ញាតឱ្យកើតឡើងម្តងទៀតឡើយ។ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍។…
-
សម្តេចតេជោ៖ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះ ស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៤ ខែមេសានេះថា របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះ មិនមានជម្ងឺឆ្លងកូវីដ១៩ ដូចឆ្នាំ២០២០ផងនោះ។ សម្តេចតេជោបានបន្តថា យើងទទួលស្គាល់ថា យើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។ សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា? សម្តេចតេជោបានបន្តទៀតថា ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាល ដែលរៀបចំនគរសង្រ្កានដោយគេ ចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិ ទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។ សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខ ទាំងអស់៕ ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីកាបរទេសបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីពង្រឹងភាពធន់រួមគ្នា

នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេស អាស៊ានលើកទីពីរស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានស្វាគមន៍ចំពោះសេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយសង្ឃឹមថា ការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃ បទឈប់បាញ់នេះ នឹងរួមចំណែកដល់ការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងដំណោះស្រាយ ភាពខុសគ្នាតាមរយៈការទូត និងកិច្ចសន្ទនា។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើផលបច្ច័យនៃជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់មកលើសន្តិសុខថាមពលនិងស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់ និងផ្លូវដឹកជញ្ជូន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីវិធីសាស្ត្រជាក់ស្តែងសម្រាប់អាស៊ាន ដើម្បីពង្រឹងភាពធន់នៃថាមពល និងការធានាសន្តិសុខស្បៀង អាហារ ក្នុងគោលបំណងបង្កើនស្ថិរភាពក្នុងតំបន់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់សំខាន់ៗ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតម្រូវការសម្រាប់អាស៊ាន ក្នុង ការបង្កើនប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីពង្រឹងការសម្របសម្រួល ថាមពល រួមមានការពន្លឿនកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នអន្តរអាស៊ាន (Trans-ASEAN Gas Pipeline) និងកិចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន (ASEAN Petroleum Security Agreement) បង្កើនការចែករំលែកទិន្នន័យជាក់ស្តែង និងកែលម្អវិធានការបន្ទាន់ ដូចជា ការបម្រុងប្រេងឥន្ធនៈជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញបណ្តាញអគ្គិសនីអាស៊ាន រួមទាំងការធ្វើពិពិធកម្មថាមពល និងថាមពលកកើតឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា…
-
សម្តេចធិបតីបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និង សុខុមាលភាពសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈម យ៉ាងណាក៏ដោយ។ យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍, ប្រែក្លាយការឈឺចាប់ ឱ្យទៅជាថាមពលដ៏រឹងមាំ, និងប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាស ដើម្បីជោគជ័យ”។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មាន ដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល មកលើសន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង។ នេះបើយោងតាមសារសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ តាមរយៈសារដដែលនេះ សម្តេចធិបតីបានបញ្ជាក់ទៀតថា ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាននិងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ និងសាមគ្គីភាពជាតិរឹងមាំ ដើម្បីបន្តរក្សាឱ្យបាននូវ…
-
អ្នកនាំពាក្យ៖ តើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋដូចម្តេចខ្លះក្នុងពេលបុណ្យចូលឆ្នាំថ្មី និងក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងឆ្លងកាត់?

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា តើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋដូចម្តេចខ្លះក្នុងពេលបុណ្យចូលឆ្នាំថ្មី និងក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងឆ្លងកាត់? អ្នកនាំពាក្យបន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតស៊ូយ៉ាងខ្លាំងក្លានៅលើសមរភូមិការទូតដើម្បីការពារបូរណភាពទឹកដីដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តោយព្រំដែន។ ស្របពេលជាមួយគ្នានេះ វិបត្តិថាមពលកំពុងកើតឡើងដោយសារតម្លៃប្រេងឥន្ធនៈឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា បានចាត់វិធានការអន្តរាគមន៍ជាច្រើន ដោយបានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ។ វិធានការអន្តរាគមន៍ទាំងនោះមានដូចជា៖ទី១៖ ការបញ្ចុះតម្លៃប្រេងឥន្ធនៈដែលជាបន្ទុករបស់រដ្ឋ និងបញ្ចុះពន្ធអាករផ្សេងៗទៀតលើប្រេងឥន្ធនៈដើម្បីទប់តម្លៃប្រេងលើទីផ្សារ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្តបញ្ចុះ ៦,៥ សេនដុល្លារ/លីត្រដោយរដ្ឋជាអ្នកទទួលបន្ទុកជំនួស។ បន្តបញ្ចុះ ១ សេនដុល្លារ/លីត្របន្ថែមទៀត ពេលថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល។ បញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារតែម្តង។ បន្ថែមពីលើនេះ ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងក៏កើនឡើងខ្ពស់ដោយសារហានិភ័យនៃការដឹកជញ្ជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកដល់ ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី១០% មក០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦%…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍ការទូតសំខាន់ៗ ពីរាជរដ្ឋាភិបាល និងវិធានការអន្តរាគមន៍លើតម្លៃប្រេងឥន្ធនៈ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍ការទូតសំខាន់ៗ ពីរាជរដ្ឋាភិបាល និងវិធានការអន្តរាគមន៍លើតម្លៃប្រេងឥន្ធនៈ ដូចតទៅ៖ទី១. ភ្លាមៗបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសបារាំង ប្រមុខដឹកនាំនៃប្រទេសទាំងពីរ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីបារាំងបានបញ្ចេញសារតាមបណ្តាញសង្គមរៀងៗខ្លួន ដែលបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងកក់ក្តៅជាទីបំផុត ដែលពេលនេះ ខ្ញុំសូមស្រង់សារខ្លីតែមានន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំទាំងពីរមកជម្រាបជូនជនរួមជាតិដូចតទៅ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «សូមអរគុណឯកឧត្តមប្រធានាធិបតី Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន ដើម្បីពង្រឹងចំណងមិត្តភាពទ្វេរភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសការរៀបចំតម្លើងកម្រិតនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដល់កម្រិត «ភាពជាដៃគូរយុទ្ធសាស្ត្រ Strategic Partnership» នៅពេលឆាប់ៗខាងមុខ។ ខ្ញុំរង់ចាំស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់ឯកឧត្តមក្នុងកិច្ចប្រជុំកំពូលលើកទី២០ នៃបណ្តាប្រទេសនិយាយភាសាបារាំង (20th Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ»។ ឯកឧត្តម Emmanuel Macron៖ «សូមអរគុណលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល One Health កាលពីម្សិលមិញនៅទីក្រុងល្យុង…
-
ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាស្របនឹងរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ ឯកភាពទាំងស្រុង នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ស្របនឹងរដ្ឋធម្មនុញ្ញ។ គួរបញ្ជាក់ថា រដ្ឋសភាបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយហេតុថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រកាសឱ្យប្រើប្រាស់ កាលពីឆ្នាំ២០០៥ បានកំណត់មណ្ឌលបោះឆ្នោតជាភូមិភាគ ដែលមានខេត្តច្រើនបញ្ចូលគ្នា មានវិសាលភាពដែនដីធំទូលាយ បង្កើតជាឧបសគ្គសម្រាប់ទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ពោលគឺ គណនេយ្យភាព និងប្រសិទ្ធភាពការងាររបស់សមាជិកព្រឹទ្ធសភា នៅមានកម្រិត។ដោយមើលឃើញនូវបញ្ហាចំពោះមុខ និងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តមុខងារតំណាង បង្កើនគណនេយ្យភាព ព្រមទាំងបង្ខិតសមាជិកព្រឹទ្ធសភាឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន។…
-
កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបសម្តេចធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀត ព្រមទាំងបានថ្លែងអំណរគុណសម្ដេចធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស នាពេលនេះ។ ឯកឧត្តមអេម៉ានុយអែល ម៉ាក្រុង ក៏បានគូសបញ្ជាក់ជាថ្មីនូវមិត្តភាពជាមួយប្រទេសនិងប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី។ ទន្ទឹមនឹងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមមានសេចក្ដីរីករាយក្នុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦ ខាងមុខ។ ជាការឆ្លើយតប, សម្តេចធិបតីបានអបអរសាទរបារាំងចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូល…
-
ក្រុមហ៊ុន VINCI Airports ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញនិងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនេះ និងរក្សាបាននូវភាពជាដៃគូសហប្រតិបត្តិការយ៉ាងល្អប្រសើរ។ បន្ថែមលើនេះ, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពនៃអាជីវកម្ម និងផែនការសកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងផ្តោតលើការផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ…